ទស្សនៈ​អាផ្លយ៖ ហ៎ក! ស៊ីរ៉ូវ!

រាល់រូបភាពខាងលើគឺយកបានចេញមកពី ទំព័រកំប្លែងនានា រួមមាន ហ្វេសប៊ូក ជាដើម ។ វាអាចជារឿងកំប្លែងសម្រាប់អ្នកដទៃមួយចំនួន, តែសម្រាប់មតិផ្លយផ្ទាល់ វាជាការទះមួយដៃចំកណ្តាលមុខ នៃអ្នកនិពន្ធដូរបាយ និង ផលិតកម្មកូពី មួយចំនួន អំពីគុណភាព និងកម្រិតនៃការដាក់ចំណងជើង ក៏ដូចជាអត្ថន័យនៃអត្ថបទចម្រៀង (មិននិយាយដល់ទំនុកភ្លេង និងទំនុកច្រៀងនោះទេ) នាពេលបច្ចុប្បន្ន ។

តាមរយៈរូបភាពខាងលើ ផ្លយមានអារម្មណ៍ថា អ្នកបង្កើតរូបភាពទាំងនោះមក ប្រហែលជាគេគិតថា «ម៉ាអាចំណងជើងចឹងៗ អញក៏ចេះសរសេរដែរហាហ៎! ចាំមើលអញសរសេរអោយសាហាវជាងពួកអ្នកនិពន្ធអស់ហ្នឹងវិញហាហ៎!» ហើយមើលទៅ! ណ្ហើយ! សូមសរសើរគាត់ម្យ៉ាងដែរ ចេះរកនឹកឃើញ!

20 thoughts on “ទស្សនៈ​អាផ្លយ៖ ហ៎ក! ស៊ីរ៉ូវ!

      • មិនមែនទេ ផ្លយ! បើផ្លយមិននិយាយខ្ញុំស្មានតែពួកគាត់និពន្ធ ដោយខ្លួនឯង។

        តែបើគាត់ឃើញទស្សនៈផ្លយ ហើយគាត់ប្រឹងកែប្រែ ខ្ញុំជឿថា ថ្ងៃក្រោយទៅគាត់នឹងគិតអរគុណផ្លយវិញទេ។ បើគ្មានផ្លយ មិនដឹងកាលណាបានគាត់ប្រឹងនិពន្ធខ្លួនឯង!

      • គាត់​គ្មាន​ទៅ​អរគុណ​ស្អី​ហ្នឹង​ខ្ញុំទេ, ហើយ​បើ​គាត់​ចេះ​នឹកឃើញ​ចឹង (ឬ គាត់​នឹកឃើញ​ចឹង​ដែរ​តែ​ស្ថានភាព​មិន​អំណោយ​ផល​អោយ​គាត់​ធ្វើ​ចឹង) នោះ​គាត់​ធ្វើ​យូរ​ហើយ! ខ្ញុំ​គ្រាន់​តែ​សរសេរ​នៅ​អ្វី​ដែល​ខ្ញុំ​គិត​ឃើញ ដោយ​មិន​សង្ឃឹម​ថា​ពួក​គាត់​នឹង​យក​វា​ដាក់​ក្នុង​ចិត្ត​ទេ ខ្លាច​គាត់​គុំ​ខ្ញុំ ។

  1. ៦ ទោះភ្លេចអូន តែមិនអាចភ្លេចស្រោម
    ៧ ពេលអូនពពោះ កុំភ្លេចខលមកបង
    ៨ កុំភ្លេចសន្យា ថ្ងៃក្រេបទឹកឃ្មុំ
    ៩ មិនមែនស្នេហ៍មួយរាត្រី
    ១០ អូនឲ្យបងឈឺកណ្តាលភ្លៅ

  2. អ្នកដែលមានគំនិត គេគិតបានជ្រៅ ឯអ្នកគិតមិនជ្រៅ ក៏មិនខ្ចីគិត ព្រោះបើគិតទៅជ្រៅ វានាំដំបៅ ឈឺចិត្ត អីចឹងគិតថា ជារឿងកំប្លែងទៅចុះ គេសើច យើងសើច សើចទាំងអស់គ្នា!

បញ្ចេញមតិ