មាន​ហើយ! តែ​ត្រូវ​ការ​ការ​ចូល​រួម​កែរប្រែ​តម្រូវ

ខ្ញុំ​ធ្លាប់​ដាក់​ប្រកាស​ម្តង​ហើយ​អំពី ភាសាខ្មែរ​ក្នុង​ Google Translator តែ​ក៏ស្ងាត់​បាត់​រាប់​ឆ្នាំ ដល់​ត្រឹម​ម្សិលម៉ិញ ហើយ​និង​ថ្ងៃ​នេះ Google Translator ក៏​សម្រេច​បាន​បញ្ចេញ ភាសាខ្មែរ​ដែល​ជា​ភាសា​ទី​ជាង​៦០ ដែល​បាន​អនុញ្ញាតអោយ​ធ្វើ​ការ​បកប្រែ​ដោយ​ផ្ទាល់​លើ Google Translator តែ​ម្តង ។

ការ​ដាក់​បញ្ហាញជំនាន់ Alpha នេះ រួមមាន​កំហុស​ច្រើន ហើយ​គឺ​ច្រើន​មែន​ទែន តែ​ជំនួស​ដោយ​ការ​សើច បណ្តុះ​បង្អាប់ យើង​ក៏​អាច​ចូលរួម​ក្នុង​ការ​កែប្រែ​ដោយ​ធ្វើ​ដូច​ខាងក្រោម៖

១- ប្រសិន​បើ​យើង​ប្រទះ​នឹង​ការ​បកប្រែ​មិន​ប្រក្រតី ដូច​ខាង​ក្រោម៖

រូបភាព

២- សូម​យក​កណ្តុរ (Mouse) ទៅ​ចុច​លើ​ពាក្យ​ដែល​យើង​គិត​ថា​មិន​ត្រឹមត្រូវ ហើយ​រើស​យក​ពាក្យ​ដែល​ត្រឹមត្រូវ (ប្រសិន​បើ​មាន) ឬ វាយ​តម្រូវ​ពាក្យ​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Use

រូបភាព

៣- Google Translator នឹង​ប្រមូល​រាល់​ Feed back ទាំង​នោះ ដើម្បី​បន្ថែម និង​កែរប្រែ​ក្នុងកំណែរ Beta ហើយ​នឹង​ចេញ​ Stable Release ក្នុង​ពេល​ឆាប់ៗ ។

រូបភាព

ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ភាសា​យើង​នឹង​លេចមុខលេខមាត់​ និង​ថ្កុំថ្កើង​ជាង​នេះលើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ ។

7 thoughts on “មាន​ហើយ! តែ​ត្រូវ​ការ​ការ​ចូល​រួម​កែរប្រែ​តម្រូវ

  1. ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​ឃើញ​ម្នាល​ទាំង​ឡាយ​ នាំ​គ្នា​ចំអក​ភាព​ខុស​ប្រក្រតី​នៃ​បំណក​ប្រែ ដែល​ពួក​គេ​ពុំ​បាន​គិត​ថា ពាក្យ ឬ​ឃ្លា​ដែល​ពួក​គេ​វាយ​បញ្ចូល​នោះ បើ​ទោះ​ជា​មនុស្ស​ក៏​ឆ្កួត​ឡប់​តាម​ដែរ ចុះ​ទម្រាំ​ម៉ាស៊ីន ។

  2. Pingback: រួម​គ្នា​ជួយ​ឲ្យ Google Translate ភាសា​ខ្មែរ​ប្រសើរ​ឡើង | bupheachwebnews
  3. Pingback: រួម​គ្នា​ជួយ​ឲ្យ Google Translate ភាសាខ្មែរប្រសើរឡើង |

បញ្ចេញមតិ