ទី​បំផុត​ខ្ញុំ​រក​ចម្លើយ​ឃើញ​ហើយ

ជា​ធម្មតា​រៀង​រាល់​ថ្ងៃ ម៉ោង​ប្រមាណ​៥ព្រឹក, រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ឯ​ចោម​ចៅ ទៅ​ទីក្រុង​ភ្នំពេញ, ខ្ញុំ​តែង​ឃើញ​ប៉ូលីស​ប្រមាណ ១០នាក់ ពង្រាយ​គ្នា គោះ​យក​លុយ រាល់​រឺ​ម៉ក​ដឹក​ធ្យូង ដឹក​បន្លែរ ឡាន​ដឹក​ទំនិញ​ធំ​តូច មិន​ចេះ​ដាច់ ។ គ្នីគ្នា​គាត់ ១០នាក់ តែ​គាត់​បន្តាក់​គ្នាក្នុង​ចន្លោះ ប្រម៉ាន ១០ ទៅ ១៥ម៉ែត្រ​ប៉ុន្នោះ ហើយ​គាត់​យក​លុយ​គ្រប់ៗ​យាន​ជំនិះ គ្រប់ៗ​គ្នា​មិន​មាន​ព្រលែង​មួយ​ឡើង ។

ខ្ញុំ​តែង​តែ​ឆ្ងល់​ថា តើ​លុយ​ដែល​គាត់​ហុច​ដៃ​យក​នោះ ជា​លុយ​ថ្លៃ​អ្វី? បើ​ថា​ពន្ធ​ផ្លូវ ក៏​មិន​មែន​ព្រោះ ខាង​ពន្ធ​ដារ​តែង​តែ​យក​រាល់​ឆ្នាំ​រួច​ស្រេច​ទៅ​ហើយ, ហើយ​បើ​ថា​លុយ​មើល​ការ​ខុស​ត្រូវ​ផ្លូវ ក៏​មិនមែន ព្រោះ​ផ្លូវ​ក៏​មាន​ស្រាប់ ហើយ​សុវត្ថិភាព ក៏​ល្អ ដូច​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្រ្តី​ ដែល​ថា​ម៉ោង​១ ម៉ោង២ យប់​ក៏​បង​ប្អូន​យើង​អាច​ជិះ​បាន​ ដោយ​គ្មាន​បញ្ហា ។ ខ្ញុំ​ឆ្ងល់​ថា ប្រសិន​បើ បងៗ​អ្នក​រត់​តាក់​ស៊ី ដឹក​ឥវ៉ាន់​ទាំង​នោះ បដិសេធ​មិន​ផ្តល់​លុយ​ទាំង​នោះ ទៅ​គាត់ តើ​នឹង​មាន​អ្វី​កើត​ឡើង? ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បែប​គ្មាន​អី​ធំ​ដុំ​ទេ យ៉ាង​ច្រើន​បង​សមត្ថកិច្ច ឈរ​ហួស​ចិត្ត ត្បិត​អា​មួយ​នោះ​វា​ហ៊ាន​បើក​ហួស មិន​ចូល​ស្ទឹង​តាម​បទប៉ុណ្ណឹង​ឯង ។

តែ​មាន​អញ្ចឹង​ឯណា? ខ្ញុំ​អាន​អត្ថបទ​លើ​បណ្តាញ​របស់​កាសែត​កោះ​សន្តិភាព​កាល​ពី​ព្រឹកម៉ិញ​ទើប​ខ្ញុំដឹង ថា​តើ​វាសនា​អ្នក​ដែល​មិន​ផ្តល់​លុយ​ដល់​ពួក​គាត់​គឺ​បែបនេះ!

«ប៉ូលិស​ពាក់​ឯក​សណ្ឋាន​ឃាត់​រថយន្ត​​ដឹក​ម្ទេស​មិន​ឈប់​បាញ់​១​គ្រាប់​​ត្រូវ​ដោះ​ខាង​ឆ្វេងរបួសធ្ងន់» ជា​ចំណង​ជើង​អត្ថបទ​ដែល​ខ្ញុំ​បាន​អាន, ឃើញ​ភ្លាម​ខ្ញុំ​ភ្ញាក់​ព្រើត ហើយ​នឹក​ថា អ៎! ចឹង​ទេ! ចឹង​តើ​បាន​ជា​ខ្ញុំ​មិន​ដែល​ឃើញ​បងៗ​ដឹក​ឥវ៉ាន់​ណា ប្រកែក​នឹង​ពួក​គាត់​សោះ ។

ពត៌​មាន​បន្ថែម៖ ប៉ូលិស២​នាក់ដែល​បាញ់អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ស្ទើរស្លាប់​ស្ទើររស់​ ចាប់​ខ្លួន​ហើយ​

5 thoughts on “ទី​បំផុត​ខ្ញុំ​រក​ចម្លើយ​ឃើញ​ហើយ

  1. ស្រុកខ្មែរចឹងហើយ ទ្រាំតាមកម្មហូវ បើពុំនោះទេ គឺបះបោរ បើថាពិបាកខ្លាំង នាំគ្នាធ្វើបដិវត្ដន៍រំដោះចំនាំងខ្មាំងហូវ!

  2. មានទ្រឹស្តី​មួយ​វាយ​តំលៃ​ថា៖ ក្នុង​សង្គម​មួយ… បើ​កាលណា​​អំពើ​ពុក​រលួយ​រីក​ដុះ​ដាល​ពេញ​បន្ទុកនោះ​ កង​កំឡាំង​សមត្ថកិច្ច​គឺ​ជា «ចោរ» ដែល​មាន​ឯក​សណ្ឋាន..!!..

    • យី បងស្រុកស្រែបាន​ពាក្យពីណាអញ្ជេះក៏ល្អល្អះអីយ៉ាងនេះ! ជាទ្រឹស្តីលោក Abraham Maslow ឬក៏​ជា​សម្តីលោក Gandhi? ហិហិ

      • ដាក់​ឲ្យ​អស់​ដៃទៅ ពួកចោរ​អស់​នោះ សុទ្ធតែសរសេរ​ឡើង​ថា ប៉ូលីស​ត្រឹម​ត្រូវ ចាប់​ប៉ូលីស​ខូច តាម​ពិត​ចោរ​ចាប់​ចោរ​បាន​ត្រូវ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s