«នគររាជ» និង «ពង្សាវតាខ្មែរ»

បទភ្លេង «នគររាជ» និង «ពង្សាវតាខ្មែរ»

  • ជា​បទ​ចំរៀង​ដែល​គេ​យក​មក​ប្រើ​ក្នុង​ការ​បើក​អង្គ​ពី​ធិ​ជាតិ​ និង​អន្តរជាតិ​ទូទៅ
  • ជា​បទ​ចំរៀង​ដែល​ញ៉ុម​លឺ​ក្នុង​ពិធី​បើក​បវេស្សនកាល​ថ្ងៃ​នេះ
  • ជា​បទ​ចំរៀង​ដែល​ធ្វើ​អោយ​ញ៉ុម​ស្រណោះ​ដល់​អតីតកាល
  • ជា​បទ​ចំរៀង​ដែល​ធ្វើ​អោយ​ញ៉ុម​មាន​មោទនភាព

បទ​នគរ​រាជ

បទ​ពង្សាវតា​ខ្មែរ

“ខ្ញុំ​មាន​មោទនភាព​ជា​កូន​ខ្មែរ”

26 thoughts on “«នគររាជ» និង «ពង្សាវតាខ្មែរ»

  1. អរគុណច្រើន ដល់ប្លុកក្មេងស្រែ ដែលបានដាក់បទភ្លេងជាតិ នរគរាជ និង​ បទពង្សាវតាខ្មែរ ឲ្យទាញយកមកប្រើប្រាស់បាន ខ្ញុំខំស្វែងរកទម្រាំបានជួបនេះ។
    ខ្ញុំនឹងបានប្រយោជន៍ អ្វីៗ ផ្សេងៗទៀតពីប្លុកនេះ ។ សូមអរគុណ ។

  2. ប្រសើរខ្លាំងណាស់ ។ ដែលមានប្លុកដ៏ល្អនេះ ។ ខ្ញុំមិនដែលដឹងទេពីមុនមក ទើប​តែពេលនេះ​ ។ សូមអរគុណជាពន្លឹក !! ពីខ្លុំ​ កុយ តូវិន កោះកុង

    • បាទ​ជម្រាបសួរ! ខំ​ស្កាត់​មក​តាំង​ពី​កោះកុង​តែ​ម្តង​ហើយ​ណ៎! ហើយ​មាន​ជាប់​មក​ជា​មួយ​បង្គារក្តាម​ស្រុក​យើង​ទេ? នឹក​ឃើញ​ស្រណោះ​ត្រីកាម៉ុង​ចូកតឹង​តែ​ម្តង! ហេសហេសហេស ស្រក់​ទឹក​មាត់​ទៀត​ហើយ​ខ្ញុំ! សូម​អញ្ជីល​យក​ទៅ​ប្រើ​ប្រាស់​តាម​តម្រូវការ​ចុះ​ណា៎!

  3. តាម​ពិត​អាត្មា​ភ្លេច​ប្រាប់​ថា​ បទ​<> មិន​មែន​ជា​ព្រះ​រាជ​និពន្ធ​ដោយ​សម្តេច​ព្រះ​សង្ឃរាជជួន ណាត ទេ គឺ​ជា​បទ​និពន្ធ​របស់​លោក​សាស្រ្តា​ចារ្យ​ នូ កន។ ឯចំណែកបទ​<> ទើប​ជា​ស្នា​ព្រះហស្ថ​របស់​ព្រះ​អង្គ។ តាម​ពិត​ទៅ​អាត្មា​ក៏​ធ្លាប់​យល់​ច្រឡំដែរ​ព្រោះ​ឲ្យ​តែ​ឃើញ​បទ​ណា​ដែល​មាន​លក្ខណៈជាតិ​គឺ​សុទ្ធ​តែ​ជា​ស្នាព្រះហស្ថ​របស់​សម្តេច​ព្រះសង្ឃរាជជួន ណាត​ ទាំង​អស់ តែ​ទើប​តែ​ដឹង​ពេល​គេ​ប្រាប់​ថ្មីៗ​នេះ។ សូម​ជួយ​ប្រាប់​តៗ​គ្នា​ផង!
    ចង់​ដឹង​ពត៌មាន​ពិស្តារ​អាច​ចុចទីនេះ https://www.facebook.com/permalink.php?story_fbid=295995253750973&id=111852012165299

    • ក្នុងនាមខ្ញំុបាទជាកូនខ្មែរមួយរូបហេីយក៏ដូចកូនខ្មែរទូទាំងប្រទេសយេីងដែរ ដែលដូនតាយេីងបានបន្សល់ទុកនូវកេរមរតក វប្បធម៌ជាច្រេីនដ៏មានតម្លៃសម្រាប់កូនខ្មែរទាំងអស់បានយល់ និងបានសិក្សារេៀនសូត្រតៗគ្នារហូតដល់បច្ចុប្បន្ន។ខ្ញំុរីករាយដែលបានកេីតជាកូន និងសូមចូលរួមការពារ​ ថែរក្សាវប្បធម៌របស់ខ្មែរយេីងឱ្យបានគង់វង្សជារេៀងរហូត។ សូ​មដួងព្រលឹងជាតិខ្មែរទាំងអស់តាមជួយថែរក្សាវប្បធម៌ទាំងឱ្យនៅគង់វង្សចិរកាល។

បញ្ចេញមតិ