ទស្សនៈអាផ្លយ៖បារខាំពីរពាន់​ដប់

សរសៀរៗ បាន​ទៅ​លេង​កម្មវិធី បារខាំ​ហ្នឹង​គេ​ដែរ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍, ឃើញ​ថា​ល្អ​គួរ​សម។ តែ​មក​ថ្ងៃ​នេះ​អត់​បាន​មក​សសើរ​អី​រ៉េ! អា​ចំនុច​ល្អ​ៗ​ទុក​អោយ​អ្នក​ដទៃ ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង ញ៉ុម​ខ្ជិល​សរសេរ​ម្តងទៀត ខ្លាច​គេ​ថា​ញ៉ុម​ជ្រិញ​ សរសេរ​ផ្សាយ​​ពាណិជ្ជ​កម្ម ។

បាន​ទៅ​ឃើញ​ បាន​ដឹង​ថា​វា​មិន​ដូច​គិត! ឃើញ​ថា​មាន​ភាព​ហួស​ចិត្ត​ច្រើន ។

  • ញ៉ុម​គិត​ដូច​អ្វី​ដែល​បង​ពិសិដ្ឋនិយាយ​ចឹង, ប្រព័ន្ធ​ចុះ​ឈ្មោះ​តាម​អន​ឡាញ​ទៅ​ជា​អត់​ប្រយោជន៍! មិន​ដឹង​ដាក់​អោយ​ចុះ​ឈ្មោះ​ធ្វើ​អី​បើ​អត់​យក​មក​ប្រើ​ផង, នឹក​ស្មាន​តែ​មាន​បច្ចេក​វិទ្យា​ផ្ទៀង​ផ្ទាត់​អី​ពិសេស (​តែ​បើ​យក​អា​ហ្នឹង​មក​ប្រើ​មែន បែប​ញ៉ុម​អត់​បាន​ចូល​ដែរ​ហើយ​មើល​ទៅ) ។
  • តង់​អង្គុយ រៀបចំ​ប្រហែល​រោង​បុណ្យ! ប្រហែល​ជា​មក​ពីទី​ធ្លា​តូច​ចង្អៀត​ពេក​មើលទៅ!
  • ប្រកូក​ប្រកាស​ថា​កុំ​ភ្លេច​យក​កុំព្យូទ័រ​មក​តាម​ខ្លួន ព្រោះ​មាន​ការ​ដាក់​អោយ​ប្រើ​អ៊ីនធើណេត​ដោយ​ឥត​គិត​ថ្លៃ, សាក​ដើរ​សួរ​អ្នក​ចូល​រួម​បារខាំ​ហ្នឹង​ទាំង​អស់​មើល, មាន​ប៉ាម៉ាន​អ្នក​ដែល​បាន​ប្រើ​អ៊ីន​ធើ​ណេត​ង៉ៃ​ហ្នឹង?
  • ម៉ា​ក្នុង​កម្មវិធី,​អន់​ចិត្ត​ជាង​គេ គឺ​អា​រឿង​ធុង​សំរាម​ហ្នឹង​តាម៉ង! ពិ​បាក​រក​ជាង​គេ​ហើយ​អា​ហ្នឹង! មិន​ដឹង​ជា​យក​ធុង​សំរាម​ទៅ​ទុក​ត្រង់​ណា​អស់​រ៉េ!

ឃើញ​មាន​អ្នក​មក​ពី​បារខាំ​បរទេស ដូច​ជា​ បារខាំ​ហាណូយ (វៀតណាម), បារខាំ​ភ្វីលីពីន សុទ្ធ​តា​និយាយ​ញឹមៗ ហើយ​កាវីក្បាល​ឡើង​តាតាត់! មិន​ដឹង​ជា​គេ​ហួស​ចិត្ត​នឹង​បារខាំ​ភ្នំពេញ​ដូច​ញ៉ុម​អត់​ណ៎?

ចំណុចដែល​រីក​រាយ, គឺ​បាន​ទៅ​ជួប​មនុស្ស​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុនៗ​ច្រើន​មែន​ទែន​រួម​ទាំង​អ្នក​ភូមិ​ផ្សេងៗ​ទៀត​ដែល​អត់​ធ្លាប់​បាន​ជួប​គ្នា ។

Advertisements

25 thoughts on “ទស្សនៈអាផ្លយ៖បារខាំពីរពាន់​ដប់

  1. ខ្ញុំចូល​រួមរាល់​តែ​ឆ្នាំ​ ! ឃើញ​ថា​ពីមួយ​ឆ្នាំទៅមួយឆ្នាំ កាន់​តែធ្លាក់​ចុះ យ៉ាប់ជាងមុន​ទៀត ក៏ប៉ុន្តែមិន​បាច់​អន់ចិត្ត​អ្វី​ទេ ព្រោះអ្នកទៅ​ចូល​រួម​មិន​អស់លុយអ្វីទេ គ្រាន់​តែ​ទៅ​ចូលរួមបានចំណេះដឹង ហើយ​បាន​របស់ Free! ដោយសារតែ Barcamp គ្មាន​មូលនិធិទេ​ មានតែ​ Sponsor តាមតែ​អ្វីដែល​គេ​អាច​ធ្ចើ​បាន​ គឺ​ធ្វើ​តាម​តែ​លទ្ធភាព ហើយ​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ក៏គ្មាន​បាន​អ្វីដែរ ក៏ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​ដែល​គេ​បាន​ ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន ធ្វើ​ការ​លះ​បង់ដើម្បី​ខ្មែរ ។

    • បាទ​ ញ៉ុម​ដឹង​ចឹង​ហើយ​បាន​តាថា, ញ៉ុម​អត់​បាន​ថា​អី​អោយ​អ្នក​ធ្វើ​ការ, អ្នក​ស្ម័គ្រ​ចិត្ត​រ៉េ! ញ៉ុម​ក៏​ដឹង​ថា​អ្នក​ស្ម័គ្រចិត្ត​នោះ គ្មាន​បាន​អី​ដែរ ។

  2. ក្មេងជាងបងសុវិចិត្រ ហើយតូចជាគាត់ទៀត គេមិនឲ្យចូលសោះ!!
    ចុះ​ឈ្មោះ​តាម​អ៊ីនធើណេត តែបែរជាចុះឈ្មោះដោយប៊ិចឯណាឯណោះទៅវិញ!!
    យ៉ាប់!! យ៉ាប់!! មើលឃើញរោងបុណ្យក្នុង បារហើយខាំ!!!! រាល់ដង គេដាក់រោងចឹង?
    ហេ ហេ!! អត់មានបានទៅអីនឹងគេសោះ បែរជាមានយោបល់!! កុំប្រកាន់ខ្ញុំអី!!

  3. ក្រុម Blogger ខ្មែរគួរឈប់សរសេរភាសានិយាយទៀតទៅ សូមប្រើតែពាក្យដែលមានក្នុង វចនានុក្រមទៅបានហើយ!
    កុំអោយគេថាខ្យោយខ្មែរខ្មាស់គេ!

    • ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​ និង​ចូល​រួម​អភិរក្ស​អក្សរសាស្រ្ត​ខ្មែរ​១​រូប, ខ្ញុំ​គាំ​ទ្រ​នូវ​គំនិត​របស់​លោក(កញ្ញា, លោក​ស្រី) ដែល​បាន​ព្យាយាម​ប្រាប់​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ។ យើង​ក៏​ចាប់​អារម្មណ៍​ផ្នែក​នេះ​ដែរ, ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​ម្តង​ទៅ​ហើយ, ការ​សរសេរ​មិន​ប្រាកដ​និយម, ការ​សរសេរ​បែប​និយាយ​ អាច​ធ្វើ​អោយ​មាន​ការ​យល់​ច្រឡំ​ និង​យក​ទៅ​ប្រើ​ប្រាស់​ខុស​គោល​ដៅ, ក៏​ប៉ុន្តែ, ការ​សរសេរ​បែប​នេះ​ក៏​បាន​ផ្តល់​នូវ​ភាព​ស្និទ្ធ​ស្នាល​ក្នុង​ទំនាក់​ទំនង​ រវៀង​ពួក​យើង​ទាំង​អស់​គ្នា, ដោយ​សារ​ប្រកាស​១នេះ ក៏​ដូច​ជា​ប្រកាស​ផ្សេងៗ​ដែល​ពុំ​មាន​ទាក់​ទង​នឹង​អក្សរសាស្រ្ត ប្រវត្តិ​សាស្រ្ត, ដូច​នេះ​យើង​ចេះ​តែ​សរសេរ​ទៅ, ប្រសិន​បើ​ប្រកាស​១​ណា​នោះ មាន​ទំនាក់​ទំនង​នឹង​ការ​បក​ប្រែ, អក្សរសាស្រ្ត, ប្រវត្តិ​សាស្រ្ត, នោះ​ពួក​យើង​មិន​លេង​សើច​ទេ ។
      ជា​ចុង​ក្រោយ​នៅ​តែ​អរគុណ ។

  4. Pingback: ហ្វេស​ប៊ូក​វើល​ហូម​ផាធី | ប្លុកក្មេងស្រែ
  5. សប្បាយណាស់បានស្គាល់គ្នាក្នុងពីធីជួបជុំចឹងៗត្បិតតែមានការខ្វះខាតតិចមែន.
    ខ្ញុំចង់ទៅដែរតែគ្មានអ្នកណាគេហៅឬគេបបួលហើយមិនដែលស្គាល់គេទៀត
    ខ្លាចទៅគ្មានអ្នកនិយាយរកនាំតែខ្មាស់គេ.
    ចឹងទេមានតែផឹកស្រានៅផ្ទះទៅល្អជាង.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s