ការ៉េម​នំ​ប៉័ង​សាំង​វិច​មិន​គ្រប់​គ្រាន់!

ដូច​ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មុន អំពី «តំលើង​អក្សរ​ខ្មែរ​យូនីកូដ​ប្រសើរ​ជាង​មុនលើ​ ICS» ។ វា​បាន​ធ្វើ​អោយ​ទូរស័ព្ទ​ខ្ញុំ​ប្រែ​អំពី​ពិការ​ភាព​អក្សរ​ខ្មែរ មក​អាន​បាន​ទាំង​មួយ​ចំនួន​ធំ​លើ​វ៉េបសាយ និង ហ្វេសប៊ូក ។

បើ​ថ្វី​ត្បិត​ដំណើរ​ការ​នៃ​ការ​អាន បាន​ប្រសើរ ប៉ុន្តែរ​ការ​បង្ហាញ​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដំណើការ​ទាំង​មូល ក៏​ដូច​ជា​កម្មវិធី​មួយ​ចំនួន​ធំ ដែល​មិន​មាន​ទំនាក់​ទំនង​នឹង​ប្រព័ន្ធ​អ៊ីន​ធើណេត ក៏​ដូច​ជាការ​សរសេរ​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ ។

កាល​ពី​ពាក់​កណ្តាល​ខែ​នេះ ខ្ញុំ​បាន​តំលើង​ជំនាន់​នៃ​ប្រតិបត្តិការ​របស់​ទូរស័ព្ទ​ខ្ញុំ​ពី ICS (Ice Cream Sandwich) ទៅ JB (Jelly Bean) ដើម្បី​អោយ​ការ​បង្ហាញ​អក្សរ​ខ្មែរ​បាន​កាន់​តែ​ល្អ ហើយ​ឃើញ​ថា​ពិត​ជា​បាន​ផល​ប្រាកដ​មែន ។

អក្សរ​ខ្មែរ​បង្ហាញ​ក្នុង​កម្មវិធី​ចាក់​ចម្រៀង

អក្សរ​ខ្មែរ​បង្ហាញ​ក្នុង​កម្មវិធី​ចាក់​ចម្រៀង

វិធី​ធ្វើ៖

  1. ត្រូវ​តំលើង​ជំនាន់​នៃ​កម្មវិធី​ទូរស័ព្ទ​ពី 4.0 ICS ទៅ 4.1 JB ឬ​លើស​ពី​នេះ។  ចុច​លើ​តំណរ​ភ្ជាប់​ នេះ ដើម្បី​មើល​ពី​របៀប​តំលើង​ដោយ​ដៃ (មិន​ស្វ័យ​ប្រវត្តិ) ។ ចំណាំ៖ សូម​ពិនិត្យ​អោយ​បាន​ល្អិត​ល្អន់​ព្រោះ​វា​អាច​បណ្តាល​អោយ​ទូរស័ព្ទ​លែង​ដំណើរ​ការ​អចិន្ត្រៃយ៍ (Hard Brick) បាន ។
  2. ធ្វើ​ការ Root ទូរស័ព្ទ​តាម​រយៈ​តំណរ នេះ
  3. តំលើង​ កញ្ចប់​ភាសាខ្មែរ​ ដោយ​ស្វ័យ​ប្រវត្តិ ដោយទាញ​យក កម្មវិធី Khmer Unicode Installer ឬ តំលើង​កញ្ចប់​ភាសាខ្មែរ ដោយ​ដៃ តាម​រយៈ​ តំណរ​ភ្ជាប់​ នេះ

ចំណាំ៖ សូម​អនុវត្តន៍​រាល់​ជំហាន​ដោយ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ។

4 thoughts on “ការ៉េម​នំ​ប៉័ង​សាំង​វិច​មិន​គ្រប់​គ្រាន់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s