ពួក​អត់​ខួរ

រូបភាព nokorwatnews.com

ក្រោយ​សកម្មភាពសោកនាដកម្មភ្លាម យើង​ដឹង​ថា​មាន​ការ​ធ្វើស្រែ​លើ​ជំនឿ​សាសនា, ធ្វើស្រែ​ជាមួយ​នឹង​ព្រលឹងខ្មោចតាមដែ​ល​ការ​នឹកឃើញ​របស់​ពួក​អគតិ​មួយ​ចំនួន ដែល​នឹក​គិតឃើញ​តែ​អំពី​ផល​ចំណេញដោយ​មាន​ការ​បំផុស​បំផុល​ជា​មួយ​នឹង​ការ​សែន​ព្រេន ដែល​នាំ​អោយ​ទំនិញ​មួយ​ចំនួន​ឡើង​ថ្លៃ​កប់​ពពក ។

មក​ដល់​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ការ​ធ្វើ​ស្រែ​ ធ្វើ​ជំនួញ​នឹង​សោក​នាដកម្ម​នេះ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី ដោយ​មាន​សកម្មភាព​ថត​ចម្លង​ដាក់​ជា​វីស៊ីឌី​នូវ​ព្រឹត្តិការ​ទាំង​ដុល​នៃ​សោកនាដកម្ម​នេះ ។ វាសរបញ្ជាក់​អោយ​ឃើញ​ថា មនុស្ស​ក្រុម​នេះ​ ហាក់​គ្មាន​អារម្មណ៍​ស្តាយ​ស្រណោះ សោកសង្រេង​អ្វី​ទាល់​តែសោះ តែ​បែ​ជា​ស្រមៃឃើញ​ភាព​មាន ភាពបាន​នឹង​ការ​រកស៊ី​បែប​នេះ​ទៅ​វិញ ។ កំពុង​តែ​គិត​ថា ប្រសិន​បើ ឪពុកម្តាយ សាច់ញាតិរបស់​សព បាន​មើល​នូវ​ខ្សែវីដេអូទាំងនោះ ហើយ​ឃើញ​មុខកូន ឬ សាច់ញាតិខ្លួន តើ​គាត់​មាន​អារម្មណ៍​យ៉ាងណា​ទៅ?

Advertisements

45 thoughts on “ពួក​អត់​ខួរ

  1. ដូចលោកនិយាយគឺត្រូវនឹងចិត្តមនុស្សធម៌របស់មនុស្សជាតិដែលវានឹងក្លាយជាភ្លើងដុតកំទេចពពួកជនដែលមានកំណើតពីសត្វតិរច្ឆានទាំងនោះនាអនាគត ព្រោះគេគ្មានចិត្តជាមនុស្សនៅលើផែនដីនេះឡើយ។

  2. កំណើតពីសត្វតិរច្ឆាន ដូចជានិយាយមិនត្រូវទេ ត្រូវនិយាយថា អន់ជាងសត្វតិរច្ឆានទៅទៀត ដែលបានធ្វើអាជីវកម្មគ្មានមេត្តាក្នុងខ្លួន គ្មានការអាណិតអាសូរ នេះបើម៉ែឪវាងាប់វិញ វាធ្វើមុខម៉េចទៅណ៎ ចង់ឃើញមុខពួកអាអ្នកដែលធ្វើចឹងដល់ហើយ!

  3. ពួកនេះសមតែចាប់អោយដេកពីលើគ្នាចឹងវិញតើ ហើយយកអីមកសង្កត់ បន្ថែមពីលើទៀត។ សង្ឃឹមថា បងប្អូនខ្មែរយើង មិនទិញនូវ VCD ទាំងនេះទៅចុះ។ បាបកម្មនឹងតាមអ្នកដែលធ្វើនូវអំពើបែបនេះ

  4. បើតាមខ្ញុំគិតពួកអ្នកធ្វើVCDនេះក្បាលរបស់គេពាសដែកហើយ.
    ការធ្វើបែបនេះក្រុមគ្រួសារឬញាត្តិសណ្តាណអ្នកស្លាប់ក្នុងអារម្មណ៍មិនអាចស្ង
    ប់បានទេ.
    ប្រៀបដូចជាយកអាសីុតចាក់លើដំបៅដែលកំពុងតែជិតជាសះស្បើយអញ្ចឹង.
    តាមពិតទៅស្រុកខ្ញុំគេយកជីវិតមនុស្សស្លាប់រាប់រយអ្នកប្រៀបបាននិងខ្សែភាពយន្តមួយរឿង.
    មិនមែនជាការលេងសើចទេស្រោមផាតទៅដកមេមួយសិនមានអ្នកទៅជាមួយទេ?

    • មិន​អាច​ធ្វើ​បាន​ទេ​មើល​ទៅ! គ្រាន់​តែ​សង្ឃឹម​ថា​មនុស្ស​កម្ពុជា​ទាំង​អស់​មាន​ក្តីមេត្តា កុំ​ជាវ, កុំ​បង្ករ​លក្ខណៈ​សមប្រកម​ក្នុងការរកស៊ី​បែប​អគតិ​ទាំង​នេះ​ទៅ​ចុះ!

  5. កុំជេរគេខ្លាំងពេក។ តបដោយសម្តីសមរម្យទៅបានហើយ។ ញ៉ុមក៏យល់ថាអ្នក
    ទាំងនោះធ្វើខុសដែរ។ ចាំមើលចុះអ្នកទាំងនោះនឹងចូលសំណាញ់ច្បាប់របស់
    ប្រទេសជាតិដ៏មហិមារបស់យើងជាក់ជាមិនខានឡើយ។

    • សំណាញ់​ច្បាប់​ស្រុក​ខ្មែរ ញឹក​ដូច​សំណាញ់​ពីង​ពាង, ហើយ​ក​៏មានលក្ខណៈ​ដូច​សំណាញ់​ពីង​ពាង​ដែរ, ចាប់​បាន​តែ​រុយ​និងមូស, ឈ្លូស និងក្តាន់​រត់​បាត់​អស់​ហើយ!

  6. ធ្វើ​ជា​ឯកសារ​ដូច្នេះ ក៏​មិន​ខុស​អី​ធ្ងន់ធ្ងរ​​ដែរ ប៉ុន្តែ​វា​ពិត​ជា​ប៉ះពាល់​ដល់​អារម្មណ៍​ទាំង​គ្រួសារ​ជន​រងគ្រោះ និង ប្រជាជន ។ ដូច​ប្រពន្ធ​ខ្ញុំ​អី គ្រាន់តែ​មើល​តាម​ទូរទស្សន៍ ក៏​ភ័យ​ខ្លាច ទម្រាំ​បាន​ស្បើយ​វិញ ក៏​ប្រើ​ពេល​យូរ​ក្រែល​ដែរ ។ បើ​បាន​ឃើញ​វីដេអូ​នេះ​ម្ដង​ទៀត ប្រាកដ​ជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ចិត្តសាស្ត្រ​មិន​ខាន​ទេ ។

  7. គិតទៅមនុស្សយើង ប្លែក ប្លែក ស៊ីឌីនេះ ឃើញគេលក់យូរហើយ ។ លក់ស៊ីឌីរឿង​នេះ ធ្វើឲ្យមនុស្សកាន់តែឈឺចាប់ កានតែខ្លាច ហើយជឿរឿងមិនគួរជឿកាន់តែ​ច្រើន ហេតុអ្វីយើងនៅតែបន្តឲ្យមានសកម្មភាពបែបនេះណ៎?

  8. សួស្ដី សំឡាញ់ចិត្ដ !​
    អីយ៉ា ! ប្លែកៗ អំពី​ សោកនាដកម្ម កោះ ពេជ្រ ទៀតហើយតើ !!
    ពួកគាត់ ទាំងនោះ ពិតជា ប៉ិនប្រសប់ រកឱកាស មានបាន ណាស់ រាល់ៗលើក ..
    ខ្មែរ ទួញសោក អាណិតស្រណោះ សាច់ញាតិ ដែលបានបាត់បង់ មិនទាន់ បានប៉ុន្មានផង ពួកគាត់ ទាំងនោះ ហ៊ានធ្វើទង្វើ អញ្ចឹង មកលើ ជនរួមជាតិ របស់ខ្លួន ទៅរួច ហ្ន៎ !!! តើពួកគាត់ មិនមែនអារម្មណ៏ ក្រៀមក្រំ កាន់ទុក្ខ អ្វីបន្ដិចទេ ចំពោះ សោកនាដកម្ម ម្ដងនោះ ? ឬក៏​ ពួកគាត់ គ្មានសាច់ញាតិ ដែលបានបាត់បង់ នឹងគេ ឯងទេអី ? ម្ចាស់ថ្លៃខ្ញុំអ៊ើយ!!! ខ្ញុំ ឯនេះ ទ្រូងស្ទើរប្រេះ មិនទាន់ជាសះស្បើយផង ! និយាយ ក៏មិននិយាយ រំលឹក ក៏មិនចង់រំលឹក ព្រោះវាសែនជូរចត់ពេក មិនចង់នឹងថ្លាថ្លែង សំដែង អ្វីមួយបញ្ចេញមកឡើយ តែទោះជាយ៉ាងណា នៅតែមកជួបទាល់តែបាន ….ឱ! ខ្មែរ អ្នកស្នេហា ជាតិ ! ឱ! សណ្ដានខ្មែរ ដែលធ្លាប់តែ ស្មោះស និង មានភាពថ្លៃថ្នូរ ! ហេតុអី ពួកលោក ហ៊ានលើកដៃ ទទួលធ្វើរឿងបែបហ្នឹងទៅរួច?? ……..អ៊ើយ!​ឈប់និយាយទៀតហើយ សំឡាញ់ ក្មេងស្រែ របស់ ខ្ញុំ ..សុំទោស និង ចូលរួមសោកស្ដាយ ផង សំរាប់ ខ្មែរ មួយចំនួននោះ …ពួកគាត់ទាំងនោះ ពិតជា អ្នកស្នេហា ជាតិ មាន​…សុំសរសើរ ពួកគាត់ ដោយស្មោះ…

    កុំគិត អីច្រើនណា សំឡាញ់…ថែ រក្សា សុខភាព..

  9. មើលរឿងវាមិនឈឺចាប់ខ្លាំង​ នៅពេលខ្មែរយើងជួយខ្មែរ ជួបគ្រោះថ្នាក់ ភ្លើងឆេះផ្ទះ រឺគ្រោះថ្នាក់ចរាចរណ៍ ទេ អាឯងបុកគ្នា អាយះអាយាយ ឈឺចង់ចេចរយ មានអាអ្នកមកជួយ សែង ជួយមើល (ជួយសែងលួចយកទូរស័ព្ទ ខ្សែករ នាឡិការ ហេងដែរ ចិញ្ជៀនវាទាញមិនបាន ព្រោះមនុស្សមើលច្រើនពេក តែបើស្ងាត់វាអាចកាត់ម្រាមយកមិនខាន ចំណែកឯម៉ូតូ សូម្បីតែផ្លាកលេខ ក៍ប្រជាជនយើងគាត់ទាញ យកទៅបាត់ ។ លទ្ឋផលដែលទទួលបានពីគ្រោះថ្នាក់គឺ
    បែកក្បាល ដេរ១០ថ្នេរ អាយះដៃ ហៅតុតុ មកផ្ទះវិញ ជាមួយមូតូដែលខ្ទីចខ្ទី
    ឯទ្រនាប់ជើង ក័បាត់ដែរ ។ នេះហើយគេថា ខ្មែរជួយខ្មែរ ជួយយកខ្ទីចជួយយកខ្ទី

  10. ខ្ញុំមិនបានមើលវីដេអូ ក្លីប ក្នុងវីស៊ីឌី ទាំងនោះទេ តែបើតាមខ្ញុំដឹង មនុស្សចាប់អារម្ម​ណ៍ និងចង់មើលខ្លាំងណាស់…
    វាជា វីដេអូ សោដនាដកម្ម ដូចជា ព្យុះ ស៊ូណាមិ អីចឹងដែរឬ ?

  11. ញុមទើបតែឃើញនៅពេលនេះ! វាពិតជាមាន​បែបនេះមែន?
    យ៉ាប់ណាស់! ញុមក៏មិនដឹងយិយថាមិចដែរ! សូម្បីតែយាយញុម មីងញុមស្លាប់ ក៏មិនដែលនឹកឃើញថតកម្មវិធីបុណ្យផង!

  12. ខ្ញុំ​ពិតជា​មិនយល់​ថា តើ​យើង​កំពុង​និយាយអំពីអ្វី ​គឹតអំពីអ្វី​នោះទេ សូមស្តាប់ពី​គំនិតខ្ញុំ​ម្តង ៖​ ខ្ញុំគាំទ្ររ​គំនិត មិនឲ្យធ្វើអាជីវកម្មលើជនរងគ្រោះ​ដោយធ្វើVCD លក់ តែ​ខ្ញុំ​ដូចជា​ចង់មើល ចង់ដឹង​អំពីទិដ្ឋភាព​ណា​ពេលនោះដែរ ដោយសារខ្ញុំ​មិនបាន​​​ទស្សនា​ផ្ទាល់​លើកញ្ចក់​ទូរទស្សន៏ ខ្ញុំពុំបាន​ឃើញទិដ្ឋភាព​ទាំងអស់​នោះសោះ ទោះជាយ៉ាងណា​ក៏ខ្ញុំមិនអាចសុំគេមកមើលទទេរបានដែរ បើគេលក់​មួយ​៤០០០៛ ខ្ញុំប្រហែល​ទិញមើលដើម្បី​ឲ្យយល់ការខ្លះ ចង់ដឹង​ថា​តើ​បងប្អូន​យើង​​ស្លាប់ដោយរបៀបណា ?តើគេ​សាកសម​និង​ស្លាប់នា​ពេលនោះដែរទេ ? តើមានហេតុការណ៏​អ្វីខ្លះ​កើតឡើង​នាពេលនោះ ? តើមាន​ការចាត់ចែង​សង្រ្គោះ​របៀបណា ?តើ​អ្នកណា​ខ្លះ​ត្រូវទទូល​ខុស​ត្រូវ​លើ​ហេតុការណ៍​នេះ ?
    ខ្ញុំក៏ចង់ដំកល់ទុកជាឯកសារដែរ លាក់ទុកឲ្យជិតមិនឲ្យ​នរណា​មើល​ទេ​ខ្លាច​ឃើញ​ហើយ​លោះ​ព្រលឹង ។
    នៅរឿងមួយទៀតដែលខ្ញុំ​ឆ្ងល់ ថាតើ​យើង​គួរ​នាំគ្នាចងចាំ​ ឫគួរបំភ្លេចចោល ?
    បើខ្ញុំជា​អ្នករងគ្រោះ​ខ្ញុំប្រហែលជាមិនអាចបំភ្លេចរឿង​នេះ​ដោយ​ងាយ ៗ​បាន​ទេ ហេតុការណ៍​នេះ​បាន​ដក់ជាប់ក្នុង​អារម្មណ៍​ខ្ញុំ ២០ ឬ​៣០ឆ្នាំទៅ​មុខ​ទៀតឬ​មួយ​ជីវិត ក្នុងការ​ដែលបានបាត់បង់សាច់ញាត្តិ​និង​អ្នកជាទី​ស្រឡាញ់ ។តែ​បើខ្ញុំ​ជាអ្នក​ទទូលខុសត្រូវ​ម្នាក់ ហើយ​លាក់មុខ​មិន​ព្រមទទួល​ខុសត្រូវលើហេតុការណ៍នេះ ឬមួយជាម្ចាស់​អាជីវកម្មលើកន្លែងនោះ ខ្ញុំពិតជាមិន​ចង់ឲ្យហេតុការណ៍​នេះ​កើត​មានទេ បើ​ជ្រុលជាមាន​ទៅ​ហើយសុំឲ្យ​គេបំភ្លេច​រឿងនេះ​បានឆាប់​កាន់តែល្អ ព្រោះខ្ញុំត្រូវការរកទទួលទានទៀត​ …

    • ដូចថ្ងៃ7មករា, ជា​ថ្ងៃ​ធ្វើ​អោយ​នឹកឃើញ​ដល់​បន​ប្រល័យពូជសាសន៍, តើ​យើង​គួរ​បំភ្លេច ឬ គួរ​ចងចាំ? ចងចាំ​ចុះ តែ​មិន​បាច់​យក​មក​រំលឹក​រាល់ថ្ងៃ, មិន​បាច់​យក​មក​បង្ហាញ​នឹង​មុខរាល់ថ្ងៃ​នោះរ៉េ ។ នរណាដែល​មិន​បាន​ទស្សនា​ព្រឹត្តិការណ៍​នោះ​ផ្ទាល់​ពិត​ជា​ចង់​មើល​, ត្រឹមត្រូវ! តែ​ញ៉ុមដឹងពីអារម្មណ៍សាច់ញាតិរបស់អ្នកស្លាប់, គាត់​ចង់​ជីក​ទៅ​ក្នុងដីបីគីឡូ​ដើម្បីកប់រាល់​អ្វីៗ​ទាំងអស់​នោះ​មិន​អោយ​ហើប​មក​លើ​ផ្ទៃ​ដី ដែល​នាំ​អោយ​គាត់នឹក​ឃើញ​រឿងឈឺចាប់​ទាំង​នេះ​ទេ!

  13. ខ្ញុំ​គាំទ្រ​ការបង្កើត​ VCD សម្រាប់​តម្កល់​ជាឯកសា​ តែមិន​ដើម្បី​លក​នោះទេ។ ពូកទាំង​នោះគឺ​គ្មាន​ខួ​នោះទេ​ គឺ​ធ្វើអាជីវកម្ម​លើ​គំនរទុក​អ្នក​ដ៏ទៃ…

    • ចង់​ធ្វើ​ដើម្បីតម្កល់​ជា​ឯកសារ, គួរ​ណាស់តែ​ធ្វើ​ហើយ​ចែក, តែ​នេះ​យក​មក​លក់​ស្រស់! ព្រឹត្តិការ​តែ​មួយ​រយៈ​ពេលខ្លី តែ​យក​ទៅ​ច្នៃ​បាន​ជា​បីឌីស ហើយលក់ថ្លៃ​ទៀតផង!

  14. បើសិនជាមាន VCD តាំងពីព្រឹត្តិការចាប់ផ្តើមមែន ញុំក៏ចង់ទិញមួយដែរ ដើម្បីបាន​ ដឹងថា តើវាកើតឡើងដោយសារអ្វីពិតប្រាកដ មកដល់ពេលនេះ ញុំអត់ជឿថា មនុស្សជាន់គ្នាស្លាប់រហូតដល់ជាង ៣០០នាក់នោះទេ គឺប្រាកដជាមានមូលហេតុ ផ្សេងជាមិនខាន ញុំក៏នៅរងចាំចម្លើយពីមិត្តទាំងអស់ដែរ តើយល់ដូចញុំទេ? ពីព្រោះ ញុំធ្លាប់ឆ្លងសម័យកាលគ្រាប់ផ្លោងដែរ គឺផ្លោងមួយថ្ងៃ ស្លាប់យ៉ាងច្រើន​បំផុត ២០នាក់ តែប៉ុណ្ណោះ ។

    • ប្រហែលជា​យ៉ាងដូច្នេះ, ហេតុ​អី​ខុស​គេ​តែ​ខ្ញុំ? តាំង​ពី​លឺ​ដំណឹង​ពី​ព្រឹត្តិការណ៍​នេះ​ពេល​យប់​ម៉ោង​ប្រហែលជា​១១, ដេកលែងលក់រហូតដល់ភ្លឺ, បើ​ទោះ​ជា​ចង់ដឹង​ចង់លឺ តែ​បែ​ជា​មិន​មាន​ចិត្ត​ចង់​មើល​រឿងដ៏អណោចអធម៌មួយនេះទាល់តែសោះ ។ មួយថ្ងៃ, ពីរថ្ងៃ, រហូតដល់​មួយអាទិត្យ​ក្រោយ​ព្រត្តិការ, មនុស្សម្នា​នាំ​គ្នា​មើលលាន់​នូវ​វីដេអូ ពត៌មាន កាសែត​ដែលទាក់​ទង​នឹង​រឿងនេះ, តែ​ខ្ញុំ​បែ​ជា​ខំដើរចៀសយ៉ាងឆ្ងាយ! មិន​មែនខ្លាច, តែ​អារម្មណ៍​ក្តុកក្តួល​វា​នៅ​តែ​ដក់​ជាប់​សឹង​តែ​រហូត​មក​ដល់​សព្វថ្ងៃ!

  15. មែនហើយបង! ចំនែកខ្ញុំវិញធ្លាប់គិតថា ប្រសិនបើក្នុងចំណោមអ្នកដែលរងគ្រោះ នោះមានមិត្តភក្តិ សាច់ញាតិ រឺមនុស្សជាទីស្រលាញ់របស់ខ្ញុំវិញ តើខ្ញុំនឹងមាន អារម្មណ៍យ៉ាងណា? ហើយប្រសិនបើខ្ញុំសិ្ថតក្នុងស្ថានភាពនោះវិញ​ តើខ្ញុំអាចមាន សង្ឃឹមរស់ដែរអត់????????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s