ទស្សនៈ​អា​ផ្លយ៖ «ហុចម៉ោ!!!»

បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​កាន់​បិណ្ឌ, អាឡូវ​នេះ​ថ្ងៃ​ភ្ជុំ​ធំ​ក៏​ជិត​មក​ដល់ ។ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រុក​កំណើតខ្លះ, អ្នក​ខ្លះ​ក៏​ទ្រាំ​ទំរាំ​ដល់​ថ្ងៃ​ក្រហម (ឈប់​ដោយ​ត្រឹម​ត្រូវ​តាម​ការកំណត់​របស់​ថ្នាក់​លើ, ម្ចាស់​ក្រុមហ៊ុន, ឬ ថៅ​កែ​អី​ចឹង​ទៅ) ។ មិន​បាន​ចង់​និយាយ​ពី​ការ​ទៅ​មុន ទៅ​ក្រោយ ឬ ការ​បង្ខាំង​មនុស្ស​អោយ​ធ្វើ​ការ​ហួស​កំណត់​អី​រ៉េ​នៅ​ទី​នេះ (អា​ហ្នឹង​ក៏​ចង់​និយាយ​ខ្លះ​ៗ​ដែរ តែ​ខ្លាច​ជាន់​កែង​ខ្លួន​ឯង 😀 ) ។ អ្វី​ដែល​ចង់​ចាប់​អារម្មណ៍​នៅ​ទី​នេះ គឺ​កុង​ត្រូល ទៅ​វិញ​រ៉េ ។

ម្សិលម៉ិញ​ស្តាប់​រ៉ាត់យ៉ូ លឺ​គេ​និយាយ​ពី​បញ្ហា​តាក់​ស៊ី​ឡើង​ថ្លៃ​កប់​ពពក, និយាយ​ពី​គ្រោះ​ថ្នាក់​ចរាចរដែល​បង្កើត​ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់ រឺ​ចរាចរមមាញឹក​ពេក​ក្នុង​ថ្ងៃ​ប៉ុន្មាន​ថ្ងៃ​នេះ ។ ក៏​ចេះ​តែ​នឹក​ឆ្ងល់​ថា​ ម៉េច​ក៏​មាន​ប៉ូលីស​ចរាចរ ឈរតំរៀប​គ្នា​តាម​ស្តុប​ដើម្បី​យក​លុយ​ពី​តាក់​ស៊ី​ពេល​គាត់​ធ្វើ​ដំណើរ?

បើ​និយាយ​ពី​តាម​ផ្លូវ​ជាតិ​លេខ៤​វិញ, តាំង​ពី​ដើម​ផ្លូវ​ត្រង់​ផ្លូវ​បំបែក​អតីតតោពីរ រហូតដល់​ត្រឹម​កន្លែង​ថ្លឹង​ឡាន​ទី១ គឺ​មាន​មិន​តិច​ជាង​10​កន្លែង​ទេ​ដែល​លោក​បង​ប៉ូលីស​ចរាចរ ឈរ​តំរៀប​គ្នា​ចាំ​លូក​ដៃ​ទៅ​យក​ប្រាក់​ពី​អ្នក​បើក​តាក់ស៊ី ឬ ឡាន​ដឹក​ទំនិញ​ផ្សេងៗ, សួរ​ថា​អា​ហ្នឹង​យក​លុយ​ថ្លៃ​ស្អី? ថ្លៃ​ធ្វើ​ដំណើរ? (ចុះ​ពន្ធ​ផ្លូវ???) ថ្លៃ​ការពារ? រឺ ក៏​ថ្លៃ​សុំ​ស្គាល់ ដូច​ដែល​ផ្លយ​ធ្លាប់​បាន​សរសេរ?

ហើយ​ម៉េច​ក៏​ទៅ​យក​ពី​អ្នក​រត់​តាក់​ស៊ី? បើ​ថ្លៃ​ការពារ​ ម៉េច​មិន​ទៅ​យក​ពី​ឡាន​សេរ៊ី​ទំនើបៗ ថ្លៃៗ​ដែល​មិន​ខ្វះ​រ៉េ​ម៉ា​អា​សំបាត់​១០០០៛ ២០០០៛​ហ្នឹង​នោះ! នេះ​អ្នក​រត់​តាក់​ស៊ី​មិន​សូវ​ប៉ាម៉ាន​រ៉េ តែ​គាត់​លេង​យក​ពី​អ្នក​រត់​រឺ​ម៉ក​ដឹក​ធ្យូង អី​ទៀត, សួរ​មើល​តា​គាត់​ចំណេញ​បាន​ប៉ុន្មាន​ម៉ា​រទេះ​ហ្នឹង?

ហេតុ​អី​បាន​ជា​តាក់​ស៊ី​ឡើង​ថ្លៃ? ចុះ​បើ​មិន​អោយ​ឡើង​ថ្លៃ​យ៉ាង​ម៉េច​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ មាន​យ៉ាង​ហ្នឹង​មិន​តិច​កន្លែង​ផង, ម៉ា​កន្លែង​យ៉ាង​ហោច​ក៏​អស់​១០០០៛​ដែរ, ចុះ​បើ​១០​កន្លែង? ម្យ៉ាង​ចំណត​ក៏​ឡើង​ថ្លៃ, សាំង​ក៏​ឡើង ចុះ​ម៉េច​តាក់​ស៊ី​ឡើង​មិន​បាន? មិន​បាន​និយាយ​កាន់​ជើង​អ្នក​រត់​តាក់​ស៊ី​រ៉េ តែ​ឃើញ​ចឹង​មែន ។

តើ​ការ​កាក់​យក​លុយ​ទាំង​នោះ​ អ្នក​ណា​ជា​អ្នក​អនុវត្ត? អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ហើយ​បើ​អ្នក​ទាំង​នោះ​ជិះ​ទៅ​រ៉ុយ​អត់​អោយ​លុយ​ពួក​គាត់ ចឹង​មាន​រឿង​អី​កើត​ឡើង? ម៉េច​ក៏​នាំ​គ្នា​ចេះ​តែ ហុច ទៅ​អោយ​គាត់​ចឹង? បើ​តា​យ៉ាង​ហ្នឹងៗ សង្ស័យ​តា​ងាប់​អស់​រ៉េ​ស្រុក​ខ្មែរ!

20 thoughts on “ទស្សនៈ​អា​ផ្លយ៖ «ហុចម៉ោ!!!»

  1. ខ្មែរយើងគឺតែវាអីចឹង ឲ្យតែមានបុណ្យទានម្តងៗប្រាកដជាឡើងថ្លៃសព្វសារពើរ ទាំងអស់ហ្នឹងឯង ជាពិសេសគឺអារឿងថ្លៃតាក់ស៊ីធ្វើដំណើរ។​ ចំនែកឯអារឿងបងៗ ប៉ូលីសគាត់រាយមងរាយសន្ទូចតាមដងផ្លូវជាតិនានាៗសព្វង៉ៃដើម្បីចាំយកលុយពីតាក់ស៊ី បើតាមគំនិតញ៉ុមវិញអាចថាជាថ្លៃសុំសា្គល់ រឺអាចថាជាថ្លៃផឹកស៊ីរបស់អស់ លោកបងៗច្រើនជាង តែមិនមែនជាថ្លៃការពារអីនោះទេ។

  2. ឆ្ងល់​ដែរ បញ្ហា​ដែលនឹង​មាន​នោះ ម៉េច​ទៅ? គាត់​ទៅ​ឈរ​ស្កាត់​មុខ​ឡាន​ឬ? ហើយ​ម៉េច​ក៏​ចេះ​តា​មាន​ចឹងៗ? គ្មាន​ការ​អន្តរាគមន៍​ទេ​ឬ? ក្រែង​កំពុង​តែ​ពង្រឹង​ច្បាប់​ចរាចរ​មិន​ចឹង? ក្រែង​កំពុង​លប់​បំបាត់​អំពើ​ពុករលួយ​ ដោយ​បង្កើត​ក្រុម​អ្នក​ប្រឆាំង​អំពើ​ពុករលួយ​អីណា​ផង​មិន​ចឹង? ចុះ​ពួក​ហ្នឹង​មាន​មើល​ឃើញ​អា​ហ្នឹង​អី​អត់?

    • សឹងក្លាយជាទម្លាប់ហើយ ទៅគិតអីពុករលួយមិនពុកនោះ? ចាំបានពេលទៅក្រសួង គេនិយាយ១ម៉ាត់ថា “ខ្មែរយើងមានទំនៀមទំលាប់១ គឺចែកគ្នារស់ ប្អូនគួរយល់ហើយ ” ដាក់១ម៉ាត់មកក្លៀនយោបល់ =_=;;

  3. គេប្រឹងរកលុយ​ដើម្បីទោរក្សាតំណែងឫឡើងតំណែង។ ឥលូវនេះសូម្បីតែចោរឆក់ ប្លន់ក៏អាចធ្វើប៉ូលីសបានដែរ អោយតែមានលុយ។

បញ្ចេញមតិ