ហួសចិត្ត​

វេលា​ថ្ងៃ​ជិត​ត្រង់ ម៉ោង​ប្រហែល​១១​កន្លះ​, ផ្ល​យបាន​ធ្វើដំណើរ​ដោយ​ម៉ូតូ​ចេញពី​ផ្សារ​ដើម​គរ ឆ្ពោះ​ទៅ​សាលា​សន្ធរម៉ុក តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​, ពេលមកដល់​ស្តុប​បឹង​សាឡាង កែង​ផ្សារ​ឃ្លាំង​រំសេវ ស្រាប់តែ​…..
«​ច្រេ​ចៗ​ៗ​ៗ​…»

ប៉ូលីស​«​ក​» ៖ «​ចូល​កៀន​ប្អូន​….!»
ផ្ល​យ​៖ «​ញ៉ុម​ខុសអី​បង​?» ផ្ល​យបាន​តប​ទៅ​ដោយ​មិន​បាន​ពន្លត់​ម៉ូតូ ព្រមទាំង​មិន​ទាន់​បាន​ចូល​កៀន​ស្រួលបួល ។
ប៉ូលីស​«​ក​» ៖ « ប្អូន​ជិះ​ខុស​ស្តុប​!»
ផ្ល​យ​៖ «​មាន​ឯណា » ផ្ល​យ​និយាយ​ដោយ​ងាក​ទៅ​មើល​ស្តុប​ឃើញ​ខៀវ​នៅឡើយ ។​«​បង​មើលៗ ស្តុប​នៅ​ខៀវ​នៅ​ឡើយ​តើ​!!!»
ប៉ូលីស​«​ខ​» ៖ « ប្អូន​ជិះ​មក​បត់​ត្រង់នេះ​អំបាញ់មិញ ហើយ​ភ្លើង​មិនទាន់​ដល់​វេន​ប្អូន​ទេ » សំលេង​ប៉ូលីស​ម្នាក់ទៀត​និយាយ​ពីក្រោយ ទំនង​ដើរ​មក​ពី​កែង​ស្តុប ។
ផ្ល​យ​៖ « មាន​ឯ​ណា​បង​, ញ៉ុម​ជិះ​ត្រង់​មក​រហូត​តើ មានបាន​បត់​ឯណា​!»
ប៉ូលីស​«​ខ​» ៖ « កុំ​តមាត់​, ពន្លត់​ម៉ាស៊ីន​ហើយ​ចុះ​ទៅ​និយាយ​ជាមួយ​មេ​បង នៅ​ខាង​នោះ​ទៅ​!!!» គាត់​និយាយ​ដោយ​គំ​ហ៊​ក បន្តិច មុន​នឹង​យក​ដៃ​មក​កាច់​សោរ​ពន្លត់​ម៉ូតូ​របស់​ស្មៀន​កំសត់​យើង ។

បើ​យើង​មើល​ទៅ​ប៉ូលីស​ដែល​នៅ​ខាង​លើ​ក្បែរ​ម៉ូតូ ដោយ​មាន​សឺ​មី​១​ក្បាល នឹង​សៀវ​ភៅ​គល់បញ្ជី​កញ្ចាស់​១​ក្បាល ដែល​ទំនង​បើ​កបិតៗ រាប់​ខែ តែ​ដូចជា​អត់​ដាច់​១​សន្លឹក​ណា​នោះ​, ឃើញ​មាន​ត្រឹមតែ​ស័ក្តិ​១​ប៉ុណ្ណោះ ក្នុងពេល​ដែល​ប៉ូលីស ដែល​ចុះ​ចាប់​មាន​ស័ក្តិ​២, មិនដឹង​ម៉េច​រ៉េ​ដល់​ចឹង ។

ផ្ល​យ​៖ « ញ៉ុម​ខុសអី​បង​, ញ៉ុម​ជិះ​…»
ប៉ូលីស​«​មេ​»៖ « ប៉ូលីស​ម្នាក់​នោះ ឃើញ​ប្អូន​ជិះ​ខុស​ស្តុប​ប្រាកដ​ណាស់​!» គាត់​និយាយ​ដោយ​ចង្អុល​ទៅកាន់​ប៉ូលីស «​ខ​» ។ «​មិនបាច់​និយាយ​ច្រើន​ទេ បង់ថ្លៃ​ផាកពិន័យ 10000៛ មក »
ផ្ល​យ​៖ « មាន​ឯ​ណា​បង​, នេះ​បើ​ញ៉ុម​ខុស​មែន ញ៉ុម​នឹង​បង់​ជូន​, តែ​នេះ​ញ៉ុម​អត់​មាន​ខុសទេ​, មួក កញ្ចក់ ញ៉ុម​មាន​, ពែ​កមី កាត​គ្រី ផ្លាកលេខ ក៏មាន​, ពន្ធ​ផ្លូវ​ឆ្នាំ​នេះ​ក៏​មាន​, ជិះ​ខុស​ស្តុបក៏​អត់​មាន ម៉េច​ត្រូវ​បង់​?»

ប៉ូលីស​«​មេ​» ទំនង​រាង​ក្រពុល​មុខ ក្តៅ​ស្លឹកត្រចៀក ក៏​ស្ទុះ​យក​កាម៉េរ៉ា ទៅ​ថត​ផ្លាកលេខ​ម៉ូតូ​ផ្ល​យ​យើង ហើយ​មក​ថត​ផ្ល​យ​ទៀត (​មិន​ដឹង​គាត់​គិត​ម៉េច​ទេ​) ។

ប៉ូលីស​«​មេ​»៖ « ប្អូនឯង​មើលទៅ​ទំនង​ដូច​ក្មេង​ទំនើង​, និយាយ​តវ៉ា​ជាមួយ​សមត្ថកិច្ច​ច្រើន​ម្ល៉េះ​ហាស​? ប្អូនឯង​ដែល​ឃើញ​ទេ​? រាល់​ថ្ងៃ​មាន​ម៉ូតូ​ដែល​មាន​គ្រប់​ដូច​ឯង​ចឹង ត្រូវបាន​ដឹក​ទៅ​ប៉ុស្តិ៍​ជា​រឿងៗ ដឹង​ថា​ហេតុ​អី​ទេ​?» គាត់​សួរ​មក ទំនង​គិត​ថា​ផ្ល​យ​នឹង​ឆ្លើយ​ថា «​ដឹង​»
ផ្ល​យ​៖ « អត់​ដឹង​ផង​!» ផ្ល​យ​លួច​សើច ព្រមទាំង​មើលមុខ​ដ៏​ក្រហម​របស់​ប៉ូលីស​១​នោះ ។
ប៉ូលីស​«​មេ​»៖ « យី​ស​!​អា​នេះ​! កុំ​និយាយ​ច្រើន បងថ្លៃ​ផាកពិន័យ 7000៛ មក​!»
ផ្ល​យ​៖«……….»

…​មួយសន្ទុះ​ក្រោយមក ទំនង​ឃើញ​ផ្ល​យ​មិន​និយាយ​ត​ទៀត គាត់​ក៏​និយាយទៀតថា​…

ប៉ូលីស​«​មេ​»៖ « នែ​! មួក​ប្អូន​មិន​ត្រូវ​ស្តង់ដា​រសោះ​! អាហ្នឹង​មានឈ្មោះ​ស្មើ​នឹង​គ្មាន ដឹង​ទេ​? បង​ត្រូវ​ពិន័យ​ប្អូន​ហើយ​!»
ផ្ល​យ​៖ « អុ​ញ​! ហើយ​មួក​ម៉េច​ត្រូវ​ស្តង់ដា​របង​? ក្នុង​ច្បាប់​ចរាចរ​គេ​អត់​មាន​ថា​ត្រូវ​ពាក់មួក​សុវត្ថិភាព​ត្រូវ​ស្តង់ដារ​ផង​, គេ​គ្រាន់តែ​ដាក់ថា ពាក់មួក​សុវត្ថិភាព​អោយបាន​ត្រឹមត្រូវ​តើ​!»

ប៉ូលីស​«​មេ​» ស្ងាត់​មាត់​ដូច​ចុក តែ​ធ្វើ​ជា​មិនដឹង ហើយ​ដើរ​ទៅ​មើល​កូនចៅ​គាត់​ចាប់​ម៉ូតូ​១​ទៀត ។ ផ្ល​យ​សំឡឹង​មើល​ទៅ​គាត់​និយាយ​ទៅកាន់​អ្នក​ដែល​ចាប់​ក្រោយ​, មិន​ដឹង​និយាយ​អី​ខ្លះ ក៏​ទារ​បាន 3000៛ ហើយ​អោយ​ពួកគាត់​ទៅៗ ។ មួយសន្ទុះ​គាត់​ដើរ​ត្រឡប់​មក​វិញ​…

ប៉ូលីស​«​មេ​»៖ « នែ​ប្អូន​! ប្អូនឯង​មិនមែន​ជិះ​តាម​ផ្លូវ​នេះ​តែ​១​ថ្ងៃនេះ​ទេ​មែន​ទេ​? បង​ឃើញ​ប្អូន​ជិះ​កាត់​នេះ​រាល់ថ្ងៃ ហើយ​ជិះ​លឿនៗ​ផង​, អាហ្នឹង​វា​ខុស​ណា៎​! ទៅ​អោយ​ពូ 2000៛ ចាត់ទុក​ថា​ដើម្បី​ស្គាល់​គ្នា​ទៅ​ចុះ​!»
ផ្ល​យ​៖ « យី​! បើ​ថា​សុំ​ចឹង​តាំងពី​ដំបូង​មក ញ៉ុម​អោយ​ហើយ​, ចាំបាច់​ថា​ញ៉ុម​ខុស​នេះ ខុស​នោះ​!» និយាយ​រួច ផ្ល​យ​ដក​លុយ 2000៛ អោយ​គាត់ តែ​គាត់​មិន​យក​ដៃ​មក​ទទួល​ទេ ផ្លយក៏​ដាក់ចុះលើ​កែបម៉ូតូ ហើយ​ដើរ​ចេញ​មក​ដោយ​គ្រវីក្បាល​ត​តាត់ រួច​គិតថា « យី​! បើ​ជិះ​កាត់​១​ស្តុប គេ​សុំ​ស្គាល់​អស់ 2000៛, ចុះបើ​ជិះ​កាត់ ៥​ស្តុប ១​ថ្ងៃ​, ចឹង​ប្រាក់ខែ​១​ថ្ងៃ​មិន​អស់​អា​លីង​ណិល​ទៅហើយ​ទេហី​?» Sic!

Advertisements

27 thoughts on “ហួសចិត្ត​

  1. ប៉ូលិសស្រុកខ្មែត្រឹមត្រូវណាស់
    ច្បាប់ចរាចរណ៏ដាក់អនុវត្តជាង១ឆ្នាំទៅហើយ
    នៅមិនទាន់មានប៉ូលិសណាម្នាក់ត្រូវជាប់ពន្ធធនាគាដោយសាអំពើពុករលួយទេហើយ
    ក៏គ្មានរបាយការណ៏ថាមួយថ្ងៃផាកបាន
    ប៉ុន្មានដែរ ។ បើតវ៉ាយកទៅប៉ុស្ត បើតវ៉ាខ្លាំងលាបពណ៏ថែមកន្ទុយទៅជា(ទំនើង)
    វ៉ៃខ្នោះយកទៅប៉ុស្ត

  2. ផ្កាយឃើញតែញយ ព្រោះប៉ូលីសលូវរកចាប់អ្នកអត់ មួកមិនសូវបាន ចឹងគេប្តូរមកចាប់អ្នកជិះហូសស្តុប តិចតួច ។ នេះបានល្បីហើយដែលបានប៉ូលីសសុំ ស្គាល់ ហេហេហេហេ

  3. បើជិះម៉ូតូ… ហើយបានឃើញលោកប៉ូលីសគាត់ ដើរមករក គេចសិនតូវ បើអាចគេចបាន… ស្រួលមិនស្រួល គាត់ក៏សុំស្គាល់អីចឹងដែរ…

    ថ្ងៃមុនគាត់សុំស្គាល់អស់ ៥០០០ រៀលដែរ…

    ថ្ងៃមុនឃើញកាសែតកោះសន្តិភាព ចុះថា ប៉ូលីសចរាចរណ៍ ត្រូវ គេវាយសន្លប់ ដោយសារតែ មើលងាយអ្នកដំណើរ… បើមានអីចឹងច្រើនករណី ប្រហែលជា អាចអន់ចង់ខ្លះ…

  4. ក្មេងស្រែ ស្គាល់ប៉ូលីសបានប៉ុន្មាននាក់? ហើយ បង់ប្រាក់សរុបអស់ប៉ុន្មានដែរ?

    គួរតែនិយាយអំពីរ ពួកគយ វិញទើបល្អជាង ព្រោះថា ពួកវា ស៊ីលុយស្ងាត់ និង ពុករលួយជាងប៉ូលីសឆ្ងាយណាស់! អាពួកគយអាក្រក់ហ្នឹង សុទ្ធយ៉ាប់!

    • ហេស ហេស ហេស… មិនដឹងរ៉េបង, មិនដឹងតាប៉ិផ្លយ ហ្នឹងស្គាល់បានប៉ូលីសប៉ុន្មាន ហើយចាយលុយអស់ប៉ុន្មានផងទេ ។ តែសំរាប់ញ៉ុមវិញ មានអារម្មណ៍ថាស្អប់ប៉ូលីសតែម្តងនេះ ។
      អរគុណដែលបានចូលមកលេងបង!

  5. ហាស​ហា​ បើ​និយាយ​ចឹ​ង​សុំចូល​រួម​ឈឺ​ចាប់​ផង។
    កាល​ពី​អា​ទិត្យ​ ចូល​លេង​ប៉ូលិស​ជិត​ទូតចិន​អស់​៣០០០៛​ នឹង​គេដែរ។

  6. Pingback: ទស្សនៈ​អា​ផ្លយ៖ «ហុចម៉ោ!!!» | ប្លុកក្មេងស្រែ
  7. Pingback: តុកាហ្វេ | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s