ហេតុ​អ្វី​មិន​មាន​ភាសាខ្មែរ​ក្នុង​ Google Translator?


ខ្ញុំ​ជឿ​ជាក់​ថា​គ្រប់​អ្នក​ប្រើ​ប្រាស់​ភាសាខ្មែរ​លើ​បណ្តាញ រឺ​អ្នកដែល​ធ្លាប់​ប្រើ​ប្រាស់​ Google Translator ជាជំនួយ​ក្នុង​ការ​បក​ប្រែ​ពីភាសា​ណាមួយ ទៅ​ជា​ភាសាណាមួយ​ផ្សេង​ទៀតនោះ ពិត​ជាធ្លាប់​មាន​ចំ​ងល់​នេះ​នៅ​ក្នុង​ចិត្ត​ដូច​ជា​ខ្ញុំ​យ៉ាង​ប្រាកដ ។

ហេតុ​អ្វីបាន​ជា​គេ​មិន​បន្ថែម​ភាសាខ្មែរបញ្ចូល?

យើង​តែង​ច្រណែន​នឹង​ភាសាដទៃ​ដែល​បាន​បង្ហាញ​ខ្លួន នៅ​លើ Google Translator, ហើយ​ឆ្ងល់​ថាខុស​អី​តែ​ភាសាខ្មែរ ដែល​មិន​មាន? មូលហេតុ​មួយ​ចំនួន​ដែល​តែង​តែ​លេច​ឡើង​មុន​គេ​ក្នុង​គំនិត​យើងមាន៖

  • ការរើសអើងពូជសាសន៍៖ យើង​គិត​ថា​ Google ជារបស់​អ្នក​នេះ របស់​អ្នក​នោះ​ហើយ​គេ​មិន​សូវ​ចូលចិត្ត​ខ្មែរ​ បាន​ជា​មិន​បន្ថែម​ភាសាខ្មែរ​ចូល​ទៅ ។
  • មិន​មាន​អ្នក​បក​ប្រែ៖ មក​ពី​មិន​មាន​អ្នក​បក​ប្រែ ដូច​ទៅ​នឹង​ការ​បក​ប្រែ​វេបសាយ​ផ្សេងៗដូច​បាន​ធ្លាប់​មាន​ពី​មុន​មក ។
  • អ្នក​ធ្វើ​ច្រើន​ពេក (ជា​គំនិតដែល​ទទួល​បាន​ពី ឌីយ៉ា ហើយ​គួរ​គិត​ដែរ)៖ អ្នក​ធ្វើ​ច្រើន​ពេក​មិន​ចុះ​សម្រុង​នឹង​គ្នា, មិន​ដឹង​យក​១ណា​ល្អ, មាន​ភាព​ប្រទាញ​ប្រទង់​គ្នា​នៅឡើយ ។

ចំលើយទាំងនោះ ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង, អាច​ថា​ស្រដៀង តែ​មិន​យ៉ាង​ដូច្នោះទេ ។

អ្វី​នៅ​ពី​ក្រោយ​ការ​បក​ប្រែ​របស់ Google Translator?

Google Translator ធ្វើ​ការ​បក​ប្រែ​ដោយ​យោង​តាម​ឯកសារ​ដែល​មាន​នៅ​លើ​បណ្តាញ​ស្រាប់ ដែល​បាន​បក​ប្រែ​ពី​ភាសាអង់គ្លេស​ទៅ​ជា​ភាសាអ្វី​មួយ ។ Google Translator នឹង​ធ្វើ​ការ​វិភាគ​ទៅ​លើ​ឯកសារ​ដែល​មាន​ប្រវែង​វែងៗ ដើម្បី​ដកស្រង់ពាក្យ​, ល្បះ, ឃ្លា​ដែល​ត្រូវ​គ្នា ហើយ​ទើប​យក​មក​ផ្គូ​ផ្គង​ដោយ​សឹង​តែ​មិន​មាន​ការចូលរួម​អំពីមនុស្ស​ធ្វើ​នោះ​ឡើយ ។ ជា​ទូ​ទៅ Google Translator នឹង​ទាញ​យក​ពត៌មាន​ទាំង​នោះ ពី​បណ្តាញសារ​ពត៌មាន​ដែល​បាន​ធ្វើ​ជា​ច្រើន​ភាសា ប្រសិន​បើ​បណ្តាញ​សារពត៌​មាន​ទាំង​នោះ​ផ្តល់​សិទ្ធិ ។

ដូច​នេះ​មូលហេតុ​ចំបងនៃ​ការ​មិន​មាន​ភាសាខ្មែរ​នៅក្នុង Google Translator រួមមាន៖

  • ការ​ប្រើ​ប្រាស់​ឯកសារ ឬ ពត៌មាន​ជាភាសាខ្មែរ​នៅ​លើ​បណ្តាញ​នៅ​មាន​តិច​តួច​នៅឡើយ (បើ​ធៀបនឹង​ប្រទេសជិតខាង) ដោយ​មូល​ហេតុ​អ្នក​ចេះ​ប្រើ​ប្រាស់​អ៊ីន​ធើណេត​នៅ​មាន​តិច ជា​ពិសេស​ក្នុង​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធើណេត​ដ៏​តិច​តួច​នោះ អ្នក​ប្រើ​ប្រាស់​ភាសាខ្មែរ​កាន់​តែ​តិច​ទៅ​ទៀត ។
  • បណ្តាញ​សារពត៌​មាន​ក្នុង​ស្រុក មិន​បាន​ធ្វើ​ជា​២ ឬ​ច្រើន​ភាសា​អោយ​បាន​ត្រឹមត្រូវ (ពត៌​មាន​ភាសាខ្មែរ និងពត៌មាន​ភាសាបរទេស​មិន​មែន​បក​ប្រែ ឬ​បក​ប្រែ​មិន​ត្រឹម​ត្រូវ) ឬ​មិន​បាន​ផ្តល់​សិទ្ធ​ប្រើ​ប្រាស់​ពេញ​លេញ​ដល់​ Google Translator (ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ) ។

តើ​យើង​អាច​ជួយ​បាន​យ៉ាង​ដូច​ម្តេច?

អ្វី​គ្រប់​យ៉ាង​ត្រូវ​ចាប់​ផ្តើម​ពី​យើង! ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​ប្រើ​ប្រាស់​នូវ​ភាសា​ខ្មែរ​ក្នុង​ Google Translator, នោះ​អ្នក​ចាប់​ផ្តើម​នូវ​អ្វី​គ្រប់​យ៉ាង ក៏​ជា​យើង​ដូច​គ្នា ។ តើ​យើង​ត្រូវ​ជួយ​ដោយ​វិធីណា? យើង​អាច​ជ្រើស​រើស​វិធី​១​ក្នុង​ចំណោម​ខាង​ក្រោម៖

  • ប្រើប្រាស់​ភាសាជាតិ​លើ​បណ្តាញ​អោយ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន, ប្រសិន​បើ​អ្នក​ជា​អ្នក​បង្កើត​វេបសាយ, សូម​ព្យាយាម​ធ្វើ​ជា​ពីរ​ភាសា ហើយ​ធ្វើ​ការ​បក​ប្រែ​អោយ​បាន​សម​ស្រប។
  • ប្រសិន​បើ​អ្នក​ជា​ម្ចាស់​នៃ​វេបសាយ​បណ្តាញ​សារព៌តមាន (ដោយ​សារ​វេបសាយ​បែប​នេះ​មាន​អត្ថ​បទ​វែងៗ) គួរ​ត្រូវ​បាន​បង្កើត​អោយ​មាន​ពីរ​ភាសារ ហើយចែក​រំលែក​រាល់​អត្ថបទ​ទាំង​នោះ​ទៅ​កាន់​ Google Translator
  • ឬ បើ​អ្នក​ត្រឹម​ជា​អ្នក​ប្រើ​ប្រាស់​ធម្មតា Google បាន​ផ្តល់​នូវ Tool សម្រាប់​អោយ​អ្នក​ផ្តល់​ជាជំនួយ​ទៅ​កាន់ Google Translator ក្នុងការ​បន្ថែម​នូវ​ភាសារ​ដែល​អ្នក​ចង់​បានដោយ Tool នោះ​មាន​ឈ្មោះ​ថា «Translate Toolkit» ។ ជាមួយនឹង Tool មួយនេះ អ្នក​អាច​ចួល​រួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​បកប្រែនូវ​វេបសាយ ឬ ធ្វើការ​ផ្ទុកឡើងនូវ​ឯកសារ​ដែល​បាន​បកប្រែ​រួច ។ ដើម្បី​ចូល​ទៅ​ប្រើ​ប្រាស់​នូវ Tool មួយនេះ, សូម​បើក​នូវ​វេបសាយ ៖ http://translate.google.com/toolkit/ ។ សម្រាប់​វិធី​នៃ​ការ​ប្រើ​ប្រាស់ នឹង​មាន​សរសេរ​ក្នុង​ប្រកាស​ក្រោយ​ៗ ។

ខ្ញុំសង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​ចូលរួម ព្រម​ទាំង​លើក​ដំកើង​ភាសាជាតិ ហើយ​ធ្វើ​អោយ​ភាសាខ្មែរ​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Google Translator ក្នុង​ពេល​ឆាប់ៗ ។ ខ្ញុំ​ក៏​សូម​អភ័យ​ទោស​ផង​ដែរ​ចំពោះ​កំហុស​ឆ្គងនៃ​ការ​ប្រើ​ពាក្យ​សំដី ក៏​ដូចជាអក្ខរាវិរុទ្ធ ។

“អ្វីៗគ្រប់​យ៉ាងដែល​យើង​ចង់​បាន គួរ​ត្រូវ​បាន​ចាប់​ផ្តើម​ដោយ​យើង​ខ្លួន​ឯង”

ក្មេងស្រែ

ប្រភព៖

Advertisements

23 thoughts on “ហេតុ​អ្វី​មិន​មាន​ភាសាខ្មែរ​ក្នុង​ Google Translator?

  1. ប្រហែល​គេ​សរសេរ​កូដ​មិន​ទាន់​ចេញ ឬ Google មិន​បាន​ជួល​នរណា​អោយ​សរសេរ​ដឹង?
    ព្រោះ​ការ​បក​ប្រែ​ពី​ភាសា​មួយ​ទៅ​មួយ មិនមែនជា​ការ​ងាយ​ឡើយ។ ការ​បក​ប្រែ​ពី​ពាក្យ​ទៅ​ពាក្យ ងាយ​ទេ តែ​ល្បៈ​មួយ​មិនមែន​ងាយ​ទេ។ ប្រហែល​ត្រូវ​ការ​អ្នក​ខ្លះ​ធ្វើ​និក្ខេបបទ​យក​ថ្នាក់​បណ្ឌិត​ផង​ បាន​ធ្វើ​ចេញ។

    • តាម​ដែល​ខ្ញុំ​បាន​អាន​លំណែនាំ​របស់​គេ, គឺ​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឯកសារ​នៅ​លើ​បណ្តាញ ឬ គ្រប់​អត្ថ​បទ​ដេល​បាន​បកប្រែ​ពី​ភាសាអង់គ្លេស, បន្ទាប់​មក​ google translate នឹង​ធ្វើ​ការ​វិភាគ ហើយ​ច្បិច​យក​មក​នូវ​ពាក្យ,​ល្បះ ឬ ឃ្ល​ា​ដែល​ត្រឹម​ត្រូវ​ជាង​គេ​មក​បង្ហាញ ។ តែ​ចំនួន​ដែល​គ្រប់​គ្រាន់​១​ដែល​គេ​និយាយ​នោះ គឺ​យ៉ាង​ហោច​ណាស់គឺ HUNDREDS OF MILLIONS ។

    • ខ្ញុំ​គិត​ថា​ទោះ​បី​ច្បាស់ រឺ​មិនច្បាស់​ក៏ដោយ យើង​អាច​កែ​ប្រែ​អោយ​ល្អ​បាន​នៅ​ពេល​ដែល​ភាសា​ខ្មែរ ត្រូវ​បាន​បញ្ជូល​នៅ​ក្នុង Google Translate. ព្រោះ​នៅ​ពេល​យើង​បក​ទៅ​ពី​ភាសា​មួយ ទៅ​ភាសា​មួយនោះ គឺ Google Translate មាន​កន្លែង​ស្នើ​ពាក្យ រឺ​ឃ្លា​ដែល​ត្រឹម​ត្រូវ​សម្រាប់​ពាក្យ​ដែល​បាន​បក​នោះ។

    • ញ៉ុម​មិន​ដឹង​ថា​វា​ត្រូវ​ការ វចនានុក្រម​ឬ​អត់​ទេ, តែ​ដូច​ការ​ពន្យល់​ក្នុង​ How to improve របស់ google translate ផ្ទាល់​ ឃើញ​ថា​យើង​គ្រប់​គ្នា​អាច​ជា​អ្នក​ធ្វើ​វា!

      • បើ​តាម​ការ​មើល​វីដេអូ និង​តាមខ្ញុំ​ធ្លាប់​អនុវត្ត​នោះ។ នៅក្នុង translate.google.com/toolkit គឺ​គេ​មាន​កន្លែង​អោយ​យើង​ដាក់ glossary និង translation memory ដើម្បី​ងាយ​ស្រួល​ដល់​ការ​បក​ប្រែ។ តែ​បែប​មិនទាន់​មាន​អ្នក​ធ្វើនោះទេ ព្រោះ​ត្រូវ​ការ​ពាក្យដែល​មាន​ន័យ​ត្រឹម​ត្រូវ​ផង។ ហើយ​នៅ​ក្នុង​នោះ​ផងដែរ (translate.google.com/toolkit) គឺ​គេ​អនុញ្ញាត​អោយ​បក​ប្រែ​ដូច​ជា៖
        អត្ថបទមក​ពី​កុំព្យូទ័រ​យើង
        អត្ថបទ​វីគី
        អត្ថបទ .doc
        អត្ថ​បទ .odt
        អត្ថបទ .txt
        បក​ប្រែ​វែបសាយ
        និង​សេវាកម្មពីរ​បី​ទៀត។

  2. ក្មេងស្រែ ខ្ញុំអាចនិយាយថាខ្ញុំរៀននៅក្នុងផ្នែកតូចមួយនៃ Domain ណឹងដែរ។ ខ្ញុំយល់ស្របដូចគ្រូវិចិត្រនិយាយចឹង។

    ដើម្បីធ្វើការបកប្រែ គឺមិនមែនពឹងផ្អែកតែមួយផ្នែកទៅលើអត្ថបទ​ដែលមានស្រាប់នៅក្នុងបណ្តាយអីធឺណេតនោះទេ។ កាបកប្រែពីភាសារមួយទៅភាសារមួយទៀត គឺមានផលលំបាកខ្លាំណាស់ ហើយភាសារនិមួយៗ គឺមានលក្ខណៈពិសេសខុសៗគ្នា។ សួមក្មេងស្រែគិតពីបញ្ហាតូចមួយចុះ

    ភាសារខ្មែរសរសេរមិនមានដកខ្លាទេ។ សូមមើលពាក្យនេះ តើបកប្រែជាអង់ក្លេសថាមេច “សម្តេចថាខ្មៅ” , “ក្រោមវត្តមានមនុស្សជាច្រើនរយអ្នក”, …..

    សូមក្រលែកមើលបញ្ហាមួយទៀត។ សាលាបង្រៀនកុំព្យូទ័របើកដំបូងគេនៅស្រុកខ្មែរ គឺប្រហែលជាឆ្នាំ 1994 ចំណែកឯប្រទេសជិតខាងដូចជាវៀតណាម ថៃ គេមានតាំពីយូមកហើយ ខ្ញុំមិនចាំច្បាស់ ព្រោះធ្លាប់និយាយជាមួយគ្រូមកពីវៀតណាម។

    មួយទៀត
    ប្រទេសផ្សេងៗគេមានកាឧបត្ថម្ភខ្លាំងណាស់សំរាប់ការស្រាវជ្រាវ ចុះស្រុកយើង? ខ្ញុំជាអ្នកស្រាវជ្រាវម្នាក់ បើទោះជាខ្ញុំចង់ធ្វើការជាមួយភាសារខ្មែរ ក៏ខ្ញុំមិនបាចដែរនៅពេលនេះ ព្រោះខ្ញុំត្រូវធ្វើការអោយអ្នកឧបត្ថម្ភការស្រាវជ្រាវខ្ញុំជាមុនសិន។

    សរុបមក ខ្ញុំមិនបន្ទោស GOOGLE នោះទេ

    • បាទ អរគុណ, អត្ថបទ​១​នេះ ញ៉ុម​អត់​បាន​ដាក់​បន្ទុក ឬ បន្ទោស​ទៅ​ខាង​ណា១ទេ, ញ៉ុម​គ្រាន់​តែ​ចង់​អោយ​យើង​ទាំង​អស់​គ្នា​បាន​ដឹង ហើយព្យាយាម​ប្រើ​ប្រាស់​ភាសាជាតិ​អោយ​បាន​កាន់​តែ​ច្រើន ។ សង្ឃឹម​ថា​ ការ​បន្ថែម​ភាសាខ្មែរ​ចូល​ទៅ​ក្នុង​ហ្គោហ្កល នឹង​បាន​កាន់​តែ​លឿន​ជា​មួយ​នឹង​ការ​ព្យាយាម​របស់​យើង​ទាំង​អស់​គ្នា!

  3. មិន​ងាយ​ស្រួល​ទេ​ដូច​ការគិត​ទេ!

    ដំបូង​ត្រូវ​បង្កើត​វចនានុក្រម​ ឬ​បញ្ជី​ពាក្យ បញ្ចូល​ទៅ​វចនានុក្រម​របស់ Google http://google.com/dictionary ។ សាក​រើស អង់គ្លេស-ថៃ ​ដើម្បី​មើល​ជា​គំរូ ។ ការបកប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ ត្រូវ​​មាន​ក្បួន​វេយ្យាករណ៍​ត្រឹមត្រូវ ទាំង​វេយ្យាករណ៍​ខ្មែរ​នឹង​អង់គ្លេស ដើម្បី​ឱ្យ​វា​អាច​តម្រៀប​ពាក្យ​ខ្មែរ​ពី​អង់គ្លេស ។ black eyes ត្រូវ​ប្រែ​ចេញ​មក​ថា ភ្នែក​ខ្មៅ​ វិញ មិនមែន យក​ពាក្យ​ខ្មៅ + ភ្នែក ចេញ ខ្មៅ​ភ្នែក​ទេ ។

    • ពិ​បាក​ដែរ, តាម​ញ៉ុ​ម​គិត, ភាសាថៃ​ធ្វើ​បាន ចឹង​ភាសាខ្មែរ​គួរ​តែ​ធ្វើ​បាន​ដែរ មិន​ចឹង? គ្រាន់​តែ​សុភា​និយាយ​ខាង​លើ, អ្នក​ធ្វើ​បើ​មិន​មាន​ប្រយោជន៍​ក៏​មិន​ធ្វើ! ស្រុក​គេ​ គេ​មាន​អ្នក​ឧបត្ថម្ភ​អ្នក​ស្រាវ​ជ្រាវ, តែ​ស្រុក​ខ្មែរ​អត់​មាន​រ៉េ! បើ​អា​ឡែ​តា​យក​ពេល​​ធម្មតា​ទៅ​ធ្វើ​រឿង​ចឹងៗ​ច្បាស់​ជា​ដាច់​កាពះ​មិន​ខាន​រ៉េ!

  4. ញ៉ុមធ្លាប់ប្រើដើម្បីបកប្រែដែរ តែដូចជាប្រែមិនត្រូវព្រោះពេលដែលញ៉ុមវាយ​កន្សោមនាម(អង់លេ)ចូលដើម្បីប្រែជាភាសាផ្សេង វាចាប់យកតែពាក្យចុង​ក្រោយ​តែ​​ប៉ុណ្ណោះ សាកមើលច្រើនពាក្យក៏នៅតែចឹង។ មានន័យថាគេធ្វើមិនទាន់​ចប់​សព្វ​គ្រប់នៅឡើយ ហើយគេព្យាយាមយកFeedbackពីយើងដើម្បីកែបន្ថែម។ខ្ញុំ​គាំទ្រ​ក្មេង​ស្រែ ហើយយើងគួរតែធ្វើបណ្តើរ កែបណ្តើរ

    • វា​ហាក់​ការ​បក​ប្រែ​នៅ​មិន​ទាន់​មាន​ភាព​សុក្រិត​ទាំង​ស្រុង​នៅ​ឡើយ, ក៏​ដូច​ជា​លោក​បឿន និង សុភា​និយាយ​ខាង​លើ, ការ​ធ្វើ​វា​ឡើង​មក​មិន​មែន​ជា​រឿង​១ថ្ងៃ​បាន​, ហើយ​ងាយស្រួល​នោះរ៉េ ។ សង្ឃឹម​ថា​នឹង​មានភាសាខ្មែរ​ក្នុង​ពេល​ឆាប់ៗ ។

  5. Very informative. It helps us a lot to know about how Google Translate works so that one day we’ll have Khmer language in Google Translate in the future. Thanks to the blog owner; however it would be great if you started writing in two languages in this post too 😀 lolz…
    ពិតជាលម្អិតមែន។ វាជួយឲ្យពួកយើងបានដឹងពីដំណើរការរបស់ Google Translate ដូច្នេះថ្ងៃណាមួយខ្មែរយើងនឹងមានភាសាខ្មែរក្នុងGoogle Translate ដែរហើយ។ អរគុណម្ចាស់ប្លក់ ប៉ុន្តែ​បើចាប់ផ្តើមសរសេ​ជាពីរភាសា​តាំងពីក្នុងអត្ថបទនេះ ខ្ញុំគិតថាវានឹងជាការកាន់តែប្រសើរ 😀 lolz…

  6. វាជាការល្អដែលមាន google translation ដើម្បីបកប្រែពីភាសាមួយទៅភាសាមួយទៀ។ ហើយខ្ញុំលឺគេថា google translationអាចមានលទ្ធភាបកប្រែត្រឹមត្រូវរហូតដល់ជាង៩០ភាគរយ។ តែបើតាមអ្វីដែលខ្ញុំធ្លាប់សាកល្បងកន្លងមកឃើញថាមិនដូចពាក្យគែនិយាយសោះ ឧទាហណ ខ្ញុំធ្លាប់បានសាកល្បងអោយវាធ្វើការបកប្រែពីភាសារចិនទៅភាសារអង់គ្លេស តែពេលខ្លះត្រូវ​ ពេលខ្លះ​ ខុស ជាពិសេស បកប្រែពាក្យជ្រៅបនិច គឺខុសតែម្តង។​
    ឧទាហរណ៍ ជាកស្តែង នៃពាក្យនេះជាដើម “有志者事竟成” គឺវាគ្នានលទ្ធភាពបកប្រែតែម្តង។​
    សូមបញ្ចាក់ថាពាក្យ​“有志者事竟成”មានន័យថា” People will be succed if they has the will”

    • បាទ យល់​ស្រប! ការ​បក​ប្រែ​ទាំង​នោះ​មិន​បាន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ, ភាគ​ច្រើន​គេ​បក​ចេញ​មក​ជា​ការ​និយាយ​ធម្មតាៗ ។ ញ៉ុម​គិត​ថា​ពាក្យ​ដែល​បង​សាក​ល្បង​នោះ វាជា​ សុភាសិត, ចឹង​ប្រហែល​ជា​មូលហេតុ​នេះ​ហើយ ដែល​ធ្វើ​អោយ​ហ្គូហ្កល​បក​មក​វិញ​មិន​សូ​វសម!

  7. It is good to have Google translation in order to translate from one language to other language. I used to hear that Google translation is capable to translate from one language to other language correctly more than 90%. Personally, I used to get it to translate, yet it is not as the people said. For example I used it to translate from Chinese to English, some it get correctly, some is wrong at all. For more detail example: “有志者事竟成”it cannot translate into English at all. Note: “有志者事竟成”= “People will be succed if they have the will”

  8. Pingback: មាន​ហើយ! តែ​ត្រូវ​ការ​ការ​ចូល​រួម​កែរប្រែ​តម្រូវ | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s