រឿង ធនញ្ជ័យ (The Untold Story)

មានដំណាលថា ពេលដែលអស់នាម៉ឺនមន្ត្រីចាញ់ប្រាជ្ញា ធនញ្ជ័យ ត្រង់ប្រើស្តេចបាន ហើយចាញ់ប្រាក់ក្នុងម្នាក់ៗអស់មិនតិចកាហបនៈនោះ, ក៏កើតជាគំនិតល្បិចទៅបញ្ចុះបញ្ចូលព្រះករុណា អោយធ្វើនូវការសាកល្បង ដោយដាក់បាល់ពណ៌ខ្មៅ៥ ទៅក្នុងស្បង់មួយ ហើយអោយអាជ័យចាប់អោយបានបាល់ស, អាជ័យច្បាស់ជាចាញ់យ៉ាងប្រត្យក្ស ។ លំនាំមានដូចខាងក្រោម៖

ព្រះករុណា៖ មើលអាជ័យ! ក្នុងស្បង់នេះមានបាល់ឥដ្ឋខ្មៅ៤ ស១, បើអាឯងចាប់បានបាល់ផ្សេងក្រៅពីពណ៌ស នោះអញនឹងដាក់ទោសអាឯងជាប្រាកដ!

ធនញ្ជ័យ៖ ព្រះករុណាថ្លៃវិសេស, ប្រសិនបើព្រះករុណាមានព្រះបន្ទូលថា មានបាល់ខ្មៅ៤ ស១ នោះច្បាស់ជាយ៉ាងនោះមិនលែងឡើយ! ប្រាកដណាស់ថា ខ្ញុំបាទ ច្បាស់ជាចាប់បានពណ៌សរមិនខាន!

ថាហើយ អ្នកប្រាជ្ញយើង ដើរទៅចាប់បាល់បានមួយហើយ ក្តាប់យ៉ងណែន ហើយលាក់នៅក្រោយគូថបាត់ ។

ធនញ្ជ័យ៖ សូមចាក់បង្ហាញបាល់ទាំង ៤ ដែលនៅសល់, ប្រសិនបើបាល់ទាំងនោះសុទ្ធតែខ្មៅ នោះបាល់ដែលនៅក្នុងដៃខ្ញុំ ច្បាស់ជាពណ៌ស មិនខាន ។

ក្រោយចាក់ចេញមក បាល់ទាំងនោះពិតជាពណ៌ខ្មៅមែន ហើយស្តេច និងនាម៉ឺននោះក៏ចាញ់ម្តងទៀតទៅ!

8 thoughts on “រឿង ធនញ្ជ័យ (The Untold Story)

  1. បើតាមគំនិតខ្ញុំវិញ ខ្ញុំនឹងចាប់បាល់៤ ដំបូង ថាសុទ្ធតែពណ៌ខ្មៅ ហើយអាមួយនៅសល់ ប្រាកដជាពណ៌ ស ! នេះល្បិចកែវបីគ្របកាក់ ហើយក្នុងកែវទាំងបីសុទ្ធតែគ្មានកាក់ ឲ្យទាញថាកាក់មាននៅក្នុងកែវណា…!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s