តំលើង​ខ្មែរ​យូនីកូដ​(ប្រសើរ​ជាង​មុន)​លើ Galaxy SII ដំណើការ​លើ ICS Kernel LP9

រូបភាពគំរូ ដោយមិនប្រើប្រាស់ khmum browser

សំនួរ៖ តើត្រូវការ Root ទេ? បាទ, ចាំបាច់ ។

សំនួរ៖ ចុះបើមិន Root តើបានទេ? បញ្ចូលដោយទាញយក Khmer.APK របស់លោក ដាញ់ ហុង ហើយបញ្ចូល Phum Keyboard ឬ Multiling Keyboard (បទពិសោធន៍ខ្ញុំ គឺតឹងទ្រូងណាស់, អត់បង្ហាញស្រួលបួលទេ) ។

តម្រូវការចាំបាច់!

  • បានតែទូរស័ព្ទ Samsung Galaxy SII ដែលបានបន្ទាន់សម័យទៅកាន់ ICS ដែលមានលេខ Kernel DXLP9 តែប៉ុណ្ណោះ
  • ឯកសារ សម្រាប់ Root ៖ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.zip (ចុចលើតំណដើម្បីទាញយក)
  •  កម្មវិធីសម្រាប់ Root៖ odin1-85 (ចុចលើតំណដើម្បីទាញយក)
  • ឯកសារសម្រាប់បញ្ចូលខ្មែរយូនីកូដ៖ SHMAXX_ICS_KHMERUNICODE.v4.2.zip (ចុចលើតំណដើម្បីទាញយក)

ជំហ៊ានធ្វើ៖

  1. ទាញយកកម្មវិធី Odin ហើយបើកកម្មវិធី
  2. ទាញយកឯកសារសម្រាប់ Root ហើយពន្លាត (Exctract) ដោយដាក់ក្នុងថតជាមួយនឹងកម្មវិធី Odin
  3. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពទាញយក (Download Mode) ដោយបិទ ហើយបើកទូរស័ព្ទមកវិញដោយចុចលើប៊ូតុង បន្ថយសម្លេង + ប៊ូតុង ហូម + ប៊ូតុងបើក អោយជាប់តំណាលគ្នា ។ ចុចប៊ូតុងបន្ថែមសម្លេង ដើម្បី បន្តការដំណើរការចូលក្នុងស្ថានភាពទាញយក ។
  4. ភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រដោយខ្សែរ USB ហើយរង់ចាំអោយការតំលើង driver បញ្ចប់, សូមកុំព្យាយាមដកហើយដោយម្តងទៀត ព្រោះអាចនឹងធ្វើអោយការតំលើង driver មិនបានសម្រេច ។
  5. បន្ទាប់ពី driver តំលើងបានសម្រេច, ក្នុងកម្មវិធី Odin ត្រង់ ID:Com នឹងប្រែជាពណ៌លឿង ។ សូមចុចលើប៊ូតុង PDA ហើយចុចលើឯកសារ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.tar ដែលបានពន្លាតចេញពីឯកសារ zip។
  6. ចុចលើប៊ូតុង Start ហើយរង់ចាំដល់កម្មវិធីដំណើរការចប់ នោះទូរស័ព្ទនឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តិ ។ ប្រសិនបើ ការ Root របស់អ្នកបានជោគជ័យនោះ អ្នកនឹងឃើញមានកម្មវិធីថ្មីចំនួនពីរនៅក្នុងបញ្ជីកម្មវិធី គឺ SuperSU និង CWM ។ (អ្នកនឹងកត់សំគាល់ឃើញថា នឹងមានរូបត្រីកោណពណ៌លឿង ដែលបញ្ជាក់ថា អ្នកធ្លាប់បាន Root ទូរស័ព្ទរបស់អ្នក, អាចបំបាត់បាន តែមិននិយាយនៅក្នុងអត្ថបទនេះទេ ) ។
  7. បន្ទាប់ពីរួចរាល់ហើយ សូមភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រម្តងទៀត បន្ទាប់មកថតចម្លងឯកសារ SHMAXX_ICS_KHMERUNICODE.v4.2.zip  ទៅក្នុងទូរស័ព្ទ (លើកាតក៏បាន លើម៉ាស៊ីនក៏បាន) ។
  8. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពស្ដាររបស់ Clock Work Mode ដោយបិទទូរស័ព្ទ ហើយបើកមកវិញ ដោយចុចប៊ូតុងតម្លើងសម្លេង + ប៊ូតុងហូម + ប៊ូតុងបើក អោយជាប់ព្រមគ្នា ។
  9. រំកិលជម្រើសទៅកាន់ពាក្យថា «install zip from sdcard» ដោយប្រើប៊ូតុង បន្ថែម ឬ បន្ថយ សម្លេង ។ ជ្រើសរើសដោយប្រើប៊ូតុងហូម ។
  10. ប្រសិនបើកាលពីជំហ៊ានទី ៧ អ្នកដាក់ឯកសារលើកាត សូមជ្រើសរើស «choose zip from sdcard» ប្រសិនបើដាក់លើម៉ាស៊ីន សូមជ្រើសរើស «choose zip from internal sdcard» ។ រំកិលទៅរកទីតាំងរបស់ឯកសារ ហើយចុចជ្រើសរើសឯកសារ ។
  11. ក្នុងផ្ទាំងដែលបង្ហាញថា «Confirm Install?» សូមរំកិលទៅរកពាក្យថា «Yes – install (ឈ្មោះឯកសារ)» ហើយរងចាំដល់ការដំណើរការចប់សព្វគ្រប់ បន្ទាប់មករំកិលមកជ្រើសរើស Go back ពីរដង ហើយជ្រើសរើសយក «Reboot system now» ។

តែត្រឹមនេះ លោកអ្នកអាចនឹងអានអក្សរខ្មែរលើ System  ទាំងមូលរបស់ Galaxy SII របស់លោកអ្នកប្រសើរជាងមុន ហើយអាចប្រើប្រាស់ Phum Keyboard ប្រសើរជាងមុនច្រើនផងដែរ ។ សុំទោសដោយមិនមានរូបភាព Screen Shot ព្រោះកំពុងសរសេរអត្ថបទនេះទាំងបង្ខំ ព្រោះឃ្លានបាយ ។ 😆

Credite to:

20 thoughts on “តំលើង​ខ្មែរ​យូនីកូដ​(ប្រសើរ​ជាង​មុន)​លើ Galaxy SII ដំណើការ​លើ ICS Kernel LP9

    • ពេល​ដែល​វាយ ក្តាចុច​ វា​បង្ហាញ​មិន​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ព្រោះ​វា​នៅ​ប្រើ System Font នៅឡើយ ដោយ​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ System Font ដែល​មាន​ឈ្មោះ​ថា Roboto អោយ​ទៅ​ជា Khmer Unicode ។ ប៉ុន្តែ​នៅពេល​ដែល​យើង submit ទៅ​វា​នឹង​លោត​ទៅ​ជា​ត្រឹម​ត្រូវ​វិញ ។

    • TDCLP3? ចឹង​ល្បង​ឯង​យក​ទៅ​អោយ​គេ​អាប់គ្រេដ​ទៅ​ជា ICS ហ្នឹង វា​លេង​ផ្លូវ​កាត់ ដោយ​ដាក់​Custom Rom អោយ​ល្បង​ឯង​ទេ​ចឹង​នោះ! តែ​ខ្ញុំ​គិត​ថា វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គ្រាន់​តែ​ខុស ឯកសារ CFroot ប៉ុណ្ណោះ ល្បង​អាច​ស្វែង​រក​ឯកសារ CFRoot ដែល​ត្រូវ​នឹង​ Kernel របស់​ល្បង​ឯង​ទៅ​វា​រួច​ស្រេច, អ្វីៗ​គឺ​ដូច​គ្នា ។

    • សុំ​ទោស​ផង​ល្បង, ខ្ញុំ​រក​ឃើញ​តែ​អា​នេះ​មួយ​គត់​ដែល​ត្រឹម​ត្រូវ​នឹង kernel របស់​ល្បង​ជាង​គេ តែ​ខ្ញុំ​អត់​ធានា​ថា​យ៉ាង​ម៉េច​ទេ ។
      http://download.chainfire.eu/156/CF-Root/
      ប្រសិន​បើ​ល្បង​អាច​ចាំ​បាន, ខ្ញុំ​នឹង​ព្យាយាម​បន្ថែម​ទៀត ។ ខ្ញុំ​អត់​ដឹង​ថា​ហេតុ​អី​បាន​ជា​តេរ៉ាសាប់​ល្បង​ប៉ាបាក​ជាង​បស់​ញ៉ុម​ម្លឹងរ៉េ ។

  1. 🙂 អរគុណ​ច្រើន ខ្ញុំ​ក៏​ឆ្ងល់​ដូច​គ្នា ។ ខ្ញុំ​បាន​ចូល​ទៅ​គេហទំព័រ​ថៃ​មួយ គេ​និយាយ​ថា​វា​ដូច​គ្នា​នឹង TDCLP9 ដែរ​គឺ​គេ​ប្រើ CF-Root តែ​មួយ​តែ​ខ្ញុំ​សាកល្បង​ទៅ​វា​ថា Fail មិន​អាច​បើក​ស្អី​គេ​វា​ទេ មិន​យល់ ។ ពេល​នោះ តើ​យើង​ចាំបាច់​បើក USB debug?

  2. ខ្ញុំសូមសួរលោកបងចាកប្រធានបន្តិចបានទេ?
    រាល់ថ្ងៃខ្ញុំបានប្រើ win7 office plus 2010 ហើយដែលមាន យូនីកូដស្រាប់.
    តែខ្ញុំចង់បានប្រើ limon khmer fonts ក្នុង office plus 2010 ថែមទៀតតែមិនដឹងធ្វើយ៉ាងណាទេ.បើលោកបងដឹងសូមមេត្តាប្រាប់ខ្ញុំផង!
    ពេលខ្ញុំដំឡើង limon khmer fonts ទៅ តែពេលវាយអក្សរវាមិនមានជើងគ្រាប់
    គ្រាន់ទេឬវាយជើងមិនចេញតែម្ដង! មកពីអ្វីទៅ?
    សូមអគុណទុកមុន!

    • សុំ​ទោស​ផង, ខ្ញុំ​ហាក់​ដូច​ជា​មិន​មាន​ចម្លើយ​ទេ​ចំពោះ​បញ្ហា​នេះ, តាម​បទ​ពិសោធន៍ ប្រសិន​បើ​ចង់​អោយ​វាយ​ហ្វុន លីមូន បាន​ត្រឹម​ត្រូវ វា​ទាក់​ទង​ទៅ​នឹង​ឯកសារ normal.dot ឬ normal.dotx របស់​កម្មវិធី ។ អាច​សាកល្បង​កូពី​ឯកសារ​នេះ​ពី​កុំព្យូទ័រ​ណា​ដែល​វាយ​ហ្វុន លីមូន បាន​ត្រឹម​ត្រូវ យក​មក​ជំនួស​សាកមើល ។ សម្រាប់ Keyboard, សូម​ជ្រើស​រើស យក United state International ជា​ជាង​ជ្រើសរើស​យក US

  3. ចាស! ត្រូវហើយ normal.dot ខ្ញុំបាន copy ដាក់ចូលក្នុង word _templates
    ហើយសម្រាប់Keyboardវិញខ្ញុំក៍បានយកUnited state International ដោយ
    ខ្ញុំបានលុបUSចេញទៀតផង.យើងអាចធ្វើដូចនេះបានតែ win vista word 2007
    តែសំរាប់ win7 word 2010 ខ្ញុំធ្វើដូចគ្នាដែរតែមិនអាចវាយជើងចេញទេ.
    មិនដឹងមកពីអ្វីទៅ.ពិបាកមែនរបស់ហួសសម័យ.

  4. Pingback: NEAK PUTHY KEP
  5. សួរ​មួយ​មើ! ក្មេង​ស្រែ ដែល​សួរ​គេ​ថា Samsung Galaxy SII & Samsung Galaxy SII LTE & Samsung Galaxy SII HD LTE បី​ស៊េរី​នេះ​វា​យ៉ាង​ម៉េច​វិញ? មាន​ចំណុច​ខុស​គ្នា​ខ្លះ​វា​គង់​តែ​ខុស​ហើយ ហើយ​ចុះ​អា​ការ root ជីក​ឫស​ជីក​គល់​វិញ​យ៉ាង​ម៉េច?

  6. Pingback: ការ៉េម​នំ​ប៉័ង​សាំង​វិច​មិន​គ្រប់​គ្រាន់! | ប្លុកក្មេងស្រែ

ទំលាក់ មួយចំលើយតប ទៅ បុប្ផា បោះ​បង់​ការ​ឆ្លើយ​តប