ការ៉េម​នំ​ប៉័ង​សាំង​វិច​មិន​គ្រប់​គ្រាន់!

ដូច​ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មុន អំពី «តំលើង​អក្សរ​ខ្មែរ​យូនីកូដ​ប្រសើរ​ជាង​មុនលើ​ ICS» ។ វា​បាន​ធ្វើ​អោយ​ទូរស័ព្ទ​ខ្ញុំ​ប្រែ​អំពី​ពិការ​ភាព​អក្សរ​ខ្មែរ មក​អាន​បាន​ទាំង​មួយ​ចំនួន​ធំ​លើ​វ៉េបសាយ និង ហ្វេសប៊ូក ។

បើ​ថ្វី​ត្បិត​ដំណើរ​ការ​នៃ​ការ​អាន បាន​ប្រសើរ ប៉ុន្តែរ​ការ​បង្ហាញ​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដំណើការ​ទាំង​មូល ក៏​ដូច​ជា​កម្មវិធី​មួយ​ចំនួន​ធំ ដែល​មិន​មាន​ទំនាក់​ទំនង​នឹង​ប្រព័ន្ធ​អ៊ីន​ធើណេត ក៏​ដូច​ជាការ​សរសេរ​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ ។

កាល​ពី​ពាក់​កណ្តាល​ខែ​នេះ ខ្ញុំ​បាន​តំលើង​ជំនាន់​នៃ​ប្រតិបត្តិការ​របស់​ទូរស័ព្ទ​ខ្ញុំ​ពី ICS (Ice Cream Sandwich) ទៅ JB (Jelly Bean) ដើម្បី​អោយ​ការ​បង្ហាញ​អក្សរ​ខ្មែរ​បាន​កាន់​តែ​ល្អ ហើយ​ឃើញ​ថា​ពិត​ជា​បាន​ផល​ប្រាកដ​មែន ។ បន្ត​ការ​អាន

តំលើង​ខ្មែរ​យូនីកូដ​(ប្រសើរ​ជាង​មុន)​លើ Galaxy SII ដំណើការ​លើ ICS Kernel LP9

រូបភាពគំរូ ដោយមិនប្រើប្រាស់ khmum browser

សំនួរ៖ តើត្រូវការ Root ទេ? បាទ, ចាំបាច់ ។

សំនួរ៖ ចុះបើមិន Root តើបានទេ? បញ្ចូលដោយទាញយក Khmer.APK របស់លោក ដាញ់ ហុង ហើយបញ្ចូល Phum Keyboard ឬ Multiling Keyboard (បទពិសោធន៍ខ្ញុំ គឺតឹងទ្រូងណាស់, អត់បង្ហាញស្រួលបួលទេ) ។

តម្រូវការចាំបាច់!

  • បានតែទូរស័ព្ទ Samsung Galaxy SII ដែលបានបន្ទាន់សម័យទៅកាន់ ICS ដែលមានលេខ Kernel DXLP9 តែប៉ុណ្ណោះ
  • ឯកសារ សម្រាប់ Root ៖ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.zip (ចុចលើតំណដើម្បីទាញយក)
  •  កម្មវិធីសម្រាប់ Root៖ odin1-85 (ចុចលើតំណដើម្បីទាញយក)
  • ឯកសារសម្រាប់បញ្ចូលខ្មែរយូនីកូដ៖ SHMAXX_ICS_KHMERUNICODE.v4.2.zip (ចុចលើតំណដើម្បីទាញយក)

ជំហ៊ានធ្វើ៖

  1. ទាញយកកម្មវិធី Odin ហើយបើកកម្មវិធី
  2. ទាញយកឯកសារសម្រាប់ Root ហើយពន្លាត (Exctract) ដោយដាក់ក្នុងថតជាមួយនឹងកម្មវិធី Odin
  3. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពទាញយក (Download Mode) ដោយបិទ ហើយបើកទូរស័ព្ទមកវិញដោយចុចលើប៊ូតុង បន្ថយសម្លេង + ប៊ូតុង ហូម + ប៊ូតុងបើក អោយជាប់តំណាលគ្នា ។ ចុចប៊ូតុងបន្ថែមសម្លេង ដើម្បី បន្តការដំណើរការចូលក្នុងស្ថានភាពទាញយក ។
  4. ភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រដោយខ្សែរ USB ហើយរង់ចាំអោយការតំលើង driver បញ្ចប់, សូមកុំព្យាយាមដកហើយដោយម្តងទៀត ព្រោះអាចនឹងធ្វើអោយការតំលើង driver មិនបានសម្រេច ។
  5. បន្ទាប់ពី driver តំលើងបានសម្រេច, ក្នុងកម្មវិធី Odin ត្រង់ ID:Com នឹងប្រែជាពណ៌លឿង ។ សូមចុចលើប៊ូតុង PDA ហើយចុចលើឯកសារ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.tar ដែលបានពន្លាតចេញពីឯកសារ zip។
  6. ចុចលើប៊ូតុង Start ហើយរង់ចាំដល់កម្មវិធីដំណើរការចប់ នោះទូរស័ព្ទនឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តិ ។ ប្រសិនបើ ការ Root របស់អ្នកបានជោគជ័យនោះ អ្នកនឹងឃើញមានកម្មវិធីថ្មីចំនួនពីរនៅក្នុងបញ្ជីកម្មវិធី គឺ SuperSU និង CWM ។ (អ្នកនឹងកត់សំគាល់ឃើញថា នឹងមានរូបត្រីកោណពណ៌លឿង ដែលបញ្ជាក់ថា អ្នកធ្លាប់បាន Root ទូរស័ព្ទរបស់អ្នក, អាចបំបាត់បាន តែមិននិយាយនៅក្នុងអត្ថបទនេះទេ ) ។
  7. បន្ទាប់ពីរួចរាល់ហើយ សូមភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រម្តងទៀត បន្ទាប់មកថតចម្លងឯកសារ SHMAXX_ICS_KHMERUNICODE.v4.2.zip  ទៅក្នុងទូរស័ព្ទ (លើកាតក៏បាន លើម៉ាស៊ីនក៏បាន) ។
  8. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពស្ដាររបស់ Clock Work Mode ដោយបិទទូរស័ព្ទ ហើយបើកមកវិញ ដោយចុចប៊ូតុងតម្លើងសម្លេង + ប៊ូតុងហូម + ប៊ូតុងបើក អោយជាប់ព្រមគ្នា ។
  9. រំកិលជម្រើសទៅកាន់ពាក្យថា «install zip from sdcard» ដោយប្រើប៊ូតុង បន្ថែម ឬ បន្ថយ សម្លេង ។ ជ្រើសរើសដោយប្រើប៊ូតុងហូម ។
  10. ប្រសិនបើកាលពីជំហ៊ានទី ៧ អ្នកដាក់ឯកសារលើកាត សូមជ្រើសរើស «choose zip from sdcard» ប្រសិនបើដាក់លើម៉ាស៊ីន សូមជ្រើសរើស «choose zip from internal sdcard» ។ រំកិលទៅរកទីតាំងរបស់ឯកសារ ហើយចុចជ្រើសរើសឯកសារ ។
  11. ក្នុងផ្ទាំងដែលបង្ហាញថា «Confirm Install?» សូមរំកិលទៅរកពាក្យថា «Yes – install (ឈ្មោះឯកសារ)» ហើយរងចាំដល់ការដំណើរការចប់សព្វគ្រប់ បន្ទាប់មករំកិលមកជ្រើសរើស Go back ពីរដង ហើយជ្រើសរើសយក «Reboot system now» ។

តែត្រឹមនេះ លោកអ្នកអាចនឹងអានអក្សរខ្មែរលើ System  ទាំងមូលរបស់ Galaxy SII របស់លោកអ្នកប្រសើរជាងមុន ហើយអាចប្រើប្រាស់ Phum Keyboard ប្រសើរជាងមុនច្រើនផងដែរ ។ សុំទោសដោយមិនមានរូបភាព Screen Shot ព្រោះកំពុងសរសេរអត្ថបទនេះទាំងបង្ខំ ព្រោះឃ្លានបាយ ។ 😆

Credite to: