ទស្សនៈអាផ្លយ៖ ថ្មីៗ ក្តៅៗ ហុយៗ ឆាប់ៗ

អាម៉ាក, មើលៗផងវ៊ើយ! គ្នារវល់កត់តិចវី!

ទើប​តែ​ត្រូវ​លោក​ប៉ាលីស​ផាក​អស់​ពីរ​ពាន់​រៀល​ថ្មីៗ ដោយ​ហេតុ​តែ​សុំ​ស្គាល់, ហើយ​ទើប​តែ​បាន​ដាក់​ចែក​គ្នា​មើលក្តៅៗ, ស្រាប់​តែ​អា​លូវ​លឺ​សូរ​ល្ហិច​ល្ហៀង អំពី​ឡេស​ដែល​ពួក​គាត់ប្រើ​ដើម្បី​ចាប់​ពួក​កូន​ចាប​កូន​ព្រាបផ្សេងៗ ទៀតហើយ ។

ប្រើពីមុន

  • អត់​ពាក់​មួក
  • អត់​កញ្ចក់
  • អត់ស្លាកលេខ
  • ជិះ​ហួស​ល្បឿន (ឡាន)
  • អត់​ពាក់​ខ្សែរ​ក្រវ៉ាត់​ (ឡាន)

កំពុងបានប្រើហុយៗ

  • ជិះ​បី
  • អត់​ពាក់មី, អត់កាត់គ្រី
  • ជិះ​ខុស​ស្តុប​តិច​តួច
  • ពាក់មួក​មិន​បាន​ត្រឹម​ត្រូវ (អត់កឹប​ខ្សែរ​ក្រោម​ចង្ការ)

គិតថានឹងប្រើឆាប់ៗ

  • កង់ធូរ (ខុសលក្ខណៈបច្ចេកទេស)
  • កញ្ចក់វៀច, បែក (ខុសបទដ្ឋាន)
  • ពណ៌ឆើត
  • ស្លៀកខ្លី (សំរាប់ក្មេងស្រីៗ ធ្វើអោយប៉ះពាល់ការ​ធ្វើ​ដំណើរ)

កាន់​តែ​មាន​ច្បាប់​ច្រើន​ហើយ​តើ​ពួក​យើង!

71 thoughts on “ទស្សនៈអាផ្លយ៖ ថ្មីៗ ក្តៅៗ ហុយៗ ឆាប់ៗ

  1. អង្គការសង្គមស៊ីវិលក្រោយបញ្ចប់យុទ្ធនាការ ប្រឆាំងនឹងការ យកលុយលើស កំណត់លើពន្ធផ្លូវទូទាំងប្រទេសកម្ពុជា គួរតែបន្តប្រឆាំងនឹងប៉ូលីសចរាចរណ៍​ថែមទៀត…

    ទូរសព្ទ័លេខ ៖ ០១៧ ៥៥៩ ១២២ ប្រកាសដើម្បីរាយការណ៍អំពីអត្តសញ្ញាណ របស់មន្រ្តីពន្ធដារ ដែលហ៊ានយកប្រាក់លើសការកំណត់ពីតារាងប្រាក់ពន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ… ប្រសិនបើប្រើសម្រាប់ យុទ្ធនាការប្រឆាំងនឹង ការយកលុយខុសច្បាប់របស់ប៉ូលីស ចរាចរណ៍ អែមហ្មង…

  2. ពេលប៉ូលីសហៅ ដំបូងច្បាស់ជាសូត្រច្បាប់ម៉ាត្រួសញាប់ស្អេរ រត់មាត់ដូចមេ​លេខ​។​អត់ស្តាប់ច្រើន ញ៉ុំសួរថាម៉ាន? ៥ពាន់ ពួកឈ្លើងសង្គមឆ្លើយ។ អ៎! អត់អីទេ ពូ​យក​ម៉ាម៉ឺនទៅ ទុកទិញបារីជក់ផង។​នេះជាទំលាប់ដែលញ៉ុំរៀនចេះពីពួកម៉ាក។តែ​​កោត​តែពួកហ្នឹងចេះលើកដៃយកទៅរួច។

  3. តិច​ទៀត​គឺ​ប៉ូលីស​នឹង​ពិនិត្យ​មើលថា​តើ​ម៉ូតូ​ឬឡាន​មាន​លាង​អត់ បើ​អត់​ទេ​ត្រូវ​ផាក​ពិន័យដែរ​ហើយ​ ហិហិហិ

  4. កុំថាឡើយនៅភ្នំពេញសូម្បីតែញុំនៅខេត្តក៏មិនលើកលែងដែរ ទើបតែប៉ុន្មានម៉ាងមុននៅឯង ជិះម៉ូតូអត់ពាក់មួក អត់មាមពាក់មី អត់កញ្ចក់ ហើយនៅជិះ3នាក់ទៀត នេះបើកុំតែពូៗអស់និងធ្លាប់មកផឹកនៅផ្ទះញុំទេនោះចប់ ប៉ាដោយ

  5. បង! និយាយពីប៉ូលីសផាក! ព្រឹកមិញពិតជាក្តៅចិត្តមែនទែន! គ្រាន់តែជិះម៉ូតូរលត់កណ្តាលផ្លូវ ក៏បក់ដៃហៅភ្លាម…
    -២០០០
    -ខ្ញុំខុសអី?
    -បើមិនខុស ធ្វើម៉េចគេផាក? កុំនិយាយច្រើន មានប័ណ្ណបើកបរអត់?
    -???
    ស្ទីលថ្មី!!!

  6. អូយ!និយាយពីប៉ូលិស ខ្ញុំក្ដៅក្នុងចិត្តឈួលហ្មង!
    ខ្ញុំកាលពីថ្ងៃច័ន្ទអាទិត្យមុន ត្រូវប៉ូលីសផាក បើកឡានលើស៣០គ.ម/ម៉៖ ១១០ដុល្លារ ដក ពីរpoints។
    ប៉ូលីស ចេះតែរកលេស បង្កើតច្បាប់់ចេសចុះ ដើម្បីរកប្រាក់់ចំណូល
    យកមកបើកប្រាក់់ខែអោយបុគ្គលិក។អោយតែស្វែតថវិកា ប៉ូលីសចាប់់ផ្ដើម
    នំាគ្នាទៅរកផាក …។អោយតែថាចេញទៅផាកគឺបាន ចង់់បានប៉ុន្មានក៏បាន ព្រោះ ច្បាប់់ចរាចរមានប្រយោជន៏ណាស់់ វាមិនត្រឹមការពារ គ្រោះថ្នាក់់ទេ វាក៍
    ជាប្រភពនៃប្រាក់់ចំណូលដ៏ធំមួយរបស់់ប៉ូលីស។

  7. បើតែយ៉ាងនេះលោកអើយ ខ្ញុំប្រាកដជិះកងើវិញហើយ ។
    ព្រោះអាមាត្រាអំបាលខាងលើមានមួយចំនួនគឺ បន្លំជំរិតតែម្តង អស់លោក បងៗ ខាងយកច្បាប់មករកលុយ ។

  8. ​ នៅមួយទៀត
    – ជិះម៉ូតូកាត់ភ្លៀងដោយមិនពាក់អាវភ្លៀង(ខូចសណ្តាប់ធ្នាប់សង្គម)
    -ជិះចំហៀង(សំរាប់ស្រីស្រីគ្មានសុវត្តិភាព)
    -ជិះទ្បានឬម៉ូតូរលត់កណ្តាលផ្លូវចេញផ្សែងច្រើន(មិនត្រួតពិនិត្យយាន្តមុនចេញដំណើរ ចាក់សាំងដប់​ មិនចាក់សាំងការ៉ាសគឺសាំងគេចពន្ធមិនស្នេហាជាតិ )
    -ឃើញលោកពូលិសស្យេតាមផ្លូវមិនញញឹមដាក់ក៏ផាកដែរ (មិនគោរពលោកពូលិស គ្មានសុជីវធម៏)

  9. ទើបមានពត៌មានថ្មី អ្នកគ្រប់គ្រងនៅកន្លែងខ្ញុំគាត់ជាជនបរទេស ជិះបញ្រ្ចាស់ផ្លូវបន្តិច ដឹងប៉ូលីសទារលុយគាត់ប៉ុន្មានហេបង ប្អូន? អ្នកណាទាយត្រូវ? ហេហេ

  10. ហើយ! ជាមួយប៉ូលីសចរាចខ្ញុំមានបញ្ហាជាមួយច្រើនណាស់ មិនចង់និយាយឡើងវិញឡើយនាំតែឈឺចាប់។ ខ្ញុំនិយាយរឿងថ្មីៗនេះចុះគឺ ខ្ញុំជិះម៉ូតូសុខៗ ស្រាប់តែឃាត់ខ្ញុំសួររកកាតគ្រី អ្នកផ្សេងទៀតគគោកមិនឃើញឃាត់សួរសោះ!

    ប្រហែលជាឃើញខ្ញុំជិះម៉ូតូកញ្ចាស់អាចកាប់ស៊ីបានហើយមើលតូវ ព្រោះម៉ូតូខ្ញុំពាក់ផ្លាកលេខខេត្តផង។

    ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា បើពូកអាប៉ូលីសផាកហើយឈ្លោះមិនឈ្នះវាឡើយ។

    ខ្ញុំបានប៉ះសំដីជាមួយពួកវាប្រហែលកន្លះម៉ោង ដល់ពេលយកកាតគ្រីពីផ្ទះមកអោយហើយ មិនអោយចេញទៀតបែជាសួររកអត្តសញ្ញាណប័ន​បន្ថែមទៀត និងចោតខ្ញុំថាបានប្រើពាក្យគម្រាមចង់ធ្វើឃាតពួកវា ហើយពួកវាបានយកកាមេរ៉ាមកគម្រាមចង់ថតខ្ញុំ ។ និយាយឡើងក្តៅឆេវហ្មង់​

    ក្តៅចិត្តពេកទូរស័ព្ទទៅមេ ជួយអន្តរាគមន៍ទើបរួចខ្លួន។
    និយាយទៅប៉ូលីសចរាចរមុខដូចចោរទាំងអស់។​ នណាដែលមិនស្អប់ពួកវា!

  11. ហាហា! នឹកឃើញចឹង! ប៉ុន្មានថ្ងៃមុន ត្រូវប៉ូលីសចាប់ដែរ! ចាប់បានទារ៥០០០រៀល! ខិខិ មានអីសួរវិញ! ហេតុអីបានចាប់ញ៉ុម បើញ៉ុមអត់មានអីខុសផងហ្នឹង! ម៉ូតូបើកមុនញ៉ុមមិញមិនចាប់បែរជាចាប់អ្នកដែលត្រឹមត្រូវទៅវិញ? ម៉ូតូមុខហ្នឹង អត់ពាក់មួក(ស្លាកលេខនគរបាល!) និយាយចប់ គាត់ដោះលេងវិញអត់ហ៊ានទារលុយ! ខិខិ សំណាងដែរ!

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប