Only 1 step away…

I’ll reach u….

I’ll catch u….

I’ll never let u go this time… I SWEAR!

មិនមែនមនុស្ស មិនមែនស្នេហាអីរ៉េបាទ ចង់និយាយអំពីបរិញ្ញាប័ត្រ របស់ខ្ញុំទេ! នៅសល់មិនដល់១អាទិត្យទៀតទេ ថ្ងៃការពារឯកសារស្រាវជ្រាវនឹងមកដល់ ។

សារដែលទទួលបានពីខាង ការិយាល័យស្រាវជ្រាវ

រយៈពេលប្រាំមួយឆ្នាំនៃការរៀន (បូកទាំងពីរឆ្នាំដែលដើរលេងអត់ចូលរៀនទៀត 😛 ) ទីបំផុតថ្ងៃចុងក្រោយក៏ខិតចូលមកដល់! មិនជាភ័យប៉ុន្មានទេ តែបុកពោះ! ហេស ហេស ហេស… ធ្លាប់តែនិយាយប្រាប់គេថា កុំទៅភ័យអី គ្មានអីខ្លាចផង! តែដល់ពេល ខ្លួនឯងចេះតែញាក់ៗសាច់តិចៗដែរ ។ សង្ឃឹមថាអ្វីៗនឹងទៅដោយរលូន គ្មានបន្លារ គ្មានជង្ហុក គ្មានរនាំង គ្មានរបង គ្មានអ្នកមកឈររាំងផ្លូវអី!

Let’s go for it man! I kno u can do it!!!!

65 thoughts on “Only 1 step away…

  1. មិនបាច់ភ័យទេ ។ ចុះដើរលេងអត់ចូលរៀនគិតយ៉ាងម៉ិចវិញ​។
    ទោះជាយ៉ាងណាក៏សូមអោយជោគេជ័យ ។
    blog ដូរមុខមាត់ថ្មី ឬ​?
    ខ្ញុំនៅដដែល​៕

    • អីយ៉ាស់ ថ្ងៃនេះបានសុផាតមកលេងផ្ទះទៀត! មានអីអរគុណ, អាដើរលេងអត់ចូល រៀននោះ តាំងពីទើបនឹងចប់បាកឌុបដំបូងៗម្ល៉េះ ហើយក៏ដូរសាលាទៅ ។ ប្លុកញ៉ុមអត់មានដូរអីច្រើនរ៉េ គ្រាន់តែដូរពណ៌តិចតួចតើ!

  2. ក្មេងស្រែ សំឡាញ់ អ៊ើយ!
    សូមចូលរួម ចំណែក ជូនពរ ផងណា !!!
    ជូនពរ អោយបានទទួលការជោគជ័យ ក្នុងការ ធ្វើ Sarana មួយនេះ ណា !
    ក្មេងស្រែ កុំចោលព្រលឹងធំ ព្រលឹងតូច អោយសោះ ! ប្រមូល មកដាក់ខ្លួន អោយពេញ ដើម្បី អោយមាន មូលដ្ឋាន លំនឹង នៃចិត្ដ ណា! កុំរវល់គិត តែពីទីនេះ ភ្លេចការចាំបាច់ ជាចំបង ! ខិតខំរៀនសូត្របន្ថែមទៅ ចាំប្រលងជាប់ បាននិទ្ទេសល្អ ធ្វើពិធី ជប់លៀង នៅស្រុក កំណើត កំពង់ចាម របស់យើងណា!​តែត្រូវចងចាំ ខ្ញុំ ផង! ប្រយ័ត្ន ភ្លេច មុខ សំឡាញ់ ម្នាក់នេះ ណា!

    សូមអោយមាន សំណាងល្អ !

    ពិសិដ្ឋ

    ……..

    • អរគុណៗ! យ៉ាស់ឡូវសុទ្ធ តែ «កូនចោរតូច» អីផងនេះ! ប្រាប់ហើយថាអត់មានភ័យរ៉េ! មិនខ្ចីភ័យ មិនដឹងភ័យធ្វើអី! ហេស ហេស ហេស…អរគុណចំពោះការជូនពរ! ប្រលងហើយ មិនចាំបាច់តាបាននិទ្ទេសល្អអីរ៉េ អោយតាសម្លាញ់មកស្រុកខ្មែរពេលណា ជប់លៀង១ ហើយចាំគិតពីមូលហេតុ! ហេស ហេស ហេស….
      សំណាងល្អ ដូចគ្នា!

      • ខ្ញុំ ចូលចិត្ដ ណាស់ ពាក្យសំដី ដូច្នេះ!
        គេថា ជួបមនុស្សយល់ចិត្ដ ត្រូវថ្លើម ” ផឹក មួយពាន់ ប៉ាន់ ក៏មិនស្រវឹងដែរ​”
        តែគ្រាន់តែសន្លប់ តែប៉ុណ្ណោះ!!!
        អរគុណច្រើន ! ជោគជ័យ ល្អ សំរាប់ ការប្រលង!!

      • សូមជំរាបសម្លាញ់ម្តងទៀត ថាមិនមែនប្រលងទេ គ្រាន់តែគេហៅថា «ការពារ» តែជាការឡើងទៅបកស្រាយនៅកិច្ចការស្រាវជ្រាវ ដែលក្រុមបានចងក្រង និងបង្កើតឡើង ក្នុងគោលបំណងដោះស្រាយបញ្ហាអ្វីមួយ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ អីហ្នឹង! តែក៏អរគុណ! ចាំជួបគ្នា ចាំ ផឹក «ម៉ាពាន់ប៉ាន់»!

      • អូ! តាមពិត​ គឺជារបៀបហ្នឹងទេអី!!! ខ្ញុំ មិនដឹងសោះ ព្រោះមិនដែលបានចូលសកល វិទ្យាល័យ ម្ដងផង ! ឮតែគេថា ” សារាណា ” ស្មានតែជាការប្រលង លើក្រដាស់ ឬដូច វិញ្ញាសារ ដែរ តាមពិត ជាការស្រាវជ្រាវ បកស្រាយ ផ្ទាល់មាត់ សោះ ! តែទោះជាយ៉ាងណា ក៏សូមរិតតែឲសំឡាញ់ មានជោគជ័យ លើសេចក្ដី ខំប្រឹង មួយនេះដែរ ! ក្រោយពេលជោគជ័យ ហើយ ទោះគ្មានអី អោយខ្ញុំ សុំត្រឹមតែទុក ពោះ សំរាប់ការវិលត្រឡប់ ដល់ស្រុក កំណើត របស់ ខ្ញុំ ទៅបានហើយ ! សុំខ្វែងដៃ ជាមួយ សំឡាញ់ ម្ដង ៗៗៗ! ហេហេហហេហេ!!
        ថ្ងៃល្អ សំរាប់ ក្មេងស្រែ ខ្មៅ ព្រិច របស់ កូនចោរតូច !!!
        អរគុណ

        ………..

  3. បងក្មេងស្រែសំឡាញ់បណ្តូលចិត្តអើយ!!! ជោគជ័យណាបង!!! សង្ឃឹមថាបងនឹងជោគជ័យ ហើយក្នុងការការពារសារណា! កុំភ័យ តាំងចិត្តឲ្យមាំ ថាខ្ញុំប្រាកដជាធ្វើបាន… ហិហិ ចាំផ្តល់កម្លាំងចិត្តឲ្យជានិច្ចណា!!! យ៉ាងណាៗ សង្ឃឹមថានឹងទទួលបានដំណឹងល្អពីបងឆាប់ៗ 😉 ឲ្យតែមានភាពជឿជាក់ ជោគជ័យនឹងរត់មកបង!

  4. ហេហេ ចេញកន្ទុយមកហើយតើ ប្រាប់គេថាគ្មានអីត្រូវភ័យ លូវជិតដល់ថ្ងៃបុកពោះដែរណ៎? តាមពិតថ្ងៃ២៣ ត្រូវថ្ងៃខ្ញុំទេ តែមិនដឹងម៉េចគេ ដាក់ឲ្យតាស្វិតនឹងវិញ? តែមិនអីហេ ឲ្យតាស្វិតឡើងជ្រុញមុនចុះ ខ្ញុំចាំថ្ងៃ២៦ ក៏បាន ជូនពរឲ្យសំរេច ហើយជោគជ័យណា៎ ចាំចុងសប្តាហ៍ជប់លៀងទាំងអស់គ្នា ហេហេហេ 😀

    • ឯណា? ឯណា? មិនឃើញមានកន្ទុយផង! ហេស ហេស ហេស… ម៉ាម៉ាត់ណាក៏ស្វិតៗ តាមពិតមិនមែនមកពីគេស្វិតរ៉េ មកពីយើងវាម៉ាប់សោះ! ហ្នឹង! ចាំចុងសប្តាហ៍(តែចង់និយាយថាអាទិត្យបានហេហ?) ចាំជួបគ្នាយើង!

  5. ជួន​អោយ​សំណាង​ល្អ​ ចំណែក​ខ្ញុំ​រួច​រាល​ហើយ​នៅតែរង់ចាំលទ្ធផល និង​កែរ​សៀវ​ភៅគឺចប់។ ចំណែក​ប្រធាន​បទមិន​ទាន​បង្ហាញ​ពេល​នេះទេ… នឹង​បង្ហាញ​ក្នុងពេលឆាប់ៗនេះ!!!

  6. ឯណា?រកមិនឃើញកន្ទុយខ្លួនឯងទេអី? ហេហេបើស្វិតមែនមិនឲ្យគេហៅស្វិត? គេម៉ាប់មែន តែម៉ាប់គួរឲ្យស្រលាញ់ 😛
    និយាយម៉េចក៏បានដែរ សំខាន់ឲ្យតែបានឡើងការពារហើយ ព្រោះលូវនេះបេះដូងកំពុងលោតខុសចង្វាក់ដែរនឹង ព្រោះខាងសាលាគេផ្ញើរសារ មកប្រាប់ឲ្យឡើងថ្ងៃ២៦ នឹងហើយ ឡើងមុនគេទៀតខ្លាចតែសន្លប់ទេ ខ្ញុំ 😦

  7. កាលញ៉ុំការពារមិត្តភ័ក្តិប្រាប់ថាទីនុយឲស្អាតដាក់កាំភ្លើងសៀតចង្កេះ ដាក់គ្រាប់​បែកក្នុងអាវ ពេលបញ្ចាំងស្លាយចប់សួររកសំនួរដោយយកដៃអង្អែលគ្រាប់បែក។

  8. ​មើលអ្នកប្រាប់គេហ៎ អាងខ្លួនឯងឡើងទី២ មិនសូវជាភ័យចឹងហើយ គេឡើងដំបូងបើកក្បាលកម្មវិធីហា យ៉ាងតិចណាស់ក៏១ម៉ោងដែរ ដល់ថ្ងៃនឹងទាល់តែរកប្រុសក្មេងមកជួយរឹតបានបាន 😀
    មិនបាច់ប្រេងកូឡាហេ ឲ្យតែមានប្រុសក្មេងញញឹមដាក់ដឹងតែស្វាងម៉ង ហេហេ

  9. ណឹងសំដៅទៅដោយគ្រូទៀតហើយ ព្រោះគ្រូខ្លះតំរូវឲ្យចាប់ឆ្នោត គ្រូខ្លះទៀតអត់ចាប់ឆ្នោតទេ គឺឡើងតាមលំដាប់ ធម្មតាអ្នកឡើងដំបូងគេ ត្រូវសង្ខេបពីដើមដល់ចប់ ហើយបកស្រាយនូវសារណារបស់ខ្លួនទើបគ្រូ ចាប់ផ្តើមសួរ ហើយអ្នកបន្ទាប់គឺសង្ខេបតិចៗហេ បើអ្នកក្រោយឡើងទៅគ្រួសួរតែម្តង ។ មិនច្បាស់ដែរតែពេលទៅមើល ឃើញចឹង 🙂

  10. មិនច្បាស់ទេ តែទៅមើលគេការពារ ២ដង ឃើញអ្នកឡើងដំបូងនិយាយទាំងអស់ ហើយអ្នកឡើងក្រោយនិយាយតិចៗស្រួលសឹងអី ។ ២ ៣ ថ្ងៃនេះមានអ្នកខ្លាំងឡើង ការពារ ថារកទៅមើកគេយកបទពិសោធន៍ទៀតហើយ ដើម្បីធ្វើអារម្មណ៍ ហេហេ

  11. សើចបែកពពុះមាត់ហើយខ្ញុំ មើកតែវាចារក៏សើចដែរ!!!
    ទីនុយឲ្យស្អាតដាក់កាំភ្លើងសៀតចង្កេះ ដាក់គ្រាប់​បែកក្នុងហោប៉ៅខោ ពេលបញ្ចាំងស្លាយចប់សួររកសំនួរដោយយកដៃអង្អែលគ្រាប់បែក។​

    ដល់ថ្ងៃនឹងទាល់តែរកប្រុសក្មេងមកជួយរឹតបានបាន ហើយមិនបាច់ប្រេងកូឡាហេ ឲ្យតែមានប្រុសក្មេងញញឹមដាក់ដឹងតែស្វាងម៉ង !!!
    @បងសម្បត្តិ
    រវល់មួយពេល ទំនេរមួយជីវិត!!! ចង់មិនចង់ក៏ត្រូវតែទៅការពារសារណាដែរ!!!
    តស៊ូគង់បានសំរេច!! ខំប្រឹង!!!!

    • ហេ… អង្គរក្សតូចអូន សើចល្មមៗបានហើយ កុំដល់ថ្នាក់បែកពពុះម៉ាត់អី បើអូនឯងម៉េចៗទៅ វីររ ម៉ាកអូនឯងថាមកពីបង ហើយចាប់បង ឲ្យទទួលខុសត្រូវលើអូនឯង បងមិនចំណេញហើយ? 😀 អាសសស… ច្រលំ បងមិនស៊យធំហើយ? 😮

      • ចាំតែឲ្យយកចំនេញបានតើ!!! នរណាមិនដឹង នេះ រតនាតារាមុន្នីស្មោះ!!!

      • ចាំតែខាតតើ!! បង ឯងចាស់ ញ៉ុមក្មេង!! ញ៉ុមទៅរកក្មេងគ្នាញ៉ុមវាមិនស្រួលជាង រកអីចាស់នោះ!!!

      • និយាយមិនខាតម៉េច? អូនឯងក្មេង ខ្លាចគេថាបងចាស់បណ្តើរប្រុសក្មេង តែបងប្រាប់ឲ្យហើយណា ប្រយ័ត្នស្តាយក្រោយ រកក្មេងដូចគ្នាអត់គួរឲ្យ ស្រលាញ់ដូចបងហេ បងចាស់ពិត តែគួរឲ្យស្រលាញ់ណាស់ណា៎ ហេហេ

      • អីយ៉ាស់ និយាយត្រូវដងត្រូវផ្លែរគ្នាចាបើមណាស់តើនេះ! ហេស ហេស ហេស… ហេសហេសហេស ជាប់ទ្រុងសារិកា ៥ឆ្នាំ ពិន័យជាទឹកប្រាក់ ២លានរៀល ពីបទ បណ្តើរក្មេងអត់ទាន់គ្រប់អាយុ!

      • ចាអីគេ? ត្រូវដងត្រូវផ្លែត្រង់ណា៎ មើលៗ ខំលួងលោមចង់បែកញើសងាប់ហើយ នៅតែអង្គរក្សតូចមិនព្រមទៀត ហេហេ ទាល់តែយូរហើយយារទៀតបានឲ្យ ពីន័យ ព្រោះមិនទាន់បានអីតិចផង 😀
        អង្គរក្សតូច : រកជំនួយខុសមនុស្សហើយអូន 😛

  12. អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s