ទស្សនៈ​អាផ្លយ៖ ពី «គ្មាន​កំណត់» មក​ជា «Unlimited»

បន្ទាប់​ពី​មាន​ការ ជេរ រិះ​គន់​យ៉ាង​ច្រើន ពី​សំណាក់ អ្នក​ចាញ់​បោក អតិថិជន​ដែល​យល់​ខុស នឹង​គោលការ​ទីផ្សារ របស់​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​លេខ​១​នៅ​កម្ពុជា​រួច​មក, ក្រុមហ៊ុន​១នេះ បាន​ធ្វើ​ការ​កែរ​តំរូវ ទៅ​លើ​ពាក្យ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ពី «ឆែក​អ៊ីនធើណេត​ដោយ​គ្មាន​ដែន​កំណត់​ជា​មួយ​ហ្នឹង តំលៃ​ដ៏​ថោក​សមរម្យ​គឺ ហាសិបសេន ក្នុង១ថ្ងៃ ឬ ពីរដុល្លា ក្នុង​១​សប្តាហ៍ ឬ ប្រាំ​ដុល្លា​ក្នុង​១ខែ» មក​ជា «ទទួល​យក​នូវ​អ៊ីន​ធើណេត 3.5G ល្បឿន​លឿន​ក្នុង​តំលៃ​ថោក​សម​​រម្យ ជា​មួយ​គំរោង Cellcard Unlimited» ។

មាន​ការ វែក​ញែក​យ៉ាង​តឹង​សសៃ​ករ រវាង​អ្នក​ដែល​យល់​ថា ការ​ប្រើ​ប្រាស់​ពាក្យ ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន​១​នេះ ជា​ការ​បោក​ប្រាស់ និង​ក្រុម​អ្នក​ដែល​យល់​ថា នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​ទីផ្សារ​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ ។ ដូ​ច្នេះ សូម​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ ក្នុង​ករណី​ចេតនា ឬ អចេតនា ដែល​នាំ​អោយ​អ្នក​ដែល​មិន​ដឹង ឬ ល្ងង់​ដូច​ជា​ផ្លយ មាន​ការ​យល់​ច្រឡំ ។

21 thoughts on “ទស្សនៈ​អាផ្លយ៖ ពី «គ្មាន​កំណត់» មក​ជា «Unlimited»

  1. ពួក​យើង​គួរ​តែ​នាំ​គ្នា​ធ្វើ​ដូច្នេះ​បន្ត​ទៀត​ទៅ បើ​យល់​ឃើញ​ថា​មានអ្វី​មួយ​មិន​សម​រម្យ​ ហើយ​ប៉ះពាល់​ដល់​សង្គម នេះ​ហើយ​ដែល​គេ​ហៅ​ថា អំណាច​របស់​សារព័ត៌មាន​ ក៏ដូច​ជា​អំណាច​ភូមិ​ WordPress របស់​យើង យើង​រួប​រួម​គ្នា​កែ​លំអសង្គម​ខ្មែរ​យើង ដើម្បី​ឲ្យ​កម្ពុជា មាន​មុខមាត់អាចឈរ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​។ Cheer!!!

  2. តាមពិតនិយាយឲមែនទែន រដ្ឋគួរតែមានវិធានការចំពោះការឃោសនា​ទាំងឡាយ​ណា​ដែលមិនមែនជាការពិត ឬប្រជាជនអាចប្តឹង​ពីបទរំលោភលើ​សេចក្តី​ទុកចិត្ត តែ​ធ្វើកយអត់របើកទេ​មើលទៅ ស្រុកខ្មែរចឹងឯង

  3. នេះជាវិធីប្រមូលលុយ ពេលដែលមិនទាន់ដឹងរឿង!!!
    ពេលដែលដឹងរឿងហើយ តាំងបកស្រាយ!!!
    ១នាទី ស៊ីតែមួយសេន ក៏កប់ក្តោងដែរ!!!!
    ២លាន ៥សែន នាក់ x ១សេន = ( ២លាន ៥សែនសេន ក្នុងមួយនាទី )
    ( 1$ = ១០០សេន) នាំឲ្យ 2លាន ៥សែន សេន ចែកនឹង ១០០។
    ប្រមូសិន ថ្មីនេះ ផ្សាយតាំងពីអង្កាល់ យកលុយសរុប ចែកចំនួនថ្ងៃទៅ!! ដឹងហើយ!!
    យុទ្ធិសាស្រ្តទីផ្សារ ជាពាក្យបច្ចេកទេសរបស់ពួកជំនួញ!!!
    បានន័យថា ធ្វើឲ្យគេជឿជាក់មួយរយៈពេល ហើយវាអាចផ្លាស់ប្តូរគ្រប់ពេល!!
    វិធីសាស្រ្តក្នុងការបោកប្រាស់ មានច្រើន!! ញ៉ុមក៏អស់ ៥ដុល្លារដែរ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s