ម៉ោង ៦ និង ៤៥ នាទីរាល់ព្រឹក, ម៉ោងរោទ៍ដូចរាល់ដង ។ អារម្មណ៍ដដែលៗតែងកើតឡើងចំពោះខ្ញុំគេម្នាក់នេះ, អារម្មណ៍នៃការ «ខ្ជិល» ។ ថ្ងៃនេះដូចជាខ្ជិលណាស់ មិនចង់ងើបទៅធ្វើការសោះ តែ៖
- ពេលការងារច្រើន «ការងារដូចជាច្រើនដល់ហើយ, ចាំធូរដៃជាងនេះតិចចាំដាក់ច្បាប់ ។»
- ពេលការងារតិច «ការងារតិចតួចសោះ, កុំឈប់អី ទៅធ្វើបង្ហើយអោយអស់តែម្តងទៅ ចាំទំនេរដៃមែនទែនសឹមឈប់អោយសប្បាយចិត្ត ។»
- ពេលគ្មានការងារសោះ «ម៉ាទៅកន្លែងអង្គុយលេងសោះ ក៏ខ្ជិលដែរ ម៉ោះអូសគូថឡើងហើយទៅធ្វើការ ។»
នេះហើយដែលគេហៅថាអារម្មណ៍មនុស្ស, វាមិនចេះស្កប់ស្កល់! នេះគ្រាន់តែរឿងខ្ជិលម្យ៉ាង ចុះទម្រាំអារឿងផ្សេងទៀត? ណ្ហើយខ្ជិលបូរបាច់ច្រើន តោះបែរភ័ក្រ្តទៅធ្វើការងារវិញ ។






