អាផ្លយ៖ មួយគ្រួសារមាន​ដី​យ៉ាង​ច្រើន​៥ហិកតា?

រាជធានីភ្នំពេញ ៖ សម្តេចតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បទ​បញ្ជា​​ទៅ​អាជ្ញា​ធរ​ខេត្ត-ក្រុង​ថា ត្រូវធ្វើ​បញ្ជី​ពិនិត្យ​មើល​ដី​ធ្លី​​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ ច្បាស់​លាស់​ត្រឹមត្រូវ​ ហើយ​តម្រូវ​ឱ្យ​​ពួកគាត់​​គ្រប់​គ្រង​​ក្នុង​មួយ​​គ្រួសារ​​ទំហំ​៥​ហិក​តា​ ប៉ុណ្ណោះ មិន​ឱ្យ​អ្នក​ណា​វាត​ទីធំ​​ជាង​នោះ​​ទៀតទេ ។

នេះ​ជាអត្ថបទ​ដក​ស្រង់​ចេញ​ពី​កាសែត​កោះសន្តិភាព (លើ​បណ្តាញ) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ធ្នូ​នេះ ។

សំនួរ​ថា​តើ​នឹង​អាច​ទៅ​រួច​ទេ? គាត់​(សម្តេច) ធ្លាប់​បាន​រិះ​គន់​នឹង​គោលនយោបាយ «ដក​ដីធ្លី​ពី​បណ្តាអភិជន, ដីសប្បទានសេដ្ឋកិច្ច, ដី​រំលោភខុសច្បាប់ ហើយ​ប្រគល់​អោយ​ទៅ​រាស្រ្តធម្មតា» របស់​គណបក្សប្រឆាំង​ជា​រឿយៗ ចុះ​ឥលូវ​ម៉េច​ក៏​ទៅ​ជា​ចឹង​វិញ? គាត់​រៀនតាមគ្នា?

សុំ​ទោស… តើ​ដី​សម្តេច​ផ្ទាល់​ខ្លួន​មាន​ប៉ុន្មាន​ហិកតា​ដែរ?

អាន​បន្ថែម ៖ (តែ​ដូច​ជា​គ្មាន​អី​អោយ​អាន​ថែម​ទេ ព្រោះ​អត់​មាន​និយាយ​អី​ផ្សេង​ផង​ក្នុង​អត្ថបទ) សម្តេចតេជោ ហ៊ុន ​សែន បញ្ជា​ឱ្យ​អាជ្ញា​ធរ​​ខេត្ត-ក្រុង​ធ្វើ​បញ្ជី​គ្រប់​គ្រង​ដីធ្លី​​ប្រជា​ពល​ រដ្ឋ​​ឱ្យ​ច្បាស់​លាស់​ទំហំត្រឹម​៥​ហិកតា

9 thoughts on “អាផ្លយ៖ មួយគ្រួសារមាន​ដី​យ៉ាង​ច្រើន​៥ហិកតា?

  1. អត់ទេ… បទបញ្ជា​របស់​សម្តេច​តេជោ ប្រហែល​ជា​ចង់​សំដៅ​ទៅ​លើ​​ទំហំដី​ក្នុង​ប្លង់​​ ដែល​ការពារ​​ដោយ​​ក្រសួង​បរិដ្ឋាន​ នៅ​ជុំវិញ​តំបន់​វារីអគ្គិសនី​ និង​ជួរភ្នំ​ក្រវ៉ាញ​តែ​ប៉ុណ្ណោះ។ តំបន់​ក្រៅ​ពី​នេះ គឺ​នៅ​ដដែល​ទេ។ សម្តេច​តេជោ​ លោក​មាន​ប្រសាសន៍​ត្រូវតើ… គឺ​ប្រជាជន​​​កំពុង​រស់​នៅ​​​ក្នុង​តំបន់​នោះ ម្នាក់ៗ​គ្មាន​ដី​លើស​ពី ៥ហិកតា​ពិតមែន​។ ឯ​ម្ចាស់​ដី​ធំៗ​​ ចាប់ពី​រាប់រយ រាប់​ពាន់​ហិកតា​ឡើងទៅ គឺ​ម្ចាស់​របស់​វា​ជា​ឧកញ៉ា​កំសត់ៗ​ ឬជា​ទាហាន​គ្រាក់ៗ​​​ នៅ​អំពេញ​យើង​នេះ​ទេ…។​

  2. វាមិនថ្លែនទេ ពេលណាទើបសម្តីលោកនាយករដ្ឋមន្ត្រី នឹងវាខ្លាំង គឺវាបានតែមួយឆាវ អាចក់អាចែមហៃអើ ម៉ាភ្លែត ចប់ ហើយលើសដើម ។ វាជាធម្មតាទៅហើយ ដូចនាយពាក់មីច្រើននិយាយថា ” ត្រូវខ្ញុំនិយាយត្រូវ៉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s