នំលាច (Khmer POP-rice)

នំលាច ក្នុង ថង់

អ្នក​ណា​គេ​ខ្លះ​ធ្លាប់​ញ៉ាំ​នំនេះ? ញ៉ុម​ជឿ​ថា​មាន​មិន​តិច​នាក់​នោះ​ទេ ។ នំលាច ឬ នំអង្ករ​បំពងកូរស្ករ ដែល​លក្ខណៈនៃ​ការ​ធ្វើ​មិន​ជាខុស​ពី​ pop-corn របស់​បរទេស​ប៉ុន្មាន​នោះ ជា​ចំណី​ពេល​ព្រឹក​ដ៏ពេញ​និយម​បំផុត​១ប្រភេទ​សម្រាប់​ក្មេងៗ​សម័យ​ប៉ែត​ប្លាយ ។ នៅ​ចាំ​បាន​ថា ក្រោក​ពី​គេង​ឡើង, សុំ​លុយ​ម៉ែបាន​ពី​ររយ បើ​មិន​បបរ​ដាក់​គុយ​ទាវ​ឆា, ក៏​ដំឡូង​ជ្វាស្ងោរ, នំប៉័ង​ស្ករសរ(បើថែម​ទឹក​ដោះ​គោអាឡាស្កា ត្រូវ​ថែម​១០០៛ទៀត) ឬ ក៏​នំ​លាច​ខាង​លើ​នេះ​ឯង ។

រៀបដាក់ចូល មាត់ ហើយ!😆

មក​ដល់​សម័យ​ឥឡូវ​នព ដូច​ពី​បាក​រក​ចំណី​ពេល​ព្រឹក​ខាង​លើ​នោះ​ទទួល​ទាន​ណាស់ ប្រសិន​បើ​ជា​អ្នក​នៅទីក្រុង ព្រោះ​គេ​បាន​ប្តូរ​មក​ជា​បាយ​មាន់ គុយទាវ ប៊ឺហ្គើ ភីហ្សា អស់​ហើយ ។

នៅ​មាន​នំ​មួយ​ប្រភេទ​ទៀត​ដែល​ដក់​ជាប់​ក្នុង​អតីតកាល​ក្មេង​ម្នាក់​នេះ (អត់​ចាំឈ្មោះ ចាំ​តែ​រស) ធ្វើ​ឡើង​ពី​អង្ករលីង​សណ្តែកដីល្ង កូរជាមួយ​ស្ករ​តាំង​ម៉ែស្រូវ មិនមាន​ធ្វើ​លក់​ទេ មាន​តែ​ពេល​ដែល​ក្មេង​ស្រែ​ទៅ​លេង​ស្រុក​ប៉ុណ្ណោះ ហើយ​ក្មេង​ស្រែ​ច្រើន​តែ​ហៅ​ថា «នំបោះចោល» ព្រោះ​ញ៉ាំ​មិន​ដែល​អស់ ហេសហេសហេស ។

ថ្ងៃ​នេះ​សែន​នំ​អ៊ី​ផង តោះ​នាំ​គ្នា​ញ៉ាំ​នំលាច😆 ។

14 thoughts on “នំលាច (Khmer POP-rice)

  1. បើ​បាន​នំ​ផ្សេង​ៗ​ទៀត​ញ៉ាំ​ កុំ​ភ្លេច​​យក​មក​ផ្សាយ​ផង​។ ហាហា​ និយាយ​តាម​ត្រង់​ រឿង​ឈ្មោះ​នំ​នេះ​មួយ​ ខ្ញុំ​គឺ​សូន្យ​តែ​ម្តង​! ចេះ​តែ​ញ៉ាំ​ តែ​មិន​ដែល​ដឹង​ឈ្មោះ​ទេ​។ មិន​ដឹង​ថា​ មក​ពី​ក្មេង​សម័យ​ថ្មី​ ទើប​បែប​នឹង​ ឬ​មាន​តែ​ក្មេង​ខ្ញុំ​នេះ​ទេ​។ បើ​មាន​តែ​ក្មេង​ខ្ញុំ​នេះ​ទេ​ គឺ​មិន​ជា​ភ័យ​ទេ​ តែ​បើ​ថា​ក្មេង​សម័យ​ក្រោយ​ ភាគ​ច្រើន​ក៏​មិន​សូវ​ដឹង​ដូច​ខ្ញុំ​ដែរ​ នោះ​ទើប​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បើ​ចឹង​ សូម​បង​ៗ​ចាស់​ៗ​ ជួយ​ប្រាប់​ក្មេង​ៗ​ឲ្យ​បាន​ស្គាល់​ផង​:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s