អំពីខ្ញុំ

សំរាប់​អំពី​ញ៉ុម​គឺ​មិន​មាន​អី​ច្រើន​ទេ​បាទ ។ ញ៉ុម​គឺ​ញ៉ុម ជា​ក្មេង​ដែល​រស់នៅ​ក្នុង​ទីក្រុង តែ​ចម្លែក​ប្រើ​ឈ្មោះថា​ក្មេង​ស្រែ ។ ប្រហែលជា​មាន​អ្នកខ្លះ​ធ្លាប់ នឹក​ឆ្ងល់​ថា​ហេតុ​អី​, ពាក្យ​ថា​”​ក្មេង​ស្រែ​”១​នេះ សំដៅ​ដល់​របៀប​រស់នៅ មិន​ស៊ីវិល័យ​, មិន​ទាន់សម័យ​, សំរាប់​អ្នក Low show ដែល​តែងតែ​ត្រូវបាន​អ្នក High Show ខ្លះ​ហៅ ។ “​អា​ស្រែ​”, “​ក្មេង​ស្រែ​” ជា​ពាក្យ​ដែល​ញ៉ុម​ធ្លាប់បាន​ស្តាប់​ឡើង​សឹក​ទៅ​ហើយ​, ពេល​ដំបូង​មាន​អារម្មណ៍​ថា​ខឹង តែ​ក្រោយមក ក៏​គិត​បែប​បញ្ច្រាស់​ថា មានអី​អាក្រក់ ក៏​ចូល​ចិត្ត ហើយ​យក​វា​មក​ប្រើ​វិញ​រហូត​ទៅ ។
ដូច​ជា​និយាយ​ច្រើន​តិច​អំពី​ឈ្មោះ ក៏​ព្រោះ​ដូចជា​មិន​មាន​រឿង​អី​ផ្សេងទៀត​គួរអោយកត់សំគាល់ និង​គួរ​និយាយ ។ ប្រវិត្តិ​ការសិក្សា ធម្មតា​(​ឬ​អាច​និយាយ​ថា​អន់​), ការងារ​បច្ចុប្បន្ន ក៏​ធម្មតា ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ ដែល​មាន​ប្រាក់​បៀ​វត្ត​មិនសូវ​ច្រើន ។


146 thoughts on “អំពីខ្ញុំ

  1. ម៉េចក៏ដាក់ឈ្មោះថាក្មេងស្រែទៅកើត? ម៉េចមិនដាក់ថា​​ កុមារថ្មីក្នុងជីវិតខ្មែរ រឺក៏ដាក់ថា
    កុមារខ្មែរ តែម្តងទៅ។
    ខ្ញុំគ្រាន់តែជួយជាយោបល់ទេ ណា៎!!!!

    • ចុះម៉េចមិនឆ្ងល់ថា ខ្លួនឯងដាក់ឈ្មោះថា “កុមារទេពចម្បាំង”? ឈ្មោះគឺឈ្មោះ!
      ម្យ៉ាងវិញទៀត, “ក្មេងស្រែ” មិនសំដៅលើអ្នកនៅស្រុកស្រែទេ, វាបង្ហាញអំពីបែបបទនៃការ រស់នៅបស់ញ៉ុមតើ!

      • សួស្តី​ក្មេង​ស្រៃ​ញុំ​មាន​បំ​ណង​ចង​ធ្វើ​ការ​ផ្លាស់​ប្តូរ​link​ជា​មួយ​គេហ​ទំ​ព័រ​របស់​ក្មេង​ស្រែ​។
        នេះ​គឺជា​គេហ​ទំ​ព័រ​របស់​​ញ៉ុម​ http://moviekhmer.com
        បា​សិន​ជា​អាច​សូម​មេ​តា​ផ្ញើ​សារ​តាម​រយះ​ email moviekhmer@gmail.com
        ផង សូម​អរគុណ​ទុក​ជា​មុន

  2. សូមទោសនេះមកពីខ្ញុំអត់ទាន់ដឹង ឥឡូវខ្ញុំដឹងហើយ។
    ខ្ញុំសូមរីករាយផងដែលមកwordpress ចំនែកខ្ញុំអត់បាននៅទៀតទេ។

  3. បានអានខ្លះៗដែរពីបញ្ហារបស់កុមារទេពឯង, តែដូចជា មិនគួរអោយពួកអ្នកទំនេរអស់នោះធ្វើអោយរំខានអារម្មណ៍ទេ! យើងគឺយើង! គេគឺគេ! យើងគ្មានសិទ្ធិហាមឃាត់មាត់គេទេ តែគេក៏គ្មានសិទ្ធ​ហាមឃាត់យើងដែរ មិនចឹងហី!
    តែបើមកពីត្រូវទៅបរទេស ហ្នឹងមិនអីទេ!

  4. សួស្ដី! សូមចូលរួមដែរ ព្រោះខ្ញុំចូលចិត្តស្ដាប់ក្មេងៗជជែកគ្នា! ក្មេងស្រែ ប្រហែលស្គាល់ក្ដាមស្រែ ឬខ្យងស្រែច្រើនហើយ ហេតុនេះសូមប្រាប់ពួកគេកុំឱ្យមនុស្សអាក្រក់ចាប់យកមកលក់នៅទីក្រុងបាន!

  5. ឃើញទេ ដាក់ឈ្មោះក្មេងស្រែ គែច្រឡំថានៅស្រែមែន!!!
    បើដាក់ថា កុមារថ្មីក្នុងជីវិតខ្មែរ ប្រហែលជាបាន។
    ព្រោះប្លកបាននិយាយថា ខ្ញុំស្រលាញ់ខ្មែរ ហើយដាក់ឈ្មោះថាកុមារស្រែ។ អីចឹង ខ្ញុំកាត់យល់តែម្តងទៅថា កុមារថ្មីក្នុងជីវិតខ្មែរ។
    សូមកុំមានគំនិតខឹងនឹងខ្ញុំឲ្យសោះ ព្រោះខ្ញុំមិនចង់វាចារនៅប្លកគេ នាំឲ្យគេខឹងនោះទេ។

    • “កុមារថ្មីក្នុងជីវិតខ្មែរ” ស្តាប់ទៅដូចជាម៉េចមិនដឹងទេ, ដូចកាត់ទៅសាសនាគ្រឹស្តម៉េចវិញនួក!
      សុខចិត្តអោយគេច្រឡំថានៅស្រែ អោយតែជាខ្មែ កុំអោយទេគេច្រឡំថាជាអ្នកកាន់សាសនាគ្រឹស្ត!

  6. ស្តាប់ទៅចំលែកត្រង់ណា? ស្រដៀងនឹងព្រះវិហារជីវិតថ្មីមែនទេ (វិហារយ៉េស៊ូ)។
    អញ្ជឹងបានថានឹងណា៎!!!! ខ្ញុំអត់មានចំនេះដឹងមែន
    ដែលផ្តល់យោបល់ឲ្យគេ។
    អញ្ជឹងសូមសំណាងល្អក្នុង wordpress នេះណា៎!!!
    ក្មេងស្រែ!!!

    • ហេស ហេហ…ចឹងក៏មានដែរ ។ ញ៉ុមក្មេងស្រែតែកើតនៅអំពេញ រស់នៅអំពេញ គ្រាន់តែស្រែតាឈ្មោះ និងរបៀបរបបរស់នៅទេ! អរគុណដែលបានឈាងចូលមកលេង, តែង៉ៃក្រោយមកលេងផ្ទះញ៉ុមកុំមកដៃទទេរណា! យកសុរាមកៗ ញ៉ុមចេញសាច់ក្លែម!:D

  7. ក្មេងស្រែ ពួកែរករូបដាក់ណាស់ហ្ន… ហាស ហាស មើលមុខ និងសាច់ឈាមចុះ… ស្រែមែនមែន… 😀

    »»»គ្រាន់តែនិយាយបង្អាប់លេងទេណា.. មិនមែនមានន័យចង់ មើលងាយអ្នកស្រែទេ ព្រោះម៉ែឳខ្ញុំក៏ជាអ្នកស្រែដែរ…
    តែមើលមុខក្មេងស្រែចង់តែសើច… អ្នករួមការងារឆ្ងល់អើយឆ្ងល់ថា អាតាហ្នឹងឲ្យតែបើកកុំព្យូទ័រឡើងសើចរហូត… សប្បាយចិត្តណាស់រាល់ថ្ងៃ ? មេជិតដេញក្បាលចោលហើយនៅតែមិនដឹងខ្លួនទៀត… អត់ធ្វើអីទេ ម៉្អៃៗលេងតែ Chat & internet… 😀

  8. ខ្ញុំក៏ជាក្មេងស្រែម្នាក់ដែរ តែខ្ញុំលើសហ្នឹងទៀតគឺខ្ញុំកើតនៅស្រែ ធ្វើស្រែ ការងារអ្នកស្រែភាគច្រើនខ្ញុំអាចធ្វើបាន…

    • ញ៉ុមជាអ្នកកើតនៅភ្នំពេញរ៉េ, តែការងារអ្នកស្រែសឹងតែទាំងអស់ ញ៉ុមបានធ្លាប់រៀនធ្វើខ្លះដែរ រាប់ទាំង ភ្ជួរ, ដក, ស្ទូង, ច្រូត, បោក, កើបអាចម៍គោ, អោយបាយជ្រូក, នេសាទត្រី…. សុទ្ធតែធ្លាប់ធ្វើ ។

  9. សូមទោសសូមសរសេរម្តងទៀត
    គេកើតនៅអំពេញហើយរស់នៅអំពេញ ខុសអីតែខ្ញុំកើតនៅអំពេញរស់នៅឯស្រែវិញ
    លឺគេថានៅអំពេញអាឡូវសំបូរកូនក៉ូរេណាស់​ មែនហេស?

  10. អូរចឹង​ កូរ៉េគេប្រាប់ខ្ញុំនឹងខ្មែរហ្ហស៎? នៅអំពេញមានខ្មែរតែងខ្លួនបែបកូរ៉េ នៅស្រែអត់មានទេ មានតែស្វាតែងខ្លួនបែបមនុស្ស(ប៉ាហ៊ី)។

    • បាទ សួស្តី វឌ្ឍនា(មិនដឹងសរសេរត្រូវឬខុសរ៉េ)! ស្វាគមន៍ការមកដល់ផ្ទះអត់ប្រយោជន៍១នេះ ។ ចង់ឃើញមុខហេស? មិនបាច់ក៏បានដែរ អាចស្រមៃទៅកាន់រូបភាពដែលអាក្រក់ជាងគេទៅ គឺបានស្រេច ។ ហើយចំពោះរឿងរាក់ទាក់ ញ៉ុមសុំត្រឹមរាក់ និង រួសរាយបានទេ? អា “ទាក់” ហ្នឹងសុំមិនបាច់ទៅចុះ ។ 😀

  11. បងសម្បតិ្ត ងគួរតែប្តូរឈ្មោះដាក់ថា កុមារជនបទវិញ ទើបរាងពិរោះ ហើយគេមិនគិតច្រើន!!!
    បងយល់យ៉ាងម៉េចដែរពីឈ្មោះហ្នឹង!!!
    ក្មេងៗ=កុមារ ស្រែ=ទីជនបទ ។
    គួរតែយកឈ្មោះហ្នឹងទៅ យ៉ាងណាៗ សូមបងកុំខឹង!!

    • តាមពិតគឺវាន័យដូចគ្នាតែអត្ថន័យនៃពាក្យ, តែបើតាមន័យដែលបងចង់ប្រើគឺមិនដូចគ្នាទេ ។ ពាក្យថា «ក្មេងស្រែ» គឺវាបានបង្ហាញពីបែបបទនៃការរស់នៅថ្នាក់ទាប ដោយពាក្យថា «កុមារជនបទ» សំដៅដល់បណ្តារកុមារដែលមិនរស់នៅ ក្នុងទីក្រុង ។

    • ក្មេង = ក្មេង
      ស្រែ > សម្រែ
      តាមការពន្យល់ខាងលើ គឺវាដូចគ្នាទេ ។ តែបើតាមន័យដែលញ៉ុមចង់ប្រើប្រាស់ គឺមិនដូចគ្នាទៅវិញ ។ «ក្មេងស្រែ» វាហាក់បញ្ជាក់អំពីកំរិតនៃការរស់នៅថ្នាក់ទាប ជាង «ក្មេងសម្រែ» ដែលគ្រាន់តែបង្ហាញថា ជាក្មេងដែលរស់នៅជនបទ ។

  12. ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។​​ បើ​តាម​គំនិត​ដាវី​វិញ ក្មេង​ស្រែ​គ្រាន់​តែ​ជា​ក្មេង​ដែល​រស់​នៅ​តាម​ជនបទ ចំណែក​ឯ​​ក្មេង​​សម្រែ​វិញ​សំដៅ​ដល់​របៀបរស់នៅ​របស់​ក្មេង​នោះ​នៅ​​មាន​កំរិត​ 😀

  13. ញ៉ុម​ចូល​ចិត្ត​ការ​រចនា​ក្បាល​ទំព័រ​របស់​ ក្មេង​ស្រែ ដែល​ឆ្លុះ​បញ្ចាំង​ពី​លក្ខណះ​រស់​នៅ​របស់​មនុស្ស​នៅ​ស្រុក​ស្រែ និង ទី​ក្រុង។ ញ៉ុម​អោយមេដៃ២

    • អីយ៉ា? បាន ធូដា មកលេងផងថ្ងៃនេះ? អញ្ជើញមកតាំងពី ខ្មែរ365 មកដល់ទីនេះហើយ ចាំបាច់មានកាន់អីមកធ្វើអី មិនចាំបាច់ទេនាំតែធ្ងន់ មានតែលុយទៅគ្រប់គ្រាន់ហើយ ព្រោះនៅទីនេះអីក៏មាន, តូបលក់ចាប់ហួយ, តៀមកាហ្វេ, តៀមស្រាថ្នាំ, សំណាក់សោយសុរ៉ា អូហូមានម៉ាចប់!
      រីករាយដែលបានចូលមកលេង!

  14. ថ្ងៃនេះមានសំណាងណាស់ដើរៗក៏ឃើញផ្ទះមួយមានដំបូលគួរឱ្យចាប់អារម្មណ៍ ស្រាប់តែយកដៃទាញគ្រាប់ភ្នែកទាំងពីរចុះក្រោម ដឹងអីផ្ទះក្មេងស្រែសោះ។ ចាប់ពីថ្ងៃនេះទៅសុំចូលលេងញយៗហើយប៉ុន្តែគ្មានអីផ្ញើរទេ មានតែចំណេះដឹងដែលដាក់ក្នុងប្លកផ្ញើរប៉ុណ្ណោះគឺ
    http://kt42.wordpress.com

    • អីយ៉ាស់! បានមកលេងនៅទីនេះ ជាកិត្តិយសម្ចាស់​ផ្ទះ​ណាស់ទៅ​ហើយ! មិនបាច់​យកអី​មក​ផ្ញើរ​ក៏បាន, នៅ​ទី​នេះ​មាន​សព្វ តាំងពីអង្ករបាយ, ស្រា, សាច់, ផ្លែឈើ, បារ​ ក្លឹបរង្គសាល, អ៊ីនធើណេត!
      អោយ​តា​ KT42 មានតា​លុយ​ម៉ា​មុខ​មក រួច​ជា​ស្រេច!!!

  15. រីករាយថ្ងៃកំណើត រីករាយថ្ងៃកំណើត រីករាយថ្ងៃកំណើតម្ចាស់ផ្ទះ ហៅតាស្វិត ជូនពរឲ្យឆាប់ធំ ហេហេ ញ៉ាំឆ្ងាញ់ គេងស្រួល សប្បាយចិត្ត
    ជាពិសេសមានលុយហូរចូកហោប៉ាវព្រឹបៗកប់ៗ តែកុំភ្លេចចែកខាងនេះចាយផងណា៎ 😛

    • អូ​បាទ! បាន​តើ! ស្វាគមន៍​ការ​មក​ដល់​ប្លុក​អត់​ប្រយោជន៍​១​នេះ! អាច​ជជែក​អី​ក៏​បាន តែ​កុំ​ជេ​គេ ខ្លាច​គេ​ចាប់​យក​ទៅ​ស្ល​រម្ជូ​អី ក្មេង​ស្រែ​អត់​ទទួល​ខុស​ត្រូវ​រ៉េ!

  16. ញ៉ុមជាអ្នកភូមិផ្សេងទេ ង៉ៃនេះទំនេរមានអារម្មណ៌ឡាអក៏ ម៉ោលេងភូមិវើតប្រេសនេះ។ សុខសាបាយទេបងប្អូន? គិតចូលលេងទះនេះសិន… អូហូ!!! ទះក្មេងស្រែអ៊ូអរដល់ហើយហ្ន៎…

    • បាទ ស្វាគមន៍​បង! រីក​រាយ​ដែល​បាន​មក​ដល់​ទី​នេះ ។ មាន​ទៅ​ឆ្អី, ភូមិ​នេះ​គេ​មាន​ហាម​ប្រាម​ឯណា, ហើយ​ផ្ទះ​ញ៉ុម​ក៏​អត់​មាន​អ៊ូ​អរ​ប៉ា​មាន​ដែរ, ទាល់​តែ​ផ្ទះ​តៀម​កា​ហ្វេ​ភូមិ​យើង​ណ៎​បាន​អស់​ស្ទះ!

  17. «ក្មេងស្រែ» មានន័យ​ជាក្មេងដែលរស់នៅជនបទ​ហើយប្រកបរបរធ្វើស្រែចំការ​ដើម្បីចិញ្ចឹមជីវិត។អាចនិយាយបានថាពាក្យនេះមិនមានអ្វីដែលអាក្រក់នោះទេ​ព្រោះយ៉ាងសម្អុយណាស់ក្មេងស្រែអាចចិញ្ចឹមជីវិតមនុស្សបានសឹងម៉ាទីក្រុង។
    ផ្ទុយទៅវិញ ចំពោះពាក្យថា ​«អាសំរែ»​សំដៅលើប្រភេទក្មេងដែលមិនចេះលេង
    ខ្លួនហឺហា ស៊ីវីល័យ​ ឬទាន់សម័យអីទេ តែមិនមែនមានន័យថាគាត់ជាមនុស្ស​ ល្ងង់នោះទេ។ចំពោះអកដែលចូលចិត្តប្រើពាក្យនេះគឺជាមនុស្សដែលខ្វះ សីលធម៏ក្នុងខ្លួន និយាយឲ្យចំទៅគឺមាត់ដាចគ្មានចំណេះដឹងខាងការនិយាយស្តី
    បើជួបអ្នកប្រើពាក្យសំដីចឹងហើយ យុទ្ធសាស្រ្តដែលត្រូវប្រើវៃបកនូវពាក្យឲ្យ​ សាហាវជាង​ ហើយឲ្យបិទមាត់ម្នាក់នោះឲ្យជិត។ករណីយើងមិនចេះប្រើពាក្យ ដូចមនុស្សនោះដើរចេញឲ្យឆ្ងាយ​ពីគេឬកុំសេពគប់ជាមួយទៅល្អជាង។
    រឿងធំក្លាយជារឿងតូច​ រឿងតូចប្រែជាអត់រឿង។
    នេះគ្រាន់តែជាទស្សនៈ​ខ្លីៗរបស់ខ្ញុំប៉ុណ្ណោះ បើមានប្រការឆ្គាំងឆ្គងសុំអាធ្យាស្រ័យផងណា។
    ហេហេហេហេហេ​

  18. សួស្ដី​ក្មេង​ស្រែ

    បង​ឧស្សាហ៍​​មក​លេង​ផ្ទះ​ប្អូន ប៉ុន្តែ​មិនទាន់​បាន​ដាក់​ពាក្យ​សមរម្យ​ទុក​ឲ្យ​។
    តាម​ពិត​បង​ទុក​ក្នុង​បេះដូង​ពាក្យ​ទាំង​ឡាយ​ដែល​ប្អូន​សរសេរ​។
    ម៉្យាងទៀត​បង​ស្រលាញ់​រូប​ឡូហ្គូ​បង្ហាញ​ក្មេង​ស្រែ​បត់​ដៃ​លើ​ទ្រូង​​មុខ​ញញឹម​យ៉ាង​សង្ហា​ភ្នែក​សម្លឹង​យ៉ាង​រីករាយ​ទៅ​អនាគត​ ត្បិត​មែន​​តែ​ខ្លួន​ទទេ​​មាន​តែ​កាស្កែត​ការពារ​ក្បាល។ រូប នេះ​មាន​​​ន័យ​ខ្លាំង​ណាស់​បើ​អ្នក​មើល​បាន​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ។ ន័យ​ថា​ទោះ​បី​​ជា​ក្រ​ឬ​គេ​ធ្វើបាប​​ប្លន់​យក​ដី​ហិង្សា​អយុត្តិធម៌​យ៉ាងណាក៏ដោយ ក្មេង​ស្រែ​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដូច​គេ​មាន​ជាតិ​មនុស្ស​មាន​កិត្តិយស​មាន​មុខមាត់​។​ បង​សង្ឃឹម​ថា​ក្នុង​អនាគត​មនុស្ស​​​ជាតិ​មនុស្ស​ដឹង​ខ្លួន​ថា​មាន​តែ​សេចក្តី​ស្រលាញ់​អប់រំ​គ្នា​ ដែល​អាច​បំផ្លាញ​​ ការ​លោភ​ហិង្សា​អយុត្តិធម៌។
    សូម​ក្មេង​ស្រែ​ជួប​តែ​សេចក្តី​សុខ​សប្បាយ និង​សុខភាព​ល្អ ។

  19. ប្លុកក្មេងស្រែមិនអត់ប្រយោជន៍។
    ជម្រាបសួរក្មេងស្រែ
    សុខជានាទេ? បានរូបមកដាក់សមនោះសម។ ក្មេងស្រែតែពាក់មួក…សមតែជួតក្បាលក្រម៉ា…

    • សួស្តី​បងស្នាមញញឹម!
      មាន​យក​ស្នាមញញឹមមកផ្ញើរញ៉ុមឬអត់ហ្នឹង? សុខទុកខ្ញុំហេហ? ធម្មតាៗ ជាឈឺៗ តាម​តែ​កំដៅថ្ងៃ ។ អត់ហ៊ានជូតក្រម៉ាខ្លាច​គេច្រឡំថាចាម អត់ហ៊ានពាក់ដួន ខ្លាចគេថាអាសឺង ចឹងក៏ខ្ចី​បាន​មួក​គោខ្ញុំ​មកពាក់លេងរ៉ូវ!

  20. មើលcommentsបស់ចាស់ៗជជែកគ្នាឡើងជក់ហើយញ៉ុម…ព្រោះតាំងពីធំមោមិនដែលបានគុយស្ដាប់ចាស់ៗនិយាយគ្នាសោះហ្មង…

  21. ញ៉ុមមានចម្ងល់១ថាតើវាពិតរឺអត់ដែលvideoមួយនៅyoutubeនិយាយថាពាក្យ”ដងកាល”ខ្មែរយើងយកតាមភាសាយួន??សូមបងប្អូនជួយបកស្រាយប្រាប់ញ៉ុមបាទផង។pls go to: http://youtu.be/qw1TCG75I9w សូមអរគុណ!

    • សូម​ទោស​ដែល​ឆ្លើយ​តប​យឺត! មក​និយាយ​ថា​ចាស់ៗ​ជជែកគ្នា, ចឹង​មាន​តែ​ក្មេង​ជាង​ក្មេង​ស្រែ​ទៀត​ឬ? ចំពោះ​ពាក្យ​ថា «ដងកើ» នេះ ដូច​ជា​ធ្លាប់​បាន​អាន​សៀវភៅ ហើយ​គេ​និយាយ​បែប​នោះ​ដែរ, តែ​ដើម្បី​អោយ​បាន​ច្បាស់, ខ្ញុំ​នឹង​សរសេរ​អត្ថបទ​នេះ​ដើម្បី​ដាក់​អោយ​បងៗ​ផ្នែក​អក្សរ​សាស្រ្ត​នៅ​ភូមិ​នេះ​ដោះ​ស្រាយ​ចម្ងល់​នេះ​ជូន ។

  22. ឡូយមែន! ដូច​ខ្ញុំ​ដែរ ច្រើន​តែ​គេ​និយាយ​ដាក់​ថា ហ្ស៊ែ​ម៉ង​អាស់!ៗ អា​ស្ម៊ែ!ៗ តែ​នៅ​តែ​សប្យាយ​ចិត្ត ព្រោះ​យាយ​ក៏​ស្រែ តា​ក៏​ស្រែ ឳ​ក៏​ស្រែ ម៉ែ​ក៏​ស្រែ ចឹង​ទៅ​គេ​ហៅ​ចឹង​ទើប​ថឹម​ថូវ…..។ គេ​ឃើញ​មិន​ខឹង​យ៉ាង​នេះ ទើប​ចុង​ក្រោយ​គេ​ហៅ​ថា អាក្រេហ្ស៊ី! អាក្រេហ្ស៊ី! អាឆ្កួត! អាឆ្កួត!។ នៅតែអត់បញ្ហា! ដូច​រឹត​តែ​ចូល​ចិត្ត រឹត​តែ​ឡូយ។ ហាស់ហាស់ហា……!

  23. ហេហេ….មិនអីទេបាទប្រសិនណាបានឆ្លើយតបមកវិញ។បាទ,សំរាប់អាយុញ៉ុមគិតថាក្មេងជាងហើយព្រោះញ៉ុមទើបតែជិត២២ឆ្នាំទេតែបើគណនាលើផ្ទៃមុខវិញញ៉ុមក៏ប្រហែលជាមិនហ៊ានអះអាងថាក្មេងជាងរឺយ៉ាងណានុះដែរ៕ប៉ុន្តែដោយមានសុជីវធម៍ញ៉ុមក៏សំរេចចិត្តប្រសិទ្ធនាមថា”ចាស់ៗ”តែម្ដងរូវ..៕ហើយចំពោះពាក្យ”ដងកើ”នឹងគឺញ៉ុមធ្លាប់លឺនៅកន្លែងគេលេងBillardតែប៉ុណ្ណោះមិនដែលលឺគេហៅ”ព្រះអង្គដងកើ”ទេ។ហើយចំនែកពាក្យ”ដងកាល”វិញ,ញ៉ុមក៏មិនដឹងថាមានន័យយ៉ាងម៉េចដែរនុះទេគឺគ្រាន់តែលឺដំណាលតាមគ្នាហ្នឹង។អីចឹងសូមបងៗជួយបំភ្លឺញ៉ុមបាទផង,សូមអរគុណទុកជាមុន…..៕

  24. សួស្តីរ ខ្ញុំពិតជារីករាយមែនពេលឃើញប្លុកមួយនេះ។ តើខ្ញុំអាចអាស្រ័យដ្ឋានប្លុក​នេះ ដាក់នៅក្នុងទំព័រតំណរភ្ជាប់របស់ខ្ញុំបានទេ?

  25. សួស្តីល្បងក្មេងស្រែ ស្គាល់យូរហើយ តែមិនដែលបានដាក់វាចារ។ អានអំពីខ្លុំមិញ ក៏នឹកឃើញ មិត្តថ្មីញ៉ុម្នាក់ ចូលចិត្តនិយាយ”ស្រែមេះ” ជ្រេញពេក ចង់តែម៉ាជើងកណ្តាលមុខតើ។

  26. អត់ទោសបងប្រុស (ម្ចាស់ប្លុក) ខ្ញុំជាបុគ្គលិកធ្វើការនៅ អង្កការ ១​នៅទីក្រុងភ្មំពេញ
    ដោយធ្វើការខាងផ្នែកថត (ខ្ញុំបានឃើញបងសរសេរពីនំបញ្ចុកក៍ចាប់ចិត្តចង់ធ្វើពីប្រវត្តវាឡើង ។
    សូមបងជួយសរសេរបញ្ចាក់ទីតាំងរបស់ កន្លែងនោះបន្តិចបានទេ?
    ប្អូនរងចាំការឆ្លើយតបរបស់បង !!!
    បងអាចផ្ញើរអោយប្អូនតាមរយះ (Email : reya@cbncambodia.com).
    ប្អូនសូមអរគុណទុកជាមុន ហើយប្អូនសន្យាថា ពេលធ្វើរួចនិង ធ្វើជាdisk ជូនចំពោះបង។
    ពីការគោរព ពិប្អូនរីយ៉ាហៅ វិចិត្រ CBN Producer,,,,

    • សួស្តី​លោក វិចិត្រ,
      សុំ​ទោស​ដោយ​មិន​ហៅ​ឈ្មោះ​ពិត ព្រោះ​ខ្ញុំ​ជា​មនុស្ស​សាមញ្ញ​ចូលចិត្ត​ឈ្មោះ​ហៅ​ក្រៅ​ជាង ។
      ខ្ញុំ​ដូច​ជា​បាន​បញ្ជាក់​ដែរ​អំពី​ទីតាំង​នៃ​កន្លែង​ដែល​ខ្ញុំ​បាន​ទៅ​កម្សាន្ត, ទីនោះ​ស្ថិត​នៅ​ត្រង់ភូមិ កងសៅ, ឃុំកំពង់ថ្ម, ស្រុក​សន្ទុក, ខេត្តកំពង់ធំ បើ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ប្រហែល​ជា​ជាង​១០០គីឡូម៉ែត្រ ត្រង់​ចំណុច​ស្ពានដែក​ឆ្លង​ពី​លើ​ស្ទឹង ជីនិត ផ្លូវ​បំបែក​មក​ខាង​ខេត្ត​កំពង់ចាម (ផ្លូវ​លេខ 62) ។
      នេះ​ជា​អ្វី​ដែល​ខ្ញុំ​ដឹង ដូច្នេះ​សូម​អធ្យាស្រ័យ​សម្រាប់​ការ​ខ្វះខាត​ផ្សេងៗ ។
      អរគុណ ។

  27. សួរស្តីបងក្មេងស្រែ! ផ្ទះបងឯងល្ងឹតណាស់។ ដុតទៀតអ៊ីចឹងខូចភ្នែកញុមងអស់ហើយ! តែផ្ទះអ្នកស្រែចឹងហើយ។ ផ្ទះញ៉ុមវិញដុតចន្លុះផង។ សូមរាប់អានញ៉ុមផងណា! ញ៉ុមមិនសូវជាចេះប្រើវើតប្រសទេ!

  28. ដាវី​កំពុង​តែ​ឆ្ងល់​ថា​ អគ្គិសនីនៅ​ត្រង់​ចំនុច​នេះ តើ​ជា​ចរន្ត​អគ្គិនសី​សម្រាប់​ប្រើ​ប្រាស់​​បំភ្លឺ ឬ​ក៏ត្រូវ​ការ​ភ្លើង​ដុត​ឲ្យ​ឆេះ? 😛

    • ហាសហាសហាស បើ​និយាយ​ពី​អគ្គីសនី គឺប្រាកដជា​ ចរន្ត​ហើយ, ដែល​និយាយ​ថា «រត់» មិនទាន់​ដល់ មិនមែន​មាន​អ្នក​រត់​ទៅ​យក​មក ឬ មាន​អ្នក​កាន់​រត់​យក​មក​អោយ​នោះ​ទេ តែ​មិនមាន​ផ្លូវ​សម្រាប់ ចរន្ត រត់​មក​ដល់​ដៃ​អ្នក​ប្រើ 😛

  29. ហ្អែ! បងក្មេងស្រុកស្រែ ថ្ងៃនេះ អត់ទៅឃ្វាលគោ ក្របី​ ទេហ្អែស? មកឆ្លើយឆ្លងតាមរយះវើតប្រែសទៅវិញ។ នេះបានគេហៅថា ក្មេងស្រុកស្រែ សតវត្សទី​ ២១មែន!!

  30. សូម​ទោស​!​ អាត្មា​ចង់​ដាក់​ mp3 ដែល​យើង​អាច​ចុច​ស្តាប់​បាន​តែ​ម្តង​ដូច​ក្មេង​ស្រែ​អញ្ចឹង​ តើ​គេ​ដាក់​យ៉ាង​ម៉េច​! ដូច​ក្មេង​ស្រែដាក់​បទ​នគរ​រាជ​នេះ​អញ្ចឹង​ https://khm3ngsr3.wordpress.com/2010/10/01/national-theme-song/

    • កូណា​តេជគុណ,
      ក្នុង​ផ្ទាំង​សម្រាប់​វាយ​អក្សរ, តេជគុណ​គ្រាន់​តែ​សរសេរ​ដូច​ខាង​ក្រោម

      [audio «អាស័យដ្ឋាន​ចម្រៀង»]

      ដោយ​កន្លែង​អាស័យដ្ឋាន​ចម្រៀង សូម​តេជគុណ ជំនួស​ដោយ URL នៃ​ចម្រៀង​ ក៏​បាន​ស្រេច ។
      ឧ. [audio http://dfggmoi.gov.kh/documents/Nokoreach.ogg​ ]

      អោយ​ខ្ញុំ​កូណា​សូម​ទោស​ផង ដោយ​ខ្ញុំ​កូណា​មិន​ពូកែរ​ភាសា​សង្ឃសព្ទ​ទេ​ ។

  31. និយាយ​អញ្ចឹង​ តើ​យើង​មាន​ត្រូវ​ការ​update ឬ​ក៏​តម្លើង​កម្ម​វិធី​អ្វី​ដែរ​ឬ​ទេ​? ពី​ព្រោះ​អាត្មា​សាក​ល្បង​ហើយ​តែ​មិន​ឃើញ​មាន​លេច​ចេញ​នូវ​ក្បាល​ចាក់​ដូច​របស់​បង​ទេ​។ ផ្ទុយមក​វិញ​ចេញ​ពាក្យ​ថា​download ទៅ​វិញ។ តើ​យ៉ាង​ម៉េច​ទៅ​វិញ​ទៅ​បញ្ហា​ហ្នឹង៊?

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប