ដើរ​រើស​អេ​ត​ចាយ​៣០​ឆ្នាំ ទីបំផុត​ជួប​ប្រទះ​ជោគវាសនា​ក្លាយជា​សេដ្ឋី​នឹក​ស្មាន​មិន​ដល់

ក្នុងទំព័រកាសែតកោះសន្តិភាព ចេញផ្សាយឆ្នាំទី​ 43 លេង 6950 ចុះថ្ងៃសៅរ៍-អាទិត្យ ទី 08-09 ខែឧសភា ឆ្នាំ 2010 បានចុះផ្សាយពីដំណើរជីវិតរបស់បុរសម្នាក់ ដែលមានអាជីពត្រឹមជាអ្នករើសកំប៉ុងអេតចាយ តែក្លាយជាមហាសេដ្ឋី ។

http://kohsantepheapdaily.com.kh/article/20100508-183341.html

ប្រកាសនេះ មិនបានមានបំណងផ្សាយពាណិជ្ជកម្ម រឺ រិះគន់អីធំដុំទេ, តែតាមយល់ ចំណងជើងគួរដាក់ថា ៖

“ដើរ​រើស​អេ​ត​ចាយ​៣០​ឆ្នាំ សន្សំលុយរហូតក្លាយជាសេដ្ឋី”

ដោយមិនគួរដាក់ថា ៖

“ដើរ​រើស​អេ​ត​ចាយ​៣០​ឆ្នាំ ទីបំផុត​ជួប​ប្រទះ​ជោគវាសនា​ក្លាយជា​សេដ្ឋី​នឹក​ស្មាន​មិន​ដល់”

ដូច្នេះសោះ, ស្តាប់ទៅដូចជាគាត់រើសបាន រឺជួបនឹងសំណាងដែលធ្វើអោយគាត់ក្លាយជាអ្នកមាន ដែលតាមពិតការដែលគាត់ក្លាយជាអ្នកមាន ក៏ដោយសារការព្យាយាមរបស់គាត់ប៉ុណ្ណោះ!

14 thoughts on “ដើរ​រើស​អេ​ត​ចាយ​៣០​ឆ្នាំ ទីបំផុត​ជួប​ប្រទះ​ជោគវាសនា​ក្លាយជា​សេដ្ឋី​នឹក​ស្មាន​មិន​ដល់

  1. ក្មេងស្រែប្រថុយមុនទៅ! ប្រថុយក្រែងបានមួយ……. អាកន្លែងចុចៗហ្នឹងទុកអោយបងណារិនបំពេញ ព្រោះបងណារិនគាត់ដឹងថាត្រូវបំពេញអីហើយ 😀

    • ភារម្យ៖ បាទ ចាំញ៉ុមទៅសួរណារិន ។ 😀
      វិសាល៖ កូនទន្សាយឯង មិនបានទៅជាមួយញ៉ុម និងភារម្យរ៉េ, ចាំតែទទួលទិញទៅ ព្រោះលឺថានៅជប៉ុនហ្នឹង គេពូកែអាខាង recycle អេតចាយហ្នឹងសម្បើមណាស់!
      លោកបឿន៖ ស្មានតែចឹងដែរហ្នឹងណា!

    • វាគួបផ្សំនឹងការសន្សំ, ការមានគំនិត, ការប្រថុយផងទេ, ដូចលោកម្នាក់នេះ គាត់មិនមែនមានមកពីការរើសអេតចាយតែ១មុខឯណា, គឺគាត់មានដោយសារគាត់ហ៊ានប្រថុយ ដោយយកលុយដែលសន្សំបានទៅទិញប័ណ្ណភាគហ៊ុន អីហ្នឹង (អត់គាំទ្រសោះអាផ្នែកនេះ!)។

  2. ម៉េចអីចឹង !? តាមពិតទីផ្សារបណ្ណ័ភាគហ៊ុន ឬទីផ្សារមូលបត្រ ល្អតើ… (ដឹងខ្លះៗ…) វាជាប្រភពទុនមួយ ដែលជាទុនវិនិយោគ រយៈពេលវែង ដែលក្រុមហ៊ុន អាចរកបានដោយ​មិនចាំបាច់បង់ការប្រាក់ច្រើនឲ្យធនាគារផង…

    ចំណែករឿងលោកតា​រើសអេ​ត​ចាយ​ខឺ​ត ឌី​ហ្គើ​មេន (Curt Degerman) វិញ គាត់ជាមនុស្សមានបញ្ញា​ផ្លូវចិត្ត តែមិនមែនផ្លូវបញ្ញាទេ គាត់នៅមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការវិនិយោគរយៈពេលវែង​ជាមួយនឹងទីផ្សារមូលបត្រ…

ទំលាក់ មួយចំលើយតប ទៅ សុខហេង បោះ​បង់​ការ​ឆ្លើយ​តប