បាយ​ឆា​សាច់គោ​បែបជប៉ុន (សម្រាប់​ថ្ងៃ​៨មិនា)

យោង​តាម​ការ​ពិភាក្សា​ក្នុង​ពិធីជួប​ជុំ​អ្នក​ប្លុក​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០១១ ដោយ​សម្រេច​ថា​នឹង​មាន​ការ​ជួប​ជុំ​ឆ្លង​ថ្ងៃ​ បុណ្យ​សិទ្ធិនារីអន្តរជាតិថ្ងៃ ០៨មិនា នៅ​ផ្ទះ​លោក​បឿន ហើយ​ក៏​មាន​ការ​សម្រេច​ផង​ដែរថា អោយ​ប្រុសៗ​ធ្វើ​ម្ហូប​ម្នាក់​មួយមុខ ខណៈ​ស្រីៗអង្គុយ​បាំង​ផ្លិត ញ៉ុម​ក៏​គិត​ឃើញ​ម្ហូបម៉ាមុខនេះ​ចេញ​មក ។

រូប ភាព គំរូ

ទេ!!! មិនមែន​អា​លើ​នេះ​ហេហ, 😀 គ្រាន់​តែ​រូបភាពគំរូរ៉េ!

គ្រឿងផ្សំ (សម្រាប់មនុស្សពីរនាក់)៖

  • សាច់គោល្អ ៣០០ ក្រាម (ជាអ្នក​ចូល​ចិត្តសាច់? ដាក់​ម៉ាកាឡូកាឡះរ៉ូវ)
  • ស្ពៃក្តោប, ការ៉ុត, ខ្ទឹមបារាំង, សណ្តែក​កួរ (ស្អី​ទៀត​ក៏​បាន​តាម​ចំណង់) សរុប​ប្រហែល​៣០០ ក្រាម
  • បាយ​អង្ករ​ផ្កាខ្ញីដណ្តាំឆ្អិន
  • ទឹកត្រី
  • ទឹកស៊ីអ៊ីវ
  • ស្គរសរ
  • ខ្ទឹមសរចិញ្រ្ចាំ
  • ខ្លាញ់ (ប្រេងបន្លែក៏បាន)

បន្ត​ការ​អាន