ទាន និងបុណ្យ

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ, ប្រហែល​ជា​មាន​អ្នក​អាន​ខ្លះ​នឹង​​គិត​ថា​ ខ្ញុំ​ទំនេរ​ជ្រុលអត់​អី​ធ្វើ​អត់​អី​និយាយ ឬ ក៏​ខ្ញុំ​ជា​ទមិល​សាសនា នៅ​មិន​នៅ មក​និយាយ​រិះគន់​ទំនៀម សាសនា​ដែល​គេ​ធ្វើ​មក​រាប់​រយ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

តាម​គំនិត​មួយ​បែប​របស់​ខ្ញុំ (បើ​ទោះ​បី​ខ្ញុំ​ក៏​ជា​ពុទ្ធសាសនិកជន) ក្នុង​ចំណោម​បុណ្យ​សាសនា​ទាំង​អស់ មាន​តែ​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ នេះ​ទេ​ដែល​ជា​ពិធី​បុណ្យ​ខ្ទះ​ខ្ជាយ​ជាង​គេ រួមមាន​ការ​បោះ​ចោល​នូវ​ពំនូត​បាយ ការ​ដណ្តើម​គ្នា​ធ្វើ​ម្ហូប​អាហារ​ដោយ​អំនួតជាដើម ។

ការ​ធ្វើ​បុណ្យ​ឯណា នឹង​បាន​មក​ពី​ការ​ដណ្តើម​គ្នា ការ​អួត​អាង​អំពី​ចំនួន​បរិមាណ​នៃ​ការ​ធ្វើ ការ​សំអាំង​វ៉ាងទី ម៉ៅ​ផ្តាច់​វត្ត​មួយ ពីរ ឬ ច្រើន​ សម្រាប់​ធ្វើ​តែ​ម្នាក់​ឯង ហើយ​ព្យាយាម​បិទភ្នែក ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់​នឹង​សម្លេង​ស្រេក​ឃ្លាន​ដ៏​ពិត​ប្រាកដ​ កំពុង​ដង្ហោយ​ហៅ​ចេញ​ពី​មាត់​មនុស្ស​ដែល​ហៀប​នឹង​ដាច់ខ្យល់​ដោយ​ការ​អត់​បាយ ។

ខ្ញុំ​ចង់​អោយ​មាន​ការ​បង្វែរ​ទិស​ដៅ នៃ​ការ​ធ្វើ​បុណ្យ​ ដែល​មនុស្ស​ម្នា​សព្វថ្ងៃ​កំពុង​ត្រេកត្រអាល មក​ជា​ការ​អោយ​ទាន យ៉ាង​ពិត​ ដល់​ជន​ស្រេកឃ្លាន​ពិត ហើយ​ទទួល​បាន​នូវ​ពរពិត ។

តំលើង​ខ្មែរ​យូនីកូដ​(ប្រសើរ​ជាង​មុន)​លើ Galaxy SII ដំណើការ​លើ ICS Kernel LP9

រូបភាពគំរូ ដោយមិនប្រើប្រាស់ khmum browser

សំនួរ៖ តើត្រូវការ Root ទេ? បាទ, ចាំបាច់ ។

សំនួរ៖ ចុះបើមិន Root តើបានទេ? បញ្ចូលដោយទាញយក Khmer.APK របស់លោក ដាញ់ ហុង ហើយបញ្ចូល Phum Keyboard ឬ Multiling Keyboard (បទពិសោធន៍ខ្ញុំ គឺតឹងទ្រូងណាស់, អត់បង្ហាញស្រួលបួលទេ) ។

តម្រូវការចាំបាច់!

  • បានតែទូរស័ព្ទ Samsung Galaxy SII ដែលបានបន្ទាន់សម័យទៅកាន់ ICS ដែលមានលេខ Kernel DXLP9 តែប៉ុណ្ណោះ
  • ឯកសារ សម្រាប់ Root ៖ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.zip (ចុចលើតំណដើម្បីទាញយក)
  •  កម្មវិធីសម្រាប់ Root៖ odin1-85 (ចុចលើតំណដើម្បីទាញយក)
  • ឯកសារសម្រាប់បញ្ចូលខ្មែរយូនីកូដ៖ SHMAXX_ICS_KHMERUNICODE.v4.2.zip (ចុចលើតំណដើម្បីទាញយក)

ជំហ៊ានធ្វើ៖

  1. ទាញយកកម្មវិធី Odin ហើយបើកកម្មវិធី
  2. ទាញយកឯកសារសម្រាប់ Root ហើយពន្លាត (Exctract) ដោយដាក់ក្នុងថតជាមួយនឹងកម្មវិធី Odin
  3. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពទាញយក (Download Mode) ដោយបិទ ហើយបើកទូរស័ព្ទមកវិញដោយចុចលើប៊ូតុង បន្ថយសម្លេង + ប៊ូតុង ហូម + ប៊ូតុងបើក អោយជាប់តំណាលគ្នា ។ ចុចប៊ូតុងបន្ថែមសម្លេង ដើម្បី បន្តការដំណើរការចូលក្នុងស្ថានភាពទាញយក ។
  4. ភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រដោយខ្សែរ USB ហើយរង់ចាំអោយការតំលើង driver បញ្ចប់, សូមកុំព្យាយាមដកហើយដោយម្តងទៀត ព្រោះអាចនឹងធ្វើអោយការតំលើង driver មិនបានសម្រេច ។
  5. បន្ទាប់ពី driver តំលើងបានសម្រេច, ក្នុងកម្មវិធី Odin ត្រង់ ID:Com នឹងប្រែជាពណ៌លឿង ។ សូមចុចលើប៊ូតុង PDA ហើយចុចលើឯកសារ CF-Root-SGS2_DX_SIN_LP9-v5.4-CWM5.tar ដែលបានពន្លាតចេញពីឯកសារ zip។
  6. ចុចលើប៊ូតុង Start ហើយរង់ចាំដល់កម្មវិធីដំណើរការចប់ នោះទូរស័ព្ទនឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តិ ។ ប្រសិនបើ ការ Root របស់អ្នកបានជោគជ័យនោះ អ្នកនឹងឃើញមានកម្មវិធីថ្មីចំនួនពីរនៅក្នុងបញ្ជីកម្មវិធី គឺ SuperSU និង CWM ។ (អ្នកនឹងកត់សំគាល់ឃើញថា នឹងមានរូបត្រីកោណពណ៌លឿង ដែលបញ្ជាក់ថា អ្នកធ្លាប់បាន Root ទូរស័ព្ទរបស់អ្នក, អាចបំបាត់បាន តែមិននិយាយនៅក្នុងអត្ថបទនេះទេ ) ។
  7. បន្ទាប់ពីរួចរាល់ហើយ សូមភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រម្តងទៀត បន្ទាប់មកថតចម្លងឯកសារ SHMAXX_ICS_KHMERUNICODE.v4.2.zip  ទៅក្នុងទូរស័ព្ទ (លើកាតក៏បាន លើម៉ាស៊ីនក៏បាន) ។
  8. ដំណើរការទូរស័ព្ទទៅក្នុងស្ថានភាពស្ដាររបស់ Clock Work Mode ដោយបិទទូរស័ព្ទ ហើយបើកមកវិញ ដោយចុចប៊ូតុងតម្លើងសម្លេង + ប៊ូតុងហូម + ប៊ូតុងបើក អោយជាប់ព្រមគ្នា ។
  9. រំកិលជម្រើសទៅកាន់ពាក្យថា «install zip from sdcard» ដោយប្រើប៊ូតុង បន្ថែម ឬ បន្ថយ សម្លេង ។ ជ្រើសរើសដោយប្រើប៊ូតុងហូម ។
  10. ប្រសិនបើកាលពីជំហ៊ានទី ៧ អ្នកដាក់ឯកសារលើកាត សូមជ្រើសរើស «choose zip from sdcard» ប្រសិនបើដាក់លើម៉ាស៊ីន សូមជ្រើសរើស «choose zip from internal sdcard» ។ រំកិលទៅរកទីតាំងរបស់ឯកសារ ហើយចុចជ្រើសរើសឯកសារ ។
  11. ក្នុងផ្ទាំងដែលបង្ហាញថា «Confirm Install?» សូមរំកិលទៅរកពាក្យថា «Yes – install (ឈ្មោះឯកសារ)» ហើយរងចាំដល់ការដំណើរការចប់សព្វគ្រប់ បន្ទាប់មករំកិលមកជ្រើសរើស Go back ពីរដង ហើយជ្រើសរើសយក «Reboot system now» ។

តែត្រឹមនេះ លោកអ្នកអាចនឹងអានអក្សរខ្មែរលើ System  ទាំងមូលរបស់ Galaxy SII របស់លោកអ្នកប្រសើរជាងមុន ហើយអាចប្រើប្រាស់ Phum Keyboard ប្រសើរជាងមុនច្រើនផងដែរ ។ សុំទោសដោយមិនមានរូបភាព Screen Shot ព្រោះកំពុងសរសេរអត្ថបទនេះទាំងបង្ខំ ព្រោះឃ្លានបាយ ។ 😆

Credite to:

អារម្មណ៍

ម៉ោង ៦ និង ៤៥ នាទីរាល់ព្រឹក, ម៉ោងរោទ៍ដូចរាល់ដង ។ អារម្មណ៍ដដែលៗតែងកើតឡើងចំពោះខ្ញុំគេម្នាក់នេះ, អារម្មណ៍នៃការ «ខ្ជិល» ។ ថ្ងៃនេះដូចជាខ្ជិលណាស់ មិនចង់ងើបទៅធ្វើការសោះ តែ៖

  • ពេលការងារច្រើន «ការងារដូចជាច្រើនដល់ហើយ, ចាំធូរដៃជាងនេះតិចចាំដាក់ច្បាប់ ។»
  • ពេលការងារតិច «ការងារតិចតួចសោះ, កុំឈប់អី ទៅធ្វើបង្ហើយអោយអស់តែម្តងទៅ ចាំទំនេរដៃមែនទែនសឹមឈប់អោយសប្បាយចិត្ត ។»
  • ពេលគ្មានការងារសោះ «ម៉ាទៅកន្លែងអង្គុយលេងសោះ ក៏ខ្ជិលដែរ ម៉ោះអូសគូថឡើងហើយទៅធ្វើការ ។»

នេះហើយដែលគេហៅថាអារម្មណ៍មនុស្ស, វាមិនចេះស្កប់ស្កល់! នេះគ្រាន់តែរឿងខ្ជិលម្យ៉ាង ចុះទម្រាំអារឿងផ្សេងទៀត? ណ្ហើយខ្ជិលបូរបាច់ច្រើន តោះបែរភ័ក្រ្តទៅធ្វើការងារវិញ ។

ឆ្ងល់

តានេរតិចអានកាសែតលេង ស្រាប់តាកើតចំងល់ពីរ ។ មើលរូបពីរខាងក្រោមសិន ចាំញ៉ុមប្រាប់ថាញ៉ុមឆ្ងល់អីខ្លះណេះ?

ឆ្ងល់កាសែត៖ ចំណងជើងដាក់ថា «បុរសម្នាក់វាយស្រីស្នេហ៍» ដល់តែសាច់រឿងនិយាយចុះឡើង ទៅជា «ប្តីប្រពន្ធ»? ហើយថីហ្នឹង?

ឆ្ងល់ប៉ូលីស៖ អត្ថបទទីមួយនិយាយថា «បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហឹង្សាលើស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពីសេពគ្រឿងញៀន ហើយត្រូវបាននាងមកតាម» បន្ទាប់មកនិយាយថា «ក្រោយពីអប់រំបុរសនោះរួច ក៏ត្រូវបានដោះខ្លួនព្រោះភាគីខាងស្រីមិនបានដាក់ពាក្យបណ្តឹង» ហើយចុះសេពគ្រឿងញៀននោះអត់ខុស? ចាប់កំហុសមិនបាន? មិនមានភស្តុតាង? ដល់អត្ថបទទីពីរ ប៉ូលីសអីក៏ឡូយម្ល៉េះ? គ្រាន់តែហៅគេអត់ចុះ សុទ្ធតែយកកាំភ្លើងវាយកញ្ចក់ ដល់រកត្រូវខុសមិនឃើញ ទំនងភ័យខ្លាចគេចាប់សងក៏ដាក់មេប្រូចទាំងបីទាំងបួនម៉ូតូអស់ទៅ ។ ចឹងបានថា ប៉ូលីសស្រុកខ្មែរ អារឿងគាត់គួរ គាត់មិនសូវធ្វើ តែធ្វើរឿងគាត់មិនគួរទៅវិញ ។

Make impossible thing possible

ឃើញចំណងជើង ស្មានតែសរសេរពីស្អីមានប្រយោជន៍មែនហេហ? ហាសហាសហាស ខុសទាំងស្រុង! តាមពិតគ្រាន់តាចូលចិត្តឃ្លា១ហ្នឹងសោះ! ថ្ងៃនេះគ្រាន់តាចង់បង្ហាញពីក្មេងៗភ្នាល់គ្នា រឿង«ស៊ី» តិច ។

ងាវអាំងបីចានសម្រាប់ម្នាក់ឯង

ក្មេងទី១ថា «ហឹម… ហៅងាវតាម៉ាចានស៊ីមិនឆ្អែតសោះហាហ!» ដល់ចឹងក្មេងទី២ និយាយថា «អញហៅប្រាំចានអោយស៊ីអោយអស់ឡូវ», ក្មេងទី១តបវិញថា «អើ! បួនចានអញស៊ីអស់! តែអ្ហែងអ្នកចេញលុយវើយ!» ក្មេងទី២ក៏អូខេ ។

ទាយទៅមើលតើអស់អត់? ទាយហើយចាំចុចអានបន្តរ!

បន្ត​ការ​អាន