មិន​ច្បាស់​សោះ!

មួយ​កំណាត់​ផ្លូវ​ប្រមាណ​ត្រឹម​តែ​ជិត​១០គីឡូ​ម៉ែត្រ ប៉ុណ្ណោះ ពី​ចោម​ចៅ មក​ដល់​ត្រឹម​អតីត​សួន​ច្បារ​តោ​ពីរ, មិន​លោះ​ថ្ងៃ យ៉ាង​ហោច​ណាស់​ស្លាក​ស្នាម​គ្រោះ​ថ្នាក់​ចរាចរ​ចំនួន​ពីរ​ករណី​ដែល​ខ្ញុំ​បាន​ឃើញ ។ ភាគ​ច្រើន​គឺ​ កំណាត់​របង​ខណ្ឌ​ចែក​កណ្ដាល​ទ្រូង​ផ្លូវរប៉ាត់​រប៉ាយ​ពាស​ពេញ​ផ្លូវ ។

devide-barrer1

មក​ដល់​ពេល​នេះ, ខ្ញុំ​នៅ​មិន​ទាន់​រក​ចម្លើយ​សម្រាប់​សំនួរ​ខាង​លើ​នេះ​ឃើញ​នៅ​ឡើយ​ទេ ។ ពេល​ខ្លះ មួយ​កំណាត់​ផ្លូវ​ខ្លី​នោះ បាន​ក្លាយ​ជា​ទី​លាន​ប្រណាំង​ សម្រាប់​រថយន្ត​សង្គ្រោះ​ផង​ដែរ ។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១២ ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អង្គការ​ជន​ពិការ​អន្តរជាតិ​បាន​ទទួល​ពី​ ប៉ូលិស​ចរាចរ បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ៤.៣០៥​ករណី។ គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៨៩៤​នាក់ របួស​ទាំង​ធ្ងន់ និង​ស្រាល មាន​ចំនួន ៧.៤៦៧​នាក់។ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​វិញ មាន​ការ​ខូចខាត​ម៉ូតូ ៤.៤០៦​គ្រឿង ឡាន​តូច ១.៦៦៧​គ្រឿង និង​ឡាន​ធំ ៥៣៩​គ្រឿង។ –ដកស្រង់​ចេញ​ពី RFA ខ្មែរ

ទី​បំផុត​ខ្ញុំ​រក​ចម្លើយ​ឃើញ​ហើយ

ជា​ធម្មតា​រៀង​រាល់​ថ្ងៃ ម៉ោង​ប្រមាណ​៥ព្រឹក, រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ឯ​ចោម​ចៅ ទៅ​ទីក្រុង​ភ្នំពេញ, ខ្ញុំ​តែង​ឃើញ​ប៉ូលីស​ប្រមាណ ១០នាក់ ពង្រាយ​គ្នា គោះ​យក​លុយ រាល់​រឺ​ម៉ក​ដឹក​ធ្យូង ដឹក​បន្លែរ ឡាន​ដឹក​ទំនិញ​ធំ​តូច មិន​ចេះ​ដាច់ ។ គ្នីគ្នា​គាត់ ១០នាក់ តែ​គាត់​បន្តាក់​គ្នាក្នុង​ចន្លោះ ប្រម៉ាន ១០ ទៅ ១៥ម៉ែត្រ​ប៉ុន្នោះ ហើយ​គាត់​យក​លុយ​គ្រប់ៗ​យាន​ជំនិះ គ្រប់ៗ​គ្នា​មិន​មាន​ព្រលែង​មួយ​ឡើង ។

ខ្ញុំ​តែង​តែ​ឆ្ងល់​ថា តើ​លុយ​ដែល​គាត់​ហុច​ដៃ​យក​នោះ ជា​លុយ​ថ្លៃ​អ្វី? បើ​ថា​ពន្ធ​ផ្លូវ ក៏​មិន​មែន​ព្រោះ ខាង​ពន្ធ​ដារ​តែង​តែ​យក​រាល់​ឆ្នាំ​រួច​ស្រេច​ទៅ​ហើយ, ហើយ​បើ​ថា​លុយ​មើល​ការ​ខុស​ត្រូវ​ផ្លូវ ក៏​មិនមែន ព្រោះ​ផ្លូវ​ក៏​មាន​ស្រាប់ ហើយ​សុវត្ថិភាព ក៏​ល្អ ដូច​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្រ្តី​ ដែល​ថា​ម៉ោង​១ ម៉ោង២ យប់​ក៏​បង​ប្អូន​យើង​អាច​ជិះ​បាន​ ដោយ​គ្មាន​បញ្ហា ។ ខ្ញុំ​ឆ្ងល់​ថា ប្រសិន​បើ បងៗ​អ្នក​រត់​តាក់​ស៊ី ដឹក​ឥវ៉ាន់​ទាំង​នោះ បដិសេធ​មិន​ផ្តល់​លុយ​ទាំង​នោះ ទៅ​គាត់ តើ​នឹង​មាន​អ្វី​កើត​ឡើង? ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បែប​គ្មាន​អី​ធំ​ដុំ​ទេ យ៉ាង​ច្រើន​បង​សមត្ថកិច្ច ឈរ​ហួស​ចិត្ត ត្បិត​អា​មួយ​នោះ​វា​ហ៊ាន​បើក​ហួស មិន​ចូល​ស្ទឹង​តាម​បទប៉ុណ្ណឹង​ឯង ។

តែ​មាន​អញ្ចឹង​ឯណា? ខ្ញុំ​អាន​អត្ថបទ​លើ​បណ្តាញ​របស់​កាសែត​កោះ​សន្តិភាព​កាល​ពី​ព្រឹកម៉ិញ​ទើប​ខ្ញុំដឹង ថា​តើ​វាសនា​អ្នក​ដែល​មិន​ផ្តល់​លុយ​ដល់​ពួក​គាត់​គឺ​បែបនេះ!

«ប៉ូលិស​ពាក់​ឯក​សណ្ឋាន​ឃាត់​រថយន្ត​​ដឹក​ម្ទេស​មិន​ឈប់​បាញ់​១​គ្រាប់​​ត្រូវ​ដោះ​ខាង​ឆ្វេងរបួសធ្ងន់» ជា​ចំណង​ជើង​អត្ថបទ​ដែល​ខ្ញុំ​បាន​អាន, ឃើញ​ភ្លាម​ខ្ញុំ​ភ្ញាក់​ព្រើត ហើយ​នឹក​ថា អ៎! ចឹង​ទេ! ចឹង​តើ​បាន​ជា​ខ្ញុំ​មិន​ដែល​ឃើញ​បងៗ​ដឹក​ឥវ៉ាន់​ណា ប្រកែក​នឹង​ពួក​គាត់​សោះ ។

ពត៌​មាន​បន្ថែម៖ ប៉ូលិស២​នាក់ដែល​បាញ់អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ស្ទើរស្លាប់​ស្ទើររស់​ ចាប់​ខ្លួន​ហើយ​

ទស្សនៈ​អាផ្លយ៖ ហ៎ក! ស៊ីរ៉ូវ!

រាល់រូបភាពខាងលើគឺយកបានចេញមកពី ទំព័រកំប្លែងនានា រួមមាន ហ្វេសប៊ូក ជាដើម ។ វាអាចជារឿងកំប្លែងសម្រាប់អ្នកដទៃមួយចំនួន, តែសម្រាប់មតិផ្លយផ្ទាល់ វាជាការទះមួយដៃចំកណ្តាលមុខ នៃអ្នកនិពន្ធដូរបាយ និង ផលិតកម្មកូពី មួយចំនួន អំពីគុណភាព និងកម្រិតនៃការដាក់ចំណងជើង ក៏ដូចជាអត្ថន័យនៃអត្ថបទចម្រៀង (មិននិយាយដល់ទំនុកភ្លេង និងទំនុកច្រៀងនោះទេ) នាពេលបច្ចុប្បន្ន ។

តាមរយៈរូបភាពខាងលើ ផ្លយមានអារម្មណ៍ថា អ្នកបង្កើតរូបភាពទាំងនោះមក ប្រហែលជាគេគិតថា «ម៉ាអាចំណងជើងចឹងៗ អញក៏ចេះសរសេរដែរហាហ៎! ចាំមើលអញសរសេរអោយសាហាវជាងពួកអ្នកនិពន្ធអស់ហ្នឹងវិញហាហ៎!» ហើយមើលទៅ! ណ្ហើយ! សូមសរសើរគាត់ម្យ៉ាងដែរ ចេះរកនឹកឃើញ!

ឆ្ងល់

តានេរតិចអានកាសែតលេង ស្រាប់តាកើតចំងល់ពីរ ។ មើលរូបពីរខាងក្រោមសិន ចាំញ៉ុមប្រាប់ថាញ៉ុមឆ្ងល់អីខ្លះណេះ?

ឆ្ងល់កាសែត៖ ចំណងជើងដាក់ថា «បុរសម្នាក់វាយស្រីស្នេហ៍» ដល់តែសាច់រឿងនិយាយចុះឡើង ទៅជា «ប្តីប្រពន្ធ»? ហើយថីហ្នឹង?

ឆ្ងល់ប៉ូលីស៖ អត្ថបទទីមួយនិយាយថា «បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហឹង្សាលើស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពីសេពគ្រឿងញៀន ហើយត្រូវបាននាងមកតាម» បន្ទាប់មកនិយាយថា «ក្រោយពីអប់រំបុរសនោះរួច ក៏ត្រូវបានដោះខ្លួនព្រោះភាគីខាងស្រីមិនបានដាក់ពាក្យបណ្តឹង» ហើយចុះសេពគ្រឿងញៀននោះអត់ខុស? ចាប់កំហុសមិនបាន? មិនមានភស្តុតាង? ដល់អត្ថបទទីពីរ ប៉ូលីសអីក៏ឡូយម្ល៉េះ? គ្រាន់តែហៅគេអត់ចុះ សុទ្ធតែយកកាំភ្លើងវាយកញ្ចក់ ដល់រកត្រូវខុសមិនឃើញ ទំនងភ័យខ្លាចគេចាប់សងក៏ដាក់មេប្រូចទាំងបីទាំងបួនម៉ូតូអស់ទៅ ។ ចឹងបានថា ប៉ូលីសស្រុកខ្មែរ អារឿងគាត់គួរ គាត់មិនសូវធ្វើ តែធ្វើរឿងគាត់មិនគួរទៅវិញ ។

ឡូយ៩

មួយរយៈក្រោយនេះ ដូចជាមិនសូវដែលបានមើលទូរទស្សន៍ ផ្នែកកម្មវិធីកំសាន្តសោះ បានជាមិនដែលឃើញ ទើបតែប៉ើងទស្សនាវដ្ដី ហើយឃើញនូវរូបភាពដ៏មហាឡូយ ។

កាន់សុទ្ធតែផ្លែប៉ម

សុំតែម៉ាម៉ាត់រ៉េ សួរថាឡូយអត់ ពិធីករ ពិធីការនី ទូរទស្សន៍ស្រុកខ្មែរ?