ទាន និងបុណ្យ

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ, ប្រហែល​ជា​មាន​អ្នក​អាន​ខ្លះ​នឹង​​គិត​ថា​ ខ្ញុំ​ទំនេរ​ជ្រុលអត់​អី​ធ្វើ​អត់​អី​និយាយ ឬ ក៏​ខ្ញុំ​ជា​ទមិល​សាសនា នៅ​មិន​នៅ មក​និយាយ​រិះគន់​ទំនៀម សាសនា​ដែល​គេ​ធ្វើ​មក​រាប់​រយ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

តាម​គំនិត​មួយ​បែប​របស់​ខ្ញុំ (បើ​ទោះ​បី​ខ្ញុំ​ក៏​ជា​ពុទ្ធសាសនិកជន) ក្នុង​ចំណោម​បុណ្យ​សាសនា​ទាំង​អស់ មាន​តែ​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ នេះ​ទេ​ដែល​ជា​ពិធី​បុណ្យ​ខ្ទះ​ខ្ជាយ​ជាង​គេ រួមមាន​ការ​បោះ​ចោល​នូវ​ពំនូត​បាយ ការ​ដណ្តើម​គ្នា​ធ្វើ​ម្ហូប​អាហារ​ដោយ​អំនួតជាដើម ។

ការ​ធ្វើ​បុណ្យ​ឯណា នឹង​បាន​មក​ពី​ការ​ដណ្តើម​គ្នា ការ​អួត​អាង​អំពី​ចំនួន​បរិមាណ​នៃ​ការ​ធ្វើ ការ​សំអាំង​វ៉ាងទី ម៉ៅ​ផ្តាច់​វត្ត​មួយ ពីរ ឬ ច្រើន​ សម្រាប់​ធ្វើ​តែ​ម្នាក់​ឯង ហើយ​ព្យាយាម​បិទភ្នែក ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់​នឹង​សម្លេង​ស្រេក​ឃ្លាន​ដ៏​ពិត​ប្រាកដ​ កំពុង​ដង្ហោយ​ហៅ​ចេញ​ពី​មាត់​មនុស្ស​ដែល​ហៀប​នឹង​ដាច់ខ្យល់​ដោយ​ការ​អត់​បាយ ។

ខ្ញុំ​ចង់​អោយ​មាន​ការ​បង្វែរ​ទិស​ដៅ នៃ​ការ​ធ្វើ​បុណ្យ​ ដែល​មនុស្ស​ម្នា​សព្វថ្ងៃ​កំពុង​ត្រេកត្រអាល មក​ជា​ការ​អោយ​ទាន យ៉ាង​ពិត​ ដល់​ជន​ស្រេកឃ្លាន​ពិត ហើយ​ទទួល​បាន​នូវ​ពរពិត ។

13 thoughts on “ទាន និងបុណ្យ

  1. បងយល់ថា បរិបូរនៅឯវត្ត តែក៏(ប្រហែល)បានដល់អ្នកទាល់ដែរ(បងសុំនិយាយត្រឹមអ្នកសុំទាន) គ្រាន់តែបិណ្ឌទីមួយទេ ពេលបង​ទៅផ្សារ​ទិញម្ហូបដែលតាមធម្មតាសម្បូរអ្នកសុំទាន​ពីមុខពីក្រោយ បែរជារកអ្នកសុំទានមួយគ្មានទេ ព្រោះពួកគាត់​នាំគ្នាទៅសុំ​នៅវត្ត​អស់ហើយ។

    • អាច​និយាយ​បាន​ថា​ចឹង, តែ​សម្រាប់​ព្រះសង្ឃ​មាន​ទឹកដោះគោឆៅ មីកញ្ចប់ អាហារក្រៀម, តែ​សម្រាប់​អ្នក​សុំ​ទាន មាន​ដែ​អា​ក្រៀម​ហ្នឹង គឺក្រៀមក្រពះ បន្ទាប់​ពី​បុណ្យ​ភ្ជុំ​ហើយ ។

      • ព្រះ​សង្ឃ​ភាគ​ច្រើន​ក៏​មិនមាន​ម្ហូប​សម្បូរ​ហូរហៀ​រក្រោយ​ពេល​ភ្ជុំ​ហើយ​ដែរ លើក​លែង​តែ​ព្រះ​សង្ឃ​ឋានៈ​ធំ​ៗ មួយ​ចំនួន​ដែល​មាន​ឡាន​មន្តទើប​មាន​ម្ហូប​មិន​ដាច់ ។ ឯ​ភិក្ខុ​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​វេច​អង្ករ​យក​ពី​ញោម​ប្រុស​ញោម​ស្រី​មក​ដែរ ។

  2. ជាក់ស្តែងអញ្ជឹងហើយ​អាហារដ៍ច្រើនពេញពាសគឺត្រូវតែកើតមាននៅពេលរដូវដាក់បិណ្ឌអញ្ជឹង យើង
    មិនអាចរៀបចំឬកែប្រែយ៉ាងណានោះទេ ពីព្រោះនេះគឺជាសទ្ធាទឹកចិត្តរបស់អ្នក
    កាន់ព្រះពុទ្ធសាសនាម្នាក់ៗ យើងមិនអាចកែឆ្នៃនូវទានដ៍ធំនេះទៅជាវិភាគទាន
    អ្វីផ្សេងនោះទេនេះគ្រាន់តែជាការគិតរិះរកផលចំនេញរបស់យើងម្នាក់ៗតែ
    ប៉ុណ្ណោះ ឧបមា ថាភ្លើងដ៍ក្តៅ បើយើងឲ្យវាស្ថិតនៅក្នុងផ្លូវអវិជ្ជមាននោះវាអាច
    ឆេះឆាបឬក្ដៅរលាកអញ្ជឹង​ តែបើយើងឲ្យវាស្តិតនៅក្នុងផ្លូវវិជ្ជមានវិញវាអាចបំ
    រើផលប្រយោជន៍ដល់យើងដូចជា ដាំបាយ​ ទឹក ឬ អាំងសាច់ជាដើម
    សារុប មកគួយើងពិចារណាថ្លឹងថ្លែងទាំងពីរយ៉ាង ។

    • បាទ, ខ្ញុំ​ទទួល​ដឹង ទាំង​ខ្ញុំ​ ទាំង​គេ ម្នាក់​ៗ​សុទ្ធ​តែ​មិន​អាច​ជាស​ផុត​អំពី​ការ​ធ្វើ​ម្ហូប​ចង្ហាន់​ទៅវត្ត ។ អត្ថបទ​ខ្ញុំ​គ្រាន់​តែ​ចង់​ទាញ​អារម្មណ៍​អោយ​អ្នក​ទាំង​អស់ រួម​ទាំង​ខ្ញុំ​ផង​ដែរ យក​ភ្នែក​មើល​អ្នក​កំពុង​ស្រេកឃ្លាន​នៅ​ក្បែរ​របង​ផ្ទះផង តែ​ប៉ុណ្ណឹង​ឯង ។ តែ​ថា​ស្រុក​យើង បើ​យក​ចិត្ត​ទុក​ដាក់ យក​អសារ​អ្នក​ដទៃ​ពេក បែប​មិន​សូវ​ស្រួល​ខ្លួន​ដែរ ដូច​ភិក្ខុ លួន​ សាវ៉ាត, លោក​ម៉ម​ សូណង់​ដូរ​អី​ជា​ដើម ។

    • ខ្ញុំយល់ស្របតាមបង រតនះ សុគន្ធវឌ្ឍន៍។ ការណ៍ដែលនាំអោយមានម្ហូបច្រើនហៀរហូរបែបនេះគឺដោយសារតែពុទ្ធបរិស័ទយកចង្ហាន់ម្នាក់មួយស្រាក់ៗចូលរួមគ្នាតែប៉ណ្ណោះ ដូចនេះប្រសិនបើយើងនាំគ្នាកាត់បន្ថយការធ្វើបែបនេះនោះយូរៗទៅអាចនឹងបណ្តាល់អោយបាត់បង់ពិធីបូណ្យសាសនាដ៏ធំមួយនេះបាន។

    • ខាន​មក​យូរ​ត្រូវ​ហើយ​បង ព្រោះ​បើ​បង​មក​ក៏​គ្មាន​អ្វី​នឹង​អាន​ដែរ ព្រោះ​ខ្ញុំ​ខាន​សរសេរ​មក​ប្រហែល​ជិត​ពីរខែ​មក​ហើយ ។ បុណ្យទាន, ផ្លូវ​លោក, ផ្លូវ​ធម៌, ផ្លូវ​ភ្លឺ​ងងឹត, ផ្លូវ​ស្រួល ផ្លូវ​លំបាក​អី​ខ្ញុំ​សរសេរ​តែ​ទាំង​អស់​ហ្នឹង​បង ហេសហេសហេស

  3. តែបើ​និយាយ​ឲ្យ​ទៅ​ម្ខាង​ទៀត យើង​កម្រ​ធ្វើ​បុណ្យ​ជា​មួយ​អ្នក​សុំ​ទាន​ណាស់ ។ វា​មាន​ហេតុ​ផល​ច្រើនយ៉ាង អ្នក​ខ្លះ​ធ្វើ​បុណ្យ​ចង់​ឲ្យ​គេ​ឃើញ​ ចង់​ឲ្យ​គេ​ស្គាល់ ចង់​ល្បី ចង់​មាន​ឈ្មោះ​ចារឹក​ក្នុង​ព្រះ​ពុទ្ធសាសនា ។ តែអ្នក​សុំ​ទាន​ខ្លះ​ក៏​មិន​គួរ​មាន​សទ្ធា​និង​ឲ្យ​ដែរ ៊

    • ខ្ញុំ​ក៏​យល់​ដូច​គ្នា, អ្នក​សុំ​ទានខ្លះ​មិន​គួរ​នឹង​អាណិត​ទេ ។ អ្នក​ស្រេក​ឃ្លាន ក្នុង​អត្ថបទ​របស់​ខ្ញុំ គឺ​សំដៅ​ដល់​លោក​យាយ​ជរា អង្គុយ​លក់​ព្រលឹត​ក្នុង​ភក់ផ្សារ, ក្មេងៗ​អាយុ​មិន​ដល់​៥ខួប ដែល​កំពុង​កកាយ​សម្រាម​នៅ​ភ្នំសម្រាម​ស្ទឹង​មាន​ជ័យ​អី​ហ្នឹង​ឯង ។

      • រឿងដាក់ទាននេះ បងក៏រើសមុខអ្នកសុំដែរ ថ្ងៃមុនមាន៣នាក់ឪពុកកូន កូតទ្រលេងភ្លេងខ្មែរ មកអង្គុយសំរាកនៅមុខផ្ទះ បងបានឃើញ មើលទំនង​មិនទាន់​បានបាយ​ល្ងាចទេ ក៏ចូលទៅយកមីកញ្ចប់ អោយម្នាក់ម៉ាកញ្ចប់ទៅ។ រាល់ការដាក់ទាន បងកំរអោយជា​លុយណាស់ អោយត្រឹម១០០ ឬ២០០ ទិញអីបានទៅ បើបានរបស់ហូប ពួកគាត់ប្រហែលជាត្រេកអរជាង

  4. ខ្ញុំដូចម៉ាក់អាបីនាក់ដែរ ។ តាម៉ាប់និយាយត្រូវ ជួនកាលគាត់សុំពីយើងមួយពាន់ពីរពាន់ ទៅ យកទៅស្រាអស់។
    អ្នកមានផឹកស្រា ខ្ញុំមិនថាទេ តែនេះអ្នកក្រសោះហ្នឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s