តោះ​ទាយ​យក​រង្វាន់!

ចាំមើលរ៉ូវ, វានឹងថោកជាងហ្នឹង!!!

ដោយសារតាមបណ្តាប្រទេសនាំចេញប្រេង កំពុងមានវិបត្តិ ទើបជាមូលហេតុបណ្តាលអោយតំលៃប្រេងមានការកើនឡើងជាខ្លាំង ប៉ុន្តែដោយមានការជួយយ៉ាងសកម្មពីរដ្ឋាភិបាល (ដោយមិនបានជម្រាបជូនប្រជាពលរដ្ឋ) ទើបធ្វើអោយតម្លៃប្រេងសាំងមានតម្លៃត្រឹមតែ ៥៩៥០៛ តែប៉ុណ្ណោះ បើគិតមកត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ នេះ ។

តោះនាំគ្នាទាយយករង្វាន់ថា តើយើនឹងត្រូវចំណាយពេលប៉ុន្មានខែទៀតទម្រាំ ប្រេងសាំងនឹងកើនឡើងដល់ ១០០០០៛ ក្នុង១លីត្រ ដែលជាតម្លៃប្រហាក់ប្រហែលនឹងតម្លៃតាមប្រទេសអឺរ៉ុប? នេះជាសកលភាវូបនីយកម្ម!!!

អានផងដែរ៖ ទស្សនៈអាផ្លយ៖ វានឹងថោកជាងនេះ

24 thoughts on “តោះ​ទាយ​យក​រង្វាន់!

  1. ប៉ុន្មានអាទិត្យទៀត ប្រេងស៊ុបពែរ១លីត្រ អាចឡើងដល់៦៣០០៛ ហើយកៀកចូលឆ្នាំ អាចឡើងដល់ ៦៥០០៛ ពេលដល់ពេលចម្រើនព្រះជនស្ដេចសីហមុនី អាចឡើងដល់៧០០០៛ និង ជិតដល់ភ្ជំ គឺឡើងដល់ ៧៥០០៛ ហើយចុងឆ្នាំ អាចដល់ទៅ៨០០០៛ ពេលហ្នឹង ឡានក្រុងសម្ពោធដំណើរការល្មម។ :lol;

  2. តែខ្ញុំទាយថា៖ បើមើលសន្ទុះឡើង​បែប “​ចងកំហឹងមាំ” ​បែបនេះ គឺមិន​ដល់​ចុងឆ្នាំ​ទេ… តែ​ត្រឹម​​បុណ្យអុំទូកណឹង សាំងស៊ុបពែរ នឹងឡើងថ្លៃដល់ ១ម៉ឺនរៀល​ហើយ…

  3. នៅ​អឺរ៉ុប​ ក៏​ពូក​គេ​គ្មាន​ដោះស្រាយ​អី​ចេញ​ដែរ ថ្ងូរ​ដូច​តែ​គ្នា។ ឡាន​ពូក​អឺរ៉ុប​ភាគ​ច្រើន​តូចៗ ស៊ីសាំង​តិច ស៊ីតិច​ជាង​ឡាន​ស្រុក​យើង​ឆ្ងាយ​ណាស់ តែ​នៅ​តែ​ថ្ងូរ​ដូច​ព្រាប​ដូច​គ្នា។ ឡាន​ដូច​ពួក​បារាំង​ប្រើ បើ​ប្រើ​ស្រុក​យើង​វិញ គេ​មើល​ងាយ​មិន​បាច់​ថ្លែង​ទេ។
    ខុស​ពី​ស្រុក​យើង នៅ​ស្រុក​ពួក​អឺរ៉ុប​នេះ ជិះកង់ ជិះ​ឡាន​ម៉ូតូ គ្មាន​នរណា​មើល​ងាយ​គ្នា​ទេ ចង់​ជិះ​អី​ជិះ​ទៅ។ គេ​មាន​ផ្លូវ​កង់ ផ្លូវ​ឡាន ដូច្នេះ​មិន​បារម្ភ​ខ្លាច ឡាន​កិន​ដូច​ស្រុក​យើង​ទេ។
    ដូច្នេះ​អនាគត មាន​តែ​ជិះ​កង់ រឺ ​មធ្យោបាយ​សាធារណៈ ហ្នឹង​ហើយ។ រឿង​សាំង​ចុះ​ថ្លៃ​ ទាល់​តែ​យូរ​បាន​ទាមទារ​បាន ដូច​ដឹង​ស្រាប់​ហើយ។ ឡើង​ ឡើង​តាម​អន្តរជាតិ តែ​បើ​ចុះ អត់​ចុះ​តាម​អន្តរជាតិ​ទេ។
    មាន​ការ​ទាមទារ​បញ្ចុះ​ថ្លៃ​សាំង នៅ​បារាំង​ដែរ រហូត​ដល់​បិទ​កំពង់​ផែ​ជា​ដើម តែ​គ្មាន​បាន​ការ​អី​ទេ ព្រោះ​ស្រុក​បារាំង​ស្រុក​ មហាពន្ធ​ដា ។ ដំនោះស្រាយ​របស់​រដ្ឋាភិបាល​គេ​ គឺ​ជំរុញការ​ស្រាវជ្រាវ​ថាម​ពល​ផ្សេង​ពី​ប្រេង​ដូច​ជា​ខ្យល់ ព្រះអាទិត្យ ទឹក​សមុទ្រ បរមាណូ។ល។ និង ការ​សន្សំ​សំចៃ​ការ​ប្រើប្រាស់។

  4. ស្តាយ​ណាស់​ដែល​ញ៉ូម​អត់​ដែល​បាន​ជិះ​ម៉ូ​តូ​ហើយ​ក៏​មិន​បាន​ដឹង​ពី​តំ​លៃ​សាំង​ កុំ​អី​ទាយ​យក​រង្វាន់​៣​ថូ​បែក​ប្រ៊ី! ហាហាហហា

  5. ខ្ញុំគិតថាតំលៃសាំងវាមិនអាចឡើងថ្លៃដល់១០០០០រៀងទេ បើឡើងដល់តំលៃនោះមែនប្រហែលមានមនុស្សមួយចំនួនត្រូវជិៈកង់រឺដើរហើយព្រោះមានប្រជាជនមួយចំនួនរកប្រាក់កំរៃក្នុងមួយថ្ងៃមិនស្មើរនឹងតំលៃសាំងមួយលីតផង

  6. ហាហា​មិនដឹងដែរ តែថាជិតដល់ថ្ងៃចូលឆ្នាំហើយ ថ្លៃឡានទៅស្រុកប៉ាកដជាថ្លៃជាងឆ្នាំមុនហើយ យ៉ាប់ណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s