ដង្កៀប​កៀប​សក់ (រីផុស)

«អូន​សម្លាញ់! បង​មក​វិញ​ហើយ…»

វុទ្ធី​ស្រែក​ហៅ​ប្រពន្ធ​ពេល​ត្រឡប់​ពីធ្វើការ​ហើយ​ដើរ​ចូល​ក្នុង​ផ្ទះ ។ថ្ងៃ​នេះ​ក្នុង​ផ្ទះ​មាន​សភាព​ស្ងាត់​ជ្រងុំ, ភ្លើង​មិន​បាន​បើក​ដូចធម្មតា តែ​គេ​អាច​មើល​ឃើញ​តុ​ហូប​បាយ​១​នៅ​កណ្តាល​បន្ទប់ ដោយ​មាន​ដុត​ទៀន​បំភ្លឺ​នៅ​កណ្តាល​តុ ។ មែន​ហើយ, ថ្ងៃ​នេះ​គឺ​ថ្ងៃ​ទី ១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

«ស្វាគមន៍​បង​សម្លាញ់, អូន​មាន​របស់​ភ្ញាក់​ផ្អើល​ប្រគល់​អោយ​បង!» កល្យាន ប្រពន្ធ​របស់​វុទ្ធី​បាន​ឆ្លើយ​តប​នឹង​សម្លេង​ហៅ​របស់​ប្តី​ព្រម​ទាំង​យក​ដៃ​បាំង​ភ្នែក​របស់​វុទ្ធី ។

«ស្អីគេ​ទៅ? អីយ៉ា ប្រពន្ធ​បងឥលូវ​ចេះ​ធ្វើ​អោយ​បង​ភ្ញាក់​ផ្អើល​ទៀត! បងក៏​មាន​របស់​ជូន​អូន​ដូច​គ្នា ។»

ស្រប​ពេល​នឹង​ដៃ​របស់​កល្យាន​បាន​របើក​ចេញ​ពី​ភ្នែក​របស់​វុទ្ធី, គេ​អាច​មើល​ឃើញ​ប្រអប់​ពណ៌ស្វាយ​ចង​ដោយ​បូរ​ពណ៌សរ​តួច​មួយ​នៅ​ក្បែរ​ចាន​បាយ ។

«អាហ៎!!!» វុទ្ធី​ស្រែក​ទាំង​ភ្ញាក់​ផ្អើល, ទេ! វុទ្ធី​មិន​មែន​ភ្ញាក់​ផ្អើល​នឹង​កា​ដូនោះ​ទេ, តែ​គេ​បែ​ជា​ភ្ញាក់​ផ្អើល​នឹង​រូប​រាង​របស់​ប្រពន្ធ​គេ​ទៅ​វិញ ។ ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​គេ​ដែល​ធ្លាប់​តែ​មាន​សក់​ដ៏ខ្មៅ​រលោង​រលាស់​ដូច​ទឹក​រលក ត្រលប់​មក​ជា​ក្បាល​សឹង​តែ​គ្មាន​សក់ ។

«នេះ…! នេះ​ជា…» វុទ្ធី​និយាយ​មិន​ចេញ​ម្តង​ទៀត ដោយ​អ្វី​នៅ​ក្នុង​កាដូនោះ គឺ​ជា​ខ្សែរនាឡិការ​ដែលគេ​ចង់​បាន​យូរមកហើយ, វា​សម្រាប់​ដាក់​ជំនួស​នូវខ្សែរ​​នាឡិការ​មាស​កេរ្តិ៍​ឪពុក​របស់​វុទ្ធី​ដែល​ខូច​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

«ចា៎, ជា​ខ្សែរនាឡិកា ។ អូន​គិត​ថា​ចង់​ទិញ​អោយ​បង​យូរ​ហើយ, តែ​អូន​គ្មាន​ចំណូល​សម្រាប់​គ្រួ​សារ​សោះ ទើប​តែ…»

«តែ​វា​ថ្លៃ​ណាស់, ហើយ​តើ​អូន​បាន​លុយ​ពី​ណា? ចុះ​សក់​អូន? កើតអី?» វុទ្ធី​សួរ​កាត់​ទាំង​កល្យាន​និយាយ​មិន​ទាន់​ចប់ ។

«អ៎? អូន​កាត់​វា,​មិត្តភក្តិ​អូន​ម្នាក់​បាន​ណែ​នាំ​អោយ​អូន​នូវ​កន្លែង​មួយ​ដែល​អាច​អោយ​អូន​ប្តូរ​ម៉ូដសក់​បាន ហើយ​បាន​ប្រាក់​បន្ថែម​ទៀត​ផង! យ៉ាង​ម៉េច​ដែរ​ អូន​ស្អាត​ទេ?» កល្យាន​ញញឹម​ឆ្លើយ​តប ។

ទោះ​បីបន្ទប់​ងងឹត​បន្តិច, តែ​គេ​អាច​មើល​ឃើញ​ដុំ​ភ្លឺៗ​តូចៗ​លើ​មុខ​កល្យាន, នោះ​គឺ​ទឹក​ភ្នែក ។ វុទ្ធី​ដឹង​យ៉ាង​ច្បាស់​ថា​ប្រពន្ធ​របស់​គេ​ស្រឡាញ់​សក់ខ្លាំង​ណាស់, គេ​​ចាំ​ថា នាង​ធ្លាប់​ប្រាប់​ថា​នាងធ្លាប់​ឈ្លោះ​ជា​មួយ​ម្តាយ​រឿង​បង្ខំ​អោយ​កាត់​សក់, និង​ធ្លាប់​លក់​របស់​ជា​ទី​ស្រឡាញ់​ផ្សេងៗ​ដើម្បី​ដង្កៀប​កៀបសក់ ។

«ស្អាត! អូន​ស្អាត​ជានិច្ច​ក្នុង​កែវ​ភ្នែក​របស់​បង! អរគុណ…! បងអរគុណណាស់!» វុទ្ធី​ឆ្លើយតប​ទាំង​រលីង​រលោង​ដោយ​ទឹក​ភ្នែក ។

«បង, ចុះ​បង​ថា​មាន​អី​អោយ​អូន​ដែរ​នោះ!?» កល្យាន​ជូត​ទឹកភ្នែក​ខ្លួន​ឯង ហើយ​សាក​សួរ​ទៅ​ប្តី​ទាំង​អរ ។

«បាទ, គឺ…» វុទ្ធី​លូក​ដៃ​ចូល​ហោប៉ៅ​អាវ ហើយ​ទាញ​យក​ប្រអប់​ពណ៌ទឹកប្រាក់ ហើយ​ហុច​អោយ​ប្រពន្ធ ។ ផែន​ថ្ពាល់​កល្យាន​ដែល​បាន​ស្ងួត​ទៅ​ហើយ បែ​ជា​ត្រូវ​ជោក​ជាំ​ដោយ​ទឹក​ភ្នែក​ម្តង​ទៀត​នៅ​ពេល​បាន​បើក​មើល​កាដូ​របស់​ប្តី ។

«គឺ​ដង្កៀបសក់​ប្រាក់​ដាំ​ត្បូង​ដែល​អូន​ចូលចិត្ត, អូន​មិន​ដែល​ប្រាប់​បង​ទេ ម៉េចបងដឹង?» កល្យាន​សួរ​ទាំង​អណ្តឺតអណ្តក «ហើយវា​ថ្លៃ​ណាស់, តាម​អូន​ដឹង ប្រាក់ខែ​បង​ បាន​យក​មក​ទូទាត់​ចំណាយ​ក្នុង​ផ្ទះ​សឹងតែ​អស់​ហើយ, ចុះ​បង​បាន​ប្រាក់​ពីណា?»

វុទ្ធី​ញញឹម​ ហើយ​ឆ្លើយ​តប «បង​លក់​តួរនាឡិការ​របស់​ឪពុក​បង​បាត់ហើយ, អ្វី​ដែល​ធ្វើ​អោយ​បង​ដឹង​ថា​អូន​ចូលចិត្តដង្កៀបនេះ ហើយបងដឹង​ថា​អ្វីដែល​ធ្វើ​អោយ​អូន​ដឹង​ថា​បង​ត្រូវ​ការ​ខ្សែរ​នាឡិការ គឺ​ថ្ងៃ​ដែល​យើង​ដើរ​កាត់​ហាង​លក់​គ្រឿង​អលង្ការ​នោះ​ហើយ!»

ទាំងពីរនាក់ដាក់​ប្រអប់​កាដូរចុះ ហើយ​អោបគ្នា​ដោយ​ហួស​ចិត្ត ។ អាហារពេលល្ងាច​ថ្ងៃ​ពិសេស​មួយ​នេះ ធ្វើ​អោយ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​អារម្មណ៍​ថា​ពួកគេ​ពិត​ជា​យល់​ចិត្ត​គ្នា(ជ្រុល)​មែន ។ 😀

___________________________
សម្រួល និង​សរសេរ​ឡើងវិញ (តាមចាំ 😀 ) ពី​រឿង​បរទេស​មួយ​ដែល​ធ្លាប់​បាន​អាន ។

13 thoughts on “ដង្កៀប​កៀប​សក់ (រីផុស)

  1. អណ្តែតអណ្តូងបស់គេហ្ន៎ ! ពិសេសមែនលោកក្មេងស្រែអត្ថបទនេះត្រូវចិត្ត​ខ្ញុំម៉ាច់ហ្មង ។ តែពេលអានចប់ខ្ញុំបែរជាចង់សើចទៅវិញ ។

  2. ​មាន​អី​​ សម្រួល​បាន​ល្អ​តើ! មាន​លក្ខណៈ​ខ្មែរ។ រឿង​ដើម​របស់​រឿង​នេះ​ឈ្មោះ The Gift Of The Magi និពន្ធ​​ដោយ​ O Henry ។ ខ្ញុំ​ក៏​ធ្លាប់​ផ្សាយ​ម្តង​ក្នុង​ប្លក់​មក​ហើយ​ដែរ។

  3. ល្អតើ
    ធ្លាប់បានអានរឿងដែលមានដំណើរសាច់រឿងស្រដៀងគ្នានេះនៅក្នុង ផ្កាយNovel ប្រហែលបួនប្រាំឆ្នាំមុន ។
    អរគុណដែលនាំយកមករំឭកជាថ្មី ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s