ព្រះ​ឥន្ទ និង​សត្វមាន់

សត្វ​មាន់​ជា​សត្វ​មួយ​ប្រភេទ ក្នុង​ចំណោម​សត្វ​ជា​ចំណី​របស់​មនុស្ស ហើយ​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំណី​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ។

កាល​ពី​ថ្ងៃ​មួយ ជាច្រើន​ពាន់​ឆ្នាំ​មុន, បណ្តារម្នាលមាន់​ទាំង​អស់​បាន​ព្យាយាម​បញ្ឈប់​នូវ​ការ​ត្រូវបរិភាគ​ពី​បណ្តាមនុស្សទាំង​នោះ, ដោយ​យោង​តាមស្ថានភាព មាន​តែ​ព្រះ​មួយ​អង្គ​គត់ ដែល​អាច​ធ្វើ​បាន នោះ​គឺ​ព្រះ​ឥន្ទ ព្រោះ​ក្នុង​សម័យ​នោះ​មាន​តែ​ព្រះ​ឥន្ទ​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​សម្រេច​ពី​ជោគ​វាសនា​របស់​សត្វលោក ។

ដោយ​មើល​ឃើញ​ដូច្នេះ​ហើយ, សត្វ​មាន់​មក​ពី​គ្រប់​ទី​កន្លែង​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ ហើយ​បើក​អង្គប្រជុំ​ដ៏​ធំ​មួយ ហើយ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ព្រះ​ឥន្ទ​ដើម្បី​សុំ​ការ​សណ្តោស ។ ពួក​គេ​បាន​ជ្រើ​ស​រើស​មាន់គកដ៏សង្ហា​មួយ​ជា​តំណាង ដោយ​មាន​កាន់​ភ្ជាប់​នូវ​រូបភាព​របស់​ព្រះ​ឥន្ទ​ដែល​បាន​គូរ​ឡើង​ជាសម្គាល់​ថា ព្រះ​ឥន្ទ​ ជា​ព្រះ​ដែល​ទទួល​បាន​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់ និង​សង្ឃឹម​ថា​រូបដែល​គូរ​នេះ​នឹង​ជួយ​គេ​បាន ។

ពេល​ដែល​មាន់គក បាន​ទៅ​ដល់​មាត់​ច្រក​ចូល, វា​ត្រូវ​បាន​បញ្ឈប់​ដោយអ្នក​យាម​ទ្វា ហើយ​ប្រាប់​អោយ​ឈប់ ដោយ​ព្រះ​ឥន្ទ​កំពុង​តែ​សោយ​អាហារ ។ អំឡុង​ពេល​ដែល មាន់​គក កំពុង​រង់​ចាំ​អោយ​ព្រះ​ឥន្ទ បញ្ចប់​ការ​ទទួលទាន វា​បាន​លួច​សំឡឹង​ទៅ​ខាង​ក្នុង​រោង ហើយ​អ្វី​ដែល​ធ្វើ​អោយ​មាន់​គក​ស្រឡាំង​កាំង​នោះ គឺ​ព្រះ​ឥន្ទ​ក៏​កំពុង​សោយ​សាច់​មាន់ ដែល​ជា​សំណែន​របស់​មនុស្ស​ក្នុងគ្រានោះ​ដូច​គ្នា ។

មាន់​គក​រត់​ផង ហោះ​ផង​ទម្រាំ​មក​ដល់​ទី​ប្រជុំ​វិញ ហើយ​ប្រាប់​អោយ​មាន់​ឯទៀត​បោះបង់​ គំនិត​តវ៉ានេះ​ចោល ហើយ​មនុស្ស​ក៏​បន្តរ​បរិភោគ​សាច់​មាន​រហូត​មក​ដល់​បច្ចុប្បន្ន ។

បកប្រែ​ពី​អត្ថបទ៖ Indra Also Eats Chickens – A parable in the Kingdom of Extraordinary Wonder (KEW)

11 thoughts on “ព្រះ​ឥន្ទ និង​សត្វមាន់

  1. បើមាន់ចង់តវ៉ាឈប់អោយមនុស្សស៊ីសាច់ទៀតចាំព្រះឥន្ទផុតអាណត្តិ
    ចាំមកតវ៉ាម្តងទៀត.
    តែសូមប្រាប់មាន់ថាម៉ាអាណត្តិព្រះឥន្ទគឺមាន៥០ឆ្នាំ.តែឥឡូវទើបបាន៣៣ឆ្នាំ
    ទេនៅសល់២០ឆ្នាំទៀតចាំមកតវ៉ាម្តងទៀត.ទាំរាំតែ២០ឆ្នាំទៀតមាន់ខ្មែរងាប់
    អស់សល់តែមាន់បរទេះ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s