ពីនេះ​ពីនោះ អំពី​ស៊ីហ្គេម

១- ការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ដំបូង​គេ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ១៩៥៨ ដោយ​មាន​សមាជិក​ដំបួង​សរុបចំនួន ៧ប្រទេស រួមមាន ប្រទេសកម្ពុជា, ឡាវ, ម៉ាឡេស៊ី, ភូមា, សឹង្ហបុរី, ថៃ និង វៀតណាម ដោយ​ក្រោយ​ៗ​មក មាន​ប្រទេស​ចំនួន​ ៤ ទៀត​ចូលរួម (ប្រុយណេ, ឥណ្ឌូនេស៊ី, ភីលីពីន និង ទីម័រ​ខាង​កើត) ។ ក្នុង​អំឡុង​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៧៥ កីឡា​នេះ​ត្រូវ​បាន​ហៅថា កីឡា ផេនីនស៊ូឡា អាស៊ី អាគ្នេយ៍ (Southeast Asia Peninsular Games) ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា កីឡា អាស៊ីអាគ្នេយ៍ (Southeast Asia Games) ។

ប្រទេស ជា សមាជិក និង ឆ្នាំ នៃ ការ ចូលរួម

២- ក្នុង​ ២៦ដង នៃ​ការ​ប្រារពកីឡា​នេះ, កម្ពុ​ជា​បាន​ជាប់​ឈ្មោះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តែ​ម្តង​គត់ កាល​ពី​ឆ្នាំ ១៩៦៣ ហើយ​ត្រូវ​បានផ្អាក​មិន​បាន​ប្រកួត​ដោយ​ កម្ពុជា មិន​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ ដោយ​សារ​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស ។ ក្នុង​លើក​នោះ​ត្រូវ​បាន​លើក​ទៅ​អោយ​​ឡាវ តែ​ឡាវ​ក៏​គ្មានសមត្ថភាព ហើយ​ក៏ផ្ទេរទៅប្រទេស​ម៉ាឡេស៊ី ជា​អ្នក​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់ ។

តារាង នៃ ការ ប្រារព រួម មាន ឈ្មោះ ប្រទេស ម្ចាស់ ផ្ទះ និង ប្រទេស ដែលទទួល បាន មេដាយ មាសច្រើន ជាង គេលេខ១,២,៣

៣- ២៦ដងនៃ​ការ​ប្រារព, ប្រទេស​ឥណ្ឌូនេស៊ីជាប់​ឈ្មោះ​ជា​ម្ចាស់​ផ្ទះ​បាន​ច្រើន​ដង​ជាង​គេ គឺ ៤ដង ដោយ​រាប់ទាំង​ឆ្នាំ ២០១១ ដែល​កំពុង​តែ​ប្រកួត ។ បន្ទាប់មក​តាម​ដោយ​ប្រទេស ថៃ, ភីលីពីន និង​ម៉ាឡេស៊ី ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​បី​ដង ។

តារាង ចំនួន ដង នៃ ការ ធ្វើ ម្ចាស់ ផ្ទះ នៃ ប្រទេស ជា សមាជិក

៤- ប្រទេសថៃ ជា​ប្រទេស​ដែល​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ បាន​ច្រើន​ដង​ជាង​គេ​សរុប ១១ដង (៦ដង ពីឆ្នាំ ១៩៥៨-១៩៧៧ និង ៥ដង ពីឆ្នាំ ១៩៧៧-២០០៩) បន្ទាប់​មក​ប្រទេស ឥណ្ឌូនេស៊ី ។

តារាង ជើង ឯក មេដាយ មាស

៥- ក្នុង​ចំណោម​ការ​ប្រកួត ផេនីនស៊ូឡា អាស៊ីអាគ្នេយ៍ ចំនួន ៩ដង កម្ពុជា (សាធារណរដ្ឋ) ទទួល​បានមេដាយសរុប មាសចំនួន ២៧, ប្រាក់ ៣៦, សំរិទ្ធ ៤១ ឯក្នុង​ការ​ប្រកួត កីឡាអាស៊ីអាគ្នេយ៍ចំនួន ១៧ដង (គិត​ត្រឹម​ការ​ប្រារពនៅ​ប្រទេស​ឡាវ) ប្រទេសកម្ពុជាទទួល​បាន​មេដាយ​សរុប មាស ៧, ប្រាក់ ២៥, និងសំរិទ្ធ ៨០ ។

តារាង មេដាយ នៃ ប្រទេស នីមួយៗ

សម្រាប់​រូបភាព​ឯកសារ​ទាំង​ស្រុង សូម​ចុច​នៅ​ទីនេះ ឬ ចូល​ទៅ​ធ្វើ​ការ​ស្វែង​រក​នៅ​ក្នុង​វែបសាយ Wiki ។

3 thoughts on “ពីនេះ​ពីនោះ អំពី​ស៊ីហ្គេម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s