ទីបំផុត…

ទីបំផុត​ថ្ងៃ​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​បាន​មក​ដល់ ។ ឆ្លង​កាត់​ការ​ព្យាយាម​ទៅ​ធ្វើ​ចំនួន ៣ដង និង ៤​ឆ្នាំ​នៃ​ការ​ច្រណែន​និង​និគមជនចាម​ចិន​យួនមួយចំនួន ទី​បំផុត​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក៏​លេច​មុខ​មក​ហើយ!

អត្តសញ្ញាណប័ណ្ណ ខ្ញុំ!

និយាយ​ពី​ដំណើរ​នៃ​ការ​ធ្វើ, ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើ​របស់​នេះ​អស់​ចំនួន​បី​ដង, លើក​ទី​១ កាល​ពី​ឆ្នាំ ២០០៥ (ពេល​ដែល​ពេញ​កម្លោះ​ថ្មីៗ🙂 ) តាំង​ពី​លំនៅស្ថាន​នៅ​ឯ​ភូមិ​កំណើត​ឯណោះ តែ​លទ្ធផល​គឺ​ស្ងាត់​ឈឹង​អស់​រយៈពេល​រាប់​ឆ្នាំ ។ លើក​ទី​ពីរ​កាល​ពី​បីឆ្នាំមុន ហើយ​ក៏​ស្ងាត់​ម្តងទៀត ទម្រាំ​តែ​ដើម​ឆ្នាំ​២០១០ ទើប​មាន​យុទ្ធនាការ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នៅ​ខណ្ឌទួល​គោក​សារ​ជា​ថ្មី ទើប​ខ្ញុំ​អាច​ទទួល​បាន​របស់​នេះ​មក​កាន់ ។

មិន​ដឹង​ខាង​គាត់​ធ្វើ​ការ​បែប​ណា​នោះ​ទេ តែ​ដូច​ជា​យឺត​នោះ​យឺត​ពេក​ហើយ យឺត​ឡើង​លែង​ចង់​និយាយ ។ មើល​តែ​ថ្ងៃ​អភិបាល​ក្រុង​ចុះ​ហត្ថលេខា​ចោះ តាំង​ពី​ដាច់​ខែ​សីហា​មក​ម្ល៉េះ តែ​ទើប​តែ​យក​មក​ប្រគល់​អោយ​ថ្ងៃ​នេះ​ឯង ។ ធ្លាប់​ត្រូវ​មិត្ត​ភក្តិ​ចំអក​ថា ក្មេង​មិន​ទាន់​គ្រប់​អាយុ, ថា​មក​ពី​ស្រុក​យួន តែ​អា​ចឹង​មិន​សូវ​ក្តៅ​ហេហ ក្តៅ​ជាង​គេ​គឺ​ថា «គ្រាន់​តា​លុយ​សូក​យក​អត្ត​សញ្ញាណប័ណ្ណ​ក៏​អត់​មាន អន់​ជាង​កាហ្វឿង​ផង!» ។

27 thoughts on “ទីបំផុត…

  1. យី? អត្តសញ្ញាណ​​បណ្ណ​នៅ​ភ្នំពេញ​ចឹង អាច​ទៅ​បើក​លេង​ទូរសព័្ទ​ពី​ក្រុម​ហ៊ុន ស្មាមូបាល បាន​ហ្រ្វី (​លេខ​ដូច​ក្នុង អត្តសញ្ញបណ្ណ) ឥត​គិត​ថ្លៃ​ទេ​។

  2. ចូលរួមត្រេកអរដែលបានកាតគ្រីសំគាល់ខ្លួន ហេសហា!!!
    កុំអោយដូចខ្ញុំណា៧០ដុល្លាទើបបានកាន់
    អស់៧០ដុល្លាហើយគេនិយាយថាជួយយកតែបុណ្យទេ.
    សុំទោសជាមុន!អត្តសញ្ញាណប័ណ្ណស្រុកខ្មែរមិនស្មើរក្រដាសគេក្របសៀវភៅផង
    ប្រើបានតែ៦ខែឡើងទួកដូចក្រដាសគេចូលបង្គន់.

    • អា​សេរី​ថ្មី​នេះ ធ្វើ​ពី​ផ្លាសស្ទីក ចឹង​មិនទក់​ហេហ តែ​ខ្លាច​តា​ដាក់​ហោប៉ៅ​យូរ​ទៅ​បាក់​ជាពីរ​ជា​បី​ ។ ដោយ​សារ​តែ​តាំង​ចិត្ត​ចង់​ដឹង​មិន​អស់​លុយ​កាល​បាន​ហ្នឹង​ហើយ បាន​បួន​ឆ្នាំ ក្រោយ​ទើប​បាន! ហាសហាសហាស

  3. បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើលោកក្មេងស្រែ​ ជប់លៀង​អត់ណឹង? កាលខ្ញុំឆ្នាំទៅ ពេលទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ដូចលោក​អីចឹង មិត្តភក្តិ​ខ្ញុំ​ វានាំគ្នា​គាប​ខ្ញុំ​ទាល់​តែ​ធ្លាក់​ប៊ីយ៉ែរ ២កេស…​​

    • មិនមែន​អាថកំបាំង មិនមែន លាក់​លៀម​អី​ទេ តែ​គេ​ថាទាំង​នេះ​ជា​ព័ត៌មាន Confidential, ខ្ញុំ​មិន​ដឹង​អ្នក​ណា​ខ្លះ​ដែល​ចូល​មក​ទីនេះ ហើយ​ល្អអាក្រក់​យ៉ាង​ម៉េច អាច​នឹង​យក​រូបខាង​លើ​ទៅ ធ្វើ​ស្អី​ផ្តេសផ្តាសឬយ៉ាង​ណា ចឹង​ហើយ បើ​ចៀសវាង​បាន​ក៏​ចៀស​ទៅ​ណា៎! ហេសហេសហេស… បើ​ថា​ចង់​ស្គាល់​ងាយ​ទេ តេ​ម៉ាក្រឹង​ញ៉ុម​រត់​ទៅ​ជួប​ម៉ង! ហាសហាសហាស

  4. Pingback: ថ្ងៃ​នេះឆ្នាំទីពីរ… | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s