Avatar

អ្នក​ណា​ខ្លះ​មិន​ដឹង​ថា «Avatar» ជា​អ្វី? វា​ជា​រឿង​ដ៏ល្បី​ដែល​ដឹក​នាំ​ដោយ​អ្នក​ដឹក​នាំ​រួម​របស់​រឿង​ដ៏​ល្បី​មួយ​ទៀត គឺ «Titanic» ។

សាច់​រឿង​និយាយ​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​មនុស្ស​មក​ពី​ខាង​ក្រៅ​ទៅ​លើ​កុលសម្ព័ន្ធ​មនុស្ស​ក្រៅភព​ឈ្មោះ ថា «Navi» ដោយ​មាន​ជំនួយ​ពី​ការ​រក​ឃើញ​ផ្នែក​វិទ្យាសាស្រ្ត​ ដែល​អាច​អោយ​មនុស្ស​ដក​វិញ្ញាន​ផ្ទាល់​ខ្លួន ហើយ​ដាក់​បញ្ចូល​ទៅ​ក្នុង​រាង្គកាយ «Navi» សិប្បនិម្មិតមួយ ដើម្បី​ធ្វើ​ការ​ស៊ើបការ ។ ក្រោយ​ពី​មាន​ការ​រួបរួម​រវាង​កុលសម្ព័ន្ធ «Navi» ពីតំបន់​ផ្សេងៗ​គ្នា និង​មាន​ជំនួយ​ពី​ព្រៃរក្សទេពតា, ក្រុម​កុលសម្ព័ន្ធរក្សារព្រៃ មួយ​ក្រុម​នេះ​បាន​យក​ជ័យ​ជំនះ​ទៅ​លើ​ការ​រុកទន្រ្ទានពី​សំណាក់​អ្នក​ខាង​ក្រៅ​បាន ។ ប្រសិន​បើ​នៅ​តែ​មិន​ច្បាស់ អាច​ទៅ​ទិញ​សំបុត្រមើល​នៅ​រោងកុន Legend Cinema ស្ថិត​ក្នុង​ផ្សារ​ទំនើប​ស៊ីធីម៉ល​បាន​ដែល​គេ​កំពុង​បញ្ចាំង​ជា​ 3D ផង និង 2D ផង ។

ប៉ុន្តែ​អ្នក​ធ្លាប់​ឃើញ «Avatar» ក្នុង​ជីវិត​ពិត​ដែរ​ឬទេ?

មិន​ដឹង​មក​ដល់​ពេល​នេះ, ក្រុម «Avatar ជីវិត​ពិត» ឬ «Avatar ខ្មែរវើសិន» ក្រុម​នេះ​បាន​ទទួល​លទ្ធ​ផល​យ៉ាង​ណា​ទៅ​ហើយ​នោះ​ទេ​ព្រោះ​មិន​មាន​ព័ត៌មាន​ណាសោះ ឬ ក៏​ត្រូវ​ក្រុម​«អ្នក​ឈ្លាន​ពាន​ពី​ខាង​ក្រៅ» និង «ក្រុម​អ្នកវិទ្យាសាស្រ្ត​បោះ​ដៃ» វាយ​បាក់​បប​ខ្លបខ្លាច ស្ងាត់​ដូច​គេចុក​បាត់​ទៅ​ហើយ​ទេ?

8 thoughts on “Avatar

  1. Avatar មានទាំងអស់បី Version?
    1. Avatar 2009 សាច់រឿងដូចពិពរណ៍នាខាងលើ
    2. Avatar: Special Edition ដូចជាឆ្នាំ ២០១០?(កំពុងចាក់នៅ Legend Cinema)
    3. Avatar: extended cut និយាយពីការកាត់ តនៃរឿងនេះទាំងមូល
    តែខ្ញុំ កំពុងតែឆ្លល់ រឿង Avatar: Special Edition នេះ ជាសាច់រឿងតជាគ្នា ឬក៏យ៉ាង ណាដែរ? បើតាមពត៌មាន Avatar 2 នឹងចេញ នៅឆ្នាំ ២០១៤ ។ ថាចង់​ទៅ មើលដែរ តែទាស់អត់លុយ😀

    • Avatar: Special Edition គ្រាន់​តែ​បន្ថែម ឈុតថ្មី​ខ្លះ​ៗ ខ្ញុំជឿថា​វា​មិន​អាច​ថែម​ឈុត អោយ​ហួសព្រំដែន​វគ្គ១ ទេ។ នេះ​គ្រាន់តែ​ជា​ល្បិច​កំប៉េកកំប៉ុក របស់ Hollywood បើ​ចង់ដឹង​ថា​គេ​ថែម​ឈុតស្អី​ខ្លះ គឺ​ត្រូវ អស់ 6$ នៅ​សូរិយា ។ បើ​មិន​ចង់​ដឹង​ដូច​ខ្ញុំ គឺ​ ទុកលុយ 6$ មើល​រឿអីផ្សេងវិញ ឬ ទុក 6$ ចាំមើលរឿង Tin Tin🙂

  2. Avatar ក្នុងជិវិតពិត លឺគេថាត្រូវពួករុកគូទចាប់ដាក់គុកឬច្រវ៉ាក់
    ផង.ដោយសារប្រឆាំងនិងការកាប់ព្រៃទន្ទ្រានដីពីពួកមនុស្សសារ!
    មនុស្សព្រៃមិនឈ្នះមនុស្សសម័យច្បាប់លុចស៊ីស្ស៤៧០.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s