«ពេល​ដែលប្រជាជន​ទាំង​អស់​គោរព​ច្បាប់…»

រូបភាព​វីដេអូ​ជម្លោះ​រវាង​ប្រជាជន​(ដែល​ខុស, ខុស​ខ្លះ, ខុស​ពិតឬមិនពិត) នឹង​ប៉ូលីស (ខ្លាហោះ, ចរាចរណ៍, នគរបាល) តែង​ត្រូវ​បាន​បង្ហាញ​ជា​រឿយៗតាម​រយៈ​អ៊ីន​ធើណេត និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ផ្សេងៗ ។

ក្នុង​រូបភាព​វីដេអូ​ខាង​លើ, យើង​អាច​ស្មាន​បាន​ពិតថា បុរស​ម្នាក់​មាន​មាឌធំ ពាក់​អាវ​ក្រឡាការ៉ូ ពិត​ជា​ប្រព្រឹត្តិ​រឿង​ខុស​នឹង​ច្បាប់​ចរាចរណ៍ (អាច​នឹង​មិន​ពាក់​មួក ឬ មិន​ក្រវ៉ាត់​មួកសុវត្ថិភាព​ត្រឹម​ត្រូវ) ។ តែ​អ្វី​ដែល​ធ្វើ​អោយ​បុរស​នោះ ធ្វើ​ការ​តវ៉ា គឺ​គ្រាន់​តែ​កំហុស​លំដាប់​លហុថ្នាក់​នោះ ត្រូវ​បាន​ប៉ូលីស​មាន​បំណង​នាំ​យក​នូវ​ម៉ូតូ​របស់​គាត់​ទៅ​ដោះ​ស្រាយ​នៅ​ប៉ុស្តិ (សង្កាត់​ ខណ្ឌ) ហើយ​ធ្វើ​អោយ​គាត់​មាន​បំណង​ប្រឆាំង​ដែល​នាំ​ដល់​មាន​ការ​វាយ​តប់​នៅ​នាទីចុង​ក្រោយ ។

អ្វី​ដែល​ចង់​បង្ហាញ​នៅ​ទីនេះ, ថា​តើ សំដី​របស់​ប៉ូលីសស័ក្តិបី ដែល​ជា​អ្នក​សម្រប​សម្រួល​ដែល​និយាយ​ថា ប្រសិន​បើ​គ្រប់​បណ្តារ​ប្រជាពល​រដ្ឋ​ទាំង​អស់​សុទ្ធ​តែ​គោរព​ច្បាប់, នោះ​ប៉ូលីស​ទាំង​អស់​គ្មាន​ការងារ​ធ្វើ, តើ​នោះ​វា​មាន​ន័យ​ថា​ម៉េច? ចឹង​គាត់​ត្រូវ​បន់​កុំ​អោយ​គេ​គោរព​ច្បាប់​ដើម្បី​គាត់​រក្សា​ការងារ​របស់​គាត់? គាត់​រាល់​ថ្ងៃ​មក​ធ្វើ​ការ​ដើម្បីតែ​ចាប់​កំហុស​អ្នក​ប្រពឹត្តិ​ខុស? ឬ ក៏​ការ​ដែល​ស្ទះ​ចរាចរណ៍​ទាំងអស់​ដែល​មិន​មែន​បណ្តាល​មក​ពី​ការ​មិន​គោរព​ច្បាប់ចរាចរណ៍ មិន​ចាំ​បាច់​មាន​គាត់​ជា​អ្នក​សម្រួល​ទេ ដែល​ក្នុង​នាម​គាត់​ជា​ប៉ូលីស​ចរាចរណ៍?

ប្រសិន​បើ​យើង​បាន​មើល​វីដេអូ​ដល់​នាទី​មុន​នឹង​មាន​ការ​ប្រទូសរាយ, យើង​ឃើញ​លោក​ស័ក្តិ​បី​បាន​ធ្វើ​ការ​វាយ​ទូរស័ព្ទ​ចេញ​ទៅ​សាក​សួរ, តើ​គាត់​ទូរស័ព្ទ​ទៅ​សុំ​ការ​អនុញ្ញាតិពី​អ្នក​ណា​ក្នុង​ការ​យក​ម៉ូតូ​ប្រជាពលរដ្ឋដាក់​ឡាន? ដែល​កំពុង​និយាយ​គ្នា​ស្តាប់​បាន​សុខៗ ហេតុ​អី​ក៏​ហក់វ៉​ស្ទុះ​វឹង​ទៅ​ទាញ​ម៉ូតូ​អូស​ឡើង​ឡាន? ហើយ​បុរស​ពាក់​អាវ​ផ្កាឈូក​នៅ​ខាង​លើ​ឡាន​នោះ​ជា​ប៉ូលីស​ចរាចរណ៍​ដែរ​ឬ​យ៉ាង​ណា? ហេតុ​អី​ក៏​ប្រើ​អំពើ​ហឹង្សារ​ទៅ​លើ​ប្រជាពលរដ្ឋ​ដោយ​មិន​មានន័យ​ក្នុងការការពារ​ខ្លួន​នោះ​ទេ តែ​ប្រើ​ដោយ​កំហឹង​ទៅវិញ ។

ជា​ការ​សោក​ស្តាយ, ប្រសិន​បើ​បុរស​នោះ ព្រម​អោយ​ប៉ូលីសចរាចរណ៍​យក​ម៉ូតូ​គាត់​ទៅ​ដោះ​ស្រាយ​នៅ​កន្លែង ដោយ​បង់​ប្រាក់​ពិន័យ បូក​រួម​ទាំង​ថ្លៃ​ដឹកជញ្ជូន (អា​ត្រង់​នេះ​ហើយ​ដែល​ប៉ូលីស​ឥឡូវ​ពេញ​និយម គឺ​ថា​ថ្លៃ​ដឹកញ្ជូន​ជាង​មួយ​ម៉ឺន​រៀល, បើ​មិន​ចង់​ដឹក ត្រូវ​បង់​លើស​ថ្លៃ​ពិន័យ​ក្នុង​គល់​សៀវភៅ​យ៉ាង​ហោច​ណាស់​ក៏​ប្រាំ​ពាន់​រៀល​ដែរ) នោះ​រឿង​នឹង​ចប់, តែ​ហេតុ​ដោយ​គាត់​ចង់​និយាយ​អំពី​ច្បាប់, តើ​អ្នក​ច្បាប់​ឯណា​ដែល​នឹង​ទៅនិយាយ​ឈ្នះ​ក្រុម​ប៉ូលីសចរាចរណ៍​នោះ បើ​សូម្បី​តែ​មេធាវី​ការពារ​ក្តី​កុំ​សុំ​ចាញ់​ពួក​គាត់​ដែរ​នោះ ។

13 thoughts on “«ពេល​ដែលប្រជាជន​ទាំង​អស់​គោរព​ច្បាប់…»

  1. អាមួយអាវ​ផ្កាឈូកណឹង​ដឹក​ម្តងប៉ូលិស​ឲ្យ ២​ម៉ឺនដែរ ។ (សុំ​ហៅ អា)
    ច្បាប់ដឹកទៅ​ខណ្ឌ ច្បាប់​ឯកឧត្តម​​អភិបាល មាន​គេ​ប្រាប់​មក​ថា​អ៊ីចឹង ។

  2. គាត់​ចង់​ថា បើ​ប្រ​ជាជន​ទាំង​អស់​ចេះ​គោរព​ច្បាប់​ចររាចរណ៏ ម្លេះ​សម​គាត់​អាច​អង្គុយ​ធ្វើ​ការ​នៅ​ប៊ុរ៉ូ​ មិន​ចាំបាច់​មក​ហាល​ខ្យល់​ហាល​ថ្ងៃ​ចឹង​ទេ

  3. អត់ជឿថាប៉ូលីសចង់អង្គុយប៊ុយរ៉ូដូចប៉ូលីសម្នាក់ហ្នឹងនិយាយទេ ។ ទម្រាំបានទៅឈរជើងនៅកន្លែងខ្លាញ់មួយ ៗ តើត្រូវសូកមេៗ អស់ប៉ុន្មានដែរ ។

  4. ញ៉ុមសព្វថ្ងៃធ្វើការនៅ NGO មួយ។ ហើយថ្ងៃមួយញ៉ុមបានបើកម៉ូតូហើយជួបពួកចរារណ៍ចោ(sic) បានហៅញ៉ុមឲ្យឈប់ហើយថាម៉ូតូញ៉ុមពាក់ស្លាកលេខក្លែងក្លាយ។ទារកអត្តសញ្ណាណប័ណ្ណអាក្រុយ ដកសោម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាពន្ធ ទាកាតគ្រី ម៉ូតូ ហើយទាមទារឲ្យញ៉ុមបង់២០០០០រៀលតែញ៉ុមអត់ព្រមព្រោះញ៉ុមអត់ខុសអីផង។ហើយប៉ូលីសចរារណ៍ចោចង់អូសម៉ូតូទៅប៉ុស្ត៍ទៅម៉េចរួចអារ៉ែង អាក្រុយខលទៅមេភ្លាមឲ្យជួបនិយាយប៉ូលីសចរារណ៍ចោហើយបានលោកចរារណ៍ចោឲ្យទៅ។ ហួសចិត្តណាស់ស្រុកខ្មែរ!!!!!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s