ពិសេសហាង

ពិសេសហាង

ប៉ាយ ជា អក្សរ ចិន 特别狗肉餐馆

ជា​ហាង​លក់​សាច់​សុនខ ដ៏ត្រឹមត្រូវ​បំផុត​ទី​១​ក្នុង​ទី​ក្រុង​ភ្នំពេញ (តាម​តែ​ខ្ញុំ​ធ្លាប់​បាន​ជួប) ហើយ​ប្រហែល​ជា​ស្រប​ច្បាប់​ផង​ដែរ ។ តើ​បន្តិច​ទៀត នឹងមាន​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​ដើម្បី​ទុកកាប់សាច់​លក់​ដែរ​ឬ?

ឈ្មោះ​ហាង៖ ពិសេសហាង
ឈ្មោះ​ជា​ចិន៖ 特别狗肉餐馆 Tèbié gǒuròu cānguǎn ប្រែថា «ភោជនីយដ្ឋាន​សាច់​សុនខ​ពិសេស»
ទីតាំង៖ នៅ​តាម​បន្តោយ​ផ្លូវ​ម៉ៃដា ប្រសិន​បើជិះ​ពី​កន្លែងថ្លឹងឡាន​ឆ្ពោះ​ទៅ​ខាង​សាលា​អន្តរជាតិ Northbridge ហួស​ស្តុប​ Northbridge បន្តិច ។

មិន​ដឹង​អ្នក​ភូមិ​ណា​ចង់​ទៅ​ភ្លក់​ឬ​យ៉ាង​ណា ប្រសិន​បើ​បាន​ទៅ​ចាំ​ជួយ​ថត​រូបភាព​ខាង​ក្នុង​ហាង​អោយ​ខ្ញុំ​ផង ព្រោះ​ថត​ខាង​ក្រៅ​មិន​ច្បាស់ ហើយ​ការ​ថត​ទៀត​សោត​ក៏​ត្រូវ​បាន​រាំរាំង​ដោយ​អ្នក​យាម​ផង​ដែរ ។

អាន​ផង​ដែរ៖ ទស្សនៈ​អាផ្លយ៖ សាច់​ពិសេស

30 thoughts on “ពិសេសហាង

  1. ខ្ញុំ​គិត​ថា «ពិសេសហាង» ជា​តិច​និច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​គេ​ក៏​មិន​ដឹង តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ទីនេះ គឺ​ថា​ហាង​នេះ​លក់​សាច់​សុនខ។

  2. ឈ្មោះហាងអីចឹង?ជាភាសាខ្មែរ អត់់ ដឹងថាលក់់សា ច់់ ឆ្កែ ដល់ ទៅ
    សរសេរជាចិនបានដឹងថាលក់់សា ច់់ ឆ្កែ។
    បើបកពីភាសាចិនអោយត្រឹមត្រូវនោះគួរដាក់់ ឈ្មោះអោយចំៗហ្មងទៅថា៖
    ហាងសាច់់ ឆ្កែពិសេស😀

  3. ក្មេងស្រែប៉ុន្មានថ្ងៃនេះ មានពិធីជុបលៀង ម្ហូបពិសេសផង ខ្ញុំអត់បានចូលទាន់ ពេលវេលា ប្រហែលជាអស់ហើយដឹងមើលទៅ ស្មានមិនដល់ ថារឿងម្ហូប ពិសេសនេះសោះ ។
    បើតាមដឹងតិចៗ ម្ហូបពិសេសនេះ ប្រហែលជាអ្នកស្រុកកើត នាំចូលមក បើដឹងជាងហ្នឹងទៅទៀត គឺលោកយក្សណាមតែម្តង ពួគគាត់ចូលចិត្តណាស់ ល្បីពេញទាំងពីភពគុនហើយ ។
    កាលពីដើមមិញ កាលខ្ញុំនៅតូចៗ នៅភូមិយាយតាខ្ញុំ មានខ្មែរយើងមួយក្រួសារ គាត់តែងធ្វើម្ហូបនេះ យូរម្តងៗ ពេលធ្វើម្តងៗ ជូដូនខ្ញុំប្រាប់មីងខ្ញុំ ឱ្យយកចានលាក់ អស់ហើយខ្លាចក្រែងគេមកខ្ចីចានយកទៅបើ្រ គេដឹងគាត់ មិនចូលចិត្ត គេតែងហៅគាត់ លេង គាត់ក៏ចេរពួកគេនោះ ប៉ុន្តែមិនមែនចេរ ដូចឈ្លោះគ្នានោះទេ ។ អ្នកដែលហូមសាច់ហ្នឹង គាត់មិនឱ្យមកក្បែរគាត់ទេ ហើយខ្ញុំវិញក៏មិនហ៉ានទៅក្បែរគេដែរ មើលទៅដូចជារអើមណាស់ ដោយគិត ឃើញថាឆ្កែរវាស៊ីអាចម៍ ហើយនៅជនបទ ទាំងក្មេងទាំងចាស់ បត់ជើងតាម ព្រៃកំពោត តាមដុប ឬវាលស្រែ បើក្មេងតូចៗវិញ ដាក់តាមគៀនជណ្តើរផ្ទះ មុខផ្ទះ ហើយឆ្កែឃើញ ក៏នាំគ្នាវា ចូកយកអស់ភ្លាមៗដែរ ពេលខ្លះឃើញថា ធ្លាក់ដល់ដីសឹងតែមិនចង់ទាន់ វាទទួលយកអស់ហើយ ។ ចឹងហើយបានជា អ្នកស្រុកស្រែ មិនចង់ធ្វើបង្គន់ទេ វាខាតចំណីឆ្កែគាត់ ។ ហើយពួកគាត់ មិនដែល ហៅថាម្ហូបឆ្កែទេ ដូចឮគេហៅថា “កូនត្រឹកៗ” ប្រហែលជាមកពីវា រត់ត្រឹកៗ ហើយមើលទៅ ។ គ្រួសារដែលធ្វើម្ហូបកូនត្រឹកនេះ មកពីស្រុកគីរីវង្ស តាកែវ ដែលស្គាល់ឬជិតដិតនឹងយក្សណាមផង ។ បើនិយាយដល់រឿងយក្សណាម ពួកគាត់មិនខ្វះរឿងនិយាយកំប្លែង…ទេ មានច្រើនតៀត… ។ល។

    • អរគុណ​ដែល​ឧស្សាហ៍​តែង​តែ​ឈាង​មក​លេង​ ។ នៅ​ទេ​បង, គេ​លក់​ទាំង​ហាង​ហ្នឹង​ឯង, តែ​ខ្ញុំ​អត់​ហ៊ាន​ចូល​ទេ គ្រាន់​តែ​ឃើញ​ឈ្មោះ​ហាង​ហ្នឹង​ក៏​ខ្លាច​បាត់​ទៅ​ហើយ!

  4. តាមពិតខ្ញុំធ្លាប់ម្តងដែរ កាលខ្ញុំនៅជាកងទ័ពការពារព្រំដែន ត្រូវបានមេបញ្ជាការ កងវរសេនាធំ អញ្ជើញចូលរួម ប្រជុំពីសេសមួយ នៅកំពុងឡី ខាងកើតភូមិ កំរៀង ប៉ៃលិន ។ គេបានរៀបតុនិងក្រាលកម្រាលយ៉ាងសស្អាត មិនអន់ជាង ពិធីអាពាហ៍ពិពាហ៍ដែរទេ ហើយតាមពិតខ្ញុំឥតដឹងថា គេធ្វើម្ហូបកូនត្រឹកហ្នឹងទេ គេស្លរការីខ្ទិះដូងយ៉ាងឈ្ងុយ គួរឱ្យចាប់អារម្មណ៍ ។ លុះតែដឹងមិនហ៊ានលូកទេ មិនដឹងពួកគាត់ចេះមកពីណាទេ បើតាមដឹងពួកគាត់ មកពីភូមិភាគ បស្ចឹម ឬអ្នកកំពុងឆ្នាំង ។ តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែនឹកពួកគាត់ណាស់ ដោយមិនដែលមានបញ្ហានឹងគ្នាទេ ក្រោយមកឮសូរថា ជាមេបញ្ជាការ កងពល នៅម្តុំនោះ ហើយបន្ទាប់មក ចៅហ្វាយស្រុកផង ។ល។

    • បើ​ថា​សួរ​រក​លេខ​ផ្ទះ​លេខ​ផ្លូវ​តា​ម៉ង អត់​ស្គាល់​ដែរ, តែ​អាច​អាន​តាម​អ្វី​ដែល​សរសេរ​បញ្ជាក់​ខាង​លើ! វា​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៃដា បើ​ជិះ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខាង​អាកាសយានដ្ឋាន, វា​ហួស​ស្តុប​សាលា Northbridge បន្តិច ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s