ក្មេងស្រែ និង​ផ្លយ៖ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ឬក​ជាង​មុន

និយាយ​កាល​ពី​ចូល​មក​កាន់​ទីនេះ​ដំបូងៗ, ចេះ​តែ​លាន់​មាត់​ថា «យី? ចេះ​អាមួយ​នេះ​ឬក​ម៉េះ? ចុះ​អាមួយនោះ​កោងម៉េះ? ឯង​និយាយ​ទៅ អត់​និយាយ​ជាមួយ​ឯង​ម៉ាម៉ាត់!?» ។ រាល់​ពេល​ដែល​សរសេរ​ប្រកាស​ម្តងៗ អង្គុយ​ចុច​មើល​តែ​ស្តេត​ទេ «យ៉ាស់! មាន​គេ​ចូល​មើល​ម្តង​ហើយ! អូហ៍ ពីរដង​ហើយ ចុះ​មាន​គេ​ដាក់​វាចារ​អត់? អុញ អត់?!»

ស្រាប់​តែ​មក​ដល់​ពេល​នេះ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចឹង​ដែរ?! ថី​ចឹង? ជា​ជំងឺ​ឆ្លង? មក​ពី​ខ្លួន​ឯង​ល្បី? វា​ជា​ការ​ពិត… មិនមែន​មក​ពី​ល្បី មិន​មែន​មក​ពី​ឬកអី​នោះ​ទេ តែ​មាន​អារម្មណ៍​ថា បច្ចុប្បន្ន ចំនួន​ប្លុក​ខេមរភាសារ បាន​កើនឡើង ១ ទ្វេរជា ៣ នៃ​ចំនួន​ពីពេល​ដែល​ខ្ញុំ​មក​ជាន់​ទី​នេះ​ដំបូង, តែ​ចំនួន​នៃ​ប្លុក​មាន​ប្រយោជន៍ ជាទីចំណាប់​អារម្មណ៍​សម្រាប់​ខ្ញុំ​បែរ​ជា​ថយ​ចុះ​ទៅវិញ ។

រាល់ពេល​ដែល​បើក​ផ្ទាំង​បញ្ជារ រួចចុចលើ អ្វីថ្មីៗ សង្ឃឹម​ថា​នឹង​បាន​ឃើញ​ចំណង​ជើង​អត្ថបទ​ដែលទាក់ទាញ, តែ​អ្វីៗ​បែរជា​ផ្ទុយ​ស្រឡះ ។ ឃើញ​សុទ្ធតែ Big bang, សុទ្ធ​ចំណង​ជើង​ចម្រៀង, សុទ្ធ​តែ​អ្វី​ដែល​ខ្ញុំ​មិនចូលចិត្ត ។ ចឹង​ហើយ​បាន​ជា​មាន​អារម្មណ៍​ថា មិនសូវ​បាន​ចូល​មើល​ប្លុកថ្មីៗ​ទាំង​នោះ​ប៉ុន្មាន​ទេ ។

ចប់​ហើយ​ខ្ញុំ ឆ្លង​ជម្ងឺឬក​ហើយ​ខ្ញុំ!

Advertisements

30 thoughts on “ក្មេងស្រែ និង​ផ្លយ៖ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ឬក​ជាង​មុន

  1. ហេស​ហេស​ហេស​ ខ្ញុំ​វិញ​បាន​តែ​ចូល​ទេ​ តែ​ក្រ​វិះ​វា​ចា​ដែរ​ណា​បង​ ដូច​បង​ក្មេង​ស្រែ​យាយ​ខាង​លើ​ចឹង​!
    “។ ឃើញ​សុទ្ធតែ Big bang, សុទ្ធ​ចំណង​ជើង​ចម្រៀង, សុទ្ធ​តែ​អ្វី​ដែល​ខ្ញុំ​មិនចូលចិត្ត ។ ចឹង​ហើយ​បាន​ជា​មាន​អារម្មណ៍​ថា មិនសូវ​បាន​ចូល​មើល​ប្លុកថ្មីៗ​ទាំង​នោះ​ប៉ុន្មាន​ទេ ។”

  2. អ្វីដែលជាទីចំនាប់អារម្មណ៍របស់គេ ទើបគេចូលមើល និងមានវាចារ! ហើយអ្វីដែលមិនសូវត្រូវបានគេចាប់អារម្មណ៍នោះ គឺគេបានត្រឹមតែចូលមើល តែគ្មានវាចារ! នោះមិនមែនជំងឺឬកទេ គឺជំងឺអ្នកជាន់ខ្ពស់ (High Class) :mrgreen:

  3. ហេតុតែគេជាអ្នកល្បី! ជាតារាក្នុងភូមិ! ហុហុ ញ៉ុមឧស្សាហ៍ចូលអើតភូមិដែរ តែដប់មិនបានមួយយួរមែន! ចឹងអត់មានអន្លក់ជ្រលក់ទឹកគ្រឿងហេ!

  4. ពេលខ្ញុំបើកទំព័រដើមរបស់ WordPress ខ្ញុំសង្ឃឹមថាបានឃើញមត្តិថ្មីៗ តែឃើញ​តែប្លក់បុរសទៅវិញ ខ្ញុំបានរបាយការណ៍ទៅ WordPress ហើយ ដោយហេតុផល​ថាយើងទាំងអស់គ្នានៅទីនេះដើម្បីពិភាក្សាគ្នាអោយប្រទេសកម្ពុជាយើងបាន​ល្អ​ប្រសើរបន្តិច យើងមិនចង់និយាយអំពីរូបភាពបុរសសង្ហាអីទេ ហើយបំណងរបស់​ខ្ញុំសូមអោយ​រដ្ឋបាល ពិនិត្យ និងចាត់ការបិទប្លក់ទាំងមូល រឺក៏បិតកុំអោយចេញផ្សាយ លើទំព័រដើម ។ វាគួរអោយរំខានមែន!

    • គាត់​អាច​ដាក់​ប្លុក​គាត់​ក្នុង​ចំណាត់​ថ្នាក់ Mature ដែល​មិន​បង្ហាញ​សម្រាប់​រាល់​អ្នក​ទស្សនា​ទូទៅ​ទេ, តែ​ប្រហែល​ជា​គាត់​មិន​ដឹង​ដាក់​ដោយ​វិធីណា ឬ មិនមាន​ចេតនា​ដាក់​ក៏​មិន​ដឹង ។

  5. និយាយ​ពី​ឫក?! មិន​ដឹង​ថា​ឫក​អី​ហង! អាន​ហើយ​អត់​សូវ​យល់ … ហើយ​ក៏​គិត​ថា​មាន​សូវ​ឫក​អី​ប៉ាប៉ិនហ្នឹង! ខ្ញុំ​អ៊‍ីចឹង​ដែរ​ហ្នឹង!

  6. Hi KmengSre,

    We are here to share,
    Wordpress is a free press, where everyone can share what they love,
    Bigbag is not bad, they support them like you are about lil wayne [ How to love ] . What’s different ? and what’s the point you chose this topic ?
    We are people, no one have the same idea , What they love is ur fool staff ! don’t u think that it’s communist ? At lease we are not fool around s1 , we are surfing knowledge like you have done.

    Thanks,

  7. Pingback: Take a rest from here for a while | ក្រុមប្រតិបតិ្តការណ៍ពិសេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s