កោះ​សន្តិ​ភាព

កាល​ពី​អំឡុង​ខែ​ឧសភា, ខ្ញុំ​បាន​សរសេរ​មួយ​ប្រកាស​ស្តី​អំពី​ការ​រីក​ចំរើន​នៃ​កាសែត​លើ​បណ្តាញ​១​នេះ ដែល​បាន​ដាក់​ភ្ជាប់​នូវ​មុខ​ងារ​ស្តាប់ (ដែល​ឥលូវ មិន​ដឹង​ម៉េច​បាន​ជា​លែង​ឃើញ បែប​មិន​ដើរ) ដែល​មាន​អ្នក​អាន​បាន​ល្អ​ជាង​ប៉ុស្តិ៍​វិទ្យុ​ ឬ ទូរទស្សន៍ មួយ​ចំនួន​ទៅ​ទៀត ។

ថ្ងៃ​នេះ, ខ្ញុំ​ទើប​តែ​កត់​សំគាល់​ឃើញ​កាសែត​កោះ​សន្តិ​ភាព​បាន​ដាក់​ភ្ជាប់​នូវ QR កូដ គ្រប់​ទំព័រ​ព័ត៌មាន​ដូច​ក្នុង​រូប​ខាង​ក្រោម ៖

QR code ដែល លេច ឡើង ក្នុង អត្ថបទ របស់ កោះ សន្តិភាព

ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា មុខ​ងារ​មួយ​នេះ​នឹង​ជួយ​កោះ​សន្តិភាព​បាន​ដល់​កំរឹត​ណា ហើយ​ក៏​នឹង​នៅ​បាន​ដល់​យូរ​ប៉ុណ្ណាដែរ ។ អ្វីៗ​មាន​តែ​ចាំ​មើល​សិន ។

13 thoughts on “កោះ​សន្តិ​ភាព

  1. តាមខ្ញុំយល់គេដាក់ ដើម្បីទុកឲ្យម៉ាស៊ីនគិតលុយ ពេលគេចុចចូលក្នុងអត្ថបទនេះ Enhancing Business ជារឿងរកស៊ីរបស់គេ!
    វាមិនមានប្រយោជន៍អ្វីសំរាប់អ្នកទស្សនាទេ តែវាមានប្រយោជន៍សំរាប់ Website ផ្ទាល់ និងអាចរក្សាសិទ្ធិក្នុងការផ្ដឹងផ្ដល់ផងដែរ!

  2. ជា​ដំបូង​ខ្ញុំ​សូម​អគុណម្ចាស់​ប្លក់ ដែល​តែង​តែ​យក​ចិត្តទុក​ដាក់ នឹង​តាមដាន កោះ​សន្តិ​ភាព។ ខ្ញុំឈ្មោះ សុធី ជាអ្នក Develop website នេះ សូម​ចូល​រួម​បញ្ចេញ​មត្តិ​មូយ​ចំនួន ។

    ជាមួយនិង QR Code ដែលទើបតែបង្ហាញនៅគេហទំព័រ គឺដើម្បីជួយ​សំរួលដល់ Mobile sharing, mobile bookmark, Facebook hint, etc.. ហើយ​ក៏​គ្មាន​បាន​ចំនូលអីពីវា ដូច​ដែល monyrinataro និយាយទេ, តែដាក់ QR Code និង​ក៏​អត់​អស់​លុយ​អីដែរ (it automatic generate by Google API) ។

    ចំណែក​មុខងា​ស្ដាប់គឺនូវតែមាន ដដែល ប៉ុន្តែ​វា​យឺត​ជាង​ពត៏មានធម្មតា ប្រហែល​ជា ២ រឺ ៣ ម៉ោង ។

    • វា​ក៏​ជា​ការ​ប្រសើរ​ម្យ៉ាង​ដែរ! ដោយឡែក, យោង​តាម​ស្ថិតិ មាន​តែ ១៦,៦% នៃ​អ្នក​ប្រើ​ស្មាតហ្វូន​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​អាន QR Code ហើយ​មិន​ដឹង​មាន​ប៉ុន្មាន​អ្នក​នៃ ១៦,៦% ហ្នឹង​ប្រើ​ប្រាស់​នៅ​ស្រុកខ្មែរ​នៅ​ឡើយ ។ តែ​ដូច​និយាយ, មាន​ប្រសើរ​ជាង​គ្មាន, ម្យ៉ាង​វា​ដាក់​នៅ​ខាង​ក្រោម ដូច្នេះ​វា​គួរ​តែ​មិន​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​ការ​អាន​នោះ​ទេ ។
      សូមបន្តរ​ការងារ​ដ៏ល្អនេះ!

  3. អ្នកមានប្រភេទទូរស័ព្ទ android នឹង IOS អាចប្រើ QR reader បានដោយងាយស្រួល គ្រាន់តែ scan វានឹង បង្ហាញអត្ថបទ នឹងភ្លាម​ ។ គិតទៅវាជាបច្ចេកទេសដល់ល្អ មួយ ដោយមិនចាំបាច់ដាក់បង្ហាញអត្ថបទទាំងមូលឡើង ដោយគ្រាន់តែ link តាមរយះ scan code . ម្យ៉ាងយើងអាចលាក់ការណ៍សំងាត់ រឺ ជាប្រស្នា​ ។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s