ភ្លៀង​ម្សិល​ម៉ិញ

ម្សិលម៉ិញ ពេលល្ងាច​ចាប់​ពី​ម៉ោង​ប្រមាណ ៤រសៀល, ទី​ក្រុង​ភ្នំពេញ​ត្រូវ​រង​ក្រោម​កម្លាំង​ទឹក​ភ្លៀង​មួយ​មេ​យ៉ាង​ចាស់​ដៃ រហូត​ដល់​ម៉ោង​ជិត​ប្រាំបី​ឯណោះ ទម្រាំ​តែ​ថម​ថយ​ ហើយ​ក្លាយ​ទៅ​ជា​រលឹម​រ៉េកៗ​រហូត​ដល់​ជិត​ពាក់​កណ្តាល​យប់ ។

គិត​ស្មាន​តែ​ដូច​កាល​ពី​ឆ្នាំ​មុន, នឹង​ត្រូវ​ហែល​ទឹក​មុខ​អាកាស​យាន​ដ្ឋាន​ទៀត​ហើយ, តែ​អ្វីៗ​មិន​ដូច​ស្មាន, គេ​បាន​សង់​ប្រឡាយ​ទឹក​ជាប់​ថ្នល់ ជា​វិធីសាស្រ្ត​សង្រ្គោះ​ទឹក​យ៉ាង​ល្អ ។ ផ្ទុយ​ទៅ​វិញ, ទីកន្លែង​ដែល​មិន​ធ្លាប់​លិច បាន​សឹង​ក្លាយ​ជា​ស្ទឹង​បឹង​ទៅ​ហើយ ។ រង្វង់​មូល​គល់​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ), ម្តុំ​មុខ​ទូត​បារាំង, មុខរ៉ា, ផ្លូវ​សហព័ន្ធរុស្សី បាន​ជោរ​ជន​ទៅ​ដោយ​ទឹក ។

កាល​ពី​មុន​អាង​តែ​មាន​បឹង​ធំ​ពី​ក្រោយ ទឹក​ហូរ​ចូល​មិន​ចេះ​ពេញ, តែ​សង្ស័យ​តែ​តិច​ទៀត ទឹក​ចាក់​បង្គន់​ក៏​ត្រូវ​ស្ទះ​លែង​ហូរ​ដែរ​អ្នក​ផ្ទះ​ម្តុំ​នោះ ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន, កន្លែង​ដែល​ក្មេង​ស្រែ​ធ្លាប់​ទៅ​លាង​ម៉ូតូ ត្រូវ​បាន​តម្រួត អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ តម្រូវ​អោយ​បិទ​ជា​អចិន្រ្តៃយ៍ ដោយ​សំអាង​ថា កន្លែង​លាង​ម៉ូតូ​ទាំង​នោះ ជា​មូលហេតុ​នាំ​អោយ​មាន​ទឹក​លិច​ផ្ទះ​អ្នក​បឹង​កក់​ខាង​ក្រោយ ព្រោះ​លាង​ម៉ូតូ​បង្ហូរ​ទឹក​ទៅ​ក្នុង​បឹង​កក់​ដែល​បាន​ចាក់​បំពេញ​ទៅ​ដោយ​ខ្សាច់(យ៉ាហ៊ី!!!) តែ​អ្វី​ដែល​ក្មេង​ស្រែ​ឃើញ គឺ​បង្ហូរ​ទឹក​ទៅ​ក្រោយ​នាំ​អោយ​ដាច់​ខ្សាច់​ដែល​ចាក់​បំពេញ​ ហើយ​នាំ​អោយ​ក្រុមហ៊ុន​ពិបាក​បូម​ខ្សាច់​ចាក់​បន្ថែម​ទៀត​ទៅវិញ ។

Advertisements

18 thoughts on “ភ្លៀង​ម្សិល​ម៉ិញ

  1. ហ្នឹងហើយ ឥលូវនេះជុំវិញទីនេះសុទ្ធតែលិចទឹក គ្មានការអន្តារគមពីអ្នកណាម្នាក់ទេ សូម្បីតែផ្ទះចៅសង្កាត់ស្រះចកលិចទឹកដូចគ្នាក៏ចៅសង្កាត់នេះធ្វើព្រងើយដែរ ដល់ស្តារលូសុទ្ធតែជាលុយប្រជាជននៅម្តុំនេះជាអ្នកប្រមូលរៃគ្នាទាំងអស់ ចំនែកចៅសង្កាត់វិញទុកលុយផឹកស៊ី ជាពិសេសទុកអោយប្រពន្ធមហាកញ្ជាស់មាត់ឆ្កែរបស់គាត់លេងបៀរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s