ទូរស័ព្ទ​ចិន​ដែល​គួរ​អោយ​ចង់​ប្រើ​បំផុត

វា​មិនមែន​ជា​ជំនាញ​ញ៉ុម​រ៉េ​ដែល​សរសេរ​ប្រកាស​ពី​បច្ចេក​វិទ្យា ឬ ម៉ាក​ម៉ូដ​ទូរស័ព្ទ​អី​នោះ, ហើយ​ក៏​មិន​មែន​ជា​អ្នក​និយម​ទូរស័ព្ទ​ទំនើប​អី​នោះ​ដែរ ។ មិន​ដឹង​ថា​ទូរស័ព្ទ​ដែល​នឹង​និយាយ​ខាង​ក្រោម​នេះ​មាន​លក់​ក្នុង​ស្រុក​ឬ​អត់​ទេ តែ​បើ​មាន​មែន​នោះ​ប្រាកដ​ជា​ទិញ​យក​មក​ប្រើ​ច្បាស់​ជា​មិន​ខាន! ព្រួញ​១​ បាញ់​បាន​សត្វ​ដំរី​ដល់​ទៅ​ពីរ! ហាសហាសហាស…. មិន​យល់​ខ្ញុំ​និយាយ​អី​មែន​ទេ? មើល​អា​ក្រោម​នេះ​មើល!

បាទ ពិត​ណាស់! Gooapple ជា​ទូរស័ព្ទ​ផលិត​នៅ​ប្រទេស​ចិន (ប្រទេស​កំពូល​ចម្លង និង​កែរ​ច្នៃ) ដែល​ធ្វើ​រាង​ទាំង​ស្រុង ព្រម​ទាំង​ផ្ទាំង​ប្រទាក់​ខាង​ក្នុង​ជា​ iOS និង iPhone4 តែ​ធាតុ​ពិត​ចា ដំណើរ​ការ​ជាមួយ Adroid 2.2 Froyo ស្មោះ! អ៊ែម​ទេ? បាន​ប្រើ​ទាំង iPhone និង Adroid Phone ក្នុង​ពេល​តែ​ ១?

មើល​រូប​ភាព​ផ្សេង​ទៀត៖

រាង

 

ផ្ទាំង ដំណើរការ ដំបូង

រន្ធ ដាក់ ស៊ីម, ប្រើ ស៊ីម ទំហំ ធម្មតា មិនមែន ម៉ាក្រូ ស៊ីម ដូច អាយ ហ្វូន ពិត ទេ

 

ដោះ គម្រប ក្រោយ

ពត័មាន​បន្ថែម៖ Adroid Community

46 thoughts on “ទូរស័ព្ទ​ចិន​ដែល​គួរ​អោយ​ចង់​ប្រើ​បំផុត

  1. ខ្ញុំ​ស្អប់​តែ​ម្យ៉ាង​គត់ ទូរស័ព្ទ​ផស់​ចិន ច្រើន​តែ​ឆាប់​ខូច ស្គ្រីន ហើយ​ទោះ​ជា​ទិញ​ថ្មី ក៏​វា ហូត​ស្គ្រីន មិន​បាន​ល្អ​ដូច អា​ហ្សីន ផស់​គេ​ដែរ

      • អ៊ីចឹងមានតែចាំមើលអ្នកប្រើទូរស័ព្ទហ្នឹងមើល មានប្រតិកម្មអ្វីអត់? អត់ទោស ចុះអ្នកបានប្រើវានៅ? បើបានប្រើ ប្រាប់ខ្ញុំផងល្អឬអត់ ព្រោះអត់ទូរឆ័ព្ទប្រើទេ

      • ធ្លាប់ប្រើ N70ផស់ចិន កាលនោះប្រហែលជា១៥០ដុល្លា គឺវាមានបញ្ហារឿង​ថ្មហ្នឹងឯង ។ ទៅរកទិញថ្ងដូរអត់មាន ដល់អញ្ចឹងទៅទុកចោលហ្មង​ទៅ ។ បើមានក្មេងស្រែទិញមុនបងទៅ ហើយចាំប្រាប់ផងថាម៉េចដែរ ។

  2. Pingback: ថ្ងៃ​នេះឆ្នាំទីពីរ… | ប្លុកក្មេងស្រែ

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប