Lorem ipsum

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Lorem Ipsum

Lorem Ipsum

តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​ឃ្លា​ខាង​លើ? តើ​អ្នក​ស្គាល់​វា​ទេ? ប្រសិន​បើ​អ្នក​ជា​អ្នក​ឌីហ្សាញ នោះ​អ្នក​ប្រាកដ​ជា​ស្គាល់​វា​យ៉ាង​ប្រាកដ ។ ឃ្លា «Lorem Ipsum» ត្រូវ​បាន​ប្រើ​ប្រាស់​ជាង​ប្រាំ​រយ​ឆ្នាំ​សម្រាប់​ជា​ឃ្លាឧទាហរណ៍ (ឃ្លាមិនបានការ) ក្នុង​គម្រូ​រចនា​ផ្សេងៗ ឬ អាច​ហៅ​បាន​ថា «Dummy Text» ។ ឃ្លា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ចាប់​ទាំង​ពី​ទស្សវត្សន៍​ឆ្នាំ ១៥០០ ហើយ​ទទួល​ការ​ពេញ​និយម​បំផុត​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ ។ វា​ត្រូវ​បាន​ក្លាយ​ជា​ឃ្លា​ស្តង់ដារ​មួយ​ដើម្បី​ប្រើ​ប្រាស់ក្នុង​គម្រូ​រចនាខ្នាតធំ​ផ្សេងៗ ។

តើ​ឃ្លានេះ​ចេញ​មក​ពីណា? ឃ្លា​ខាង​លើ​នេះ​មិន​មែន​ជា​ឃ្លា​ដែល​សរសេរ​ឡើង​តែ​ពី​តែ​ពាស​​នោះ​ទេ ។ ធាតុ​ពិត​វា​ត្រូវ​បាន​ដកស្រង់​ចេញ​ពី បទនិពន្ធ​បែបឡាតាំង​ដែល​សរសេរ​ឡើង​ក្នុង​ឆ្នាំ ៤៥ មុន​គ្រឹសក្ករាជ ដោយ​លោក ស៊ី ស៊ែរ៉ូ (Cicero) ដែល​មាន​ចំណង​ជើង​ដើម​ថា «de Finibus Bonorum et Malorum — ជាខ្មែរ អំពើ​ហួស​ផុត​នៃ​ភាវៈល្អ និង​ ភាវៈ​អាក្រក់» ។

ហេតុ​អ្វី​អ្នក​ឌីហ្សាញ​ចូល​ចិត្ត​ប្រើ​ពាក្យ​នេះ? ១- ប្រើ​តាម​គ្នា, ២- ជា​អត្ថបទ​សម្រង់​ពី​អត្ថបទ​និពន្ធ​ដ៏​ល្បី​យូរ​ឆ្នាំ, ៣- ចុងក្រោយ​គេ និង​ជាមូលហេតុ​ចម្បង គឺ​គេ​មាន​គំនិត​ថា​ការ​ដែល​ដាក់​អត្ថបទ​ដែល​អាច​អាន​ដាច់ និង​អាន​យល់ ជា​ការ​ធ្វើ​អោយ​អ្នក​មើល​មិន​ផ្តោត​នូវ​ចំណាប់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​គម្រូ​រចនា​ដែល​បាន​ធ្វើ​ឡើង ។ គេ​មិន​សរសេរ​ពាក្យ​ ឬ ឃ្លា​រញ៉េ​រញ៉ៃ​ព្រោះ គេ​ចង់​អោយ​វា​មើល​ទៅ​ដូច​ជា​ឃ្លា​ដែល​អាច​អាន​បាន តែ​ធាតុ​ពិត​វា​អាន​មិន​យល់ ។

Advertisements

2 thoughts on “Lorem ipsum

  1. កំពុងតាឆ្ងល់ដែរហ្នឹងណា Search Tutorial លើកណាក៏ឃើញតាអា Lorem ipsum dolor sit amet ហ្នឹងដែរ! ដំបូងស្មានថា អ្នកសរសេរ Tutorial ហ្នឹងមិនមែន​ជាជនជាតិខ្មែរ… 🙂
    ហើយបើឃ្លា​ខាង​លើ​ហ្នឹង​​មិន​មែន​ជា​ឃ្លា​ដែល​សរសេរ​ឡើង​​តែ​ពី​តែ​ពាស​​នោះ​ទេ ចុះវាបកប្រែថាម៉េច?
    បើញ៉ុមវិញជាអ្នកឌីហ្សាញដែរ តែអត់ចូលចិតសរសេរចឹងទេ គឺចូលចិត្តបែបនេះ៖
    lsdkfjasd a;ldkfjasdf adfjald fa;dkfja dlfk 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s