AFF U16: Cambodia vs Vietnam

ក្រោយ​ពី​ការ​ប្រកួត​ពីរ​ប្រកួត​កន្លង​មក​នេះ​ក្នុង​ពានរង្វាន់ AFF U16, ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦ ឆ្នាំ របស់​កម្ពុ​ជា​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​យក​ឈ្នះ ក្រុម​ភ្វីលីពីន ២ទល់​នឹង​១, បន្ទាប់​មក​ស្មើរ​នឹង​ភូមា ១ស្មើរ ។ ល្ងាច​នេះ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​ក្នុង​ពូល វៀត​ណាម ។ តោះ​វិភាគ​តិចៗ​មើល ៖

ផ្ទាំង ប្រៀប ធៀប

ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ជួប​គ្នា​ម្តង​មក​ហើយ​កាល​ពី​ជំរុះ​ពានរង្វាន់ AFC ដោយ​ក្រុម​វៀត​ណាម​យក​ជ័យ​ជំនះ​ដាច់​សេរី ៧ ទល់​នឹង ១ ។ ក្នុង​ពាន​រង្វាន់​នេះ ក្រុម​វៀត​ណាម​ត្រូវ​ប៉ះ​ក្រុម​មហាខ្លាំងកាល​ពី​ម៉ាត់​ទី១ ដែល​ធ្វើ​អោយ​វៀត​ណាម​ត្រូវ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​៤ ក្នុងតារាង ក្នុងខណៈ​ដែល​កម្ពុ​ជា​លេង​បាន​ពីរ​ប្រកួត ហើយ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​២ ក្នុង​តារាង ដោយ​យក​ឈ្នះ​បាន​មួយ​ប្រកួត និង​ស្មើរ​មួយ​ប្រកួត ។

តារាង ចំណាត់ ថ្នាក់

យោង​តាម​តារាង, លទ្ធភាព​នៃ​ការ​ឈានដល់​ជុំ​បន្ទាប់​នៃ​ក្រុម​កម្ពុ​ជា​កំពុង​តែ​ខ្សត់​ខ្សោយ​, លុះ​ត្រាតែ​អាច​យក​ឈ្នះ​ក្រុម​វៀត​ណាម​បាន ។

តារាង លទ្ធផល ប្រចាំ ក្រុម

សង្ឃឹម​ថា​យប់​នេះ, ក្រុម​កម្ពុ​ជា​នឹង​ធ្វើ​បាន​ល្អ ដោយ​អាច​យក​ឈ្នះ ឬ យ៉ាង​ហោច​ណាស់​ស្មើរ​នឹង​ក្រុម​វៀត​ណាម​ទៅ​ចុះ ដើម្បី​អាច​នឹង​រក្សា​សង្ឃឹម​ទៅ​ជុំ​ក្រោយ ។

ចំងល់៖ ហេតុ​អី​ក៏​រូប​ឡូហ្គោ​បាល់​ទាត់​កម្ពុជា​ដូច​ទង់​កុម្មុយ​នីស​ចឹង​ហ្ន៎?

 

Advertisements

12 thoughts on “AFF U16: Cambodia vs Vietnam

  1. ចាំអ៊ុតមើលទៅ យើងធ្លាប់ចាញវៀតណាម 7-1 ពីឆ្នាំ2009 តែឆ្នាំ2011 នេះ វៀតណាមធ្លាប់បាក់ដោយចាញ់ សឹង្ហបុរី 5-0 ឯណោះ! អញ្ចឹងវៀតណាមក៏ប្រឹង យើងក៏ត្រូវការឈ្នះ! បើកីឡាករយើងកុំយកលទ្ធផលចាស់ មកបំបាក់ស្មារតីខ្លួនឯង ជឿថានឹងមានលទ្ធផលល្អថ្ងៃនេះ! យ៉ាងហោចណស់ទប់ស្មើរ យក១ពិន្ទុទៀត!

  2. បើ​តាម​ការ​ប្រៀបធៀប​​ជាក់​ស្ដែង​វិញ​ សិង្ហបុរី ស៊ី​ វៀតណាម​ ​៥-០ ហើយ ​សិង្ហបុរី​ដដែល​នេះ​ ស៊ី​ហ្វីលីពីន​ ៥­ -០។ នេះ​និយាយ​បាន​ថា​ទម្រង់​លេង​របស់​វៀតណាម​មិន​​ជា​លើស​ហ្វីលីពីន​ប៉ុន្មាន​ឡើយ​នា​ការ​ប្រកួត​កន្លង​មក​ ស្រប​ពេល​ដែល​ ខ្មែរ​​ស៊ី​​ ហ្វីលីពីន​ ២-១ ​ហើយ​ថែម​ទាំង​មាន​សាច់​បាល់​គ្រប​លើ​ហ្វីលីពីន​យ៉ាង​លើសលប់​ទៀត។ ​តាម​រយៈ​លទ្ធផល​​ខាង​លើ​​​ បែប​នេះ​​ វៀតណាម​ពិបាក​ស៊ី​ខ្មែរ​​ទេ​ដឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s