ទស្សនៈ​អា​ផ្លយ៖ ចាក់​សាំង​ម្តង​ទៀត!

កាល​ពី​ប្រកាស​មុន ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​អំពី​ចំណុច​ដែល​ធ្វើ​អោយ​ផ្លយ​ឃ្នើស​ចិត្ត​ជា​ខ្លាំង ។ ថ្មីៗ​នេះ​ល្បីទៀតហើយ!!! មាន​ម៉ាស្ទីលទៀតហើយ! ពូកែរ​មើល​កុងទ័រខាង​លើ​ហេហ?! លេង​បន្លំខាង​ក្រោម​ម្តង ។

ហៅចាក់ពីរលីត្រ, មើល​កុងទ័រ​ឃើញ​ចេញ​ពីរលីត្រ​គ្រប់​ចំនួន​ពិតមែន ។ ទាញ​ម៉ូតូ​ជិះ​ប្រុយ, អ្នក​ចាក់សាំងចំណេញ​ក្នុង​មួយលីត្រ​ពី ២០០ ទៅ ៣៥០៛ ។ តាម​វិធីណា​មែនទេ? ចាំ​ខ្ញុំ​ប្រាប់ ។

ផ្លយពូៗ, ចាក់ហ្គោល (ស៊ូពែរ) ពីរលីត្រ ។
អ្នក​ចាក់សាំងបាទ ហ្គោលពីរលីត្រឬ?

ទាញ​ទុយោ​មក​ចាក់វឹង, ផ្លយ​សម្លឹង​មើល​កុងទ័រ (កុំ​អោយ​ថា ប្រាប់គេ​ហើយ​ខ្លួន​ឯង​មិន​មើល​ខ្លួន​ឯង) ។ ឃើញ​គ្រប់​ហើយ, ពីរលីត្រ​ប្រាកដ​មែន… តែ… ដូច​ជា​មាន​អី​មិន​ស្រួល!!!

ផ្លយអស់​ប៉ុន្មាន​ពូ?
អ្នក​ចាក់សាំងអស់​ម៉ាម៉ឺន​ម្ពឹលរយរៀល ។

ផ្លយ​ដកលុយ​អោយមួយម៉ឺន​មួយពាន់រៀល, អាប់​មក​វិញ​ឡើង​ច្បាស់ ៣០០ រៀល, យ៉ាស់!​លេង​មែនទែន​តើ! សួរ​ប៉ាដោយ​រ៉ូវ!

ផ្លយហេតុ​អី​បាន​ជា​ចាក់​សាំង​ ស៊ីលវើ (សាំង​ធម្មតា) អោយ​ខ្ញុំ?
អ្នកចាក់សាំងអូ! ច្រឡំ ។
ផ្លយចាក់ច្រឡំ? ក្រែង​សួរ​បញ្ជាក់​ខ្ញុំ​ថា​ហ្គោល​មិន​ចឹង?
អ្នក​ចាក់​សាំងថា​ច្រឡំ​គឺ​ច្រឡំ​ហើយ ។
ផ្លយចឹង​អាប់​លុយ​ច្រឡំ​ដែរឬ? (ផ្លយ​ហុច​លុយ​អាប់​ទៅ​អោយ​មើល ឃើញ​តែ​បីរយ​រៀល​ទេ )។
អ្នក​ចាក់សាំង…(ស្ងៀម)…. ។ (ហុច​លុយ​អាប់អោយ​ប្រាំមួយ​រយ​ទៀត ។)
ផ្លយ…(ស្ងៀម ហើយ​គ្រវីក្បាល)…

តម្លៃសាំង ៖ ហ្គោល (ស៊ូពែរ) ១លីត្រ ៥៣៥០៛, ស៊ីលវើ (ធម្មតា) ១លីត្រ ៥០៥០៛ ។

អាន​ផង​ដែរ៖  ទស្សនៈ​អាផ្លយ៖ ចាក់សាំង

20 thoughts on “ទស្សនៈ​អា​ផ្លយ៖ ចាក់​សាំង​ម្តង​ទៀត!

  1. សរសើរម្នាក់ស្រីជិះឡានយ៉ាងទំនើប ពេលគេចាក់សាំងឡានគាត់ គាត់អង្គុយម៉ាគីយ៉េ ក្នុងឡានធ្វើមិនដឹង ពេលគេចាក់រួចគាត់ចុះទៅប៉ាចោរបណ្តោយ ព្រោះដឹងថាគេស៊ី កុងទ័រ ផ្អើលពេញការ៉ាសាំង

  2. ស្រុកខ្មែរខ្ញុំសំបូរ សម្បត្តិហៀរហូ ហើយប្លែកៗ សូម្បីចាក់សាំង ក៍អាចបន្លំភ្នែក ដែរ។ ខ្ញុំឆ្ងល់នៅអាគាំង ម្តេចក៍ការ៉ាស់សាំងនិមួយ អត់មានអ្នកចាក់សាំងអោយ បើចង់ចាក់ គឺឆូតកាត ATM ទាញទុយយោសាំងរួចចាក់សាំងតាមតំរូវការ ទុកទុយោវិញទាញចេញវិក័យប័ត្រ អោយតាមរយះម៉ាស៊ីន ចប់។

    • ស្រុកខ្មែរធ្វើ​ចឹង​មិន​ទាន់​បាន, សំខាន់​បំផុត​ភាគ​រយ​នៃ​អ្នក​ដែល​មាន​ធនាគារ​មាន​ប័ណ្ណ​អេធីអឹម​ប្រើ​ហ្នឹង​នៅ​តិច​ណាស់, បញ្ហា​បន្ទាប់​គឺ​ទំនុកចិត្ត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s