«ដែនដីខ្មែរ»

ប៉ុន្មាន​រយៈ​ចុង​ក្រោយ​នេះ មាន​អារម្មណ៍​ថា​រឿង​នយោបាយ, បញ្ហា​ជំលោះ​ក្នុង និង​ក្រៅ​ប្រទេស, វិបាក​ក្នុង​សង្គម​ដូច​ជា​តាម​ញក់​ញី​ទាំង​ក្នុង ទាំងក្រៅ​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​តាម៉្រង​ហើយ ។ ចឹង​ម៉ោះ​ម៉ោ​ស្តាប់​បទ​អ្នក​ស្នេហាជាតិ​កម្សាន្ត​ទាំងអស់គ្នា ។

ញ៉ុម​ចំណាយ​ពេល​មិន​តិច​ជាង​ពីរឆ្នាំរ៉េ​ដើម្បី​ស្វែងរក​បទ​នេះ តែ​មិន​ដែល​ប្រទះ​សោះ ទើប​តែ​យប់នេះ បើកចុះ​បើកឡើង ហើយ​ក៏ប្រទះ​ដោយ​ចៃដន្យ ។ តោះ​ស្តាប់​លេង…

១.ដែនដីខ្មែរប្រែថាសុវណ្ណភូមិ

ខ្មែរគ្រប់ភូមិរម្យណីយយសដ្ឋាន

ជាដរាបតមកតាំងពីបុរាណ

ខ្មែរគ្រប់ប្រាណស្វាគមន៍សាមគ្គី។

២.ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ

ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី

សឹកសង្រ្គាមឈាមស្រស់លើប្រថពី

ឱ!ព្រះភូមិរិទ្ឋិវង្សគង្គា។

៣.កម្ពុជាឯករាជ្យបានឃ្លាតពីទុក្ខ

ខ្មែរបានសុខទាំងអស់គ្រប់អាត្មា

សូមទេវតាឲ្យពរសព្វសាធុការ

មហាក្សត្រយើងគ្រប់គ្រងផែនដី។

អត្ថបទ​ចម្រៀង​ដោយ៖ ហ្វេសប៊ូកខ្មែរ

សំនួរត្រិះរិះ៖ ហេតុ​អី​បទ​នេះ​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​កុមារៗ តែ​គ្មាន​ក្នុង​កម្មវិធីសិក្សារបស់​សិស្សធំៗ? ហេតុ​អី​យើង​មិន​អាច​រក​បាន​សោះ​នូវ​សម្លេង​ច្រៀង​ជាមនុស្ស​ធំ?

Advertisements

33 thoughts on “«ដែនដីខ្មែរ»

  1. ឮចំរៀងនេះ ដូចធ្លាប់លោកគ្រូ នាំកូនសិស្សច្រៀងក្នុងថ្នាក់ ហើយក៏នឹកឃើញ សិស្សរួមថ្នាក់ ផងដែរ ហើយប៉ុន្មានឆ្នាំមុននេះ មានសិស្សរួមថ្នាក់នារី បានផ្ញើររូបថតមក មួយសន្លឹកផងដែរ ចឹងរិតតែនឹកឃើញរឿង ដែលលោកគ្រូអោយអង្គុយ ជាមួយតុស្រីៗ តែសព្វថ្ងៃនេះ មិនដឹង ជានាងនៅទីណាទេ តាមពិតកម្របានដឹងដំណឹង ពីសិស្សរួមថ្នាក់ណាស់ ដោយសារសង្គ្រាម ថ្ងៃណាមួយប្រហែល ជាដាក់ផ្សាយក្នុង អិនធើណិត រកសាកមើល ខ្លាចឃើញ គ្រាន់បានប្រាជ សង្ឃឹមថានារីនោះនៅ ដោយសារតែនាង ជាកូនចៅចិនអ្នកមានគ្រាន់បើ ។ល។
    អរគុណក្មេងស្រែ ដែលបានដាក់ចំរៀងនេះ ចែកបងប្អូនស្តាប់ !

    • កាល​ពីប៉ុន្មាន​សប្តាហ៍មុន​ ខ្ញុំ​បាន​ជួបជុំ​នឹង​អ្នករៀន​នៅបឋមសិក្សា (ថ្នាក់ទី១) ប៉ុន្មាននាក់ដែរ, ឃើញ​ថា​ជជែក​គ្នា​ឡើងវ៉ែ! ហេសហេសហេស អរគុណបង

      • ក្មេងស្រែពូកែចាំមែន ថ្នាក់ទី១ ប្រហែលនៅតូចៗណាស់ មើលទៅ ។ ចំណែកយើង មានអាយុ១២-១៣ឆ្នាំហើយ ចេះប្រាជច្រើនណាស់ហើយ តុមួយអង្គុយគ្នាបីនាក់ យើងលោកគ្រូអោយអង្គុយកណ្តាលគេ ស្រីៗពីរនាក់អង្គុយសង្ខាង មួយកូនចិនអ្នកមាន ជាងគេក្នុងភូមិ និងម្នាក់ទៀតកូនខ្មែរ អ្នកមានដែរនៅក្នុងភូមិមួយទៀត ហើយមាននារី កូននាយទាហានម្នាក់ នៅក្នុងបន្ទាយក្បែរនោះដែរ ពួកគេរៀនពូកែជាងយើង តែពួកគេ ចូលចិត្តនិយាយជាមួយយើង ក្រៅពីនោះយើងមាន ពួកម៉ាកប្រុសៗបីនាក់ដែរ អង្គុយតុ ក្បែរគ្នា គឺជួរមុខដូចគ្នា មិត្រប្រុសៗសុទ្ធតែរៀនពូកែ លេខ១និង២រហូត តែយើងឡើង ចុះមិនទៀង លេខ១ម្តងម្កាល ភាគច្រើនលេខ២-៣ ហើយគេសុទ្ធតែចេញពីគ្រួសារ ដែលមានជីវភាពគ្រាន់បើ លើកលេងតែយើង ជាកូនសេកលោក មិនបាច់ថ្លែង ។

        កាលពេលនោះ មិនច្បាស់ថា យ៉ាងម៉េចទេ ដែលលោកគ្រូ អោយអង្គុយជាមួយស្រីៗ តែប្រហែលជាយើងពូកែប្រាជ ហើយនារីៗចូលចិត្តប្រាជជាមួយយើង ទើបដាក់យើង អង្គុយជាមួយស្រីៗ នេះជាអានុស្សាវរីយ៍មួយ ដែលយើងមិនអាច បំភ្លេចគ្នាបាន តែចៃដន្យ សង្គ្រាមបានបំបែកពួកយើង លុះដល់សង្គ្រាមចប់ ឆ្នាំ ៧៩ យើងបានជួបនារី ដែលកូនខ្មែរ តែនាងមិនហ៊ាននិយាយជាមួយយើងទេ ហើយយើងក៏មិនហ៊ានសួរនាងដែរ គ្រាន់តែងាក មើលនាង ហើយនាងទទូកន្លែង មិនបញ្ចេញមុខទេ តាមមើលប្រហែលជាខ្មាសច្រើនជាង ពីព្រោះជួបដោយចៃដន្យ ដើរតាមផ្លូវជាមួយគ្នា នាងក្រមុំហើយ យើងក៏កំឡោះហើយ តែកំឡោះក្រមុំនៅជនបទ មិនសាហាវដាក់គ្នាទេ ។ កាលពីឆ្នាំ ២០០៥ យើងបានជួបបង របស់នាងដែលនៅភូមិដដែល ក៏បានសួរនាំអំពីនាងដែរ តែនាងមានគ្រួសារនៅឆ្ងាយ សុខសប្បាយជាធម្មតាទេ ។

        កាលពីឆ្នាំ ៨៩ យើងបានទទួលសំបុត្រចំឡែក មួយច្បាប់ មកពីជំរុំជាយដែន ពីនាងកូនចិន ធ្វើអោយយើងរំភើបយ៉ាងខ្លាំង ដែលមិនគួរជឿងថា យើងបានដឹងដំណឹងពីគ្នាសោះ ជាពិសេសប្រទេស ដែលមានសង្គ្រាម កាប់សម្លាប់គ្នាអស់ បីលាននាក់នោះ អ្នកនៅរស់សុទ្ធតែជាអ្នកមានសំណាងហើយ! ក្នុងសំបុត្រមានរូបថតនាង… និយាយអំពីការសុខទុក្ខ ហើយសន្យាថានឹង ផ្ញើរសំបុត្រពេល ក្រោយទៀត តែពុំដែលឃើញ ដោយសារយើងប្តូរទីកន្លែងញឹកញាប់មើលទៅ ។ល។ ហើយមិត្រភគ្រប្រុសៗ មិនដែលបានទទួលដំណឹង ពីគ្នាសោះ ។

      • អូយ, ចង់​ស្រក់​ទឹក​ភ្នែក​ហើយ​នេះ ។ និយាយ​ពី​មិត្តភក្តិស្រីៗ, ធ្លាប់​ជួប​ចៃដន្យ​បាន​ពីរបីនាក់ដែរ សុទ្ធ​សឹង​តែ​អ្នករៀន​ជាមួយកាល​ពី​ថ្នាក់តូចៗ (១-៣ មិន​ថ្នាក់​បន្ទាប់​មក​ទៀត​ទេ ព្រោះ​ខ្ញុំ​ផ្លោះថ្នាក់​តែ​ឯង) ។ ជូបចៃដន្យ គេ​អ្នកចាំ​ខ្ញុំ តែ​ខ្ញុំ​មិន​ចាំ​គេ​ទេ ។ គេ​ហៅឈ្មោះ​ខ្ញុំ​ចំៗ តែ​ខ្ញុំ​បែ​ជា​ឡិងឡង់​រក​នឹក​និយាយ​អី​មិនចេញ​ព្រោះ​តែ​មិនដឹងអ្នកណា ទាល់​តែ​គេ​រំលឹក​ខ្លះៗ​ថា​រៀន​ជាមួយគ្នា ទើប​ចាំ​វិញ ។ ហេសហេសហេស​រលឹក​ពី​អតិតកាល​ក្មេងៗ​គួរ​អោយ​អស់​សំណើច​ណាស់ ។

  2. ក្មេងស្រែពូកែជីកកកាយមែន ។ បទស្នេហាជាតិនេះគួតែខ្មែរគ្រប់រូបបានចេះ ពិសេសគួរមានថតជាមនុស្សចាស់ច្រៀងហើយផ្សព្វផ្សាយទាំងជិតទាំងឆ្ងាយ ហើយលើសពីនេះទាំងជាតិក្បែរខាងឲ្យគេដឹងផង ។

  3. នេះជាបទប្រចាំជាតិយើង ហេតុនេះម្នាក់ៗត្រូវចេះ ។ ឥឡូវខ្ញុំកំពុងទន្ទេញហើយ ព្រោះអត់ទាន់ចេះទេ ដោយកាលនៅរៀនគេមិនទាន់បញ្ចូលក្នុងកម្មវិធីរៀន ។

  4. (ឱ!ព្រះភូមិរិទ្ឋិវង្សគង្គា) ពេលញ៉ុមរៀនគឺគេច្រៀង (ឱ!ព្រះភូមិរិទ្ឋិរង្សគង្គា)ទេ!
    តើមួយណាខុសមួយណាត្រូវ? តែញ៉ុមសួរទាហានចាស់ៗ គាត់ក៍ថា (ឱ!ព្រះភូមិរិទ្ឋិរង្សគង្គា) ដែរ! តែគាត់សរសេរ (ឱ!ព្រះភូមិរិតរង្សគង្គា)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s