ទស្សនៈ​អាផ្លយ៖ មិន​បាច់​មក​ក៏​បាន!

…អាឡូ​លោក​គ្រូ, ខ្ញុំ​ជា​តាណា៎លោកគ្រូ! ចា៎, ខ្ញុំ​ទៅ​រក​លោក​គ្រូ​កាល​ព្រឹក​ម៉ិញ​នោះ​អី? និយាយ​ចឹង​ខ្ញុំ​អោយ​លោក​គ្រូ​៣០​ហ្នឹង ខ្ញុំ​មិន​បាច់​ទៅ​ប្រលង​បាន​ឬ​អត់​លោក​គ្រូ?… តែ​ថា​ធីតា មិត្ត​ភក្តិ​ខ្ញុំ និយាយថា លោកគ្រូ​យក​តែ​ ២៥ ដុល្លារទេ ហើយ​មិន​បាច់​មក​ប្រលង​ទៀត​ផង ។… ថាម៉េច? ចឹង​ព្រឹក​ម៉ិញ​លោក​គ្រូ​យក​ពី​ខ្ញុំ ៣០ ហ្នឹង​គិត​ទាំង​ថ្លៃ​លុប​អវត្ត​មាន​ផង​ឬ? ចា៎​លោកគ្រូ ចឹង​ចាំ​ខ្ញុំ​ទៅ​ជួប​លោក​គ្រូ​ជូន ៥ ដុល្លារ​ទៀត ។ ចា៎… ជម្រាបលា…

នេះ​ជា​សម្តី​ពិត នៃ​ក្មេង​សិស្ស​សាលា​មធ្យម​សិក្សា​បឋម​ភូមិ​ម្នាក់ ដែល​ទើប​នឹង​ប្រលង​ឆមាស​ហើយ​ថ្មីៗ ។ គ្រាន់​តែ​​៣០ ដុល្លារ​ក៏​អាច​មិន​ទៅ​ប្រលង​បាន ហើយ​ថែម​ទាំង​ជាប់​ម្យែន​ទៀត ចឹង​នៅ​សល់​អី​ទៀត? នេះ​បឋម​ភូមិ, ចុះ​អា​ថ្នាក់ផ្សេងៗ?

មិន​អួត​រ៉េ, កាល​ផ្លយ​រៀន​តាំង​ពី​ថ្នាក់​ទី​មួយ រហូត​ដល់​អស់​ថ្នាក់, ឈរ​មិន​លោះ​ថ្ងៃ មិនលោះម៉ោងរ៉េ, មាន​អាឈរ ដោយ​សារ​អត់​ចេះ​ពេលគ្រូសួរ, ឈរ​ពេល​អត់​ចំលង​មេរៀន​ដាក់​សៀវភៅ, ឈរ​ពេល​ប្រលែង​គ្នា និយាយ​គ្នាលឺៗ ក្នុងថ្នាក់, តែ​មិន​ដែល​អោយ​របេះ​ម៉ាកាក់​ម៉ាសេន​ ដើម្បី​ធ្វើ​ម៉េច​អោយ​ជាប់ថ្នាក់ ធ្វើ​ម៉េច​អោយ​បាត់​អវត្តមាន រ៉េ!

ផ្លយ​អង្គុយ​ឆ្ងល់​ថា​ អោយ​តែ​យ៉ាងនេះៗ តើ​ក្មេង​ខ្មែរ​ជំនាន់​ក្រោយ មួយ​រយ​នាក់ នៅ​សល់​ប៉ុន្មាន​នាក់​ទៅ ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ហ្នឹង? បើ​ម្នាក់ៗ​សុទ្ធ​តែ​ដុះ​ដុង ពុករលួយ ពី​អាឡូវ​នេះ​ទៅ​ហើយ​ហ្នឹង?

Advertisements

26 thoughts on “ទស្សនៈ​អាផ្លយ៖ មិន​បាច់​មក​ក៏​បាន!

  1. នេះជាអំពើបំផ្លាញ វប្បធម៌-អរិយធម៌ខ្មែរ ពិតៗ បំផ្លាញធនធានមនុស្សខ្មែរ ត្រង់ៗតែម្តង ដើម្បីគេងាយស្រួលក្នុងការដែលគេគ្រប់គ្រង កាន់កាប់ប្រទេសជាតិខ្មែរ ដោយស័យប្រវត្ត ។ ហេតុអី្វបានជាក្រសួងវប្បធម៌ មិនមានការទប់ស្កាត់អីសោះចឹង ?

  2. និយាយទៅមោទនភាពខ្លួនឯងតែម្តង តាំងពីរៀនថ្នាក់តូច រហូតចប់មហាវិទ្យាល័យ រហូតដល់ពេលធ្វើការ ខ្ញុំរឿងឈប់គឺកំរណាស់ សឹងតែអត់តែម្តង (ខ្ចិលចំលងមេរៀន នឹងចង់ឃើញ ភ័ក្រអូនៗ )ឈឺទៅរៀនរហូតដល់គ្រូជូនមកផ្ទះក៍មាន ដែរ សូមសសើរថា ជាសិស្ស នឹង ជាបុគ្គលិក ល្អបំផុតហើយ ខ្ញុំធ្វើការស្រុកខ្មែរ ៥ឆ្នាំ អត់មាន call sick ទេ ។ ឯនៅស្រុកនេះ កុំថាសុំឈប់ បន់តែកុំអោយ អត់ការងារអោយធ្វើបានហើយ​ 😀

  3. អស្ចារ្យណាស់ហ្ន៎ ក្មេងសម័យនេះ ! ក្មួយខ្ញុំប្រឡងឆ្នាំនេះដែរ គាត់ប្រាប់ថាបើមិនឲ្យលុយគ្រូ​ទោះជារៀនពូកែ ហើយមិនដែលឈប់ក៏ដោយ តែអត់ឲ្យលុយគ្រូ ធ្លាក់ដដែលហ្នឹង !!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s