ទស្សនៈ​អា​ផ្លយ៖ សង្គ្រាម​លីនុច និង វីនដូ អុកឡុក​ពិភពគុន!!!

តើ​ជា​សង្គ្រាម​រវាង លីនុច និង វិនដូ មែនឬ​ដែល​កំពុង​តែ​អុកឡុក​វើត​ប្រេស​ជា​ភាសាខ្មែរ?

វា​មិន​តិច​ឆ្នាំ​ទៅ​ហើយ​រ៉េ ដែល​ លីនុច និង វីនដូ​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​មិន​ថា​តាម​ផ្លូវ​តុលាការ ឬ ផ្លូវ​ទីផ្សារ, ងងឹត ឬ ភ្លឺ តែ​គេ​ធ្វើ​បាន​ចំណេញ វា​ខុស​អី​ពី​អ្នក​ប្លុក​ដែល​គួរ​ណាស់​តែ​ជា​បងប្អូន​មិត្តភក្តិ ឬ យ៉ាង​ហោច​ណាស់​ក៏​ជន​រួមជាតិ​អ្នក​រៀន​មុខ​វិជ្ជា​អាយ​ធី​ដូច​គ្នា ដែល​បាន​លើក​យក​មក​វែក​ញែក​មតិ ចាប់​តាំង​ពី​ការ​ជជែក​គ្នា​លេង​សោះ មក​ក្លាយ​ជា​ជំលោះ ដៀមដាមឌឺដង រហូត​ដល់​មាន​ការ​ប្រកាស​មិន​តិច​ជាង​៥ ដែល​កំពុង​តែ​ធ្វើ​អោយ​កក្រើក​ពិភព​គុន វើតប្រេសភាសាខ្មែរ ។ លោក​ប្អូន​ខ្ចូច, ល្បង​ Killerx, ល្បង Khmerdl និងល្បង អាយស៊ែរម៉ាយ​វើល​អ៊ើយ ល្មម​ចប់​ត្រឹម​ហ្នឹង​បាន​ហើយ! វា​គ្មាន​អ្នក​ត្រូវ គ្មាន​អ្នក​ខុសរ៉េ! អ្នក​គិត​ថា​ខាង​ណា​ល្អ ក៏​ប្រើ​ខាង​ហ្នុង​រ៉ូវ! ក៏​ប្រឹង​អភិវឌ្ឍន៍​ខាង​ហ្នុង​រ៉ូវ! តាម​បទ​ពិសោធន៍​ខ្ញុំ​ប្រើ​វីនដូ​តាំង​ពី វីនដូ ៩៥ មក​ដល់​ វីនដូ ៧ នេះ​ទៅ​ហើយ ញ៉ុម​ពេញ​ចិត្ត​ច្រើន​ជាង​លីនុច តែ​ញ៉ុម​មិន​មាន​និន្នាការ​ណា​ទៅ​បន្ទុច​បង្អាក់​ក្នុង​ការ​អភិវឌ្ឍន៏​របស់​លីនុច​ដែរ ។

បើ​កាលណា មនុស្ស​មាន​និន្នាការ មាន​ទំនោរ​ទៅខាង​ណា​ហើយ ការ​និយាយ​ដែល​ខុស​ពីគោលគំនិត​នោះ សុទ្ធ​តែ​ត្រូវ​មើល​ឃើញ​ថា​ខុស​ទាំងអស់ហ្នឹង! តែ​បើនិយាយ​អោយ​ដល់រ៉ូវ សំដី​ខាង​អ្នក​លីនុច​រាង​ធ្ងន់​ធ្ងរតិចហើយ!

មូន​អូអេស គ្រាន់​តែ​យក​របស់​គេ​មក​ពាក់​ឈ្មោះ​ខ្មែរ?

ហេហ៎! បីបួន​ជំនាន់​មក​ហើយ តាំង​តែ​ពី​ការ​អភិវឌ្ឍន៍​តែ​ម្នាក់​ឯង រហូត​មក​ដលើ​បង្កើត​ជា​ក្រុម បណ្តុំ និង ក្លាយ​ជា​សហគមន៍​ដែល​មាន​អ្នក​គាំទ្រ អ្នក​ស្ប៉ុនស័រ ដែល​គិត​មក​ត្រឹម​ថ្ងៃ​នេះ ឃើញ​ថា​អូអេស​១​នេះ អភិវឌ្ឍន៍​មក​ក៏​ច្រើន​ហើយ​ដែរ មិន​មែន​ត្រឹម​តែ​ការ​បក​ប្រែ​នូវ​ផ្ទាំង​ប្រើ​ប្រាស់​ជា​ភាសាខ្មែរ​នោះរ៉េ! ដូច្នេះ យើង​មិន​អាច​និយាយ​បាន​ថា មូន​អូអេស​គ្រាន់​តែ​ពាក្យ​ឈ្មោះ​ខ្មែរ​នោះដែរ ។ អ្វីៗ​គឺ​តែង​តែ​មាន​ការ​ចាប់​ផ្តើម​ដំបូង ចឹង​អ្វី​ដែល​ចាប់​ផ្តើម​ដំបូង​តែង​តែ​មិន​ល្អ​ភ្នែក មិន​ល្អ​មុខ តែ​ចឹង​ឯង!

លួច

មើល! អ្នក​ដែល​បាន​មក​ទីនេះ មក​អាន​អត្ថបទ​មួយ​នេះ មាន​អ្នក​ណា​ខ្លះ​ដែល​ហ៊ាន​និយាយ​ថា​មិន​ដែល​ធ្លាប់លួច? នរណា​ខ្លះ​ដែល​និយាយ​ថា តាំង​ពី​តូច​មក​ប្រើ​អ្វី ចង់​បាន​អ្វី ស្អីៗ​សុទ្ធ​តែ​មិន​លួច? យ៉ាង​ហោច​ណាស់​ក៏ធ្លាប់​លូច​ស្រឡាញ់​ដែរ​មិន​ចឹង? ម៉េច​ក៏​អាច​យក​ពាក្យ​នេះ​ទៅ​ប្រើ​ក្នុង​ការ​ឌឺដង បន្តុះ​បង្អាប់​បានរ៉ូវ? ការ​ចែក​រំលែក​មិន​មែន​ជា​រឿង​មិន​ត្រឹម​ត្រូវ​រ៉េ តែ​ប្លុក​លោក​បង អាយស៊ែម៉ាយ​វើល ត្រូវ​បាន​បិទ​ក៏​ព្រោះ​តា​ប្លុក​គាត់​ចែករំលែក​បើក​ចំហរ​ខ្លាំង​ពេក ។ នោះ​ហើយ​ជា​បញ្ហា! យ៉ាងណាៗ ក៏​សូម​ស្ងាត់​ទាំង​អស់​គ្នារ៉ូវលោក!

បើ​ថា​មិន​ចេះ​សម្រួល​គ្នារ៉េ ណាត់​គ្នាជួបគ្នា​នៅ​កន្លែង​ផឹកស៊ី​យក​ផ្លយ​ជា​អាជ្ញាកណ្តាល​រ៉ូវ អោយ​តា​មាន​ប៊ីយែ និង​សាច់ក្លែម ដឹង​តា​ត្រូវ​គ្នាតាម្រ៉ង!

សាមគ្គីរួមញាតិ ជាតិថ្កើងថ្កាន!

អាន​ផង​ដែរ

Advertisements

63 thoughts on “ទស្សនៈ​អា​ផ្លយ៖ សង្គ្រាម​លីនុច និង វីនដូ អុកឡុក​ពិភពគុន!!!

    • និយាយ​ពី​រឿង​លួច​គេ​ម​ក​ប្រើ បើ​និយាយ​ពី​ក្រម​សីលធម៌​គឺ​វា​ខុស មិន​ចាំបាច់​គេ​ប្រាប់​ក៏​យើង​គង់​ដឹង​ខ្លួន ។ និយាយ​ពី​ច្បាប់​វិញ​គឺ​រឹត​តែ​ខុស​ទៅ​ទៀត ។ រាល់​គ្នា​ស្អប់​ណាស់​ចោរ​លួច​ចោរ​ឆក់ ដែល​លួច​របស់​យើង ឬ​បង​ប្អូន​យើង តែ​បែរ​ជា​ស្រលាញ់ និង​ជម្រុញ​ចោរ​ដែល​លួច​មក​ឲ្យ​យើង​ទៅ​វិញ ។ មិន​ខុស​អី​ពី​អ្នក​ដែល​ស្អប់​អំពើ​ពុក​រលួយ ដែល​ដល់​កូន​ខ្លួន​ចង់​តែ​ឲ្យ​ចូល​ធ្វើការ​កន្លែង​ខ្លាញ់ ។

      ខ្ញុំ​យល់​មក​ពី​ក្រ​ទើប​លួច​គេ តែ​លួច​គេ​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ទេ? ឲ្យ​តែ​នៅ​បន្ត​លួច​គេ គឺ​ក្រ​តាំង​ពី​ឪ​រហូត​ដល់​កូន ព្រោះ​កូន​ឯ​ណា​នឹង​គិត​ថា​ខំ​រក​ស៊ី​ត្រឹមត្រូវដើម្បី​មានបាន បើ​ឪ​លួច​គេ​ស្រួល​យ៉ាង​នេះ ។ តើ​កូន​ឯណា​នឹង​គិត​ខំប្រឹង​អភិវឌ្ឍន៍ បើ​ឪ​គេ ឪ​ឯង​លួច​គេ​តា​ទាំងអស់ ។ តើ​កូន​ឯណា​នឹង​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ​ស្រាវជ្រាវ បើ​ឃើញ​ឪ​ម្ង៉ៃ​លួច​តែ​គេ ។

      ខ្ញុំ​សោកស្ដាយ​ដែល​ថា អ្នក​ដែល​ចំណាយ​លុយ​រៀន អាយធី ដល់​ទៅ បួន​ប្រាំ​ឆ្នាំ បែរ​ជា​នាំ​គ្នា​និយាយ​ថា លួច​គេ មក​ប្រើ​ល្អ ហើយ​ថែម​ទាំងចែក​ចាយ​គ្នា​ដោយ​មិនមាន​ការ​អៀន​ខ្មាស់ ។ សំខាន់​គឺ​មិនមែន​លួច​ដោយ​ផ្ទាល់​ទៅ​ទៀត គឺ​លួច​របស់​ដែល​គេ​លួច​ហើយ ។

      មាន​អ្នក​ខ្លះ​ថា​ខ្លួន​ពូកែ​លួច សួរ​ថា​លួច​បាន​អី​ខ្លះ? លួច​របស់​ដែល​គេ​លួច​ហើយ​ហ្នុង? បើ​ពូកែ​មិន​ធ្វើ​ឲ្យ​ល្បី​ដូច GeoHot.Us iPhone និង PS3 hacker ទៅ?

      អាយធី​ចូល​មក​ស្រុក​ខ្មែរ​ដូច​យូរ​ដែរ​ហើយ គិត​ទៅ​ជាង ១០​ហើយ តែ​បើ​និយាយ​ពី​សមិទ្ធផល​សឹង​ថា​គ្មាន សូម្បី​តា​ពុម្ព​អក្សរ​យូនីកូដ ក៏​ស្ថិត​នៅ​ក្រោម​ការ​ជ្រោមជ្រែង​របស់​បរទេស ព្រោះ​ម្នាក់ៗ​គិត​ថា ខំ​ធ្វើ​អី​ហ្អា ម៉ា​គង់​តែ​គេ​ឲ្យ​ជំនួយ​ គង់​តែ​គេ​ជួយហ្នឹង? ទៅ​ភ័យ​ខ្លាច​ដាច់​ពោះ​ធ្វើ​អី លួច​តែ​គេ​ក៏​បាន​ប្រើ​ដែរ ។

      វិបសាយ​ខ្មែរ​មាន​ច្រើន​ណាស់ បើ​មិន​និយាយ​ពី​ព័ត៌មាន​ចាប់​រំលោភ ឆក់​ប្លន់ គ្រោះថ្នាក់​ចរាចរ គឺ​លួច​របស់​គេ​យក​មក​ចែកចាយ​បន្ត សួរ​ថា​ធ្វើ​អញ្ចឹង​មាន​ប្រយោជន៍​ឬ?

      សង្ឃឹម​ថា​មាន​តែ​ខ្ញុំ​ទេ​ដែល​ឆ្គួត​ម្នាក់​ឯង​និយាយ​ដូច​នេះ…

      • evannak បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​ធ្លាប់​បាន​ទាស់​ពាក្យ​សំដី​ខ្លះៗ​និង​ខ្ញុំ​ដែរ។​ តែ​មិន​នឹក​ស្មាន​ថា​លើក​នេះ និយាយ​ត្រូវ​ចិត្ត​ខ្ញុំ​តែ​ម្តង។

      • ពួកយើងអត់បាននិយាយថាវណ្ណះឆ្កួតឯណា វណ្ណះតើថាខ្លួនឯងឆ្កួតនោះ នោះជាពាក្យខ្លួនឯងរ៉េ ខ្ញុំអត់បានធានារ៉េ តាមតែការយល់ខ្លួនឯងចុះ ថាឆ្កួតក៏បានថាជាក៏បាន អត់មានអ្នកដឹងតវ៉ាអីរ៉េ ព្រោះគ្មានអ្នកដឹងពីខ្លួនឯងជាងអាត្មារ៉េ 😀 មិនបាច់ខឹងដល់ប៉ុណ្ណឹងពេករ៉េ អត្ថបទនេះមិនមែនស្តីពី ការលួចឯណា ? ពាក្យថាលួចនោះ មិនមែនតែលួចរបស់របររ៉េ គឺលួចចំណេះវិជ្ជា រៀនបានខ្លះ ដាក់ចែកគ្នារៀនខ្លះ បើមិនលួចចំណេះនោះ អាចចេះដោយឯងៗ បានរ៉េ ? ធ្វើអោយល្បី ? មិនអាចយកក្រូចទៅប្រៀបធាបនឹងផ្លែល្ហុងឯណាបាន ? iPhone, Geo, PS3 ត្រូវការអ្នកឌីសាញ ប្រូក្រាម នឹងលេខកូដ សម្ងាត់ ។ អាយ ធី (IT) ស្រុកខ្ញុំឯណេះ បានតែត្រឹមតម្លេើង ប្រូក្រាម ជួលជុល បន្តិចបន្ទួចនោះអី អត់មានការពិសោធន៍ ខាងសសេរកូដ ឌីសាញ វែកញែកខ្មោចយអី បើចង់ដឹងច្បាស់ មិនត្រូវប្រើពាក្យ អាយ ធី ៗ (IT) បើប្រៀបធាបជាមួយស្រុកខ្ញុំនេះ អាយ ធី អន់ណាស់ ។ អាយធី បានត្រឹមតែដម្លើងប្រូក្រាម ដាក់ឌីវីឌី ចូល បន្លែមរ៉ែម(Installing Ram ,Upgrade, ធ្វើអោយអិនធើនិត មានដំណើរការដើរលឿន តែ ប៉ុណ្ណឺង ) ស្រុកនេះសូម្បី តែ កូនក្មេងអាយុ ១៥ ឆ្នាំ ក៏ វាធ្វើបានដែរ !​ អាចឹងបានស្រុក ឆ្កួតនេះ មិនសូវប្រើពួក អាយធី សីុអំបិល ហ្នឹង ! កូនចៅ ថៅកែ អាចធ្វើបាន ដោយមិនបាច់ចាំចំណាយលុយច្រើនប្រើវាផង ! ទិញតែការ៉ែមកី អោយវាម៉ាដើមវ៉ៅ វា ធ្វើអោយរាប់ម៉ោង !

        ខ្ញុំមិនហ៊ានមើលងាយខ្មែរថាខ្មែរអន់ ខ្ញុំយល់ថា ការលួចរបស់របរខុសគ្នាពីការលួចចំណោះវិជ្ជា បើស្រេកឃ្លានមានម្ហូបចែកជូនហើយ កំពុងតែកូពោះគ្រូកៗ នៅដេកចាំគេបញ្ចុក ឬ ក៏នៅ សួរខ្លួនឯងថា តើអញត្រូវការនៅម្ហូបនេះរ៉េ បើអញលួចសីុប្រាកដជាខុស អាចឹងមានតែដេកមាត់ស្ញេញ ដាច់ពោះស្លាប់ទៅអាចឹង ? តែណោះហើយនិយាយតទៅទៀតក៏មិនអាចកែនៅអីដែលកើតមានឡើងវិញដែរ ។ តែ ខ្ញុំគ្រាន់តែចង់ប្រាប់ថាអ្វីដែលយើងម្នាក់ៗគិតថាខុស ឬ ត្រូវនោះ អាស្រ័យទៅលើការយល់ឃើញរបស់យើងម្នាក់ៗ ។ ពាក្យ ភាសា អងគ្លេស បាននិយាយថា ” You can’t make the horse drink water, if it dont want to ” សូមអភ័យទោសចំពោះអ្នករាល់គ្នាបើមានទើសខុសពាក្យសំដី មិនត្រូវប្រកាន់ បន្ទោសវើតប្រេសបានត្រូវ ព្រោះថាបើវើតប្រេសយកលុយដើម្បីសាងសង់ភូមិនៅទីនេះ ប្រហែលគ្មានពាក្យសំដីទាំងនេះរ៉េ ត្រូវរ៉េ ? 😀

  1. គ្រាន់​តែ​មាន​អារម្មណ៍​ថា យើង​មិន​មែន​កំពុង​មើល​សង្គ្រាម​រវាង​កម្មវិធី និង កម្មវិធី​ទេ តែ​កំពុង​ឈរ​មើល​សង្គ្រាម​រវាង​ចំណង់​ចំណូល​ចិត្ត​មនុស្សម្នាក់ និង ម្នាក់​ផ្សេង​ទៀត ។

  2. តាមពិតទៅលីនុច និង វីនដូ ល្អម្យ៉ាងម្នាក់
    តែគ្រាន់ វីនដូ មានគេប្រើច្រើនជាងប៉ុន្នឹង.
    តើកូនខ្មែរដែលរៀន អាយធី ចាំបាច់អីឈ្លោះ
    ប្រកែកគ្នា.
    ឥឡូវនេះខ្ញុំប្រើវីនដូ ៧ តែបើថ្ងៃក្រោយ វីនដូ ៨ មក
    ទៀតខ្ញុំនិងប្រើ វីនដូ ៨.ដូចនេះ លីនុច ហាក់នៅឆ្ងាយណាស់.

  3. និយាយ​រឿង​ពី​ថា​លួច (ប្រហែល​ជា​ធ្ងន់​បន្តិច​មែន) គួរ​តែថា ប្រើ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់ នោះ​បែប​ជា​គ្មាន​អ្នក​ណា​ជៀស​ផុត​ទេ។ សុំ​បី​តែ​មើល​ចំរៀង តាម​យូទូប (ជាទូទៅ​គឺ​ចំរៀង​ខ្មែរ) ក៏​មិន​គប្បី​នឹង​អ្នក​ផលិត​និង​​អ្នក​ចំរៀង​ទៅ​ហើយ។​ សុំ​មិន​និយាយ​ដល់​រឿង​ចំរៀង​លួច​ពីគេ​នោះទេ។ គ្រាន់​តែ​ជា​ឧទាហរណ៏

    ខ្ញុំ​ក៏​បាន​ចូល​រួម​ពាក្យ​សំដី​ជាមួយ​គេ​បាន​ច្រើន​ដែរ។ តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ គឺ​ថា បើ​យើង​យក​របស់​គេ​មក​ប្រើ​ដោយ​មិន​គោរព​សិទ្ធ​ម្ចាស់​គេ​នោះ​គឺ​ខុស​ហើយ ហើយ​ត្រូវ​ដឹង​ថា​ខុស។ មែន​ហើយ ម៉ាស្រុក​គេ​ប្រើ​អញ្ចឹង​ទាំង​អស់ ហេតុ​អី​ចាំ​បាច់​ទិញ? ពាក្យ​នេះ គឺ​ត្រូវ​ហើយ តែ​មិន​ដឹង​ត្រូវ​ចំ​កន្លែង​ណា កន្លែង​ខុស ឫ​កន្លែង​ត្រូវ។

    រឿង​ខ្មែរ​ប្រើ​វីនដូ​ក្រេក មិន​មែន​ថា​មីក្រូសូស​មិន​ដឹងទេ តែ​ប្រហែល​ជា​គេ​​អាណិត​​។ ខ្ញុំ​ចេះ​តែ​នឹក​ឃើញ​ដល់​អ្នក​ដែល​បង្កើត khmer unicode (មិន​និយាយ​ដល់​​ការ​បង្កើត​កម្មវិធីទេ ព្រោះ​វា​ខុស​គ្នា) ពេល​ដែល​មាន​បញ្ហា​ពេល​ដាក់​បញ្ចូល​ក្នុងវីនដូ បាន​សុំ​អោយ​មីក្រូសូស​ជួយ។ តែ​គេ​ថា គេ​ជួយ​យើង​បាន​ត្រឹម​ប៉ុណ្ណឹង​ទេ ស៊ីឌី​មួយ ត្រឹម​១​ដុល្លា គេ​មិន​អាច​ធ្វើ​អ្វី​លើស​ណឹង​ឡើយ។

  4. សួរថាអ្នកណាមិនធ្ាប់លួច ? បើមិនលួចមេចអានអត្ថបទនេះដាច់អាចុះ ? iPad,iPhone,PC អត់មានដាក់អក្សរខ្មែរមកជាមួយរ៉េ ។ លួចមានច្រើនយ៉ាង លួចគេទាន់ លួចគេឃើញ អាហ្នឹងហៅថាលួច លួចគេអត់ឃើញ លួចគេអន់ទាន់អាហ្នឹងហៅថាខ្ចី ! ព្រោះខ្ចីមិនដឹងងៃណាសងវិញ ។ បើនិយាយពីលួចខ្ញុំនឹងហើយ ស្តេចលួចនោះ ! 😀 ទៅបារម្ភអី គ្រាន់តែសសេរ អោយគេសសេរទាល់តែហើមម្រាមទៅ មិនមែនម្រាមក្មេងស្រែឯងណា ចាំតែអានហើយសើចវ៉ៅបានហើយ ! ចំពោះអ្នកមានលុយទិញៗចែកខ្ញុំប្រើផង បើមិនចង់អោយខ្ញុំលួច មិនថាអាចឹង ?

    • ហេហេ! ល្បងចិត្តដូចញ៉ុមម៉េស! បងឯងមើល មានអ្នកណាខ្លះគេថា ញ៉ុមនឹងលួច គេ…. ហើយយកមកចែករំលែកនឹងខុសដែរ! ឃោឃៅទៀតនោះ សុទ្ធតែឲ្យញ៉ុមនឹងទទួលថា ខ្លួនឯងខុសទៀត! ដល់ពេលចឹងទៅយាយម៉េចទៅ បង? បងសាកមើល ទីនេះ ហិហិ គេថាឲ្យញ៉ុមហ៎!

    • ហ្នឹង! ចឹង​ស្អែក​សុំ​ខ្ចី​អា​អាយផេត ដែល​លួច​(អ៎ខ្ចី) ហែកគុក ហើយ​ដាក់​អក្សរខ្មែរ​ហ្នឹង​ប្រើ​ម៉ាជីវិតម៉ោ! ហេសហេសហេស
      បើ​អារឿង​កុំ​ខ្វល់ ចាំ​តាមើល​គេឈ្លោះគ្នា ហើយ​សើច​ហ្នឹង ចេះ​តា​ធ្វើ​មិនរួច ។ មិនដឹង​អាម៉េច, មិន​មែន​សាច់​កម្ម ទាល់​តា​យក​មុខ យក​មាត់​ទៅរង ទៅ​អោយ​គេ​ជេរ​លេង​បាន​នៅសុខរ៉េ តែ​មិន​ដឹង​អាម៉េច ចេះ​តា​ចង់​ធ្វើ​អ្នក​សម្របសម្រួល​ព្រោះ​ក្រែង​ចំណេញ​សាច់ក្លែម និង​អាកាសាហាវ! ហេសហេសហេស

  5. ញ៉ុម​បញ្ចប់​យូរ​ហើយ! អីៗ លុប​ខ្ទេច​ខ្ទី​អស់​ហើយ។ គិត​ចុះ​គិត​ឡើង គ្មាន​ប្រយោជន៍​សោះ, ឈ្លោះ​ធ្វើ​អី បើ​យក​របស់​គេ​មក​ប្រើ? មិន​មែន​របស់​ខ្លួន​យើង​បង្កើត​ផង​ហ្នឹង!។!! មិនចឹង? បើ​ឈ្លោះ​ឈ្នះ ខាង Linux ឬ Microsoft គេ​ឲ្យ​លុយ​យើង​ដែរឬ? ចឹង​ខ្ញុំ​លុប និង បញ្ចប់​យូរ​ហើយ។ ខ្ញុំ​អត់​ចង់​និយាយ​អី​ច្រើន​ទេ ព្រោះ និយាយ​ច្រើន ខុស​ច្រើន។

    សូម​អរគុណ! 😀

    • ចឹង​ហើយ​បាន​តាថា, គេ​ឈ្លោះ​គ្នា គេឈ្នះ​បាន​លុយ, យើងឈ្លោះគ្នា, ឈ្នះ​បាន​មុខខ្លាញ់ (ដែល​តាម​ពិត មិន​ប្រាកដ​ថា​ឈ្នះផងម្តឹង) ចាញ់​បាន​មុខជូរ (លួចជេរ​ពីក្រោយខ្នង) ដល់​តា​ចឹង អត់​មាន​ចំណេញ​អីផង! ប្រើចេះតាប្រើរ៉ូវ, លីនុចល្អ ប្រើលីនុច, វីនដូល្អ ប្រើវីនដូ ។ អ្នកណាហ្រ្វី (រឺ ត្រូវលួច) ក៏ប្រើ​អ្នកហ្នឹង អោយ​តា​ប្រើ​បាន ។

  6. បើ​តាម​ទស្សនៈ​ព្រះពុទ្ធ​ហៅ​ថា អវិជ្ជា (មោហៈ) ។ បើ​គេ​​គេច​ឲ្យ​ផុត​ពី​អវិជ្ជា​នេះ​បាន គេ​នឹង​យល់​ថា អ្វីៗ​សុទ្ធ​តែ​ប្រកប​មក​ដោយ​ហេតុ និង ផល​របស់​ខ្លួន ។ គួរ​សាង​សេចក្ដី​សុខ​សន្តិភាព​សម្រាប់​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​​ងាក​មក​រក​ត្រូវ​វិញ​មិន​ខាន ។

    ឧទាហរណ៍៖ ចោរ​ដែល​លួច​ប្លន់​សម្លាប់​មនុស្ស​សាហាវ​យ៉ាង​ណា ក៏​មិន​យល់​ថា​ខ្លួនឯង​ធ្វើ​អំពើ​នេះ​ខុស​ធ្ងន់​ឡើយ បែរ​ថែម​រឹតតែ​សប្បាយ​ខ្លាំង​ឡើង បើ​បាន​លួច​ប្លន់​កាន់តែ​ច្រើន ។ លុះ​បើ​គេ​ប្រើ​សតិ​បញ្ញា​របស់​គេ​គិត​ហេតុផល ប្រៀបធៀប​ឲ្យ​រួច​ផុត​អំពី​អវិជ្ជា​នោះ ស្គាល់​ថា​អំពើ​នោះ​ជា​អំពើ​អាក្រក់​ប្រាកដ នឹង​នាំ​គេ​ទៅ​រក​សេចក្ដី​វិនាស ធ្លាក់​នរក​អវាចី​ នោះ​គេ​នឹង​មាន​វិប្បដិសារី បែរ​ត្រឡប់​មក​សាង​អំពើ​ល្អ​វិញ​មិន​ខាន ។

    សូម​យក​ព្រះពុទ្ធ​​ជា​សតិ​បញ្ញា​ត្រិះរិះ​រក​សេចក្ដី​ពិត ។

  7. មើល​អ្នក​ប្រើ​ប្រាស់​គេ​នាំ​គ្នា​ច្រួល​ច្របល់​រឿង វិនដូ និង លីនុច។ ម្ចាស់​គេ​នៅ​ស្ងៀម​អោយ​យើង ក្រេក មក​ប្រើ​គេ​មិ​ន​មាត់​ទេ​។ ចំណែក លីនុច គេ​ព្យាយាម​បង្ហាញ​ស្នាដៃ​របស់​គេ​។​
    ចំណែក​យើង​នេះ​គ្រាន់​តែ​ជា​អ្នក​​ប្រើ​ប្រាស់​សោះ ចាំ​បាច់​ទៅ​ឈ្លោះ​គ្នា​ដែរ ហា​ហា

  8. ពេញចិត្តត្រង់នេះ “បើ​ថា​មិន​ចេះ​សម្រួល​គ្នារ៉េ ណាត់​គ្នាជួបគ្នា​នៅ​កន្លែង​ផឹកស៊ី​យក​ផ្លយ​ជា​អាជ្ញាកណ្តាល​រ៉ូវ អោយ​តា​មាន​ប៊ីយែ និង​សាច់ក្លែម ដឹង​តា​ត្រូវ​គ្នាតាម្រ៉ង!”
    តែទាល់តែអជ្ញាកណ្តាលហ្នឹង ចេញលុយ!! ហាសហាស

  9. ហាស ហា របស់ឡាអរ ត្រូវតែ ផ្សព្វផ្សាយ
    ហាស​ ហា របស់អន់​ត្រូវ​តែរុញ អោយ​បានលឿនទើបទាន់គេ
    តើត្រូវរុញអ្នកណា បើគេទៅដល់ណាណីហើយ???

    • របស់​អន់​ត្រូវ​តែ​រុញ, បើ​រុញ​វា​នៅ​តែ​ទៅ​មុខមិនរួច តែ​យ៉ា​ងហោច​ណាស់ ១​សង់​ទីម៉ែត្រ​ក៏ទៅមុខ, បើ​យើង​មិនរុញ សោះ ឬ ទាញ​វា​នោះ វា​នឹង​មិន​ទៅ​មុខសោះ ឬ មាន​តែថយ​ក្រោយ ត្រូវ​ទេ?

      • បើរុញវាមិនចូល ត្រូវដកចេញហើយរុញម្តងទៀត ! ស្អីគេរុញទាញៗ ហ្នឹង ? 😀 ជ្រៅៗពេកធ្វើមេចក្មេងយល់រ៉ៅ ? ហាស់ ហាស់

  10. ឥឡូវ​បញ្ឈប់​ត្រឹម​ហ្នឹង​បាន​អត់? អ្នក​ដែលលួច​អី​នោះ គង់​តែ​ដល់​ពេល​ដឹង​ខ្លួន​ទេ។ យើង​កុំ​ទៅ​និយាយ​នាំ​តែ​ក្ដៅ​ក្រហាយ​ស្លឹក​ត្រចៀក​អី។ តាំង​ចិត្ត​ឲ្យ​ស្ងប់ បង្រៀន​មនុស្ស​តាម​ធម៌​ត្រជាក់។ បើ​គេ​មិន​ស្ដាប់ បន្ត​ឲ្យ​គេ​ធ្វើ​ទៅ គង់​តែ​ដល់​ពេល​គេ​ដឹង​ខ្លួន ដឹង​ប្រឹង​ទេ។

  11. របស់ហ្រ្វីគេគ្មានអីត្រូវលួចទេ តែអារបស់គិតលុយវិញ បើមិនលួចខ្លះធ្វើម៉េចនឹងអាចចែកចាយ ដល់អ្នកដែលគ្មានលុយទិញវាបានទៅ!
    មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានលុយទិញវាទាំងអស់នោះទេ នៅស្រុកគេលួចជាងយើងរាប់​រយដងឯណោះ ប៉ុន្តែគេមិនដែលឈ្លោះប្រកែកគ្នាអីដល់ថ្នាក់ហ្នឹងទេ បើសិនជាមាននិន្នាការ បែរខាងណាហើយ យើងតែងតែកាន់ជើងអ្នកនោះ នេះមិនខុសអីពីគណបក្សនយោបាយ ដែលតែងតែប្រឆាំងគ្នា ហើយពេលខ្លះបែរមកណាត់គ្នាផឹកស៊ីលួចលាក់ម្ដងម្ដាលឡើយ។
    កាលដែលយកឯកសារមកចែកចាយនេះ គឺ គ្រាន់តែចង់យកអ្វីដែលមានប្រយោជន៍ រឺជាតំរូវការម្នាក់ៗ ដែលចង់បាន បើសិនជានិយាយថា កម្មវិធីនោះ Perfect ទាំងស្រុង ចឹងគេចាំបាច់ធ្វើការ Update ថែមទៀតធ្វើអី នរណាមិនចង់បានរបស់ហ្វ្រី តែរបស់ហ្វ្រីពេល ខ្លះក៏មានកំរិតដែរ ចំនែកឯរបស់គិតលុយវិញគេធានា រឺមានបទដ្ឋានមួយដែលបានកំរិត។
    និយាយរួម ប្រើមួយណាក៏មិនសំខាន់ដែរ សំខាន់នោះគឺ ឲ្យតែការងារយើងទៅមុខ មិនរអាក់រអួលទៅគឹស្រេចទៅហើយ ចាំបាច់ឈ្លោះគ្នាធ្វើអី។

    ខ្ជិលនិយាយច្រើន នាំតែគេថានិយាយឥតបានការ ហ៊ើយ!

  12. មើល​អ្នក​ អាយ​ធី វែក​ញែក​គ្នា​ល្អ មើល​ណាស់ណ៎។ សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ចេះ ខ្ញុំ​អត់​ស្គាល់​ លីនុច​ទេ ខ្ញុំ​ស្គាល់​តែ​ វិនដូ​ ព្រោះ​នរណា​ៗ​ក៏​គេ​ស្គាល់​ដែល។ បើ​មាន​របស់​ល្អ ហើយ​ប្រើ​សិន​ទៅ ស្រុក​ខ្មែរ​រឿង​លួ​ចចម្លង​កម្ម​សិទ្ធិ​បញ្ញា​គេ​ វា​ក្លាយ ជា​រឿង​ធម្មតា​ទៅ​ហើយ។ ខ្ញុំ​និយាយ​ចឹង​អាច​មាន​អ្នក​និយាយ​ថា​ ខ្ញុំ​នឹង​ជំរុញ​ឲ្យ​បន្ត​រ​មាន​ការ​លួច ប៉ុន្តែ​សុំ​និយាយ​ថា​បើ​យើង​គ្មាន​លទ្ធភាព​ទេ​ប្រើ​សិន​ទៅ ព្រោះ​ម្វាស់​គេ​ក៏​មិន​ថា​អី​ដែរ។

  13. ខ្ញុំថាបើកើតកូន Linux ទៀត​មិនដឹងថា​ត្រុវកា​មេដោះប៉ុន្មានទេស៎
    បើយកមេដោះទាំងអស់​យក​មក​មើលតែកូន​មួយទៅគឺល្អជាង
    មានន័យថា មួល ក SUSE ចោល ទុកលុយទិញម្សៅទឹកដោះគោអោយ Moon វិញ

    • ចង់​យ៉ាង​ចឹង​ក៏​បាន, តែ​ថា​ ក្រែង​នៅ​មាន​អ្នក​គាំ​ទ្រ SUSE ចឹង​ហើយ ខ្ញុំ​នៅ​តែ​និយាយដដែល, គាំទ្រ​អី ប្រើ​ហ្នឹង​រ៉ូវ! តាម​សណ្តាន​មនុស្ស គេ​មិន​សូវ​ខ្វល់​រឿង​តម្លៃ ឬ អត្ថប្រយោជន៍​ប៉ុន្មានរ៉េ បើ​របស់​នោះ​វា​ត្រូវ​ចិត្ត ដូច​ទូរស័ព្ទ iPhone 4 និង ណូគា​អិន​ចុច​ពិល​ចឹង!

  14. ខ្ញុំ​គិត​ថា មក​ពី​អ្នក​ផ្សព្វផ្សាយ​លីនុច​នៅ​ស្រុក​ខ្មែរ នៅ​ស្ទើរ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង អ្នក​ប្រើ​លីនុច និង​វីនដូ ។ ហេតុ​អ្វី​ក៏​ត្រូវ​ទៅ​ខ្វល់ និង​អូស​ទាញ​គេឲ្យ​មក​ប្រើ​របស់​ដែល​គេ​គិត​ថា​អន់ និង​មិន​ល្អ?

    គោល​បំណង​នៃ​ការ​ណែនាំ លីនុច នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​មិនមែន​អូសទាញ​អ្នក​ប្រើ​វីនដូ ឲ្យ​មក​ប្រើ​នោះ​ទេ តែ​គឺ​សម្រាប់រំលាយ​រនាំង​ភាសា​ដែល​ថា មនុស្ស​គ្រប់​អាច​ប្រើ​កុំព្យូទ័រ​បាន​ដោយ​មិន​ទាមទារ​ឲ្យ​ពួក​គាត់​ចេះ​ភាសា​អង់គ្លេស​នោះ​ទេ ។ ហើយ​មនុស្ស​ទាំងនោះ​មាន​ដូច​ជា មន្ត្រី​រាជការ​ចាស់ៗ និង​ក្មេង​ជំនាន់​ក្រោយ នៅ​ថ្នាក់​វិទ្យាល័យ​ជា​ដើម ។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​គឺ​តម្រូវ​ការ​របស់​ពួក​គាត់​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​កិច្ចការ​ការិយាល័យ មើល​ព័ត៌មាន​តាម​អ៊ីនធឺណិត ផ្ញើរ​សារ​តិច​តួច​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​ចាំបាច់​ទៅ ក្រេក វិនដូ ឬ​កម្មវិធី​អ្វី​នោះ​ឡើយ ។

    ការ​ផ្សព្វផ្សាយ​ក្នុង​ចំណោម​អ្នកដែល​ប្រើ វីនដូ(ព្រោះ​ថា​ស្រុក​ខ្មែរ​ស្គាល់​ដំបូង​គេ​គឺ​វីនដូ) គឺ​មាន​គោលបំណង​ចង់​អូសទាញ​ពួក​គាត់​ឲ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ ព្រោះ​ថា លីនុច គឺ​វា​កើត​ចេញ​ពី សហគមន៍ មិន​មែន​កើត​ចេញ​ពី​ក្រុមហ៊ុន​ដែល​រក​កម្រៃ​នោះ​ទេ ។ បើ​មាន​អ្នកចូលរួម​ច្រើន នោះ​ការងារ​ក៏​វា​រឹត​តែ​ល្អ ។

    ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​អ្នក​ដែល​ចំណាយ​កម្លាំង​ពេល​វេលា និង​ថវិកាទោះ​បី​ដឹង​ថា​មិន​បាន​កម្រៃ​មក​វិញ ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ លីនុច មិន​ថា ស៊ូស៊ី ឬ​អ៊ូប៊ុនទូ ព្រោះ​ថា​វា​បង្កើត​ឲ្យ​មាន​ជម្រើស​ច្រើន​សម្រាប់​មនុស្ស​ជ្រើស​រើស ពេញ​ចិត្ត​មួយ​ណា​គឺ​ប្រើ​មួយ​ហ្នឹង ។

    ខ្ញុំ​គិត​ថា​អ្នក​ដែល​គាត់​ជេរ បង្អាប់​ លីនុច គឺ​មក​ពី​គាត់​មិន​ដឹង ឬ​ក៏​ដឹង​តែ​គាត់​គ្មាន​ចិត្តចង់​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​គាត់​មិន​ចេះ​ភាសា​អង់គ្លេស គ្មាន​ថវិកា​ដើម្បី​ទិញ​ម៉ាស៊ីន​ដែល​មាន​តម្លៃ​ខ្ពស់​ប្រើ នៅ​តែ​ល្ងិតល្ងង់​មិន​អាច​ប្រើ​កុំព្យូទ័រ​បាន​ទេ​ដឹង ។

    សង្ឃឹម​ថា​ការ​ពន្យល់​របស់​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ទាំងអស់​អ្នក​ប្រើ លីនុច និង​វីនដូ ផ្លាស់ប្ដូរ​ឥរិយាបថ​គម្រោះ​គម្រើយ​ដាក់​គ្នា បែរ​មក​រក​ដំណោះ​ស្រាយ​មួយ​ល្អ​ដើម្បី​ជួយ​ជាតិ ។

  15. 😀 បានអាជ្ញាកណ្តាលមួយត្រូវគ្នាឈឹបៗមង!
    ម្នាក់ៗដាក់មតិច្រើនពេករកតែឆ្លើយតបអត់បាន!
    គ្រាន់តែរឿង Linux VS Windows នាំគ្នាសរសេរដាក់មតិឡើងបែកលាមកក្លៀកហើយ!
    បើត្រូវគ្នាហើយទៅកន្លែងល្បងក្មេងស្រែជប់លាង ម្ជូរព្រលិតត្រីជញ្ជាត់ ក្តាមស្រែចំហ៊ុយមងរ៉ូវ!

  16. Pingback: ថ្ងៃ​នេះឆ្នាំទីពីរ… | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s