មេភួមិ​យើង​កាច​ចឹង!

ប្លុក លោក ប្អូន «ខ្ញុំ ចែក រំលែក»

ឃើញ​រ៉េ! និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ត្រូវ​គេ​ញ៉ុកក្តិត​ជិត​ឈឹងមួយ​ហើយ! ហេសហេសហេស បងប្អូន​អ្នក​ភូមិ​ណា​ដែល​ដាក់កម្មវិធី ហើយ​ដាក់​លេខ​កូដអញ្ញាប័ណ្ណ លេខ​កូដ​ក្រេក​អី ល្មម​ដឹង​ខ្លួន​ដកចេញ​អោយ​ហើយ​រ៉ូវ ប៉ាយ័ត្ន​ត្រូវ​មេភូមិ ប្លេះសេ​ដូច​លោក​ប្អូន​ខាង​លើ! យ៉ាស សុទ្ធ​តែ «ភ័យ​ស្លាប់​ហើយ​ខ្ញុំ!» ចឹង​បាន​ដឹង​ខ្លួន! ហាសហាសហាស

ចំណាំ៖ ប្លុក​មេបក្សខ្ញុំ (អេណា) សង្ស័យ​ត្រូវ​គេ​ប្លេះ​សេ​ចឹង​ដែរ​ហើយ​មើល​រ៉ូវ!

Advertisements

43 thoughts on “មេភួមិ​យើង​កាច​ចឹង!

  1. ថ្ងៃម៉ិញនេះ ខ្ញុំដាក់អត្ថបទ ហារីផតធើ ៧ភាគ! ស្រាប់តែ រចនាភ្លៀង មកប្រាប់ខ្ញុំ ពីរឿងបិទអាខោននេះ ទើបខ្ញុំដកចេញទៅ! កុំអីតៃស្មឹងបាត់!

  2. អីយ៉ាស់…​ចឹង​ខ្ញុំ​ចាប់​ផ្ដើម​ភ័យ​ដេរ​ហើយ​! ព្រោះ​ធ្លាប់​ដាក់​ច្រើន​សឹង​អី ប៉ុន្តែ​សំណាង​បំផុត​នោះ​គឺ ខ្ញុំ​មិន​ដែល​ដាក់ Link ទៅ​កាន់​​វេបសាយ​របស់​ផលិតផល​នោះ​ទេ គឺ​គ្រាន់​តែ អាប់​ឡូត​ទុក​សិន ហើយ​ចាំ​ប្រាប់​អោយ​គេ​ដោន​ឡូត​កន្លែង​ផ្សេង ដើម្បី​កុំ​អោយ ម្ចាស់​កម្មវិធី​នោះ​ដឹង​ខ្លួន ហា​ហា​ហា

  3. វាគួរតែអាចនិយាយគ្នាបាន ! បែបនេះ ឃោរឃៅពេកដឹង អី !? ខ្មែរ ដូចគ្នា មិនចេះ និយាយ ភាសាខ្មែរ​ទេ អី ???

    គួរតែ ព្រមាន ជាលាយលក្ខណ៍អក្សរជាមុនសិន មុននឹងសម្រេចចិត្ត បង្កក គេហទំព័រ របស់ ខ្មែរគ្នាឯង… ក្រែងដឹងហើយថា គ្នាគ្រាន់តែចែករំឡែក ព័ត៌មាន មិនមែន រកប្រាក់ចំណេញ ឯណា !?

    កុំចិត្តដាច់ពេក ប្រយត្នយ៉ាប់ តែខ្លួនឯង ពេលក្រោយ !!!

  4. ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​គេ​ឯង​ដែរ។ បើ​ចង់​​ប្រថុយ​ដាក់​អី គួរ​សរសេរ​ជា​ខ្មែរ​ទៅ កុំ​អោយ​គេ​ដឹង ក្រែង​លោ​មិន​អី (ឧទាហរណ៍ បើចង់​ដាក់ hack សរសេរ​ជា​ខ្មែរ ហ៊ែក ។ល។ )។ តែថា​ក៏​មិន​ធានា១០០ភាគ​រយ​ដែរ។

    • ហ្នឹង​ហើយ​លោកគ្រូ ។ តែ​បើ​ថា​តាម​ញ៉ុម​គិត​វិញ, ប្រើ​ប្លុក​ស្ប៉ត​សម្រាប់អា​ប្រកាសអស់​ចឹងៗ​ទំនង​ជាង ព្រោះ​នៅ​ទី​នោះ​បែប​មិន​មាន​អា​ការ​ឆែក​ឆេរ​អីចឹងៗ​រ៉េ​មើល​រ៉ូវ!

  5. តាមខ្ញុំស្មានប្រហែលមិនមែនមកពីដាក់កម្មវិធីនិងលេខកូដ
    ក្រែក អីហ្នឹងទេ បើប្រៀបទៅទំព័ររបស់បៀន សំរាប់ខ្មែរ នោះ
    ត្រង់ប្រកាស ហ្វូតូសប់ស៊ីអែសបី មានទាំងឃីហ្គែន ក្រែក
    ផង យូរហើយម៉េចមិនអី ហើយអ្នកចូលរួមជជែកគឺស្ទើរពេញមេឃ
    មិនមែនតែខ្មែរយើងទេ រឺជាសំណាងដែលគេមើលរំលងអោយមួយ ។
    ថាមកពីការជជែកពីរឿង អួអែស យកឈ្មោះគេមកនិយាយផង
    ប៉ះពាល់ដល់ប្រិយភាពគេផង គេមើលមកទំនងចាំឈ្លោះគ្នាយកតែ
    មែនទែនផង ក៏ថាបាន ។ គួរអោយស្ដាយទាំងពេលវេលា ទាំងប្លក ។

  6. និយាយជារួម, ប្លុក «អាយ​ស៊ែរ​ម៉ាយវើល» ត្រូវ​បានបិទ ដោយ​សារ​មាន​អ្នក​រីផត អំពី​ការ​ល្មើស​ទៅ​នឹងលក្ខណ្តិកៈ (តែ​មិនមែនខ្ញុំ​ទេ កុំ​ច្រឡំ) ។ ចង់​ដឹង​អាច​ចូល​ទៅ​អាន​ប្រកាស​ក្នុង​ផ្ទះ​ល្បង​ម៉ាយ​ហៅ (ឆ្លើយ​តប​នឹង​មតិ​របស់​ខ្មែរឌីអិល) អាច​នឹង​ឃើញ​ឈ្មោះ​ដែល​រីផត​ហើយ ។

  7. ក្មេងស្រែ ហ្អា បើដឹងគ្នាធ្លាក់ទឹកហើយ ថែមទាំងបោះដុំថ្មអោយគ្នាទៀត ! ខ្ញុំមានការសោកស្តាយដែរតើ ផ្ទះខ្ញុំប្រហែលមិនយូររ៉េ បើមានអ្នកចាក់ចុច យ៉ាងនេះនោះ ! ខ្ញុំយល់ព្រមតាម យោបល់របស់ វិចិត្រ ដែរតើ ។ បើតាមខ្ញុំដឹងប្រហែលមានអ្នករាយការណ៏មែន ប្រហែលក្មេងស្រែហើយ មើលទៅ ! ហាស់ ហាស់ និយាយលេងរ៉េក្មេងស្រែ តិចរាយការណ៏ ពីផ្ទះខ្ញុំរ៉ៅ ? 😀 សូមកុំប្តឹងផ្តល់គ្នាអី បើមានហើយ ចែកគ្នាប្រើនឹងរៀនពីគ្នាទៅវិញទៅមក ទៅ ទើបប្រសើរ ។

    • បោះ​ដុំ​ថ្ម​អាធំ​អោយ​តោង​នោះ​អី! ហេសហេសហេស… និយាយ​លេង​សើ​ចអី ចូល​ចិត្ត​ប្លុក​ល្បង​ហ្នឹងដែរ តែមិន​ដឹង​ជា​នរណា​រ៉េទៅ​ប្តឹង​មេភូមិ​យ៉ាង​នោះ ។ សង្ស័យ​គេ​បិទ​របស់ខ្ញុំ​ចោលដែរ ចោតពី​បទ​បរិហារកេរ្ត៍ឌឺដង​ក៏មិនដឹង! ហាសហាសហាស

      • ហាហាហ! ញ៉ុមមិនប្រើល្បិចបែប …..(និយាយមិនឈ្នះគេ) ហើយប្តឹងផ្តល់នោះទេ! ហាហា អរគុណចំពោះការគាំទ្ររហូតម៉ោ!

  8. ខ្ញុំមកនៅភូមិវើដប្រែសនេះ ខ្វះមួយខែទៀត ពីរឆ្នាំហើយ អត់ទាន់ដឹងថា អ្នកណាជាលោកមេភូមិដែរទេ ធ្វើផ្ទះបាន ៧ ហើយ អត់ឃើញមេភូមិ គេមករករឿងទេ ហើយក៏មិនដែលបានស្គាល់ អ្នកស្រុកអ្នកភូមិនេះដែរ ពីមុនមក គឺចូលមកដោយចៃដន្យ ដើរព្រាវៗមកទេ !

  9. ពេលនេះកាន់តែត្រូវប្រយ័ត្នជាងមុនហើយ ស្រួលមិនស្រួល ញើសឈាមអាលាយស្រុលអស់ក្នុងតែប៉ុន្មានវិនាទី ដូចអំបិលត្រូវទឹកចឹង!
    យប់នេះថាចូលមកអើត ស្រាប់តែលេចធ្លោចេញមកចឹង ទើបឃើញមុខថ្ងៃមុនសោះហ្នឹង…

  10. ខ្ញូំសូមមានយោបល់ អំពីការបិទគេហទំព័រ នៅភូមិវើដប្រែសនេះ បើតាមខ្ញុំដឹង ប្រហែលជាមិនមែនជារបស់ខ្មែរយើងណាមួយឡើយ តែជារបស់ WORDPRESS.COM ឬរបស់អាគាំងមែនទេ ? តែគេអោយខ្មែរយើងប្រើ ហ្វ៊ី្រ មិនបាច់គិតលុយ ចឹងដើម្បីកុំអោយមានបញ្ហា យើងគួរតែបង្កើតជា គណៈវិនិច្ឆ័យមួយ ដើម្បីត្រួតពិនិត្យមើល និងដោះស្រាយបញ្ហានានា ដែលផុសមានឡើងនៅតាមផ្ទះនិមួយៗ បែបល្អជាជាង មុននឹងរាយការណ៍ ទៅថ្នាក់លើ ដោយគ្រាន់តែរឿងកំប៉ិកកំប៉ុកនោះ ហើយថ្នាក់លើនោះទៀតសោត រឿងអីក៏បិទអីស្រួលៗម្លេះ! គឺត្រូវការណែនាំគ្នាខ្លះៗដែរ ម្តងជាពីរដងដែរ ទម្រាំនឹងបិទនោះ WORDPRESS.COM IS NOT A COMMUNIST !? បើសិនជាខុសបន្តិចបន្តួបិទមែននោះ ខ្ញុំសូមឡើងទៅតវ៉ា នរណាជាម្ចាស់? នៅទីណា ? សូមយកច្បាប់មកបកស្រាយចែកគ្នាស្តាប់មើល គេថាយ៉ាងម៉េចខ្លះ ? កុំចេះតែស្មានៗ ហើយសូមកុំអោយបង្អើលគ្នា បើមិនច្បាស់ ថាមិនច្បាស់ទេ សូមចែកគ្នាជួយមើល ។ សូមអរគុណ !

    • ដែល​ខ្ញុំ​និយាយ​ថា​មេភូមិ​នោះ តាម​ពិត​គឺគ្មានរ៉េ! ញ៉ុម​គ្រាន់​តែ​ចង់​បន្ថែម​ន័យថា រាល់​ប្លុក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល ។ គេ​អោយ​យើង​ប្រើ​ដោយ​សេរី និង មិន​គិត​ថ្លៃ តែ​គេ​មាន​ច្បាប់​កំណត់​ក្នុង​ការ​ដាក់​ប្រកាស ថា​តើ​ប្រកាស​អីខ្លះ​ដែល​ត្រូវ​បាន​ហាម ។ ប្រសិន​បើ​គេ​ធ្វើ​ខុស​នឹង​ច្បាប់​ដែល​បាន​កំណត់ នោះ​គេ​នឹង​ត្រូវ​បិទ​ចោល​នូវ​ប្លុក​យ៉ាង​ដូច្នោះ​ហើយ!

    • មិន​ថា​តែ​វើដប្រែស​នោះ​ទេ​បង ទោះ​វិបសាយ​ណា​ក៏​ដោយ ឲ្យ​តែ​ដាក់​កម្មវិធី​ដែល​មាន​កម្មសិទ្ធិ ហើយ​មាន​អ្នក​រាយការណ៍​គឺ​គេ​លុប​ចោល​តែ​ទាំងអស់​ហ្នឹង ។ ព្រោះ​នៅ​ពេល​ចុះ​ឈ្មោះ​គឺ​យើង​តែងតែ​យល់ព្រម​ទៅ​និង Term and Agreement ឬ​ក៏ Policy របស់​គេ​រួច​ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s