កិច្ច​ជំនួប​ប្រជុំ​ក្មេងៗ​ថ្នាក់​ទីមួយ

អ្នក​ណា​ខ្លះ​ជឿ​លើ​អភិនិហារ? ញ៉ុម​អត់​ជឿ​រ៉េ! តែ​អ្នក​ណា​ខ្លះ​ជឿ​ថា​មិត្ត​ភក្តិ​បួន​ប្រាំ​អ្នក ដែល​បែក​គ្នា​កាល​ពី​ប្រាំ​បី ប្រាំបួន​ដណ្តប់​ឆ្នាំ​មុន​បាន​ជួបគ្នា​ក្នុង​ថ្ងៃ​មួយ​ ហើយ​អង្គុយ​ញ៉ាំ​អី​ជា​មួយ​គ្នា ជជែក​ពី​រឿង​អតីតកាល​ដ៏សប្បាយ​រីករាយ? ខ្ញុំ​ជឿ!!! ហេសហេសហេស… វា​ជា​រឿង​ហួស​ពីការ​ជឿ! មិត្តភក្តិ​ញ៉ុម​នេះ​ហើយ, ម្នាក់​ៗ​សុទ្ធ​តែ​រៀន​ជា​មួយ​គ្នា​តាំង​ពី​ថ្នាក់​ទីមួយ ហើយ​ក៏​បែក​គ្នា​ត្រឹម​ថ្នាក់​ទី​បួន ។ នរណា​ទៅ​គិត​ថា​នឹង​បាន​មក​អង្គុយ​ញ៉ាំ​អី​ជា​មួយ​គ្នា​នៅ​ថ្ងៃ​នេះ?

«នែ! អាសឹត… អ្ហែង​កាល​ពីតូច​អត់​សូវ​មាត់, ដល់​តា​ធំ​ឡើង​អត់​សូវ​មាត់​អាដែល​ហាហ៎!»  ទាំង​អស់​គ្នា​គឹល….. ហាសហាសហាស

«អាបុត្រ… កាល​ពីតូច​អ្ហែង​ចំណូល​ហ្គេម, ដល់​អាឡូវ​ហ្គេម​ពេញ​ខ្លូន​អាដែល! ចឹង​តើ​បាន​ជា​អត់​ស្រី​នឹង​គេ…» ទាំង​អស់​គ្នា​គឹល​…… ហាសហាសហាសហាស

«អាឌី និង​អា​បាត់! អ្ហែង​ឈប់​ខូច​លប​មើល​ស្រីៗ​នោម នៅ​ហាហ?» ទាំង​អស់​គ្នា​គឹល….. ហាសហាសហាសហាស

អស់​សំណើ​ចណាស់! អរគុណ​អ្នក​ទាំង​អស់​គ្នា!!! បើ​តាម​ស្តាប់​ទៅ, នៅ​មាន​អ្នក​ផ្សេង​ទៀត​ដែល​អាច​ទាក់​ទង​បាន,​សង្ឃឹម​ថា​ជំនួប​លើក​ក្រោយ ច្បាស់​ជា​មាន​សមាជិក​ថ្នាក់​ទី​មួយ​យើង​ច្រើន​ជាង​នេះ! អរគុណ​សម្លាញ់!

Advertisements

10 thoughts on “កិច្ច​ជំនួប​ប្រជុំ​ក្មេងៗ​ថ្នាក់​ទីមួយ

  1. អាដែងហែងនៅរៀនថ្នាក់ទី៤ចូលចិត្តយកកញ្ចក់ដាក់លើជើងហើយមើល លីអូស្រីៗ ពេលតំរង់ជួរចូលថ្នាក់រៀន ឥលូវចូលចិត្តមើល វេបសាយអាសអាភាស អាដែល ។ 😀

  2. បើអីចឹងធ្លាប់មាននាំគ្នាកាន់ដៃ រត់ទាក់ស្រីៗទេ ពេលចេញលេងម្តងៗ ជួនកាលត្រូវម៉ាក្រចកពីក្រចក ផស់ស្រីៗដែរ នឹង ។ ហើយពេលចេញលេង នាំគ្នា គប់ក្តាឈ្នួន អ្នកណាបានឆ្ងាយជាង (ពួកម៉ាកខ្ញុំសម្លាកដល់ឥលូវព្រោះតែគប់ក្តានឹង)

    • ដឹកដៃទាក់​ស្រីៗ អា​ហ្នឹង​ធំ​ហើយ​ក៏លេង! ហេសហេសហេស….
      អារឿង​ចេញ​ទៅ​ផ្ទះ​អោយ​ក្តារឈ្នួន​ទៅមុនហ្នឹង ឡើង​ឪធ្វើក្តាឆ្នួន​ដែក​អោយ​ហើយ ។ ក្តាឆ្នួន​ក្រដាស តាំងពីជ្រុង ឡើង​ទៅ​ជា​មូល​តិល​អស់ ដោយសារ​តែ​ខ្ជិលកាន់ អោយ​វា​ហោះ​មក​ផ្ទះមុន ។

  3. Pingback: Make impossible thing possible | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s