ច្រឡំលេខ

…I wipe my hair back and forth, I wipe my hair back and forth….

«អាឡូ, ជម្រាបសួរបាទ» ខ្ញុំ​លើក​ទូរស័ព្ទ​ឆ្លើយ​តប បន្ទាប់​ពី​សំឡេង​រោទិ៍​បានបន្លឺឡើង

«អាន់មូ!» សម្លេង​ម្ខាង​ទៀត​និយាយឡើង, ជាសម្លេងមនុស្សស្រី ។

ឡិងឡង់មួយស្របក់ខ្លី, ក្រែង​ស្តាប់​ច្រឡំ ខ្ញុំ​ក៏​និយាយ​ម្តង​ទៀត «ជម្រាបសួរ, រក​អ្នក​ណា​ដែរ?»

«…………………..» ម្តង​នេះ​ច្បាស់​មែន​ទែន​ហើយ, ម្ខាង​ទៀត​និយាយ​ពីរបីឃ្លា​ទៀត​ជា​ភាសាវៀតណាម (ចាំ​អត់​បាន​ព្រោះ​អត់​ចេះ) ។

«ច្រឡំលេខហើយ!» និយាយ​មិន​ទាន់​ផុត​ពីមាត់​ផង​ក៏​ចុច​បិទ​ចោល​តា​ម៉ង​ទៅ ។

មិនដឹង​កើត​អី, ពីរបី​ថ្ងៃ​នេះ​លេខ​ចំនួន​បី​បាន​ច្រឡំ​ចុច​ចំលេខ​ខ្ញុំ (មិន​ដឹង​ជា​ច្រឡំ​មែន​ឬ​មាន​អ្នកណាចង់​លេងសើច​នឹង​ខ្ញុំ​ទេនេះ) ហើយ​ទាំង​បីលេខ​ជា​មនុស្ស​ស្រី​សញ្ជាតិ​វៀត​ណាម អត់​ចេះ​ខ្មែរ​សូម្បី​តែ​ម៉ាម៉ាត់ ។ ឯង​ខំ​និយាយ​ទាំងអង់គ្លេស​ទៅទៀត តែ​នៅ​តា​និយាយយួន​អាដែល ។ ដល់​ចឹង​ចង់​ភ័យ​ទៀត​ហាហ៎!

បញ្ជាក់៖ គ្រប់លេខ​សុទ្ធ​តែ​ 097 ហើយ​លេខ​ទៀត​សោត​ក៏​មិន​ទំនង​លេខ​អារាត់​អារាយ សុទ្ធ​តែ​លេខការ៉េ​បួន​ជ្រុង​អីផងណ៎!

46 thoughts on “ច្រឡំលេខ

  1. អាលេខការ៉េៗហ្នឹង គឺស្រីរកស៊ីផ្លូវភេទម្ដុំស្វាយប៉ាក ដែលសុទ្ធតែជាលេខកាលីបៗ ហើយបើចង់រកក្មេងស្រីក៏មានដែរ ឲ្យតែត្រូវថ្លៃនោះ គែជូនឲ្យដល់ទីកន្លែង ហើយ free បន្ទប់មួយទៀត…. កន្លងមកខ្ញុំក៏ធ្លាប់គេតេច្រឡំលេខញឹកដែរ តែមិនដែលយកចិត្តទុកដាក់ទេ ទើបតែលឺសូរក្មេងស្រែឯងនិយាយ បាននឹកឃើញ ហើយក៏ប្រាប់សម្បត្តិឯងតែម្ដងទៅ..

      • មិនដឹងទេហ្អី ថាស្រីៗរកស៊ីលក់ទ្វារដែកទ្វារមាសអីនេះ វាមិនគិតថាលេខល្អមិនល្អនោះទេ សំខាន់គឺថាមានលុយឲ្យដល់ដៃទៅវាចប់​ហើយ ក្បួនរាវលេខនេះ ឃើញគេធ្វើតាំងពីឆ្នាំ២០០៨ រាកពេលខ្លះប៉ះចំពួកមានលុយ រាវពេលខ្លះប៉ះចំអ្នកជេរបញ្ចោរវិញ ហើយរាវពេលខ្លះទៀត ប៉ះចំអាអ្នកស៊ីហើយមិនលាងដៃទៀត 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s