អនិច្ចំ, ទុក្ខំ, អនត្តា

ប្រែ​ថា អ្វីៗ​មិន​ទៀងទាត់, ពិតមែនហើយ មិនមែន​តែជីវិត​មនុស្ស សត្វ ឬ រុក្ខជាតិអីទេ សូម្បី​តែ​គ្រឿងអេឡិចត្រូនិចក៏ដូច្នោះ ។

ថ្ងៃម៉ិញ សុខចិត្ត​នៅកន្លែងធ្វើការ មិន​ទៅផ្ទះបាយ, ទិញនំប៉័ង ក្លែមទឹកសុទ្ធ ។ រួចរាល់​ដក​ទូរស័ព្ទ​ថា​ចង់​ចុច​តេរទៅរកក្លើបន្តិច «01…» ស្រាប់​តែ​ឈឹង!!! អុញ! ម៉េចក៏ងងឹត​ឈឹង​ចឹង? ចុច​ប៊ូតុង​បើក​ក៏​មិនចេញ, ដោះថ្មរចេញ ហើយ​ចុច​ប៊ូតុង​បើក​ម្តង​ទៀត​ក៏មិនចេញ ។

អីយ៉ាស់​ចាប់​ផ្តើម​ភ័យហើយតើ, ដាក់អុកស៊ីសែន, ធ្វើចលនាបេះដូង យ៉ាងណាក៏មិន​កើត ។ ទីបំផុត​កោសល្យ​វិច្ច័យ​ក៏ចេញ​មក,  អា​ «កំសត់​» របស់​ខ្ញុំ​បាន​លារចាកលោក​យ៉ាង​ស្ងាត់ស្ងៀម សូម្បី​តែ​ឆ្ងៀម​ក៏​អត់​មាន​ផង ។

Farewell my dear 6120C

តាំងពីទិញ​មក​ប្រើប្រាស់ ជិត​បីឆ្នាំមកនេះ មិន​ដែលរករឿងធ្វើទុក្ខ​បុកម្នេញ​អី​ទេ,​ស្រួល​ប្រើ ហើយ​ថែម​ទាំង​មាន​មុខងារ​គ្រប់គ្រាន់សម្រាប់​ការ​ប្រើប្រាស់ទៀតផង, មិនថាដាក់ចូល ដកចេញ​អី សុទ្ធ​តែ​ស្រួល​ទាំង​អស់ មិនសម​អី​ចាកចេញ​ទៅទាំង​មិន​មាន​ប្រាប់​អី​បន្តិច​សោះ! T_T

ទើប​តែ​អស់​លុយ​ទិញ​ទូរស័ព្ទ​សេរីអន់​មួយ​ថ្ងៃ​មុន​ដើម្បី​ដាក់​លេខ​ក្រុមហ៊ុន​ប្រើ ដឹង​អី​អាឡូវ​ត្រូវ​អស់​លុយ​ទៀត​ហើយ! អ៊ើយ!!!

Advertisements

43 thoughts on “អនិច្ចំ, ទុក្ខំ, អនត្តា

  1. ធម្មតា​​គ្រឿង​អេឡិចត្រូនិក​មុន​​នឹង​ងាប់ វា​រក​រឿង​ឬ​មាន​សញ្ញា​ប្រាប់​ដូច​ជា​ស៊ី​ថ្ម​ឬ​ថ្ម​ខ្សោយ​ឬ​វាយ​លេខ​មិន​ចូល​ឬ​បង្ហាញ​មិន​ត្រូវ។​ ក្នុង​ករណី​ក្មេង​ស្រី ស្រាប់​តែ​​ងាប់​ភ្លាម​! អញ្ចឹង​ដូច​ជា​ចំឡែក។​

    • រឿង​ថ្ម, មិន​ដែលបានដូរទេ, តែ​ថ្ម​ហ្នឹង​នៅ​អាច​ប្រើ​បានពីរថ្ងៃ បើ​គ្រាន់​តែ​ស្តាប់​ចម្រៀង​ធម្មតាៗ, តែ​បើកាលពីមុនម៉ាថ្ងៃសាកពីរដង ព្រោះ​តេៗៗៗៗ ឥតល្ហែ​តាម៉ង ។ ក្រៅពីហ្នឹង​ដូច​ជា​គ្មាន​អី​មិន​ធម្មតារ៉េ!

  2. គួរអោយអាណិតប្អូនណាស ! មើលពីរបីម៉ាត់ដំបូងគិតស្មានតែសង្សារបែកចិត្ត ដឹងអីតេឡេហ្វូនក្ស័យជីវិតសោះ 😀 ចេះទៅដោយគ្មានលាមួយមាត់សោះ 😦

  3. ទូរស័ព្ទអស់ថ្មតើ ដាក់ថ្មផ្សេងសាកមើលមើ ! កាលពីអាទិត្យមុននេះ ក្រុមហ៊ុនគេ អោយទូរស័ព្ទ High Tech G-3 តម្លៃ $319.99 (free) ប្រើសាកមើល មួយអាទិត្យ ដូចជាទំនើបពេក ពិបាកប្រើ អោយក្មេងៗបាត់ កុំអីផ្ញើរមកអោយ ក្មេងស្រែ គ្រាន់បាន…! ថាលេងទេ ប្រហែលនៅស្រុកខ្មេរនេះ គេប្រើទំនើបជាងនេះ ទៅទៀត មែនទេ?

    • ញ៉ុម​ថា​មិន​មែន​អស់ថ្មរ៉េ, ញ៉ុម​សាក​ដាក់​សាកហើយ តែ​មិន​ឃើញ​ចេញ​អ្វី​មក​ទាំង​អស់​ហ្នឹង!ស្រុកខ្មែរ​ទំនើប​តែ​អ្នក​ដែល​ទំនើបរ៉េ ចំណែកញ៉ុម​ដែល​មាន​ឈ្មោះ​ថា «ក្មេង​ស្រែ» មិន​មាន​ទំនើប​អីរ៉េ! ហេសហេសហេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s