ទស្សនៈ​អាផ្លយ៖ ប្រូម៉ូសិន​ខេអេហ្វស៊ី

មាន​អី​អស្ចារ្យ​ជាង​នេះ​ទៀត? ម្សិលម៉ិញ (ត្រឹម​តែម្សិលម៉ិញ​ប៉ុណ្ណោះ) អ្នកណាក៏បាន ញ៉ាំ​នៅ​កន្លែង​ក៏​បាន ខ្ចប់​ក៏​បាន ចំណាយ​តិចបំផុត​ត្រឹម​មួយម៉ឺន​ពីរពាន់​ពីររយ​ហាសិប​រៀល (បីដុល្លារ) នៅ​សាខា​ណាមួយ​ក៏​បាន​នៃ​ KFC (Kenturkey Fried Chicken) កម្ពុជា នឹង​ទទួល​បាន​ទឹកក្រូច​ប៉ិបស៊ី ចំណុះ​ពីរលីត្រ​មួយដប​ភ្លាម ។

ចាំកាលទៀត? ផ្លយ​រត់​ប្រុយ ស្ទុះ​ទៅ​ទិញ​បាន​មាន់​បួនដុំ​នឹងគេដែរ ។ ដូច​មាត់, ទទួល​បាន​ទឹកក្រូច​ដូច​សន្យា ។

មាន់ និង ទឹកក្រូច

ទំនង​ណាស់​មែនទេ? ចាប់​ផ្តើម​ហើយ… ហែក​មាន់ខ្វាច់, ដាក់ពីរបីម៉ាត់ ក៏នឹកឃើញ​ទឹកក្រូច, ចង់​ចាក់ចេញ​មក​ផឹក​អោយ​វា​ផ្អែម​មាត់ តែ​មិនដឹងខ្យល់ប៉ាកាច់អីនាំ​អោយ​នឹក​ឃើញ​រក​មើល​ថ្ងៃ​បរិច្ឆេទផុត​កាល​កំណត់ (Expire Date) ។

លេខ ដែល សសេរ លើ កដប E0205111006

នៅលើ​កដប​គេ​សរសេរថា E0205111006, មិនដឹង​គេ​ប្រើ​ប្រាំមួយខ្ទង់ណា? ហើយ​មិន​ដឹង​គេ​អាន​តាម​ហ្វ័រម៉ាត​បែបណារ៉េ ។ តែ​បើ​តាម​តែ​ដឹង​ៗ​មក​គេ​និយម​ប្រើ​ប្រាំ​មួយ​ខ្ទង់​ដំបូង, ចឹង​មាន​តែ 02-05-11? dd-mm-yy? ថ្ងៃទី02 ខែឧសភា ឆ្នាំ2011? ងាប់!!! ហួសដឺឡេ? មិន​អស់​ចិត្ត​ភ្លក់​សាកតិច, ម៉ែ! ពិត​ជា​ហួស​ដឺឡេមែន!!!! មិនទាន់ហួសរ៉េ នៅសល់​ម៉ាង៉ៃទៀត! :mrgreen:

ស្រេច​ម៉ងខ្ញុំ! ធ្លាប់​និយាយ​ហើយ​ថា ឡាបស់ថោក, ឡាបស់​ហ្រ្វី វា​មិន​ដែល​ស្រួលរ៉េ! ខេអេហ្វស៊ី​លេង​ខ្ញុំ​ម៉ាក្បាច់​ ស្រេច​ស្អាត​តា​ម៉ង​ខ្ញុំ!

Advertisements

29 thoughts on “ទស្សនៈ​អាផ្លយ៖ ប្រូម៉ូសិន​ខេអេហ្វស៊ី

      • ទេ! អារឿងប្តឹងផ្តល់ វាមិនដែលចំណេញរ៉េ! អ្នកចំនេញគឺ តុលាការ! ហ៊ើយ មិនចង់និយាយរឿងនយោបាយទេ! តែខ្ញុំធ្លាប់លឺពាក្យមួយឃ្លាថា “រឿងច្រើន មិនប្រសើរជាងរឿងតិច រឿងតិចមិនប្រសើរជាងគ្មានរឿង”

  1. ពេល​អាន​ដំបូង​ខ្ញុំ​ទាញ​កាបូប​លុយ​ក្រែង​នៅ​សល់​ខ្លះ ដើម្បី​រត់​ទៅ​ទិញ​ភ្លាមៗ ដល់​អាន​អា​ចុង​ក្រោយ ហេ​ហេ​ហេហេ អគុណ ក្មេង​ស្រែ ដែល​ចាញ់​បោក​គេ ទុក​ជា​មេរៀន​សម្រាប់​ខ្ញុំ

  2. ហ្នឹងហើយគេថារបស់ហ្រ្វី..ហេងមែនទែនទិញទៅសល់ដឺឡេ១ថ្ងៃកុំអីងាប់ខាតលើសដើម។​ឆែកទឹកក្រូចចុះមានឆែកសាច់មាន់រេ?ហេងស៊យយកខ្លាញ់ហួសដឺឡេមកចៀនអោយមុខជាងាប់ម្តងទៀត។

  3. ពួក​អ្នក​រកស៊ី​អស់​នេះ ដើម្បី​លុយ មិន​គិត​ពី​សុខភាព​ប្រជាជន​ទេ ។ មើល​លេខ​ខាង​លើ ស្មាន​ថា​ជា​ថ្ងៃ ១១ តុលា ២០០៦ ទេ​តើ ។ មិន​ដឹង​ថា​លេខ​ហ្នឹង​គេ​អាន​យ៉ាងម៉េច ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s