បដិវត្ត 3D

អត់ទេ អត់​បាន​និយាយ​ពី​រឿង​នយោបាយ នយោបោក​អីរ៉េ​នៅទីនេះ ។ គ្រាន់​តែ​ចង់​ទាញ​ចំណាប់អារម្មណ៍​មក​មើល​ពី​ការលូត​លាស់​នៃ​បច្ចេក​វិទ្យា​បន្តិច ។ ស្រប​ពេល​នឹង​សម័យ​បច្ចេកវិទ្យា​កំពុង​តែ​លូត​ចំរើន​យ៉ាង​រហ័ស, តិចណូឡូជី 3D នេះ​ក៏​មាន​ការ​រីកចំរើន​ និង​ទទួល​បាន​ការ​ពេញ​និយម​មិន​ស្ទើរ​ដែរ​ក្នុង​ស្រទាប់​អ្នក​ប្រើ​ប្រាស់​រហូត​ដល់​អ្វី​ៗគ្រប់​យ៉ាង​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់/ជា 3D ។ ញ៉ុម​នឹង​និយាយ​ពី​បច្ចេកវិទ្យា 3D ដែល​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ​ខាង​ក្រោម ៖

ទូរទស្សន៍ 3D មិន​តម្រូវ​ការ​វ៉ែនតា

ដើម្បី​មើល​រូបភាព/ខ្សែ​ភាពយន្ត​ជា 3D បាន មិនថាបែប ប៊្លូ/រ៉េដ (Blue/Red) ឬ រៀល (Real) 3D នោះ​ទេ តម្រូវ​អោយ​អ្នក​ទស្សនា​បំពាក់​នូវ​វ៉ែន​តា​ដែល​ដើរ​ដោយ​ថាមពល​អគ្គីសនី​ដែល​មាន​មុខងារ​បកប្រែ​ពីរូបភាព 3D មក​ជា​រូបភាព​ដែល​យើង​អាច​មើល​យល់​បាន ។ តែ​ចំពោះ​ទូរទស្សន៍ម៉ាក Toshiba 4K glasses-free 3DTV នេះ​វិញ អាច​អនុញ្ញាត​អោយ​អ្នក​ទស្សនា មើល​រូបភាព​ដែល​បញ្ចាំង​ចេញ​មក​ជាលក្ខណៈ 3D ដោយ​មិន​ចាំ​បាច់​មាន​វ៉ែនតា​នោះ​ទេ ។

តូស៊ីបា ៤ខេ ស្រ៊ីឌី

ទូរស័ព្ទ 3D

បើ​សូម្បី​តែ Projector ក៏​មាន​ជា 3D ទៅហើយ ហេតុ​អីទូរស័ព្ទគ្មាន? មែន​ហើយ នេះ​ជា​ទូរស័ព្ទ​ដែល​មានសមត្ថភាព​បង្ហាញ​ជា 3D (មិន​ដឹង​ត្រូវ​ការ​វ៉ែនតា​ឬ​អត់​ទេ) របស់​ក្រុម​ហ៊ុន LG ដំបូងបំផុត ។ វា​នៅ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ តែ​បាន​ដាក់​បង្ហាញ​នៅ​ក្នុងទំព័រ​វ៉េប GSM arena រួចស្រេច ។

lg Optimus pad

ក្រៅ​ពី​សមត្ថភាព​បង្ហាញ, LG Optimus Pad បាន​ផ្តល់​លក្ខណៈ​ប្រសើរ​១ទៀត នោះ​គឺ កាម៉េរ៉ាបីគ្រាប់ ១ សម្រាប់​ថត​ខាង​មុខ និង ២ខាងក្រោយ​សម្រាប់​ថត​ជា​លក្ខណៈ 3D ផងដែរ ។

រឿង​សិច 3D o.O

នៅ​មាន​អីទៀត? បើ​ទូរស័ព្ទ​ក៏ 3D, ទូរទស្សន៍ក៏ 3D, projector ក៏ 3D, ចឹង​មាន​តែ​ផលិត​អា​ហ្នឹង​ជា​ 3D ដែរ? រឿង Sex and Zen (ស៊ិច និង ហ្សេន) របស់​ប្រទេសចិន​កំពុង​តែ​បំផុស​បំផុល​ក្នុង​ស្រទាប់ 3D យ៉ាង​រន្ធើន!

ខ្សែភាពយន្ទ Sex and Zen

គ្រប់​សំបុត្រសម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​រៀង​កុន​ដំបូង​ត្រូវ​បាន​កក់​ទុក​គ្មានសល់!

22 thoughts on “បដិវត្ត 3D

  1. ខ្សែភាពយន្តដែលថតក្នុងសម័យរជ្ជកាលមីង ​នេះ​ជាខ្សែភាពយន្តនិយាយពី បុរសក្មេង​ម្នាក់​ដែលចាប់​ផ្តើមប្រឡូក ក្នុងពិភពល្បែង​សេ្នហា​ដ៏​សែនឆ្អែតឆ្អត់ហើយដឹងថា អតីតភរិយារបស់គេ ជាម្ចាស់ស្នេហា​ពិតក្នុងជីវិតរបស់ខ្លួន។ ក្នុង​រឿង​នោះក៏មានការចូលរួមពីសំណាក់តារាជប៉ុនពីររូប​ផងដែរគឺនាង Yukki Suo និងនាង Saori Hara។
    ————-

    Saori Hara ឆែកក្នុង google.com ។ នេះជាវេបសាយរបស់នាង http://saorihara.org/

    Enjoy !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s