អានគម្ពីរ​ស្លឹក​រឹត​លើ​បណ្តាញ

អ្វី​ជា​ស្លឹករឹត? ស្លឹក​រឹត​មិន​មែន​ជា​ឈ្មោះ​នៃ​ដំណាំ​ដូច​ដែល​ញ៉ុម​បាន​ធ្លាប់​គិត​នោះ​ទេ ។ ឈ្មោះ​ពិតនៃ​រុក្ខជាតិ​ដែល​គេ​យក​មក​ចារ​អក្សរពីលើ​នេះ មាន​ឈ្មោះ​ថា «ដើម​ទ្រាំង» ។ ស្លឹក​រឹត​ត្រូវ​បាន​ផលិត​ចេញ​ពី​កំពូល​នៃ​ដើម​ទ្រាំង ។ គេ​ចាប់​ផ្តើម​យកខ្សែ ឬ ក្រណាត់​ទៅ​រុំ​ចង​ចុង​កំពូល (ដូចទៅនឹង​កំពូលដូង, បណ្តូលចេក) ដែល​មិន​ទាន់រីក ហើយ​ប្រើ​ដង្កៀប​រឹត​យ៉ាង​ណែន​ធ្វើ​យ៉ាង​ណា​កុំ​អោយ​កំពូល​នោះរីក​ចេញ​ជា​សន្លឹក ។ លុះ​ដល់​គម្រប់​អាយុកាលហើយ ទើប​គេ​កាត់​នាំ​ចុះ​មក ដោយ​ឆ្លង​កាត់​ដំណាក់កាលហាល ស្ងោរ​យ៉ាង​ច្រើន​ទម្រាំ​អាច​សម​ស្រប​ក្នុងការ​ចារ​ជា​អក្សរ​ពីលើ ។ អាន​បន្ថែម​ពី​ប្រពៃណី​នៃ​ការ​ធ្វើ​គម្ពី​ស្លឹក​រឹត​នៅទីនេះ

ក្រោម​គម្រោង​អភិរក្ស​គម្ពីស្លឹករឹត​របស់​អង្គការ UNESCO ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រមែប្រមូល​របស់​ក្រុម​ការងារ EFEO-FEMC, គម្ពីរ អក្សរសិល្ប៍ ក្បួន ច្បាប់​ជា​ច្រើន​រយ​ដែល​បាន​ចារ​លើ​ស្លឹក​រឹត​ចាស់ៗ​ត្រូវ​បាន​រើស​យក​មក​រក្សា​ទុក, រៀបចំ, ចងក្រង​ឡើង​វិញ ហើយ​ក៏​ត្រូវ​បាន​ដាក់​អោយ​អ្នកអាន អ្នកសិក្សា​អាច​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​បណ្តាញ​តាម​រយៈគេហទំព័រ École Française d’Extrême-Orient ដែល​មាន​ URL ដូចនេះ ៖ http://www.khmermanuscripts.org/

អាន គម្ពីរ ស្លឹក រឹត លើ បណ្តាញ

ចូល​ទៅ​ទស្សនា​គេហទំព័រ ៖ EFEO-FEMC

Advertisements

4 thoughts on “អានគម្ពីរ​ស្លឹក​រឹត​លើ​បណ្តាញ

  1. គេហទំព័រនេះ ខ្ញុំមិនអាចរកឃើញទាល់តែសោះពី បំណែងចែកអត្ថបទសាស្ហ្រា​ខ្មែរទាំង ៨ ប្រភេទ! សូមប្រាប់ខ្ញុំបានទេ ថាតើយើងអាចចូលតាមណាទើបដល់​ព័ត៌មាននេះ!

  2. បំណែង​ចែក​ទាំង​៨៖
    1-​សាត្រាឧបទេស
    2-សាត្រាល្បែង
    3-សាត្រាទេសន៍
    4-ប្រវត្តិ
    5-គម្ពីរបុរាណ
    6-ក្បួន​បុរាណ
    7-អត្ថបទជាភាសាបាលី
    8-ផ្សេងៗ

    មិន​ដឹង​ជា​បង​សំដៅ​ដល់​បំណែង​ចែក​ទាំង​នេះ​ឬ​យ៉ាង​ណា ពត៌​មាន​លម្អិត​នៅ​ទីនេះ ។
    http://www.khmermanuscripts.org/kh/efeo-femc/classification-i.html

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s